សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកសារព័ត៌មានពលរដ្ឋ

អាជ្ញាធរចុះត្រួតពិនិត្យស្រូវរបស់កសិករនៅក្នុងរដូវច្រូតកាត់ស្របពេលទឹកកំពុងជន់លិច។ (រូបថត៖ សាន់ ដារ៉ូ)

មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបូងជំរុញឱ្យកសិករចងក្រងជា​សហគមន៍ដើម្បីលក់ទិន្នផលស្រូវបានថ្លៃ

មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ជំរុញអោយកសិករប្រមូលផ្តុំគ្នាជាសហគមន៍ ដើម្បីអាច​ចចារ​​តម្លៃ​ជាមួយ​ម៉ាស៊ីនកិនស្រូវលក់បានតម្លៃខ្ពស់ប្រសើរជាងការលក់ឱ្យឈ្មួញ​កណ្តាល​​ដែលចុះទិញតាមទីវាលដែលទម្លាក់តម្លៃស្រូវរបស់កសិករ។
កញ្ញា ស៊ុន សាក់ស៊ី ជាពលរដ្ឋរស់នៅក្នុង ឃុំស្រែខ្វាវ ចូលរួមក្នុងកម្មវិធីសន្ទាមតិ។

អាជ្ញាធរឃុំស្រែខ្វាវ ប្តេជ្ញាលុបបំបាត់អំពើហិង្សាក្នុងគ្រួសារនិងក្នុងសហគមន៍

អាជ្ញាធរ​ឃុំ​ស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប បន្តការយកចិត្តទុកដាក់ដោយ​បង្កើនការ​ផ្សព្វ​ផ្សាយ​អំពី​ អំពើហិង្សាក្នុងសហគមន៍ កាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ  ដើម្បី​លុបបំបាត់អំពើហិង្សា​ក្នុង​គ្រួសារ និងសហគមន៍​ និងជួយដល់ជនរងគ្រោះទាន់ពេលវេលា។
រថភ្លើងកំពុងបើកលើផ្លូវដែកមួយខ្សែមានប្រវែង២៥០គីឡូម៉ែត្រ សម្រាប់ដឹកទំនិញ និងអ្នកដំណើរពីភ្នំពេញទៅព្រះសីហនុ ឆ្លងកាត់ខេត្តតាកែវ និងកំពត។ រូបភាព mpwt

ប្រជាពលរដ្ឋរស់នៅក្បែរផ្លូវដែកភ្នំពេញ-ព្រះសីហនុនៅតែប្រឈមគ្រោះថ្នាក់

ផ្លូវដែកមួយខ្សែមានប្រវែង២៥០គីឡូម៉ែត្រ សម្រាប់ដឹកទំនិញ និងអ្នក​ដំណើរពីភ្នំពេញទៅខេត្តព្រះសីហនុ ឆ្លងកាត់ខេត្តតាកែវ និងកំពត ដែលរាជរដ្ឋាភិបាល បានជួសជុលដាក់ឲ្យប្រើប្រាស់ឡើងវិញ កន្លងមកតែងតែបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋរស់នៅក្បែរផ្លូវនិងអ្នកដំណើរឆ្លងកាត់។
លោក ប៊ុន ឡេង នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តបាត់ដំបង ក្នុងកម្មវិធីសន្ទនាមតិ នៃវិទ្យុជាតិចំការចេក។ រូបថត៖ រី មុនីបញ្ញា

សមត្ថកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងស្រុក៤ ជាប់បឹងទន្លេសាបបានចំនួន ១៩លើក

សមត្ថកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្រ្ត ស្រុកទាំង៤ នៃខេត្តបាត់ដំបង ដែលជាប់បឹងទន្លេសាប បានចំនួន ១៩លើក និងដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើន។
ផ្លូវនៅភូមិត្រើយកោះមានសភាពខូចខាតខ្លាំង ទាំងរដូវវស្សារនិងរដូវប្រាំង។ រូបភាព ឆន រីយ៉ា

ពលរដ្ឋរស់នៅសង្កាត់ត្រើយកោះ ស្នើសុំចៅសង្កាត់ឲ្យជួយជួសជុលផ្លូវមួយខ្សែឡើងវិញ

ប្រជាពលរដ្ឋរស់នៅក្នុង​សង្កាត់ត្រើយកោះ ស្រុក​ទឹក​ឈូ ខេត្ត​កំពត ទទូចសុំដល់ចៅសង្កាត់ឲ្យជួយជួសជុលផ្លូវមួយខ្សែឡើងវិញ ដោយសារ​ផ្លូវមានសភាពទ្រុឌទ្រោម ដែលធ្វើឲ្យពលរដ្ឋពិបាកក្នុងការធ្វើ​ដំណើរទាំងរដូវប្រាំង​និងរដូវវស្សា​​។
លោកស្រី ម៉ៃ ពៅ ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារស្រុកស្វាយលើ ចូលរួមជាវាគ្មិនក្នុងកម្មវិធីសន្ទាមតិ។ រូបថត ភី រចនា

អាជ្ញាធរឃុំបឹងមាលាចូលរួមប្រយុទ្ធប្រឆាំងដើម្បីលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ

អាជ្ញាធរនៅក្នុងឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប បាន​យកចិត្តទុកដាក់ក្នុងការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ដោយបាន​​ចូលរួមផ្សព្វផ្សាយ និង​អន្តរាគមន៍លើ ករណីអំពើហិង្សាក្នុងគ្រួសារ​ នៅពេលកើតមានឡើង ដើម្បី​ជួយដល់ស្ត្រីនិងកុមារដែលរងគ្រោះ។ អ្នកនាង ម៉ារី ពលរដ្ឋរស់នៅក្នុងឃុំបឹងមាលា ស្រុកស្វាយលើ បានលើកឡើងថា អាជ្ញាធរនៅក្នុងឃុំតែងតែយកចិត្តទុកដាក់ក្នុងការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ដូចជាការចូលរួមផ្សព្វផ្សាយ អន្តរាគមន៍លើករណីអំពើហិង្សាពេលកើតមានឡើង ដើម្បីជួយដល់ស្ត្រីនិងកុមារដែលរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ​។ អ្នកនាង ម៉ារី បានថ្លែងថា ៖ «ទោះជាយ៉ាងនេះក្តី ខ្ញុំទទូចឲ្យអាជ្ញាធរបន្តការយកចិត្តទុកដាក់បង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងជួយចុះមកអន្តរាគមន៍ទាក់ទងនិងបញ្ហាអំពើហិង្សាឲ្យបានទាន់ពេលវេលា…
មន្ត្រីជំនាញចុះធ្វើលូមួយខ្សែក្នុងក្រុងបាត់ដំបង។ រូបថត មុនីបញ្ញា

ការអភិវឌ្ឍប្រព័ន្ធលូនៅក្នុងក្រុងបាត់ដំបងជួយបញ្ចៀសជំនន់ទឹកភ្លៀង

ការអភិវឌ្ឍប្រព័ន្ធលូ នៅក្នុងក្រុងបាត់ដំបង កំពុងដំណើរការល្អប្រសើរ និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ​ក្នុង​រស់នៅ ​ពុំសូវមានបញ្ហាជន​លិច​ ដោយ​សារជំនន់​ទឹកភ្លៀងដូចកាលពីមុន​។
លោក ឃឹម ផល្លា អធិការនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ព្រមទាំងលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង ១០ បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើការដោះស្រាយជូនសហគមន៍មូលដ្ឋានផ្ទាល់ដែលបានជួបប្រទះ។ រូបថត៖ ពី រចនា

សមត្ថកិច្ចស្រុកសូទ្រនិគមដាក់កម្លាំងប្រចាំការ២៤ម៉ោង និងបញ្ចូលប្រព័ន្ធ Hotline នៅតាមទីសាធារណៈ ដើម្បីចុះជួយពលរដ្ឋទាន់ពេលវេលា

សមត្ថកិច្ចឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប បានដាក់កម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង និងដាក់បញ្ចូលប្រព័ន្ធទូរសព្ទ Hotline នៅតាមទីសាធារណៈ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការចុះអន្តរាគមន៍ដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរឲ្យបានទាន់ពេលវេលា។
លោក ឯម សុផល ចៅសង្កាត់អូរចារ ថ្លែងក្នុងកម្មវិធីសន្ទនាមតិ វិទ្យុជាតិចំការចេក។ រូបថត៖ រី មុនីបញ្ញា

ប្រជាពលរដ្ឋនៅសង្កាត់អូរចារព្រួយបារម្ភបញ្ហាអសន្តិសុខដែលបង្កឡើងដោយគ្រឿងញៀន

ប្រជាពលរដ្ឋរស់នៅក្នុងភូមិកាប់គោថ្មី សង្កាត់អូចារ ក្រុងបាត់ដំបង ព្រួយបារម្ភចំពោះបញ្ហាអសន្តិសុខ ដែលបង្កឡើងដោយសារតែយុវជនមួយចំនួនប្រើប្រាស់គ្រឿងញៀននៅក្នុងភូមិ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម