ក្រសួងព័ត៌មានបានផ្តល់មេធាវីការពារក្តីអ្នកកាសែត៨នាក់ដែលសាលាដំបូងខេត្តមណ្ឌលគិរីសម្រេចចោទប្រកាន់
ក្រសួងព័ត៌មានបានសម្រេចផ្តល់មេធាវីចំនួនពីរនាក់ដើម្បីការពារក្តីឱ្យអ្នកសារព័ត៌មានចំនួន៨នាក់ដែលសាលាដំបូងខេត្តមណ្ឌលគិរីបានចោទប្រកាន់ពីបទ«កំហែងយក»ដែលបានប្រព្រឹត្តនៅភូមិចារ ឃុំស្រែព្រះ ស្រុកកែវសីម៉ា ខេត្ដមណ្ឌលគិរី។