សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិទ្ធិមនុស្ស

ពលរដ្ឋរាប់រយនាក់កំពុងអង្គុយចាំស្ដាប់ដំណោះស្រាយបញ្ហាបណ្ណសមធម៌ពីមន្ដ្រីក្រសួងសង្គមកិច្ច និងអាជ្ញាធរខេត្ដសៀមរាបនៅសាលាឃុំរុនតាឯក កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋរុនតាឯកទទួលបានប្រាក់បណ្ណសមធម៌ត្រឡប់មកវិញក្រោយពីតវ៉ាអស់រយៈពេលជាង១ខែ

ប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក​ នៃខេត្តសៀមរាបទទួលបានប្រាក់បណ្ណសមធម៌ពីក្រសួងសង្គមកិច្ច ក្រោយពីផ្ទុះការតវ៉ាអស់រយៈជាងមួយខែ ខណៈសង្គមស៊ីវិលថា រដ្ឋាភិបាលគួរបន្ដលើកទឹកចិត្ដដល់ពលរដ្ឋ​ក្រោយពីព្រមចាកចេញពីតំបន់អង្គរ។
ក្រុមគ្រួសាររៀបចំពិធីបុណ្យសពលោក សួង ឌ័ន នៅក្នុងភូមិរូង ឃុំក្រវ៉ា ស្រុកបារាយ៍ ខេត្តកំពង់ធំ។ រូបពី៖ កញ្ញា ឌីន នារតី

ករណីស្លាប់អនុភូមិនៅកំពង់ធំឈានដល់ឃាត់ខ្លួនកងរាជអាវុធហត្ថ២រូប

មន្ត្រីកងកម្លាំងរាជអាវុធ២រូបនៅខេត្តកំពង់ធំត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធអំពើល្មើសច្បាប់ក្នុងពេលបំពេញភារកិច្ចដែលបានបណ្តាលឱ្យអនុភូមិម្នាក់ស្លាប់កាលពីថ្ងៃទី៧ខែសីហាកន្លងទៅ។
ការប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងក្រុមកូដករណាហ្គាវើលដ៍កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២។ រូបភាពដោយអង្គការ លីកាដូ

អាជ្ញាធរព្រមានប្តឹងក្រុមកូដករណាហ្គាវើលដ៍ពីការប្រើប្រាស់ហិង្សា ខណៈកូដករជាស្ត្រីបានសន្លប់និងរបួស

ក្រុមកូដករណាហ្គាវើលដ៍មានការប៉ះទង្គិចជាមួយអាជ្ញាធរកាលពីថ្ងៃទី១១ ខែសីហានេះ។ ព្រឹត្តិការណ៍​នេះ ក្រុមកូដករអះអាងថា​អាជ្ញាធរបានប្រើហិង្សាលើកូដករជាស្រ្តី​រហូត​មានអ្នក​សន្លប់ និងបែកខ្ទង់ច្រមុះ។ ចំណែកអាជ្ញាធរវិញព្រមានប្ដឹងក្រុមកូដករទៅតុលាការថាបាន​ប្រើប្រាស់អំពើហិង្សា និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។
ប្រជាពលរដ្ឋមកចូលរួមបុណ្យសពលោកសួង ឌ័ន ដែលបានស្លាប់ក្រោយពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំចាប់ខ្លួន។ រូបភាពថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ ផ្តល់ឲ្យ

គ្រួសារថា បុរសជាអនុភូមិនៅខេត្តកំពង់ធំស្លាប់ដោយហិង្សាពីកម្លាំងអាវុធហត្ថ

កូនស្រីរបស់បុរសដែលមានតួនាទីជាអនុភូមិម្នាក់នៅក្នុងឃុំ ក្រវ៉ា ស្រុកបារាយ៍ ខេត្តកំពុងធំ ទាមទាររកយុត្តិធម៌ដោយអះអាងថា សមត្ថកិច្ចចាប់ខ្លួនឪពុករបស់គាត់ទាំងមិនមានកំហុស ហើយសង្កត់កទាល់តែដាច់ខ្យល់ស្លាប់។
អាជ្ញាធរកម្ពុជាឃាត់ខ្លួនជនជាតិចិនមួយក្រុមដែលតាមចោទថា ជាប់ពាក់ព័ន្ធនឹងផែនការឆបោកតាមប្រព័ន្ធអ៊ីនធើណិតនិងការចាប់ជំរិតនៅខេត្តព្រះសីហនុកាលពីខែកញ្ញាឆ្នាំ២០២១។ រូបភាពហ្វេកប៊ុករបស់អគ្គស្នងការនគរបាលជាតិ

កម្ពុជាធ្លាក់មកចំណាត់ថ្នាក់ទាបបំផុតនៅក្នុងរបាយការណ៍ជួញដូរមនុស្សរបស់សហរដ្ឋអាមេរិក

ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងបញ្ជីខ្មៅសហរដ្ឋអាមេរិកជាថ្មី។ នៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សរបស់ខ្លួន ទីក្រុងវ៉ាស៊ីនតោនបានទម្លាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាមកកម្រិត៣ ជាកម្រិតទាបបំផុតនៅក្នុងចំណោមកម្រិតទាំងបី ដោយលើកឡើងពីអំពើពុករលួយជាប្រព័ន្ធនិងការគ្មានឆន្ទៈក្នុងការបង្ក្រាបក្រុមជួញដូរមនុស្ស។
រ៉ែមាសដែលពលរដ្ឋទាញយកបានជាលក្ខណៈគ្រួសារនៅស្រុករវៀង​ ខេត្តព្រះវិហារ។ រូបថតនៅថ្ងៃទី១ ​ខែឧសភា​ ឆ្នាំ២០២១។​ ខេមបូចា/ ពក ខឺយ

ពលរដ្ឋនៅខេត្តព្រះវិហារត្រូវបានគំរាមដកហូតយកដីដោយក្រុមហ៊ុនរ៉ែមាសចិន

ប្រជាពលរដ្ឋមួយចំនួននៅខេត្តព្រះវិហារត្រូវបានគំរាមកំហែងដកហូតយកដីធ្លីដោយអាជ្ញាធរ​និងក្រុមហ៊ុនរ៉ែមាសចិន ដែលធ្វើឱ្យពួកគាត់ព្រួយបារម្ភពីជីវភាពកាន់តែលំបាកខ្លាំង ដោយ​សារ​​ពួកគាត់​​បានពឹងផ្អែកលើដីនោះដើម្បីប្រកបរបរទាញយករ៉ែជាលក្ខណៈគ្រួសារនេះតាំងពី​យូរ​ណាស់មកហើយ។
ប្រជាពលរដ្ឋដែលប្រឈមនឹងការបណ្តេញចេញដើម្បីយកដីអភិវឌ្ឍព្រលានយន្តថ្មីជួបប្រជុំជាមួយតំណាងក្រុមហ៊ុន និងមន្ត្រីក្រសួងដែនដី នៅស្រុកកណ្តាលស្ទឹង កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា

ពលរដ្ឋដែលប៉ះពាល់ដោយសារគម្រោងព្រលានយន្តហោះថ្មីទាមទារឲ្យមានការបញ្ជាក់ពីសំណងឲ្យបានច្បាស់លាស់

ប្រជាពលរដ្ឋ៦០គ្រួសារដែលរងផលប៉ះពាល់ដោយសារគម្រោងសាងសង់ព្រលានយន្តហោះដែលមានទឹកប្រាក់១,៥ពាន់លានដុល្លារនៅក្នុងខេត្តកណ្តាលបានជួបជាមួយតំណាងរបស់ក្រុមហ៊ុននិងមន្ត្រីមកពីក្រសួងរៀបចំដែនដីកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាពីសំណងសម្រាប់លំនៅដ្ឋានរបស់ពួកគាត់។
កូដករកំពុងលើកបដាទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ដោះស្រាយវិវាទនិងគោរពច្បាប់ការងារ។ រូបថតថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

សង្គមស៊ីវិលគ្រោងនឹងចូលរួមធ្វើកូដកម្មទ្រង់ទ្រាយធំជាមួយកូដករណាហ្គាវើលដ៍ បើសិននៅតែគ្មានដំណោះស្រាយ

សង្គមស៊ីវិលនិងសហជីពដែលធ្វើការលើកកម្ពស់សិទ្ធិការងារ ប្រមាណ៤០ស្ថាប័នទទូច​ឱ្យ​អាជ្ញាធររដ្ឋ កុំជ្រៀតជ្រែកវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍។ ពួកគេគ្រោងនឹង​ចូលរួម​ធ្វើកូដកម្មទ្រង់ទ្រាយធំជាមួយក្រុមកូដករ ប្រសិនបើនៅតែគ្មានដំណោះស្រាយឆាប់ៗនេះ។
តំណាងពលរដ្ឋកំពុងធ្វើការផ្ដិតមេដៃលើញត្តិដែលដាក់ទៅកាន់ខុទ្ទកាល័យនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្បែរវត្តបទុមវតី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោកស្វែងរកកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន

ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោកប្រមាណជិត១០០នាក់តំណាងឱ្យ២៥០គ្រួសារនៅព្រឹកថ្ងៃ​ពុធស្វែងរកកិច្ច​អន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឱ្យ​អាជ្ញាធរធ្វើ​ប្លង់​កម្មសិទ្ធិ និង​ពន្យា​ពេលនៃការចាក់ដីលុបបឹងតាមោក​ដើម្បី​ឱ្យ​ពួកគាត់អាច​ប្រមូលផលត្រី​ដែល​កំពុង​ចិញ្ចឹម។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម