សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ប៉ូលិស​កម្ពុជាបាន​បង្ក្រាប​ទីតាំង​ឆបោក​តាមអនឡាញនៅ​ក្រុង​ប៉ោយ​ប៉ែត និងរកឃើញ​ជនបរទេស​ជាង​២០០​នាក់​

កម្លាំងនគរបាលជាតិកម្ពុជាបានបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់ពីរកន្លែង ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងរកឃើញជនបរទេសសរុបចំនួន២៣០នាក់ (ស្រី៦៨នាក់) ក្នុងនោះមានជនជាតិថៃចំនួន១២៣នាក់ (ស្រី៥៩នាក់)។ (ហ្វេសប៊ុករបស់អគ្គសង្នការនគរបាលជាតិ)

នគរបាលជាតិ​កម្ពុជា​បាន​ឆ្មក់​ចូល​ឆែកឆេរពីរទីតាំង​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​បាន​រក​ឃើញ​ជនបរទេស​ចំនួន ២៣០ នាក់ ក្នុង​នោះ​មាន​ស្ត្រី ៦៨ នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ។

ការបង្រ្កាបរយៈពេលពីរថ្ងៃគឺថ្ងៃទី២២ និង២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាង៣ខែ និងបានរកឃើញជនបរទេសដែលក្នុងនោះ ១២៣នាក់ជាជនជាតិថៃ។ ពួកគេ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាកសួរ។

ប៉ូលិសបាននិយាយកាលពីថ្ងៃច័ន្ទថា៖ «ជនបរទេសទាំងនោះកំពុងសំងំលាក់ខ្លួនលួចលាក់ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ ​ដោយមានមេក្លោងជាជនជាតិចិន» ប៉ូលិសបន្តថា អ្នកបោកប្រាស់ត្រូវបានគេចោទប្រកាន់ថារស់នៅ «រស់នៅធម្មតា» និង«ស្ម័គ្រចិត្ត» ទទួលយកការងារខុសច្បាប់។

ប៉ូលិសបានលើកឡើងទៀតថា នគរបាលជាតិកម្ពុជានឹងស្នើសុំកិច្ចសហការជាមួយនគរបាលថៃ ដើម្បីបន្តនីតិវិធីច្បាប់ពាក់ព័ន្ធនឹងជនជាតិថៃ ក៏ដូចជាការចាប់ខ្លួនជនសង្ស័យផ្សេងទៀត។​

កាលពីពេលថ្មីៗនេះ អាជ្ញាធរថៃបានកាត់ផ្តាច់សេវាទូរគមនាគមន៍លើមជ្ឈមណ្ឌលឆបោកដែល​សង្ស័យថានៅក្នុងក្រុងប៉ោយប៉ែត ដែលល្បីថាជាមជ្ឈមណ្ឌលឆបោកតាមអនឡាញ ក្នុងការផ្លាស់ប្តូរឆ្លងព្រំដែនចុងក្រោយបង្អស់ប្រឆាំងនឹងឧស្សាហកម្មខុសច្បាប់ បន្ទាប់ពីជនរងគ្រោះជនជាតិចិនដែលមានកេរ្តិ៍ឈ្មោះខ្ពស់ត្រូវបានជួញដូរពីប្រទេសថៃទៅកាន់កន្លែងឆបោកនៅប្រទេសមីយ៉ាន់ម៉ាកាលពីដើមឆ្នាំនេះ។

នៅ​ពេល​នោះ ប៉ូលិស​កម្ពុជា​បាន​លើកឡើង​ថា ប៉ូលិស​ថៃ «មិន​បាន​ស្នើ​សុំ​កិច្ច​សហប្រតិបត្តិការ​ទេ»

ទោះបីជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា អ្នកនាំពាក្យរដ្ឋាភិបាលរបស់ពួកគេ លោក Jirayu Houngsub បានថ្លែងថា ប្រទេសថៃបានជួយសង្គ្រោះ «ជនរងគ្រោះ» ចំនួន ២១៥ នាក់។ ក្នុង​នោះ​មាន​ពលរដ្ឋ​ថៃ ១០៩​នាក់ រួម​ជាមួយ​ជនជាតិ​ប៉ាគីស្ថាន ៥០​នាក់ ឥណ្ឌា ៤៨​នាក់ និង​ឥណ្ឌូនេស៊ី ៣​នាក់។

ក្នុង​ការ​ឆ្មក់ចូលឆែកឆេរ​ចុងក្រោយ​នេះ ប៉ូលិស​ថៃ​បាន​សម្របសម្រួល​ជាមួយ​ប៉ូលិស​កម្ពុជា ដើម្បី​សម្រុក​ចូល​អគារ​កម្ពស់​បី​ជាន់​ក្នុង​បរិវេណ​ផ្លាហ្សា​ក្នុង​ក្រុង​ប៉ោយប៉ែត កាត់​ផ្សារ​រ៉ុង​គ្លឿ ក្នុង​ស្រុក​អារញ្ញ ​ខេត្ត​ស្រះកែវ។

ប្រភព​មួយ​បាន​បង្ហាញ​ថា អាជ្ញាធរ​ថៃ​ត្រូវ​បាន​គេ​ជូន​ដំណឹង​ជា​លើក​ដំបូង​ចំពោះ​ការ​ឆបោក​នៅ​ពេល​ពួក​គេ​បាន​ទទួល​អ៊ីម៉ែល​ពី​ជន​រង​គ្រោះ​ដែល​ស្វែង​រក​ជំនួយ។ ប្រភព​ដដែល​បន្ត​ថា ក្រោយ​ការ​ស៊ើបអង្កេត ពួកគេ​បាន​រក​ឃើញ «ទីតាំង​ក្រុម​ប្រព្រឹត្តបទល្មើស» ហើយ​បាន​សហការ​ជាមួយ​ប៉ូលិស​កម្ពុជា ដើម្បី​បង្ក្រាប​ប្រតិបត្តិការ​នេះ។

កម្លាំងនគរបាលជាតិកម្ពុជាបានបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់ពីរកន្លែង ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងរកឃើញជនបរទេសសរុបចំនួន២៣០នាក់ (ស្រី៦៨នាក់) ក្នុងនោះមានជនជាតិថៃចំនួន១២៣នាក់ (ស្រី៥៩នាក់)។ (ហ្វេសប៊ុករបស់អគ្គសង្នការនគរបាលជាតិ)
កម្លាំងនគរបាលជាតិកម្ពុជាបានបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់ពីរកន្លែង ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងរកឃើញជនបរទេសសរុបចំនួន២៣០នាក់ (ស្រី៦៨នាក់) ក្នុងនោះមានជនជាតិថៃចំនួន១២៣នាក់ (ស្រី៥៩នាក់)។ (ហ្វេសប៊ុករបស់អគ្គសង្នការនគរបាលជាតិ)

អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស លោកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​​ថា លោកស្រី​បាន​ទទួល​ព័ត៌មាន​អំពី​ការ​​បង្ក្រាប​នេះ ហើយ​ប៉ូលិស​កម្ពុជា​កំពុង​ធ្វើ​ការ​លើ​បញ្ហា​នេះ។

លោកស្រី ប៊ុនអេង បានថ្លែងថា៖ «ប្រសិន​បើ​ពួកគេ​រក​ឃើញ​ថា ​វា​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ ពួកគេ​នឹងត្រូវ​បញ្ជូន​​ទៅ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស។ ប្រសិន​បើ​ពួកគេ​កំណត់​ថា​វា​ជា​បញ្ហា​ឆបោក​តាម​អនឡាញ យើង​នឹង​កាត់​ទោស​តាម​ច្បាប់​ព្រហ្មទណ្ឌ»

កម្ពុជា​មិន​ចាត់ទុក​បញ្ហា​ឆបោក​ទាំងអស់​ថា​ពាក់ព័ន្ធ​នឹង​បញ្ហា​ជួញដូរ​មនុស្ស​នោះទេ​។

លោក សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ។

ដូចគ្នានេះដែរ កិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានព័ត៌មានបន្ថែមពីនគរបាលភូមិន្ទថៃ និងនគរបាលខេត្តភូមិភាគ២ ស្ថានទូតឥណ្ឌា និងប៉ាគីស្ថានប្រចាំនៅកម្ពុជា គឺគ្មានប្រយោជន៍ទេ ដោយសារពួកគេមិនបានឆ្លើយតបតាមអ៊ីមែលនៅពេលបោះពុម្ពផ្សាយ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodian Police Raid Scam Centers in Poipet, Discover Over 200 Foreigners

407 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម