សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិទ្ធិមនុស្ស

ក្រុមប្រជាពលរដ្ឋបានប្រមូលផ្ដុំគ្នាទប់ស្កាត់គ្រឿងចក្ររបស់ក្រុមហ៊ុន Global Green ពីការឈូសឆាយដីចម្ការពួកគាត់ដើម្បីបើកផ្លូវចូលទៅកន្លែងជីករករ៉ែ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។ (ផ្ដល់ឲ្យ)

ប្រជាពលរដ្ឋទាមទារសំណងពីក្រុមហ៊ុន Global Green Mining ចំពោះការឈូសឆាយដីចម្ការ

យ៉ាង​ហោច​ណាស់​មាន​ប្រជា​ពល​រដ្ឋ​ចំនួន​១០គ្រួសារ​បានទាម​ទារ​សំណង​ពី​ក្រុម​ហ៊ុន​មួយ​ដែល​បាន​ឈូស​ឆាយ​ដី​ចម្ការ និង​ដី​ព្រៃ​ ដើម្បី​ធ្វើ​ផ្លូវ​ចូល​ទៅ​កាន់​ទី​តាំង​រុករក​រ៉ែ​ដែក​មួយ​កន្លែង​ក្នុង​ខេត្ត​ព្រះ​វិហារ​។​
ក្រុមបុគ្គលិកតវ៉ានៅខាងមុខសណ្ឋាគារឡឺ ម៉េរីឌាន អង្គរ ក្នុងខេត្តសៀមរាប កាលពីខែកញ្ញា បន្ទាប់ពីខាងសណ្ឋាគារបញ្ឈប់សហជីពបីនាក់កាលពីខែកក្កដា។ បញ្ញា ឆព័ណ្ណ

សកម្មជនសហជីពនៅសណ្ឋាគារឡឺ ម៉េរីឌានអង្គរ បានទទួលប្រាក់សំណង ក្រោយការតស៊ូប្រាំពីរខែ

សមាជិក​សហជីព​បី​នាក់​ដែល​ត្រូវ​បញ្ឈប់ពី​ការងារ ដោយ​សណ្ឋាគារ ឡឺ ម៉េរីឌាន អង្គរ​ (Le Meridien Angkor )​ ដែល​ទើប​បិទ​ទ្វារ​ បានទទួល​សំណង​ហើយ​ក្រោយ​ពី​បានធ្វើ​ការ​តវ៉ា និង​ចរចា​អស់ពេល​ប្រាំពីរ​ខែ។
អ្នកភូមិម្នាក់ជិះម៉ូតូកាន់ដីមានជម្លោះនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។ ខេមបូចា/ព្រីង សំរាំង

ពលរដ្ឋ១១នាក់ ត្រូវបានឃាត់ខ្លួនជុំវិញជម្លោះដីធ្លីមួយនៅខេត្តកណ្តាល

កម្លាំងនគរបាលខេត្តកណ្តាលបានចាប់ខ្លួនមនុស្ស ១១នាក់ពាក់ព័ន្ធនឹងរឿងជម្លោះដីធ្លី ដែលយោងទៅតាមវីដេអូបង្ហោះតាមបណ្តាញសង្គមបង្ហាញថា មានអំពើហិង្សាកើតឡើង កាលពីថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ បន្ទាប់ពីអ្នកភូមិតវ៉ាបានដុតកង់ឡាន ហើយក្រោយមក នគរបាលបានចុះបង្រ្កាប។
កម្ពុជាបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ដែលនឹងអនុញ្ញាតឲ្យរដ្ឋាភិបាលបិទចរាចរណ៍ទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិត និងជំរុញឲ្យមានការប្រមូលទិន្នន័យ នេះបើយោងទៅតាមអនុក្រឹត្យចុះកាលពីថ្ងៃពុធ ទី១៧ ខែកុម្ភៈ។ ខេមបូចា/ព្រីង សំរាំង

កម្ពុជាបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ដែលនាំឲ្យមានការព្រួយបារម្ភលើសិទ្ធិឯកជន

រដ្ឋាភិបាលកម្ពុជាត្រៀមអនុវត្តប្រព័ន្ធច្រកទ្វារអ៊ីនធឺណិតជាតិតែមួយ ដើម្បីពង្រឹងការគ្រប់គ្រងលើបណ្តាញអ៊ីនធឺណិត និងគ្រប់គ្រងលើចរាចរណ៍ទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រទេស។
អង្គការសង្គមស៊ីវិលនៅកម្ពុជាបានដាក់ញ្ញត្តិទៅកាន់ស្ថានទូតមីយ៉ាន់ម៉ានៅកម្ពុជាកាលពីថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ដោយស្នើឲ្យស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ បន្ទាប់ពីមានរដ្ឋប្រហារដោយយោធាកាលពីដើមខែកុម្ភៈ។ អង្គការលីកាដូ

អង្គការសង្គមស៊ីវិលនៅកម្ពុជា អំពាវនាវឲ្យស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ នៅមីយ៉ាន់ម៉ា

អង្គការ​សង្គមស៊ីវិល​​នៅ​កម្ពុជា​អំពាវនាវ​ឲ្យ​យោធា​មីយ៉ាន់ម៉ា​ដោះលែង​អ្នក​នយោបាយ​ដែល​ត្រូវ​បាន​ចាប់ខ្លួន និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​​នៅ​ក្នុង​ប្រទេស បន្ទាប់​ពី​កងកម្លាំង​ប្រដាប់​អាវុធ​បាន​ធ្វើ​រដ្ឋប្រហារ​​ទម្លាក់​រដ្ឋាភិបាល​បោះឆ្នោត​ជ្រើស​តាំង​ដោយ​ជនស៊ីវិល​ ​កាល​ពី​ថ្ងៃ​ទី០១ ខែ​កុម្ភៈ។ ​
អតីតបុគ្គលិកបម្រើការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបតវ៉ាប្រាក់អត្ថប្រយោជន៍ពេញ១០០ភាគរយនៅខាងក្រៅមន្ទីរការងារខេត្ត កាលពីថ្ងៃសុក្រ។ រូបភាព៖ CTWF

បុគ្គលិកអាកាសយានដ្ឋានអន្តរជាតិសៀមរាប ទាមទារប្រាក់អត្ថប្រយោជន៍១០០ភាគរយ ក្រោយបញ្ឈប់ពីការងារអំឡុងពេលវិបត្តិកូវីដ១៩

អតីត​បុគ្គលិក​បម្រើ​ការ​នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​សៀម​រាប កំពុង​ទាម​ទារ​ប្រាក់អត្ថប្រយោជន៍​១០០​ភាគរយ បន្ទាប់​ពី​អ្នក​ទាំង​នោះ​ត្រូវ​បាន​បញ្ឈប់​ពី​​ការងារ​ដោយ​សារ​តែ​វិបត្តិកូវីដ១៩ ប៉ុន្តែ​ខាង​មន្ត្រី​មន្ទីរ​ការងារ​ថា​អ្នក​ទាំង​១៣០​នាក់​បាត់​បង់​សិទ្ធិ​ក្នុងការ​ចរចា​ ពេល​ពួកគេ​បានដើរចេញមក​តវ៉ាជា​សាធារណៈ​កាលពីសប្ដាហ៍​មុន​។​
មេដឹកនាំសហជីព និងកម្មករកាត់ដែរចូលរួមរំឭកខួបលើកទី១៧ នៃការបាញ់សម្លាប់មេដឹកនាំសហជីពលោក ជា វិជ្ជា នៅក្រុងភ្នំពេញ កាលពីថ្ងៃសុក្រ។ បញ្ញា ឆព័ណ្ណ

កម្មកររំឭកខួប១៧ឆ្នាំ នៃការបាញ់សម្លាញ់លោក ជា វិជ្ជា និងថ្កោលទោសវប្បធម៌និទណ្ឌភាព

កម្មករ និងតំណាងសហជីព ជាង៥០នាក់បានចូលរួមប្រារព្ធខួបរំឭកមរណភាពលោក ជា វិជ្ជា មេដឹកនាំសហជីពមួយរូបដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្តាលថ្ងៃ ខណៈពេលកំពុងអានកាសែតនៅតូបលក់កាសែតមួយខាងក្រៅវត្តលង្កា កាលពីឆ្នាំ២០០៤។
កម្មករមកពីរោចក្រកាត់ដេរ Y&W បានបិទផ្លូវ២១៧ក្នុងខណ្ឌដង្កោ ដើម្បីទាមទារប្រាក់អត្ថប្រយោជន៍ផ្សេងៗកាលពីថ្ងៃព្រហស្បតិ៍។ ឃួន ណារីម

កម្មករកាត់ដេរបិទផ្លូវមួយនៅភ្នំពេញ ដើម្បីទាមទារប្រាក់អត្ថប្រយោជន៍ផ្សេងៗ

កម្មកររោងចក្រកាត់ដេររាប់ពាន់នាក់បានបិទផ្លូវសំខាន់មួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ដើម្បីទាមទារប្រាក់អត្ថប្រយោជន៍ផ្សេងៗ ខណៈក្រុមកម្មករបានចោទប្រកាន់និយោជកថាបានប្រើកិច្ចសន្យាការងារខ្លីដើម្បីគ្រប់គ្រង់បុគ្គលិក គេចវេសក្នុងការផ្តល់ប្រាក់លើកទឹកចិត្ត និងបំបិទការតវ៉ាជាដើម។
កាលពីថ្ងៃពុធ ក្រុមសិទ្ធិមនុស្សស្នើឲ្យរដ្ឋាភិបាលធ្វើតេស្តអ្នកទោសទាំងអស់ ដែលប្រឈមនឹងហានីភ័យឆ្លងវីរុសកូវីដ-១៩ បន្ទាប់ពីអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារតេស្តវិជ្ជមានវីរុសនេះ។ បញ្ញា ឆព័ណ្ណ

ក្រុមសិទ្ធិមនុស្សអំពាវនាវឲ្យធ្វើតេស្តអ្នកទោស ខណៈលោក ហ៊ុន សែន រៃអង្គាសថវិកាទិញវ៉ាក់សាំងកូវីដ-19

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​និងអន្តរជាតិ​ចំនួន​បី​បាន​លើកឡើងថា រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​តេស្ត​អ្នក​ទោស​ ដែល​ប្រហែលជា​ប៉ះពាល់​នឹង​មន្ត្រីក្រសួង​មហាផ្ទៃមួយ​រូប​ដែល​បាន​ឆ្លង​ជំងឺនេះ​ ខណៈ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ការរៃអង្គាស​ថវិកា​ ដើម្បី​ទិញ​វ៉ាក់សាំង។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម