សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិទ្ធិមនុស្ស

លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរដើរទៅដាក់ញត្តិនៅព្រះបរមរាជរាំងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សមាគមកំពុងស្វែងរកមូលនិធិជួយលោក កើត សារ៉ាយ ខណៈ UN អំពាវនាវឲ្យកម្ពុជាបញ្ចប់ការធ្វើទុក្ខបុកម្នេញសកម្មជនសិទ្ធិមនុស្ស

សមាគមនិស្សិតបញ្ញវន្តខ្មែរ​កំពុង​រៃអង្គាស​ថវិកា​​ពី​សប្បុរស​ជន​ដើម្បី​ជួយ​ប្រធាន​របស់​ខ្លួន ដែល​​កំពុង​ជាប់​ឃុំ​ជា​លើក​ទី​ពីរ​បន្ទាប់ពី​បាន​ទៅ​ជួប​ប្រជា​ពល​រដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ឃុំស្រយ៉ង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ​។​
សកម្មជនកម្ពុជាដើរពីខុនដូ Mekong Gardens ដល់ស្ពានជ្រោយចង្វារ។ តាមផ្លូវពួកគេបានបញ្ចេញមតិអំពីការបាត់ខ្លួនសកម្មជនថៃ វ៉ាន់ឆាឡឺម និងទទូចឱ្យរដ្ឋាភិបាលចាត់វិធានការលើករណីរបស់គាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

សកម្មជនកម្ពុជាប្រារព្ធ​ខួប​៣ឆ្នាំនៃការបាត់ខ្លួនសកម្មជនថៃនៅទីក្រុងភ្នំពេញ

សកម្មជនកម្ពុជាបានទាម​ទារ​ឱ្យរដ្ឋាភិបាលទទួល​ខុស​ត្រូវ​​ អំឡុង​ពេល​រៀប​ចំ​ពិធី​រម្លឹកខួ​ប​កាលពីថ្ងៃអាទិត្យនៃការបាត់ខ្លួនរបស់សកម្មជនថៃ វ៉ាន់ឆាឡឺម សាត់ស័ក្តិសិទ្ធ​ ដែលតាម​ចោទ​ថា ត្រូវបានគេ​ចាប់ពង្រត់នៅរាជ​ធានី​ភ្នំពេញកាល​ពី​ឆ្នាំ២០២០។
សាលាដំបូងខេត្តរតនគិរី ទីដែលចៅក្រមបានចោទប្រកាន់មនុស្សបួននាក់ពីបទរួមគំនិតក្បត់និងញុះញង់នៅសប្តាហ៍នេះ។ (ផ្តល់ឲ្យដោយអង្គការលីកាដូ)

អ្នកស្រាវជ្រាវ ចាន់ វិបុល ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ដោយសារចូលរួមសិក្ខាសាលារបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា

លោក ចាន់ វិបុល អ្នកស្រាវជ្រាវឯករាជ្យត្រូវបានចោទប្រកាន់ពីបទរួម​គំនិត​ក្បត់​ និងញុះញង់ បន្ទាប់ពីលោក​ចូលរួមក្នុងសិក្ខាសាលាមួយ​នៅ​ក្នុង​ខែឧសភានេះ​ ដែលរៀប​ចំ​ដោយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) នេះបើយោង​តាមសេចក្តីថ្លែងការណ៍តុលាការខេត្តរតនគិរីកាលពីល្ងាចថ្ងៃអង្គារ។
ឈឹម ស៊ីថរ មេដឹកនាំសហជីពណាហ្គាវើលដ៍ ចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីតំណាងអយ្យការនិងជនជាប់ចោទធ្វើសេចក្តីសន្និដ្ឋានចុងក្រោយកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។ ( ខេមបូចា/ ព្រីងសំរាំង)

តំណាងអយ្យការចោទថាការប្រមូលផ្តុំតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ ជាការញុះញង់ ប៉ុន្តែមេដឹកនាំសហជីពអះអាងថា ជាកូដកម្មស្របច្បាប់

ឈឹម​ ស៊ីថរ​ មេដឹកនាំសហជីព​ណាហ្គាវើលដ៍និង​សហចុងចោទ​៨នាក់ផ្សេងទៀតបាន​ស្នើ​ឲ្យ​តុលាការទម្លាក់បទចោទ​ជុំវិញ​កូដកម្ម​ស្របច្បាប់​របស់​ពួកគេ​ អំឡុង​ពេល​ធ្វើ​សេចក្តី​សន្និដ្ឋាន​បញ្ចប់សវនាការ​កាល​ពីថ្ងៃពុធ​ ខណៈដែល​តំណាងអយ្យកា​រ​ប្រមូលភស្តុតាងជា​ច្រើន ដើម្បី​បង្ហាញថា ការ​តស៊ូមតិទាក់ទង​នឹងការងារ​គឺជា​អំពើ​ញុះញង់​។​​

ក្រុមសង្គមស៊ីវិលនិងសហជីពកម្មករដាក់ញត្តិនៅរដ្ឋសភា ទាមទារការការពារសិទ្ធិកម្មករ និងការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ

ក្រុមអង្គការសង្គមស៊ីវិលរួមទាំងមន្ត្រី និងសមាជិកសមាគម សហព័ន្ធសហជីពកម្មករ ប្រមាណជាង៣០០នាក់ បានជួបជុំគ្នានៅខាងមុខវិមានរដ្ឋសភា ក្នុងឱកាសទិវាពលកម្មអន្តរជាតិ ១ ឧសភា ដើម្បីដាក់ញត្តិរបស់ពួកគេ ទាមទារឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខរបស់កម្មករ ដោយជួយការពារកម្មករពីការរំលោភសិទ្ធិគ្រប់ទម្រង់ និងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារផងដែរ ។
សង្គមស៊ីវិល សហជីព និងកម្មករ រាប់រយនាក់ប្រមូលផ្ដុំគ្នាប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៧ នៅមុខរដ្ឋសភា រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

កម្មករចង់ឃើញរដ្ឋាភិបាលដោះស្រាយវិវាទនិងលើកកម្ពស់សិទ្ធិការងារមុនការបោះឆ្នោត ខណៈប្រារព្ធទិវាពលកម្មអន្តរជាតិ

សហជីពឯករាជ្យ កម្មករ និងសង្គមស៊ីវិល មកពីវិស័យផ្សេងគ្នារាប់រយនាក់ បានប្រារព្ធ​ទិវាពលកម្មអន្តរជាតិលើកទី១៣៧ នៅពីរទីតាំងផ្សេងគ្នា ដោយពួកគេ​ចង់ឃើញ​រដ្ឋាភិបាល​ដោះស្រាយវិវាទការងារ លើកកម្ពស់សិទ្ធិពលរដ្ឋ និងសិទ្ធិកម្មករឱ្យមានភាពល្អប្រសើរឡើង ខណៈការបោះឆ្នោតអាណត្តិទី៧នឹងឈានមកដល់នាពេលខាងមុននេះ។
អ្នកស្រី ហឿម ឆាត ដែលនិយាយថា អ្នកស្រីគ្មានជម្រើសក្នុងការផ្លាស់ទៅតំបន់ រុនតាឯក ឈរនៅខាងក្រៅផ្ទះថ្មីរបស់អ្នកស្រីកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា)

រដ្ឋាភិបាលផ្ញើរបាយការណ៍ទៅអង្គការយូណេស្កូថាពលរដ្ឋស្ម័គ្រចិត្តរើចេញពីតំបន់អង្គរ ប៉ុន្តែពលរដ្ឋថាគ្មានជម្រើស

អ្នក​ស្រី​ ហឿម ឆាត ដែល​បាន​តាំង​លំនៅ​ថ្មី​ទៅ​តំបន់​រុន​តាឯក​កាល​ពី​​ខែ​ធ្នូ និង​បាន​រស់​នៅ​ក្រោម​ដំបូលតង់​កៅស៊ូ​​អស់រយៈ​ពេល​​ជាច្រើន​ខែ​បាន​និយាយ​ថា៖​ «ខ្ញុំ​គ្មាន​ជម្រើស​ទេ។ យើង​ត្រូវតែ​​ទៅ។ យើង​ចង់​ស្នាក់​នៅ [តំបន់​អង្គរ] ប៉ុន្តែ​យើង​​មិន​អាច​ធ្វើ​បានទេ»
ទង់គណបក្សភ្លើងទៀនកំពុងបក់រវិចៗ អំឡុងពេលសមាជគណបក្សនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)

របាយការណ៍អង្គការមិនមែនរដ្ឋាភិបាល៖ សមាជិកបក្សប្រឆាំងត្រូវគេវាយដំនិងកាប់នៅក្នុងការវាយប្រហារច្រើនករណី

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានរាយការណ៍កាលពីថ្ងៃចន្ទថា​​ ករណីនេះគឺជាអំពើហិង្សាមួយក្នុងចំណោមអំពើហិង្សាយ៉ាងតិចចំនួនប្រាំពីរករណី​ ដែលបួនករណី​ពាក់ព័ន្ធនឹងអ្នកវាយប្រហារដែលប្រើមធ្យោបាយ​​ម៉ូតូ មក​លើ​សមាជិកគណបក្សប្រឆាំងចំនួនប្រាំមួយនាក់​​ចាប់តាំងពីខែមករាមក​ ។ អង្គការ​នេះ បាន​សម្ភាស​ជនរងគ្រោះ​បួន​នាក់​នៃ​ការ​វាយ​ប្រហារដោយ​ផ្ទាល់​ ​ដែល​ត្រូវ​​គេ​កាប់ វាយដំ និង​គំរាម​កំហែង​ដោយ​ពាក្យ​សម្ដី។
ទីតាំងហ័ងឡឺ ក្នុងក្រុងព្រះសីហនុ ជាទីតាំងដែលគេចោទថា មានការឆបោកតាមអនឡាញ និងការជួញដូរមនុស្ស គឺជាកម្មសិទ្ធិរបស់លោកឧកញ៉ា លី គួង។ (រូបភាព៖ BBC)

អាជ្ញាធរខេត្តព្រះសីហនុអះអាងថា សេចក្តីរាយការណ៍របស់ BBC ស្តីពីការឆបោកតាមអនឡាញនិងការជួញដូរមនុស្ស គឺ «គ្មានមូលដ្ឋាន»

រដ្ឋបាលខេត្តព្រះសីហនុបានច្រានចោល វីដេអូជា​ឯកសារចេញផ្សាយ​ដោយសារព័ត៌មាន​ BBC ស្តី​ពីអំពើ​ឆបោកតាម​អនឡាញ និងការជួញដូរមនុស្សនៅទីតាំង​​មួយក្នុង​ក្រុងព្រះសីហនុ ថាជាការ​ចោទប្រកាន់​«គ្មានមូលដ្ឋាន» ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម