សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាន វិចិត្រ

សន្តិសុខម្នាក់ឈរយាមនៅមុខច្រកចូល ខណៈមន្ត្រីបក្សភ្លើងទៀន និងបក្សកម្លាំងជាតិ បានជួបប្រជុំគ្នានៅទីស្នាក់ការរបស់បក្សភ្លើងទៀន នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ រាជធានីភ្នំពេញ ជុំវិញការបែងចែកមណ្ឌលគ្នាកាន់កាប់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ (ខេមបូចា/ ព្រីង សំរាំង)

គណបក្សភ្លើងទៀនអះអាងថា ខកខានផ្លាស់​ប្តូរក្រុមប្រឹក្សាឃុំ-សង្កាត់ជាង​៣០​រូប

អគ្គលេខាធិការគណបក្សភ្លើងទៀនឱ្យដឹងថា គណបក្សលោកបានស្នើផ្លាស់ប្តូរក្រុមប្រឹក្សាឃុំ-សង្កាត់ ជាង៣០រូប ប៉ុន្តែមន្ត្រីពាក់ព័ន្ធធ្វើការយឺតយ៉ាវនាំឱ្យប៉ះពាល់ដល់អង្គបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ខែកុម្ភៈខាងមុខនេះ។
បុរសម្នាក់ឆែកមើលសារតេឡេក្រាមរបស់គាត់ នៅហាងកាហ្វេមួយក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

អ្នកជំនាញបានលើកឡើងពីគន្លឹះសំខាន់ៗមួយចំនួន ដើម្បីការពារកុំឱ្យគេលួចតេឡេក្រាម

អ្នកជំនាញលើការងារបច្ចេកទេស​ចែករំលែកវិធីសាស្ត្រដើម្បីការពារកុំឱ្យចោរលួចតេឡេក្រាម ខណៈបណ្តាញទំនាក់ទំនងសង្គមរបស់រដ្ឋាភិបាលរុស្ស៊ីមួយប្រភេទនេះមិនទាន់មានសុវត្ថិភាពក្នុង​ការប្រើប្រាស់នៅឡើយ។
ក្រុមប្រឹក្សាឃុំ ក្នុងឃុំសាគា្រម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅទីតាំងសាលាឃុំ។ (រូបភាពផ្តល់ឱ្យ)

ក្រុមប្រឹក្សា និងពលរដ្ឋមួយចំនួននៅឃុំមួយក្នុងខេត្តកំពង់ធំលើកឡើងថា មេឃុំ​ចាត់ចែងថវិកាគម្រោងស្ថាបនាផ្លូវមិនសមស្រប

ក្រុមប្រឹក្សាឃុំ និងពលរដ្ឋ​មួយចំនួន​នៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានលើកឡើងថា មេឃុំមក​ពីគណ​បក្ស​ប្រជាជនកម្ពុជា បានចាត់ចែងថវិកា​គម្រោងមូលនិធិឃុំសម្រាប់ធ្វើផ្លូវចំនួន៤រយលានរៀលមិនសមស្រប។
ពលរដ្ឋ២នាក់កំពុងជិះម៉ូតូឆ្លងកាត់មុខសាលាឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ រូបថតនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

មន្ត្រីឃុំ និងជនជាតិដើមភាគតិចមួយចំនួននៅខេត្តរតនគិរីបារម្ភយ៉ាងខ្លាំងពីបញ្ហាគ្រឿងញៀនក្នុងសហគមន៍

មន្ត្រីឃុំ និងជនជាតិដើមភាគតិចចារ៉ាយនៅក្នុងតំបន់មួយចំនួន​នៅក្នុងស្រុកអូរយ៉ាដាវ ខេត្ត​រតនគិរី បារម្ភពីបញ្ហាគ្រឿងញៀននៅក្នុងសហគមន៍របស់ពួកគាត់​ដែលកំពុងធ្វើឱ្យ​យុវជន​មួយ​ចំនួនខូចសុខភាព បាត់ស្មារតី បង្កហិង្សា និងកើតអំពើចោរកម្មនានា។​
កសិករប្រមាណ១០០នាក់មកពីខេត្តផ្សេងៗបានដង្ហែទៅកាន់ក្រសួងមហាផ្ទៃកាលពីថ្ងៃចន្ទ ដើម្បីទាមទារឱ្យដោះលែងប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន និងសហការីពីររូបទៀត។ (រូបភាព៖ លីកាដូ ហ្វេសប៊ុក)

សាលាដំបូងខេត្តរតនគិរីបានចោទប្រកាន់ លោក ថេង សាវឿន និងសហការី ពីបទរួមគំនិតក្បត់ប្រឈមនឹងជាប់ពន្ធនាគារ១០ឆ្នាំ

សាលាដំបូងខេត្តរតនគិរី បានសម្រេចចោទប្រកាន់លោក ថេង សាវឿន និងសហការីពីររូប​ពីបទ​រួមគំនិតក្បត់ដែលប្រឈមនឹងជាប់ពន្ធនាគារហូតដល់១០ឆ្នាំ និងពិន័យជាប្រាក់មួយចំនួន​ទៀត។
តំណាងកសិករមកពីខេត្តស្វាយរៀង អ្នកស្រី ខៀវ សារ៉ុន កំពុងឈរកាន់រូបលោក ថេង សាវឿន លោក ញិល ភាព និងលោក ថាន់ ហាច ដែលមានសរសេរអក្សរសូមឱ្យ មានការ ដោះលែងអ្នកទាំង៣នាក់ នៅខាងក្រៅរបងនៃក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ ខេមបូចា/ អាន វិចិត្រ

ក្រសួងមហាផ្ទៃចោទលោក ថេង សាវឿន និងសហការីថា ធ្វើបដិវត្តន៍​កសិករ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា ការឃាត់ខ្លួនលោក ថេង សាវឿន ប្រធាន​សមាគម​​សម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) ដោយ​សារ​រកឃើញភស្តុតាងមួយចំនួន​ជាប់ពាក់ព័ន្ធការធ្វើបដិវត្តន៍កសិករ។​
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងមន្ត្រីរបស់គាត់២នាក់ទៀត ត្រូវបានបញ្ជូនពីខេត្តក្រចេះទៅកាន់ស្នងការខេត្តរតនគិរីវិញ ដើម្បីបន្តនីតិវិធី នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ខណៈមេធាវីអង្គការកំពុងដាក់ពាក្យសុំជួបកូនក្តីនៅស្នងការខេត្តរតនគិរី។ រូបភាពពីហ្វេសប៊ុកអង្គការអាដហុក

សមត្ថកិច្ចបញ្ជូនខ្លួនលោក ថេង សាវឿន និងសហការី២រូបនៃសមាគម​សម្ព័ន្ធសហគមន៍កសិករកម្ពុជាពីខេត្តក្រចេះ​ទៅខេត្តរតនគិរី ដើម្បីបន្តនីតិវិធី

សមត្ថកិច្ចបានបញ្ជូនលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងមន្ត្រី២នាក់ទៀតពីខេត្តក្រចេះទៅខេត្តរតនគិរិវិញនៅរសៀលថ្ងៃទី១៨ ខែឧសភា ដើម្បីបន្ត​នីតិវិធី​ស្រាវជ្រាវខ្លឹមសារ​នៃ​វគ្គបណ្តុះ​បណ្តាល​របស់សមាគមនេះ។
ប្រធាន និងមន្ត្រីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាជាច្រើននាក់ត្រូវបានសមត្ថកិច្ចប៉ូលិសខេត្តក្រចេះឃាត់ខ្លួនសាកសួរកាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រូបភាពផ្តល់ឱ្យ

សមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួនប្រធាន និងសមាជិកសមាគមសម្ព័ន្ធ​សហគមន៍កសិករកម្ពុជាជាច្រើននាក់

សមត្ថកិច្ចប៉ូលិសខេត្តក្រចេះនៅរសៀលថ្ងៃពុធនេះ បានឃាត់ខ្លួនមន្ត្រី និងសមាជិកសមាគមសម្ព័ន្ធ​សហគមន៍កសិករកម្ពុជាជិត៤០នាក់ ដើម្បីសួរនាំជុំវិញករណីឯកសារបើកវគ្គបណ្តុះបណ្តាលមួយ។
អ្នកស្រី ដោក ណារិន ចង្អុលទៅកាន់ប្រតិទិនដែលមានឈ្មោះធនាគារណុងហឹបនៅក្នុងបន្ទប់ជួលរបស់អ្នកស្រី នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អំឡុងពេលផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានខេមបូចា កាលពីថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២៣។ (អាន វិចិត្រ/ ខេមូបចា)

ពលរដ្ឋ២គ្រួសារអះអាងថា ពួកគាត់ត្រូវបានស្ថាប័នផ្តល់កម្ចីបង្ខំឱ្យលក់ផ្ទះសងបំណុលអំឡុងពេលវិបត្តិកូវីដ

ប្រជាពលរដ្ឋ២គ្រួសាររស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អះអាងថា ពួកគាត់ត្រូវបានមន្ត្រីរបស់ស្ថាប័នផ្តល់កម្ចីបង្ខំឱ្យលក់ផ្ទះ ក្នុងអំឡុងពេលកូវីដ បើទោះជារដ្ឋាភិបាល និងសមាគមធនាគារ បញ្ជាក់ថាពេលនោះជាពេលត្រូវអនុគ្រោះមិនត្រូវបង្ខិតបង្ខំក៏ដោយ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម