សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

រដ្ឋមន្ត្រីការបរទេសកម្ពុជា បានប្រាប់ទៅ ភារធារីស្តីទីថ្មីស្ថានទូតអាមេរិក អំពីការវិវត្តថ្មីនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

ជំនួបសម្តែងការគួរសមរវាង រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន បានជម្រាបប្រាប់លោកស្រី Aleksandra Zittle ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ (រូបភាព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)
ជំនួបសម្តែងការគួរសមរវាង រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន បានជម្រាបប្រាប់លោកស្រី Aleksandra Zittle ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ (រូបភាព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)

រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន បានជម្រាបប្រាប់លោកស្រី Aleksandra Zittle ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋ​អាមេរិកប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ពីជំហរកម្ពុជាថា កម្ពុជាប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស។

លោក ប្រាក់ សុខុន បានលើកឡើងអំពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់ នៅក្នុងជំនួបសម្តែងការគួរសមរវាងលោកស្រី Aleksandra Zittle និងលោក ប្រាក់ សុខុន នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស ។

លោកស្រី Zittle បានបញ្ជាក់ថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានការណ៍វិវត្ត​ដែលពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ និងលោកស្រីបានកោតសរសើរចំពោះការប្តេជ្ញា ចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការទូត។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណសហរដ្ឋអាមេរិកក្នុងការគាំទ្រសន្តិភាព ស្ថិរភាព និងការចូលរួមប្រកបដោយស្ថាបនា នៅក្នុងតំបន់ និងជាពិសេស ជំនួយហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក​។

លោកស្រី Zittle បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការប្រកបដោយភាពប្រាកដប្រជា និងស្ថាបនាជាមួយសហរដ្ឋអាមេរិកលើបញ្ហាជាច្រើន ជា ពិសេសលើវិស័យសន្តិសុខ។

សេចក្តីថ្លែងការណ៍បានបន្តថា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើការលើកកម្ពស់ភាពជាដៃគូយូរអង្វែង រវាងកម្ពុជា-សហរដ្ឋអាមេរិក និងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក។

ភាគីទាំងពីរបានកត់សម្គាល់ថា សន្ទុះវិជ្ជមាននៃទំនាក់ទំនងកម្ពុជា- សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការពង្រីកពាណិជ្ជកម្ម និងវិនិយោគ កំណើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាទៀងទាត់ និងការពង្រឹងកិច្ចសហការលើវិស័យនានាជាច្រើន រួមមាន កិច្ចសហប្រតិបត្តិការការពារជាតិ ឧក្រិដ្ឋកម្មឆ្លងដែន ការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិរក្សមរតកវប្បធម៌។

លោកស្រី Zittle ក៏បានសាទរដែលកម្ពុជាត្រូវបានជ្រើសរើសជាសមាជិកនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អ រូបីរបស់អង្គការ UNESCO ( (សម្រាប់អាណត្តិ ២០២៦-២០៣០)។

ក្នុងឱកាសនោះផងដែរ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងស្មោះចំពោះសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយថវិកាសម្រាប់ការអភិរក្សប្រាសាទភ្នំបាខែង ដែលស្ថិតក្នុងឧទ្យានបុរាណអង្គរ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម