សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិទ្ធិមនុស្ស

លោក កើត សារ៉ាយ យកញត្តិទៅដាក់នៅព្រះបរមរាជវាំង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនមន្រ្តីបក្សប្រឆាំង៣រូបនិងប្រធានសមាគមម្នាក់ជាបណ្ដោះ​អាសន្ន

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនសមាជិកគណបក្សប្រឆាំងចំនួន៣នាក់ និង​ប្រធាន​សមាគមមួយរូប ជាបណ្ដោះអាសន្ន កាលពីថ្ងៃអាទិត្យ ក្រោមបទចោទផ្សេងៗគ្នា ខណៈបក្ស​ប្រឆាំង និងអង្គការសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាល​បើកលម្ហសិទ្ធិសេរីភាព​ជាមូលដ្ឋាន និង​ដោះលែងអ្នកទាំងបួន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបជាមួយអ្នកសារព័ត៌មានជាង៥ពាន់នាក់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ រូបភាពទំព័រហ្វេសប៊ុក របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

នាយករដ្ឋមន្ត្រីអះអាងថា ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននឹងត្រូវអនុម័តក្រោយការបោះឆ្នោត

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឱ្យ​ក្រសួង​ព័ត៌មាន​បញ្ចប់​​ការរៀប​ចំសេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ដែល​បាន​ពន្យារពេល​ជា​យូរ​មក​ហើយនោះ ​អំឡុង​​កម្មវិធី​ជួប​ជាមួយអ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​សៅរ៍​នៅ​រាជធានី​ភ្នំពេញ​។ លោក​បាន​អះអាង​ថា​ ​សេចក្តីព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​អនុម័ត​ក្នុង​រយៈពេល​​ពីរ​ឆ្នាំ​បន្ទាប់ ក្រោយពេល​ការ​បោះឆ្នោត​ជាតិ​នៅ​ខែកក្កដា។
ការិយាល័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC (ខេមបូឌា) ភីអិលស៊ី រាជធានីភ្នំពេញ ដែលគិតត្រឹមខែកុម្ភៈ មានកម្ចីសកម្មចំនួន ៣២លានដុល្លារ ពីនិយោគិនសង្គមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហូឡង់ Oikocredit ។ រូបថតកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ (ខេមបូចា/បញ្ញា ឆព័ណ្ណ)។

អង្គការសិទ្ធិមនុស្សប្តឹងវិនិយោគិនស្ថាប័នមីក្រូហិរញ្ញវត្ថុ Oikocreditពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស

អង្គការក្រៅរដ្ឋាភិបាលចំនួនបីបានដាក់ពាក្យបណ្តឹងកាលពីថ្ងៃចន្ទទៅកាន់ស្ថាប័នថ្នាក់ជាតិដែលឃ្លាំមើលការរកស៊ីរបស់ក្រុមហ៊ុនហូឡង់ដោយចោទប្រកាន់ស្ថាប័នមីក្រូហិរញ្ញវត្ថុ Oikocredit របស់ប្រទេសនេះ ពីការបរាជ័យក្នុងការពិនិត្យអង្កេតដោយយកចិត្តទុកដាក់លើការវិនិយោគនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលការអនុវត្តការផ្តល់ប្រាក់កម្ចីរបស់ពួកគេពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្ស។
សកម្មជនខ្មែរថាវរៈ (ពីឆ្វេង) សុគន្ធ តុលា ស្វាយ សំណាង ដែលមិនត្រូវបានឃាត់ខ្លួន ឈឿន ដារ៉ាវី ឆែម ស្រីគា និង ហ៊ុន វណ្ណៈ នៅក្រៅអធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ជាថ្ងៃដែលសកម្មជនទាំងបួនត្រូវបានឃាត់ខ្លួន។ លីកាដូ/ សុខ រស្មី

សម្រាប់សកម្មជនដែលត្រូវបានចាប់ខ្លួន ការផ្តិតមេដៃលើកិច្ចសន្យារបស់នគរបាល គឺជាថ្នូរនៃសេរីភាព

សកម្មជនសិទ្ធិមនុស្ស និងមេធាវីនិយាយថា កិច្ចសន្យាដែលធ្វើនៅប៉ុស្តិ៍នគរបាលមិនមានមូលដ្ឋានផ្លូវច្បាប់ ហើយត្រូវបានប្រើប្រាស់ដោយអាជ្ញាធរ ដើម្បីបង្ខំឲ្យសារភាពទទួលកំហុស និងបំភិតបំភ័យសកម្មជនឲ្យបញ្ឈប់យុទ្ធនាការរបស់ពួកគេ។
អ្នកបើកបរម៉ូតូឆ្លងកាត់មុខសាលាដំបូងខេត្តកណ្តាលកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។ ខេមបូចា / ព្រីង សំរាំង

តុលាការខេត្តកណ្តាលសម្រេចឲ្យអ្នកតវ៉ាគម្រោងព្រលានយន្តហោះថ្មី៩នាក់រួចផុតពីបទចោទ

សាលា​ដំបូង​ខេត្ត​កណ្តាល​កាល​ពី​ថ្ងៃ​អង្គារ​បាន​រកឃើញថា ​អ្នក​ភូមិ​​៩​នាក់​គ្មាន​ពិរុទ្ធទេ ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​មុន ​ជុំវិញ​ការ​តវ៉ា​ប្រឆាំង​នឹង​គម្រោងសាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​មួយ​ ដែល​នឹង​បង្ខំ​ពួក​គេ​និង​ក្រុម​គ្រួសារ​ឲ្យ​ផ្លាស់​ប្តូរ​ទីលំនៅ។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួនដោយហិង្សា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈកញ្ញាព្យាយាមចូលរួមកូដកម្មដោយសន្តិវិធី។ ខេមបូចា/ ព្រីង សំរាំង

អង្គការឃ្លាំមើលសិទ្ធិមនុស្ស៖ កូវីដ-១៩ ត្រូវបានប្រើជាមូលហេតុដើម្បីចាប់ខ្លួនសហជីពនៅកម្ពុជា

អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានលើកឡើងនៅក្នុងរបាយការណ៍ថ្មីមួយថា ​រដ្ឋាភិបាល​បាន​ប្រើប្រាស់វិធានសុខាភិបាលប្រឆាំងជំងឺកូវីដ១៩ ជាមូលហេតុក្នុងការចាប់ខ្លួនសហជីព រឹត​បន្តឹង​ការចុះឈ្មោះសហជីព និងបិទសិទ្ធិធ្វើកូដកម្ម​ ខណៈដែលនិយោជក​ក្នុងវិស័យកាត់ដេរ​និងទេសចរណ៍ក៏ប្រើប្រាស់យុទ្ធសាស្ត្ររារាំងសហជីព ដែលនេះជាការគំរាមកំហែង​ដល់​ការ​បង្កើតសហជីពឯករាជ្យ។​
លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក (ស្តាំ) ឈរនៅខាងក្រៅតុលាការកំពូល រាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា /ព្រីង សំរាំង

តុលាការកំពូលសម្រេចតម្កល់ការផ្តន្ទាទោសលើមន្ត្រីអាដហុកប្រាំរូប

តុលាការកំពូលនៅថ្ងៃសុក្រនេះ បានសម្រេចតម្កល់ការផ្តន្ទាទោសពីបទសូកប៉ាន់កាលពីឆ្នាំ ២០១៨ លើអតីតមន្ត្រីនិងបុគ្គលិកបច្ចុប្បន្ន​ទាំង​​ប្រាំរូប​របស់​សមាគមសិទ្ធិមនុស្សអាដហុក ដោយបញ្ចប់ទាំង​ស្រុង​លើ​ដំណើរការនៃបណ្តឹងសាទុក្ខក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលអ្នករិះគន់ថាមិនមាន​ភស្តុតាងគ្រប់គ្រាន់ដើម្បី​គាំ​ទ្រ​ការចោទប្រកាន់នេះ។
លោក អង់តូនីញ៉ូ ហ្គោទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិមានប្រសាសន៍ អំឡុងសន្និសីទកាសែតនៅក្នុងជំនួបកំពូលអាស៊ានក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ ស៊ន សារ៉ាត

អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យកម្ពុជាបើកលំហសេរីភាពច្រើនជាងមុន

អគ្គលេខាធិការអង្គការសហប្រជាជាតិ​លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) មាន​ប្រសាសន៍នៅ​ក្នុង​ទីក្រុងភ្នំពេញ​នៅ​ថ្ងៃសៅរ៍​ថា លំហសេរីភាព​ពលរដ្ឋគួរត្រូវ​បាន​ពង្រីកបន្ថែម​ទៀត​ ហើយ​អ្នក​ការពារសិទ្ធិមនុស្ស​គួរ​ត្រូវ​បាន​ការពារ ដោយ​លោក​បាន​បន្ថែមថា «គ្រប់គ្នា​បរាជ័យ» ក្នុងការដោះ​ស្រាយ​ជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា​ ប៉ុន្តែ​លោក​មាន​ជំនឿថា ប្រទេស​ឥណ្ឌូណេស៊ី​នឹង​ធ្វើ​ឱ្យ​ស្ថាន​ភាព​ប្រសើរ​ឡើង​នៅ​ឆ្នាំ​ក្រោយ​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​។​
មន្ត្រីអាដហុក លោក នី សុខា (ឆ្វេង) និងលោក យី សុខសាន្ត (ស្ដាំ) បានមកដល់តុលាការកំពូលក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

មេធាវីទាមទារឱ្យតុលាការកំពូលទម្លាក់ចោលការចោទប្រកាន់មន្ត្រី និងអតីតមន្ត្រីអាដហុកទាំងប្រាំរូប

មេធាវី​ការពារក្ដី​ឱ្យ​បុគ្គលិក និង​អតីតបុគ្គលិក​របស់​អង្គកាសិទ្ធិមនុស្ស​អាដហុក នៅ​ថ្ងៃសុក្រ​នេះ​បាន​តវ៉ា​នៅ​ចំពោះ​មុខ​តុលាការ​កំពូល​ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​កូនក្ដី​​​របស់​ខ្លួន​កាលពី​ឆ្នាំ​២០១៨ និង​ថា​គួរ​តែ​លើក​លែង​ការ​ចោទ​ប្រកាន់ពីព្រោះ​ថា​ស្រ្តី​ដែល​ចោទ​កូនក្ដី​ខ្លួន​មិន​ដែល​បាន​ចូល​ខ្លួន​ធ្វើ​សក្ខីកម្ម​នោះទេ​។​​

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម