សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ព័ត៌មានជាតិ

អ្នកភូមិនៅក្នុងសហគមន៍រទេះក្របីដឹកភ្ញៀវទេសចរបរទេសកម្សាន្តនៅជុំវិញភូមិជ្រៃ ឃុំទឹកវិល ស្រុកពួក ខេត្តសៀមរាប ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ ។ (ផេកហ្វេសប៊ុករបស់រដ្ឋបាលខេត្តសៀមរាប)

ពលរដ្ឋចាស់ៗនៅខេត្តសៀមរាបបន្តមុខរបរជាអ្នកបររទេះក្របីឡើងវិញ បន្ទាប់ពីខកខានបីឆ្នាំដោយសារជំងឺកូវីដ

សហគមន៍រទេះក្របី ដែលជាតំបន់ទេសចរណ៍វប្បធម៌មួយស្ថិតនៅចម្ងាយប្រហែល ១០គីឡូម៉ែត្រ​ពីកណ្ដាលក្រុងសៀមរាប បានបើកដំណើរការឡើងវិញ ក្រោយពីបានបិទអស់រយៈពេល ៣ឆ្នាំដោយសារជំងឺរាតត្បាតកូវីដ-១៩ ។ អ្នកភូមិវ័យចំណាស់ៗសប្បាយរីករាយ​ដែល​បានត្រឡប់មកធ្វើការវិញ ប៉ុន្តែ ពួកគេអះអាងថា ចំនួនភ្ញៀវទេសចរ​នៅតិចតួចនៅឡើយ ហើយ​ភាគច្រើនបំផុត ជាភ្ញៀវបរទេស ។
កសិករកាប់ស្វាយទាំងអស់ក្នុងចម្ការនៅឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាលនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។រូបភាពដោយ៖ អាន វិចិត្រ

ម្ចាស់ចម្ការដែលកាប់ហើយដាំដំណាំថ្មីរត់តាមតម្លៃទីផ្សារធ្លាក់ខ្លួនជំពាក់បំណុលរាប់ម៉ឺនដុល្លារ

អ្នកធ្វើការងារផ្នែកលើកស្ទួយវិស័យកសិកម្ម និងម្ចាស់ចម្ការមួយចំនួនលើកឡើងថាសកម្មភាពនៃការកាប់រើចម្ការចាស់ហើយដាំដំណាំថ្មីរត់ទៅតាមតម្លៃទីផ្សារនៅតែបន្តកើតមាន ហើយបានធ្វើឱ្យម្ចាស់ចម្ការខាតបង់ ហើយខ្លះធ្លាក់ខ្លួនទៅជាអ្នកជំពាក់បំណុលធ្ងន់ធ្ងរពីរាប់ម៉ឺនទៅរាប់សែនដុល្លារ និងខ្លះទៀតសម្រេចទុកដីទំនេរចោលហើយរកមុខរបរថ្មីផ្សេងវិញ។
ប្រជាពលរដ្ឋចូលរួមក្នុងការប្រកួតទាញខ្សែពួរអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ នៅទីក្រុងភ្នំពេញ។ រូបថតថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥។ ខេមបូចា/ ព្រីង សំរាំង

នាយករដ្ឋមន្ត្រីអនុញ្ញាតឱ្យពលរដ្ឋប្រារព្ធពិធីចូលឆ្នាំខ្មែរ តែត្រូវប្រកាន់ខ្ជាប់វិធានសុខាភិបាល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យប្រជាពលរដ្ឋទូទាំងប្រទេសប្រារព្ធពិធី​អបអរ​បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឡើងវិញ បន្ទាប់ពីខកខានប្រារព្ធ​អស់រយៈពេល២ឆ្នាំ​ដោយសារ​តែបញ្ហាកូវីដ-១៩ ប៉ុន្តែលោកស្នើឱ្យពលរដ្ឋទាំងអស់គោរពតាមវិធានការសុខាភិបាលឱ្យបាន ត្រឹមត្រូវ ដើម្បីបញ្ចៀសការឆ្លងទ្រង់ទ្រាយធំបន្ទាប់ពីចូលឆ្នាំហើយ។
ប្រជាពលរដ្ឋចុះឈ្មោះពិនិត្យរោគរបេងក្នុងទិវាពិភពលោកកម្ចាត់រោគរបេង កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ រូបភាពកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ឃី សុវុឌ្ឍី

កម្ពុជាប្រារព្ធទិវាពិភពលោកកម្ចាត់រោគរបេង ខណៈព្យាយាមបញ្ចប់ជំងឺនេះនៅឆ្នាំ២០៣០

កាលពីថ្ងៃទី២៤ ខែមីនា ក្នុងទិវាពិភពលោកកម្ចាត់រោគរបេង មនុស្សជាច្រើនរយនាក់បានចូលរួមក្នុងទិវានេះនៅខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការសកលយល់ដឹងពីជំងឺរបេង ក្រោមប្រធានបទ «វិនិយោគ បញ្ចប់ការរាតត្បាតជំងឺរបេងគឺសង្គ្រោះជីវិត»។
មន្ត្រីមន្ទីរអប់រំខេត្តបាត់ដំបង ចូលរួមក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិចំការចេក កាលពីខែមីនាកន្លងមក។ រូបថត៖ មុន្នីនាថ

មន្ទីរអប់រំដាក់វិធានការអប់រំដើម្បីបង្ការជំងឺកូវីដ-១៩បំប្លែងថ្មីអូមីក្រុងនៅតាមសាលា

មន្រ្តីនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បាន​ដាក់បទបញ្ជា​តាមសាលារៀននានា ក្នុងខេត្ត​បាត់​ដំបង ដោយតម្រូវឲ្យអនុវត្តន៍ វិធានការសុខាភិបាលបីកុំបីការពារជាប្រចាំ បន្ទាប់​ពី​សង្កេត​ឃើញថាការរីករាលដាលនៃជំងឺកូវិដ១៩ដែលបំប្លែងខ្លួនថ្មីអូមីក្រុង មានការឆ្លងរាលដាលជារៀងរាល់ថ្ងៃ។
អាជ្ញាធរចុះបណ្តុះបណ្តាលពលរដ្ឋឲ្យយល់ដឹងអំពីអំពើហិង្សាក្នុងគ្រួសារ។ រូបភាព៖ ខាន់ សុម៉ាលី

អាជ្ញាធរឃុំមានតួនាទីយ៉ាងសំខាន់ក្នុងការជួយស្ត្រីរងគ្រោះក្នុងអំពើហិង្សាក្នុងគ្រួសារ

អាជ្ញាធរឃុំមាន​តួនាទីយ៉ាងសំខាន់ក្នុងការជួយអន្តរាគមន៍ទៅដល់​ជន​រងគ្រោះដោយ​ អំពើហិង្សាក្នុងគ្រួសារនិងអប់រំផ្លូវច្បាប់​ទៅដល់​ពលរដ្ឋនៅក្នុង​មូល​ដ្ឋានរបស់​​ខ្លួន​ ដោយសារតែ​ស្រី្តជា​ជន​រងគ្រោះភាគច្រើន​​នៅពុំទាន់យល់ដឹងអំពីផ្លូវ​​ច្បាប់នៅឡើយ​ ដែលជា​ហេតុ​​ធ្វើ​ឲ្យ​ជន​រងគ្រោះ​បន្ត​រួមរស់ជាមួយប្តីក្នុងស្ថានភាពហិង្សា។
អ្នកដំណើរបរទេសមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

តម្លៃប្រេងឥន្ធនៈខ្ពស់ជះឥទ្ធិពលលើវិស័យទេសចរណ៍ដែលកំពុងរងគ្រោះដោយសារវិបត្តិជំងឺកូវីដ១៩

រដ្ឋាភិបាលកម្ពុជាបានលុបចោលគ្រប់បម្រាមលើការធ្វើដំណើរដោយសារជំងឺកូវីដ១៩ ក្នុងក្តីសង្ឃឹមថា នឹងអាចជំរុញដល់វិស័យទេសចរណ៍ ដែលបានរងការប៉ះពាល់ខ្លាំងដោយសារវិបត្តិជំងឺនេះ។ ប៉ុន្តែឥឡូវនេះ ទណ្ឌកម្មលើរុស្ស៊ី និងតម្លៃប្រេងឥន្ធនៈឡើងខ្ពស់ជាលទ្ធផល កំពុងតែបង្កជាបញ្ហាចោទមកលើការងើបរើនៃវិស័យទេសចរណ៍។
លោក រ៉ាត់ រត្នមុនី និងក្រុមគ្រួសារមកដល់រដ្ឋញូម៉ិស៊ីកូ សហរដ្ឋអាមេរិក ប្រហែលពីរឆ្នាំបន្ទាប់ពីលោកត្រូវបានដោះលែងពីពន្ធនាគារនៅក្នុងប្រទេសកម្ពុជាទីដែលលោកត្រូវបានឃុំខ្លួនពីការចោទប្រកាន់ដែលផ្តើមចេញពីការងាររបស់លោកជាអ្នកសម្របសម្រួលឲ្យក្រុមការងារផលិតភាពយន្តឯកសាររបស់ទូរទស្សន៍ RT ។ រូបភាពថតកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ផ្តល់ឲ្យ

លោក រ៉ាត់ រត្នមុនី បានទទួលសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក

អ្នកសម្របសម្រួលជនជាតិខ្មែរម្នាក់ដែលបម្រើការឲ្យក្រុមការងារទូរទស្សន៍បរទេសបានទទួលសិទ្ធិជ្រកកោននយោបាយនៅសហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានឃុំខ្លួនក្នុងពន្ធនាគារកាលពីឆ្នាំ២០១៨ ដោយសារលោកជួយការងារផលិតភាពយន្តឯកសារអំពីការជួញដូរផ្លូវភេទលើក្មេងស្រីមិនទាន់គ្រប់អាយុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនប្រុសលោក ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរខួបលើកទី២០ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៩។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

លោក ហ៊ុន ម៉ាណែត ទំនងយកគំរូវោហាសាស្ត្រនយោបាយតាមឪពុករបស់លោក

ចាប់តាំងពីត្រូវបានបោះឆ្នោតគាំទ្រដោយគណបក្សប្រជាជនកម្ពុជាកាលពីខែធ្នូ ជាបេក្ខភាពនាយករដ្ឋមន្ត្រីតែមួយគត់របស់គណបក្សកាន់អំណាចនេះមក លោក ហ៊ុន ម៉ាណែត កាន់តែបង្ហាញមុខជាសាធារណៈ ដោយជំនួសឪពុករបស់លោកក្នុងព្រឹត្តិការណ៍នានា រាប់ចាប់តាំងពីការសម្ពោធអគារយោធា រហូតដល់ការបើកសម្ភោធផ្លូវ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម