សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បរិស្ថាន

អ្នកនេសាទកំពុងរកត្រីតាមដងទន្លេមេគង្គក្បែរព្រែកតាកែវ ដែលនឹងរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

គម្រោងព្រែក​ជីក​ហ្វូណន​តេជោ​ដ៏​​មហិច្ឆតា​​របស់​កម្ពុជា បង្កក្តី​កង្វល់​ដល់​​​ពល​​​រដ្ឋ​

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជាធានាថា ព្រែកជីកហ្វូណនតេជោ នឹងលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេស និងបណ្តាញផ្លូវទឹកទន្លេមេគង្គ។ ប៉ុន្តែអ្នកភូមិបារម្ភពីការបាត់បង់ផ្ទះសម្បែង និងជីវភាពរបស់ពួកគេ។
កម្រិតទឹកឡើងខ្ពស់ អំឡុងរដូវប្រាំងនៅតំបន់រ៉ាមសារខេត្តស្ទឹងត្រែងបានបង្កមហន្តរាយចំពោះប្រព័ន្ធអេកូឡូស៊ីដែលមានតែមួយគត់ និងប្រជាពលរដ្ឋនៅតំបន់នោះ។ (រូបភាព៖ Andy Ball/ The Third Pole)

ទំនប់វារីអគ្គិសនីនៅ​ខ្សែ​ទឹក​ខាង​លើ​ធ្វើឲ្យ​ជន់លិច​តំបន់ការពារ​​ព្រៃ​លិច​ទឹក​​របស់កម្ពុជា

លោក ​គង់ ចន្ធី បង្ហាញទឹក​មុខ​ស្រស់ស្រាយ​នៅ​​ពេលលោក​​រំឭក​ដល់​អតីតកាល។ កាលពីសាមសិបឆ្នាំមុន ព្រៃលិចទឹកនៅកណ្តាលទន្លេមេគង្គ នៅ​ភាគឦសាននៃប្រទេសកម្ពុជា ភាគខាងត្បូងនៃព្រំដែនជាមួយប្រទេសឡាវ ពោរពេញទៅដោយជីវិត និងសហគមន៍ដែល​មាន​ការ​រីកចម្រើន។
រូបភាពពី Sentinel-2 ថតនៅថ្ងៃទី១១ ខែធ្នូ ដែលបង្ហាញពីសកម្មភាពរុករករ៉ែនៅក្នុងតំបន់ដែលត្រូវបានកំណត់ជាកន្លែងរុករករបស់ក្រុមហ៊ុន Late Cheng Mining Development។ (រូបភាពពីអង្គកាលីកាដូ និងលោក Jack Brook/ខេមបូចា)

ក្នុងតំបន់អភិរក្សព្រៃឡង់ សហគមន៍ត្រូវបង្ខំឱ្យចេញ តែក្រុមហ៊ុនរ៉ែទទួលបានការស្វាគមន៍

ស្រុកសណ្តាន់ នៃខេត្តកំពង់ធំ៖ លោក សុខ ហេង មេភូមិស្នងអន បានបង្ហាញដោយមោទនភាពរូបថតផ្ទះថ្មីរបស់លោកដែលបានសាងសង់ក្នុងខែកក្កដា ឆ្នាំ២០២១ ហើយលោកបានដាក់វានៅលើអេក្រង់ទូរសព្ទ។ ប៉ុន្តែ​ក្រុមហ៊ុន Late Cheng Mining Development ដែលជា​ក្រុមហ៊ុន​រុក​រក​រ៉ែ​មាស​ដែលមាន​ទំនាក់ទំនង​ជាមួយ​អង្គភាព​អង្គរក្ស​របស់​លោកនាយក​រដ្ឋមន្ត្រីហ៊ុន សែន ពេលនេះ​​គំរាម​រុះរើ​ផ្ទះរបស់លោក ហើយក៏​បាន​ទន្ទ្រាន​កាន់កាប់​ដីស្រែ​របស់​អ្នកជិតខាង​ដែរ។

ការទិញកោះ ៖ មន្ត្រីកម្ពុជាទិញស្ទើរផ្តាច់មុខនៃឆ្នេរក្នុងដែនកោះមួយចំនួននៅខេត្តកោះកុង

កោះស្តេច ប្រទេសកម្ពុជា៖ សំបូរទៅដោយផ្កាថ្ម សត្វសមុទ្រ និង ដើមដូង កោះស្តេចដែលស្ថិតនៅលើឆ្នេរសមុទ្រភាគខាងលិច និងនិរតីរបស់ប្រទេសកម្ពុជា ដែលបានទាក់ទាញភ្ញៀវទេសចរណ៍និងអ្នកវិនិយោគឲ្យ លង់ចិត្តជាយូរមកហើយជាមួយនឹងសម្រស់ឆ្នេរខ្សាច់ពណ៌សក្បុសទេរចូលទៅក្នុងទឹកពណ៌ខៀវស្រងាត់នៃឈូង សមុទ្រថៃ។
មន្ត្រីឧទ្យានុរក្សកំពុងដើរល្បាតក្នុងព្រៃឡង់ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។ (ខេមបូចា/បញ្ញា ឆព័ណ្ណ)

ផ្ទៃដីតំបន់ការពារធម្មជាតិជិតមួយលានហិកតាត្រៀមកាត់ជាកម្មសិទ្ធិឯកជន

ដីសាធារណៈ​របស់​រដ្ឋ​ជាង​ ៩៣០ ០០០​ហិកតា​នៅ​ក្នុង​តំបន់​ការពារធម្មជាតិត្រៀមធ្វើអនុប្រយោគ និង​បែង​ចែក​សម្រាប់​កម្មសិទ្ធិ​ឯកជន​ នេះ​បើ​តាម​អនុក្រឹត្យ​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា កន្លង​មក​។​
ទឹកស្អុយនៅឆ្នេរអូរឈើទាល ក្នុងក្រុងព្រះសីហនុ បង្ហូរចូលទៅក្នុងសមុទ្រ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ស៊ន សារ៉ាត

បុណ្យសមុទ្រនឹងប្រារព្ធនៅខេត្តព្រះសីហនុនៅចុងសប្តាហ៍នេះ ខណៈបញ្ហាបង្ហូរទឹកស្អុយចូលសមុទ្រនៅតែមិនទាន់ដោះស្រាយ

ពិធីបុណ្យ​សមុទ្រ​នឹង​ត្រូវប្រារព្ធ​ធ្វើនៅខេត្តព្រះសីហនុ​នៅចុងសប្តាហ៍​នេះ ប៉ុន្តែបញ្ហាបង្ហូរទឹក​ស្អុយ​ចូលឆ្នេរអូរឈើទាលពុំទាន់ដោះស្រាយនៅឡើយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវ​ទេសចរ។​ 
ទឹកស្អុយនៅឆ្នេរអូរឈើទាល ក្នុងក្រុងព្រះសីហនុ បង្ហូរចូលទៅក្នុងសមុទ្រ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ស៊ន សារ៉ាត

ឆ្នេរអូរឈើទាលមានក្លិនមិនល្អ ដោយសារមានការបង្ហូរទឹកស្អុយចូលសមុទ្រ

ទឹក​ស្អុយ​ដែល​កំពុង​ហូរ​ចូល​ក្នុង​សមុទ្រ​នៅ​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះ​សីហនុ កំពុ​ង​ធ្វើ​​ឲ្យ​អ្នក​ទេសចរ​ដើរ​បិទ​ច្រមុះ ហើយ​អ្នក​លក់​ដូរ និង​មន្ត្រី​មន្ទីរទេសចរណ៍​ក៏​បានបង្ហាញ​កង្វល់​របស់​ខ្លួនទាក់​ទង​នឹង​ក្លិន​ស្អុយ​នេះ​ដែរ​ ដោយ​ថា​អាច​ធ្វើ​ឲ្យ​អ្នក​ទេសចរ​មិន​ចង់​មក​លេង​។​
ក្រុមយុវជនស្រឡាញ់បរិស្ថាន ដើរជាក្បួនដង្ហែសពដើមឈើ ដើម្បីដាក់ញត្តិនៅក្រសួងបរិស្ថាន ស្នើឱ្យមានការបើកសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋ យុវជន សកម្មជន ក្នុងការល្បាតព្រៃឡើងវិញ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្តល់ដោយអង្គការ លីកាដូ

យុវជនយុវនារីប្រមាណ​៣០នាក់ដង្ហែសពដើមឈើទៅដាក់ញត្តិនៅក្រសួងបរិស្ថាន ស្នើបញ្ឈប់ការរឹតត្បិតអ្នកការពារព្រៃឈើ

ក្រុមយុវជនស្រីប្រុសប្រមាណ៣០នាក់ ដែលជាក្រុមអ្នកស្រឡាញ់ធនធានធម្មជាតិ បានដើរ​ដង្ហែរក្បួនស្លៀកសម្លៀកបំពាក់ហែរសព ដើម្បីទៅដាក់ញត្តិ ស្នើឱ្យក្រសួងបរិស្ថាន​បញ្ឈប់​ការ​រឹតត្បិតពលរដ្ឋ និងសកម្មជនព្រៃឈើ ក្នុងការការពារព្រៃនៅតំបន់ធម្មជាតិមួយចំនួន ដែល​កំពុង​រងការកាប់បំផ្លាញជារៀងរាល់ថ្ងៃ។
ក្រុមយុវជនស្រឡាញ់បរិស្ថានធ្វើដំណើរជាក្រុមទៅដាក់ញតិនៅក្រសួងបរិស្ថាន រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

សកម្មជនបរិស្ថានដាក់ញត្តិស្នើក្រសួងបរិស្ថានកំណត់កោះកុងក្រៅជាតំបន់ឧទ្យានជាតិសមុទ្រ

សកម្មជនបរិស្ថាន​បានដាក់ញតិទៅក្រសួងបរិស្ថាននៅថ្ងៃទី២៣ ខែសីហា ស្នើក្រសួង​បរិស្ថាន​ដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ បន្ទាប់ពីរដ្ឋាភិបាលផ្តល់សិទ្ធិឱ្យក្រុមហ៊ុន​ឈ្មោះ​កោះកុង SEZ ​របស់ឧកញ៉ា លី យ៉ុងផាត់ ស​មាជិក​ព្រឹទ្ធិ​សភាមក​ពី​គណបក្ស​កាន់​អំណាច អភិវឌ្ឍន៍តាំងពីឆ្នាំ២០១៩។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម