សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សេដ្ឋកិច្ច

រថយន្តដឹកកម្មករ​កាត់ដេរ​យ៉ាងណែនចង្អៀត​​​ទៅធ្វើការនៅ​រោងចក្រ​ ក្នុង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរទ្បើង៤ដុល្លារបន្ថែមសម្រាប់​ឆ្នាំ២០២៥

ប្រាក់ឈ្នួលអប្បបរមាប្រចាំខែរបស់កម្មករកាត់ដេរនឹងទ្បើងដល់២០៨ដុល្លារសម្រាប់ឆ្នាំ២០២៥ បន្ទាប់ពីក្រុមប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​​អប្បបរមាបោះឆ្នោតដំឡើង២ដុល្លារ និងលោកនាយករដ្ឋមន្ត្រីសម្រេចបន្ថែម២ដុល្លារទៀតលើប្រាក់ឈ្នួលបច្ចុប្បន្ននៅថ្ងៃទី១៩ ខែកញ្ញា ​ ខណៈកម្មករ និងសហជីពឯករាជ្យ​មិនទាន់ពេញចិត្តតួលេខនេះនៅឡើយ​។
ស្ត្រីចំណាស់ម្នាក់កំពុងឈរកាន់លុយតថ្លៃទិញសាច់ជ្រូកនៅផ្សារមួយក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ អាន វិចិត្រ)

កសិករនៅតែបន្តព្រួយបារម្ភអំពីការខាតបង់ក្រោយក្រុមហ៊ុន២០​ថែមទៀតមានសិទ្ធិនាំចូលសាច់បង្កក

កសិករចិញ្ចឹមសត្វនៅតាមបណ្តាខេត្តមួយចំនួនបារម្ភថា តម្លៃសត្វចិញ្ចឹមរបស់ពួកគេនឹងខាតបង់បន្តដោយសារតែក្រុមហ៊ុន២០ថែមទៀត ទទួលបានសិទ្ធិនាំចូលសាច់បង្កក​នៅក្នុង​ខែ​មេសា​​​កន្លង​​​ទៅនេះ។
អគារដែលសាងសង់មិនទាន់រួចនៅក្នុងក្រុងព្រះសីហនុ។ រូបថតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ ដែន សីមា)

ក្រុមការងារដោះស្រាយអគារជាប់​គាំងខេត្តព្រះសីហនុ ទទួលពាក្យ​បណ្តឹង និងដោះស្រាយវិវាទបាន​៤៤គម្រោង

ខេត្តព្រះសីហនុ៖ ថ្នាក់ដឹកនាំក្រុមការងារពិសេស​ដោះស្រាយអគារជាប់គាំង ឬក្រុមការងារ ជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ​២០២៤ បានបញ្ជាក់ថា គិតចាប់ពីខែកុម្ភៈដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ​២០២៤​ ក្រុមការងារទទួលបានពាក្យបណ្តឹង និងការដោះស្រាយវិវាទគម្រោង ជូន​វិស័យឯកជនបានចំនួន៤៤គម្រោង ក្នុងចំណោមគម្រោង និងសំណង់អគារ​ សរុប​ចំនួន​៩៥៤គម្រោង។ ​​
- អ្នកស្រី តាន់ អង អាជីវករនៅភូមិព្រះដាក់ កំពុងរៀបចំចំហុយនំត្នោត។នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ស៊ើង និមល់)

ខណៈវិស័យទេសចរណ៍នៅតែមិនទាន់មានភាពល្អប្រសើរ អាជីវករ​នៅ​សៀមរាប​បារម្ភភ្ញៀវតិចតួចមកលេងពេលចូលឆ្នាំខ្មែរ

ខេត្ត​សៀមរាប៖ មុន​ពេល​​ផ្ទុះ​ជំងឺរាត​ត្បាតកូវីដ១៩ អ្នក​ស្រី​ តាន់ អង អាច​រកប្រាក់ចំណូល​បាន ១០០ ដុល្លារ នៅរាល់​ចុងសប្តាហ៍ ពី​​ការ​លក់​នំអាកោត្នោត នៅភូមិព្រះដាក់ ក្នុងខេត្ត​សៀមរាប។ ឥឡូវ​នេះ ប្រាក់ចំណូល​របស់អ្នក​ស្រី គឺ​រកបាន​ស្ទើរតែមិនដល់ ៥០ ដុល្លារផង ហើយសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងឈានចូលមកដល់ក្នុងខែនេះ អ្នក​ស្រី​មានការ​រំពឹង​ទុក​​​តិច​តួចថានឹងមានទេសចរច្រើន​។
បុរសម្នាក់មើលព័ត៌មានលើកុំព្យូទ័រយួរដៃរបស់ខ្លួនពាក់ព័ន្ធនឹងក្រុមហ៊ុនCIC ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ក្រសួងមហាផ្ទៃលើកទឹកចិត្តឱ្យអ្នករងគ្រោះពីក្រុមហ៊ុនCICដាក់ពាក្យបណ្តឹង ខណៈនៅមិនទាន់មានដំណោះស្រាយ

ក្រសួងមហាផ្ទៃលើកទឹកចិត្តដល់អ្នកដែលអះអាងថា រងគ្រោះក្នុងការវិនិយោគជាមួយ​ក្រុមហ៊ុន​ខេមបូឌាន អ៊ីនវេសស្ទ័រ ខមភើរេសិន ភីអិលស៊ី(CIC) សហការដាក់ពាក្យបណ្តឹង​ទៅស្ថាប័នពាក់ព័ន្ធដើម្បីមានភស្ភុតាងបន្ថែមសម្រាប់ការស៊ើបអង្កេត។
អគារដែលសាងសង់មិនទាន់រួចនៅក្នុងក្រុងព្រះសីហនុ។ រូបថតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ ដែន សីមា)

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុស្នើឱ្យវិនិយោគិនដាក់ពាក្យស្នើសុំឱ្យក្រុមការងារ​ជួយ​ដោះស្រាយអគារជាប់គាំង

ខេត្តព្រះសីហនុ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដឹកនាំអនុវត្តដោយ ក្រសួង​​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំពិភាក្សា និង​ជូនដំណឹងដល់ធុរជន ឬ​វិនិយោគិន​​ទាំ​ងអស់ ដែលមាន​គម្រោងវិនិយោគអគារសំណង់កំពុងជាប់គាំង សូម​ដាក់ពាក្យ​ស្នើ​មកក្រុម​ការងារ ដើម្បីពិនិត្យ វាយតម្លៃ និងផ្តល់ការអនុម័តដើម្បីបន្ត​សាង​សង់​​សំណង់ អគាររបស់ខ្លួនឡើងវិញ។​
ឡានកុងតាណឺដឹកអីវ៉ាន់នៅជាយក្រុងភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋាភិបាលសម្រេចបន្ថយពន្ធគយលើទំនិញនាំចូល រួចបង្វែរទៅបន្ថែមអាករពិសេសលើផលិតផលមួយចំនួន

រដ្ឋាភិបាលកម្ពុជានឹងចាប់ផ្ដើមអនុវត្តកិច្ចព្រមព្រៀងសេដ្ឋកិច្ចក្នុងតំបន់ក្នុងខែមីនានេះ ដោយសម្រេចបន្ធូរបន្ថយ ឬលុបបំបាត់ពន្ធគយ​លើទំនិញនាំចូលពីប្រទេសអាស៊ាន និងជប៉ុន ប៉ុន្តែ​បង្កើន​​អាករពិសេសបន្ថែមពីលើផលិតផលមួយចំនួនដែលប៉ះពាល់​ដល់បរិស្ថាន ឬសុខភាព​ពលរដ្ឋ​ដើម្បីយកមកបំពេញចំណូលពន្ធ។
អ្នកភូមិនៅក្នុងសហគមន៍រទេះក្របីដឹកភ្ញៀវទេសចរបរទេសកម្សាន្តនៅជុំវិញភូមិជ្រៃ ឃុំទឹកវិល ស្រុកពួក ខេត្តសៀមរាប ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ ។ (ផេកហ្វេសប៊ុករបស់រដ្ឋបាលខេត្តសៀមរាប)

ពលរដ្ឋចាស់ៗនៅខេត្តសៀមរាបបន្តមុខរបរជាអ្នកបររទេះក្របីឡើងវិញ បន្ទាប់ពីខកខានបីឆ្នាំដោយសារជំងឺកូវីដ

សហគមន៍រទេះក្របី ដែលជាតំបន់ទេសចរណ៍វប្បធម៌មួយស្ថិតនៅចម្ងាយប្រហែល ១០គីឡូម៉ែត្រ​ពីកណ្ដាលក្រុងសៀមរាប បានបើកដំណើរការឡើងវិញ ក្រោយពីបានបិទអស់រយៈពេល ៣ឆ្នាំដោយសារជំងឺរាតត្បាតកូវីដ-១៩ ។ អ្នកភូមិវ័យចំណាស់ៗសប្បាយរីករាយ​ដែល​បានត្រឡប់មកធ្វើការវិញ ប៉ុន្តែ ពួកគេអះអាងថា ចំនួនភ្ញៀវទេសចរ​នៅតិចតួចនៅឡើយ ហើយ​ភាគច្រើនបំផុត ជាភ្ញៀវបរទេស ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ទូទាំងប្រទេសឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ STPM)

នាយករដ្ឋមន្រ្តីជំរុញឈ្មួញបង្វែរការទិញបំណែកសាច់បង្កកពីក្រៅប្រទេស​ទៅសាច់ផលិតក្នុងស្រុក

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជំរុញឱ្យឈ្មួញដែលនាំចូលបំណែក​នៃសាច់បង្កក​ពីក្រៅ​ប្រទេស​បង្វែរការបញ្ជាទិញទៅកាន់អ្នកផលិតសាច់បង្កកក្នុងស្រុកជំនួសវិញ ខណៈឈ្មួញ​បញ្ជា​​ទិញទទូចឱ្យការផលិតសាច់បង្កកក្នុងស្រុកឱ្យមានគុណភាពស្របតាម​ស្តង់ដារ​អន្តរជាតិ​។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម