សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បរិស្ថាន

អ្នកនេសាទកំពុងរកត្រីតាមដងទន្លេមេគង្គក្បែរព្រែកតាកែវ ដែលនឹងរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

គម្រោងព្រែក​ជីក​ហ្វូណន​តេជោ​ដ៏​​មហិច្ឆតា​​របស់​កម្ពុជា បង្កក្តី​កង្វល់​ដល់​​​ពល​​​រដ្ឋ​

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជាធានាថា ព្រែកជីកហ្វូណនតេជោ នឹងលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេស និងបណ្តាញផ្លូវទឹកទន្លេមេគង្គ។ ប៉ុន្តែអ្នកភូមិបារម្ភពីការបាត់បង់ផ្ទះសម្បែង និងជីវភាពរបស់ពួកគេ។
ឈើដែលក្រុមជនល្មើសកាប់បំរុងដឹកចេញពីតំបន់ព្រៃឡង់ ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ។ រូបថតនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

សហគមន៍ព្រៃឡង់មិនសង្ឃឹមលើមេឃុំជាប់ឆ្នោតថ្មីអាចជួយ​បង្រ្កាប​បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់

ប្រជាសហគមន៍ព្រៃឡង់មិនសង្ឃឹមលើមេឃុំជាប់ឆ្នោតថ្មីក្នុងការជួយបង្រ្កាបបទល្មើស​ព្រៃឈើនៅតំបន់ព្រៃឡង់ ខណៈប្រជាពលរដ្ឋមូលដ្ឋានរកឃើញថាព្រៃឡង់​កំពុង​រងការកាប់​បំផ្លាញ​យ៉ាងអាណាធិបតេយ្យពីសំណាក់ជនល្មើស​។
ពលរដ្ឋជិះម៉ូតូឆ្លងកាត់ផ្លូវដែលលិចទឹកក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ រូបភាព ខេមបូចា/ព្រីង សំរាំង

នៅភ្នំពេញប្រព័ន្ធការពារទឹកជំនន់ដែលមានតម្លៃថ្លៃ ប្រើជំនួសប្រព័ន្ធបង្ហូរទឹកតាមធម្មជាតិ

រាល់ពេលភ្លៀងធ្លាក់ខ្លាំងនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ផ្ទះរបស់អាជីវករលក់ដូរតាមដងផ្លូវ ដា វីកា អាយុ ៣១ឆ្នាំ តែងតែជនលិច។
ផ្ទះពលរដ្ឋម្នាក់ឈ្មោះ អ៊ូច យ៉ន បានដួលរលំដោយសារខ្យល់កន្ត្រាក់នៅភូមិសំរោងម្រះ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។ រូបថតនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

ខ្យល់កន្ត្រាក់បណ្តាលឱ្យផ្ទះពលរដ្ឋប្រមាណ១៥៦ខ្នងត្រូវបាន​ខូចខាត​និងពលរដ្ឋ១១នាក់រងរបួស

ផ្ទះប្រជាពលរដ្ឋក្នុងខេត្តតាកែវប្រមាណ១៥៦ខ្នងត្រូវបានខូចខាតដោយសារ​តែភ្លៀងខ្លាំង​បណ្តាល​ឱ្យមានខ្យល់កន្ត្រាក់កាលពី​ថ្ងៃចន្ទ ហើយបណ្តាល​ឱ្យពលរដ្ឋ​ចំនួន៨នាក់​រង​របួសធ្ងន់​និង៣នាក់របួសស្រាល។
អាងស្តុកទឹក អូរខៃដន របស់ក្រុមហ៊ុនអានកូ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលជាទីតាំងធ្លាប់បាក់ទំនប់បណ្តាលឱ្យជន់លិចផ្ទះសម្បែង និងស្រែចម្ការពលរដ្ឋ។ រូបថតថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

ពលរដ្ឋក្រុងប៉ោយប៉ែតបារម្ភអំពីការលិចលង់ផ្ទះ ស្រែចម្ការ ដោយសារអាងស្តុកទឹករបស់ឧកញ៉ាម្នាក់

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត មានការព្រួយបាម្ភជាថ្មី​អំពីការ​លិចលង់​ផ្ទះសម្បែង ស្រែចម្ការ ដោយសារតែការស្តុកទឹកទុករបស់ក្រុមហ៊ុនអានកូ ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា កុក ​អាន សមាជិកព្រឹទ្ធសភា ដែលមានទីតាំងស្ថិតក្នុងក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សកម្មភាពបទល្មើសដឹងឈើនៅក្នុងដែនជម្រកព្រៃព្រះរកាស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ក្នុងខែមករា ឆ្នាំ២០២២។ រូបថតផ្តល់ដោយលោក ម៉ា ចិត្រា

ជនជាតិដើមភាគតិចខេត្តព្រះវិហារបារម្ភពីសកម្មភាពលួចកាប់ឈើក្នុងព្រៃព្រះរកា

ប្រជាសហគមន៍ជនជាតិដើមភាគតិចនៅខេត្តព្រះវិហារបារម្ភពីសកម្មភាពលួចកាប់ឈើក្នុងព្រៃព្រះរកាដោយសារសកម្មភាពនៃការលួចដឹកឈើយ៉ាងអាណាធិបតេយ្យទាំងកណ្តាលថ្ងៃ ខណៈដែល អាជ្ញាធរ និងមន្រ្តីបរិស្ថានខេត្តហាក់មិនសូវខ្វល់ខ្វាយ ដែលបណ្ដាលឱ្យ​ជនល្មើស​បន្តចូលកាប់។
សកម្មភាពកាប់ឈើជុំវិញវត្តព្រៃមេត្តាធម្មជាតិ ហៅវត្តផ្កាឈូក នៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រូបភាពថតនៅថ្ងៃទី ០៥ ឧសភា ឆ្នាំ២០២២។ រូបភាពផ្តល់ឲ្យ

សត្វព្រៃច្រើនប្រភេទប្រឈមបាត់ទីជម្រក ដោយសារព្រៃមេត្តាធម្មជាតិរងការកាប់បំផ្លាញ

សត្វព្រៃជាច្រើនប្រភេទប្រឈមនឹងការបាត់បង់ទីជម្រក ដោយសារតែតំបន់ព្រៃមេត្តាធម្មជាតិកំពុងរងការកាប់បំផ្លាញ និងឈូសឆាយទាំងយប់ទាំងថ្ងៃជាច្រើនហិកតាពីប្រជាពលដ្ឋ និងក្រុមគ្រួសាររបស់ទាហានរថក្រោះ។
អ្នកភូមិបោះតង់ការពារព្រៃជម្លោះនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។រូបថត នៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២២។ ខេមបូចា/ស៊ន សារ៉ាត

សហគមន៍ឱរ៉ាល់នឹងធ្វើរបងបិទផ្លូវចូលដីព្រៃដើម្បីការពារពីការទន្ទ្រានរបស់យោធា

អ្នកភូមិនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងបង្កើនការការពារនូវអ្វីដែលពួកគេទាមទារថាជាដីព្រៃសហគមន៍របស់ពួកគេ បើទោះបីជារងការគំរាមកំហែងពីយោធាក៏ដោយ។
កំណាត់ឈើធំៗនៅសេសសល់ ដែលគេស្គាល់ថាជាដើមគគីរ ដុះនៅតាមមាត់ស្ទឹងអារ៉ែង ក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ត្រូវបានគេកាប់បំផ្លាញ។ រូបថត ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ដើមឈើធំៗក្នុងតំបន់អារ៉ែងរងការកាប់បំផ្លាញយ៉ាងគំហុក ខណៈពលរដ្ឋថាអាជ្ញាធរមិនអើពើ

តំបន់អេកូទេសចរណ៍មួយកន្លែង ដែលគេស្គាល់ថាជាតំបន់អារ៉ែង ស្ថិតក្នុង ស្រុកថ្មបាំង ខេត្តកោះកុង កំពុងរងការកាប់បំផ្លាញដើមឈើគគីធំៗយ៉ាងសកម្ម ទោះបីមានទីស្នាក់ការមន្ត្រីបរិស្ថាន និងស្នាក់ការអង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅទីនោះក៏ដោយ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម