សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកសារព័ត៌មាន

កាសែតភ្នំពេញប៉ុស្តិ៍ដាក់លក់នៅតាមតូបកាសែតនៅរាជធានីភ្នំពេញ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា)

ចំណូលទាបបង្ខំឱ្យកាសែតចំណាស់ជាងគេបំផុតនៅកម្ពុជា​«ភ្នំពេញប៉ុស្តិ៍»​បញ្ចប់ការបោះពុម្ពផ្សាយនៅចុងខែមីនា

កាសែតភ្នំពេញប៉ុស្តិ៍ នឹង​បញ្ឈប់​ការបោះពុម្ពផ្សាយ​ពី​ថ្ងៃទី២៩ ខែមីនានេះតទៅ បន្ទាប់​ពី​​ការ​​ធ្លាក់ចុះចំណូលយ៉ាងខ្លាំង​ពីការផ្សាយពាណិជ្ជកម្ម ចាប់តាំងពីការផ្ទុះ​ជំងឺរាតត្បាត​កូវីដ-១៩មក ព្រមទាំងការធ្លាក់ចុះសេដ្ឋកិច្ច​ដែលកើតឡើង​បន្ទាប់ពី​កូវីដ-១៩ ប៉ុន្តែទោះ​ជា​យ៉ាងនេះក្ដី ស្ថាប័ន​សារព័ត៌មានមួយនេះនឹងដំណើរការជាបន្ត​នៅលើប្រព័ន្ធ​អនឡាញ។
អ្នកសារព័ត៌មានត្រូវចាប់ខ្លួនដោយរងការចោទថាបានកំហែងទារប្រាក់ពីសង្វៀនជល់មាន់ខុសច្បាប់ បានបញ្ជូនមកដល់សាលាដំបូងខេត្តកណ្ដាលដើម្បីធ្វើការសាកសួរ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

អ្នកកាសែត និងចាងហ្វាងកាសែតប្រាំរូបប្រឈមជាប់ពន្ធនាគារប្រាំឆ្នាំ ក្រោមបទចោទជំរិតទារប្រាក់ពីអ្នកជល់មាន់

ព្រះរាជអាជ្ញារង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​​ខេត្ត​កណ្ដាល លោក ជួន​ សុបញ្ញា បាន​ឲ្យ​ដឹង​ថា​​អ្នក​ទាំង​ប្រាំ​អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ចំនួន​ប្រាំ​ឆ្នាំ ហើយ​សំណុំ​រឿង​អ្នក​ទាំង​នោះ​​បាន​បញ្ជូន​ទៅ​កាន់​ចៅក្រម​ស៊ើប​សួរ​ ដើម្បី​សាក​សួរ​បន្ត​ហើយ​ដែរ ខណៈ​ស្ថាប័ន​តស៊ូមតិ​ផ្នែក​វិស័យ​សារព័ត៌មាន​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ក្នុង​សំណុំ​រឿង​នេះ។​
អាជ្ញាធរបិទផ្លូវឆ្ពោះទៅកាន់តំបន់ក្រហមក្នុងសង្កាត់ស្ទឹងមានជ័យ១ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ក្រសួងព័ត៌មានព្រមានអ្នកកាសែត លើករណីដេញតាមរថយន្តសាមុយ និងផ្សាយផ្ទាល់ពីការព្យាបាលអ្នកជំងឺកូវីដ១៩

មួយ​ថ្ងៃ​បន្ទាប់​ពី​ទិវាសេរីភាព​សារព័ត៌មាន ក្រសួង​ព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​បាន​ចេញ​សេចក្តីជូន​ដំណឹង​មួយ​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ ដោយ​ព្រមាន​ថា ការ​រំលោភបំពាន​វិធានការ​បង្ការ​ជំងឺ​កូវីដ១៩ អាច​នាំ​ឲ្យ​មាន​ចំណាត់ការ​ផ្លូវច្បាប់។ ទោះបីជា​​មិន​បាន​បញ្ជាក់​ពី​ករណីជាក់លាក់​ណា​មួយ​ក៏ដោយ សេចក្តីជូនដំណឹង​នេះ​ត្រូវ​បានធ្វើឡើង បន្ទាប់​ពី​មាន​ការ​ផ្សាយផ្ទាល់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​​ ដោយ​បង្ហាញ​ពី​អ្នក​ជំងឺ​កូវីដ១៩ និង​រថយន្ត​សាមុយ​ រង់ចាំ​អស់​ជា​ច្រើន​ម៉ោង​ដើម្បី​ចូលក្នុង​មណ្ឌល​ព្យាបាល​រៀប​ចំ​ឡើង​ដោយ​រដ្ឋាភិបាលនៅក្នុងពហុដ្ឋានកីឡាអូឡាំពិក។
អ្នកសារព័ត៌មានត្រូវបានបង្ខំឲ្យប្រមូលផ្តុំគ្នានៅផ្នែកម្ខាងផ្លូវនៅមុខសាលាដំបូងរាជធានីភ្នំពេញ អំឡុងពេលសវនាការកាត់ទោសអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោកកឹម សុខា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

អ្នកសារព័ត៌មានកម្ពុជារិះគន់ការយាយីរបស់រដ្ឋាភិបាល អំឡុងទិវាសេរីភាពសារព័ត៌មានពិភពលោក

ក្រុមសង្គមស៊ីវិលនិងសមាគមសារព័ត៌មានមួយចំនួនបានអះអាងនៅថ្ងៃទិវាសេរីភាពសារព័ត៌មានពិភពលោកថា សេរីភាពសារព័ត៌មាននៅកម្ពុជានៅតែអាក្រក់ ដោយសារការបន្តបង្រ្កាបរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលរួមមានការគំរាមកំហែង អំពើហិង្សានិងការចាប់អ្នកសារព័ត៌មានដាក់ពន្ធនាគារ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងព័ត៌មានបានច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថាសារព័ត៌មាននៅកម្ពុជាបន្តប្រតិបត្តិការដោយសេរីនិងរលូន។
ស្រ្តីម្នាក់អានកាសែតភ្នំពេញប៉ុស្ដិ៍ ដែលកាសែតនេះបានប្រកាសផ្អាកបោះពុម្ពផ្សាយក្នុងអំឡុងពេលបិទខ្ទប់ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

កាសែតផ្អាកការបោះពុម្ពផ្សាយ ដោយសារវិធានការបិទខ្ទប់ក្នុងវិបត្តិកូវីដ១៩

ការកែប្រែវិធានការរឹតបន្តឹងទាក់ទងនឹងលិខិតធ្វើដំណើរក្នុងរយៈពេលបិទខ្ទប់ក្នុងទីក្រុងភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីកាត់ផ្តាច់ការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឲ្យស្ថាប័នកាសែតមួយចំនួនសម្រេចចិត្តផ្អាកការបោះពុម្ពផ្សាយព័ត៌មានជាបណ្ដោះអាសន្ន។
ម្ចាស់ស្ថានីយវិទ្យុរិទ្ធិសែន លោក សុខ ឧត្តម ត្រូវប៉ូលិសនាំខ្លួនចេញពីតុលាការខេត្តកំពង់ឆ្នាំងបន្ទាប់ពីសវនាការកាលពីថ្ងៃអង្គារ។ឃួន ណារីម

របាយការណ៍មួយបង្ហាញថា អ្នកកាសែតអនឡាញជាគោលដៅនៃការបង្ក្រាបលើសេរីភាពសារព័ត៌មាន

របាយកាណ៍​ថ្មី​មួយ​បង្ហាញ​ថា អ្នកសារព័ត៌មាន​គឺ​ជា​មុខសញ្ញា​នៃ​ការ​ប្រើ​អំពើ​ហិង្សា គំរាមកំហែង និង​បណ្ដឹង​ព្រហ្មទណ្ឌ​ក្នុង​ឆ្នាំ​២០២០ ខណៈ​រដ្ឋាភិបាល​បានដៅលើសេរីភាព​សារព័ត៌មាន តែ​មិន​បាន​ស៊ើបអង្កេត​លើ​បទឧក្រិដ្ឋប្រឆាំង​អ្នក​យក​ព័ត៌មាន និងការី​និពន្ធ​នោះទេ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានដកអាជ្ញាប័នសមាគមអ្នកកាសែត និងស្ថាប័នសារព័ត៌មានពីលោក ព្រំ សាន កាលពីសប្ដាហ៍មុន ព្រមទាំងដកតំណែងពីទីប្រឹក្សាក្រសួងព័ត៌មានផងដែរ។ បញ្ញា ឆ័ពណ្ណ

ទីប្រឹក្សាម្នាក់ត្រូវបានដកតំណែង និងអាជ្ញាបណ្ណសារព័ត៌មាន ក្រោយពីបង្ហោះរូបមិនត្រឹមត្រូវលើករណីអ្នកស្លាប់ដោយសារកូវីដ១៩

ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់ត្រូវដកតំណែង ហើយសមាគម និងគេហទំព័ររបស់លោកក៏ត្រូវបានដកអាជ្ញាប័ន បន្ទាប់ពីទីប្រឹក្សារូបនេះបង្ហោះរូបវេចខ្ចប់សម្ភារៈវាយកូនហ្គោល ថាជាការវេចខ្ចប់អ្នកស្លាប់ដំបូងដោយសារកូវីដ១៩ នៅកម្ពុជា។
បុរសម្នាក់បានទទួលវ៉ាក់សាំងបង្ការកូវីដ១៩ នៅមន្ទីរពេទ្យមួយក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ខេមបូចា/ព្រីង សំរាំង

និពន្ធនាយកសារព័ត៌មានភាសាចិនម្នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្រោយផ្សាយព័ត៌មាន «ក្លែងក្លាយ» ពីការលក់វ៉ាក់សាំងកូវីដ១៩

និពន្ធនាយកជនជាតិចិន នៃ​សារព័ត៌មាន​អនឡាញ Angkor Today ត្រូវ​បានបណ្ដេញ​ចេញ​ពី​កម្ពុជា​ បន្ទាប់ពី​បាន​ផ្សាយ​អត្ថបទ​ព័ត៌មាន​មួយអះអាង​ថា​មាន​ការ​លក់​វ៉ាក់សាំង​កូវីដ១៩ ដោយ​មិន​ត្រឹម​ត្រូវ​នៅ​មន្ទី​រ​ពេទ្យ​កាល់ម៉ែត ខណៈ​ចំនួន​អ្នក​ឆ្លង​វីរុសកូវីដ១៩​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ថ្ងៃទី​២០ ខែកុម្ភៈ ឡើង​ដល់២៣៤ករណី។
លោក ឡាំ សុជាតិ មកពីវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយបានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មានកាលពីខែកញ្ញាឆ្នាំ២០២០។ បញ្ញា ឆព័ណ្ណ

រដ្ឋាភិបាលអះអាងថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានត្រូវបានពន្យាពេលដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩

ជា​ថ្មីម្តងទៀត រដ្ឋាភិបាល​កម្ពុជា​បានខកខាន​មិនបាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពីសិទ្ធិទទួល​ព័ត៌មាន​ដែលបានពន្យាពេលយូរមក​ហើយ​នោះ បើទោះបីជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ សន្យាថាសេចក្តីព្រាងច្បាប់នេះនឹងត្រូវ​អនុម័ត​នៅ​ក្នុង​ឆ្នាំ​២០២០​ក៏ដោយ​។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម