សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ព័ត៌មានជាតិ

យុវជនម្នាក់មើលរូបថតដែលដាក់តាំងនៅភោជនីយដ្ឋានសួនចំប៉ីក្នុងសង្កាត់និរោធ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

អង្គការSTTដាក់តាំពិព័រណ៍រូបថត «ផ្ទះនិងជីវិត» របស់​សហគមន៍​ក្រីក្រនៅ​រាជធានីភ្នំពេញ​

ពិព័រណ៍រូបថត​ដែល​បើក​ឲ្យ​ចូល​ទស្សនា​ដោយ​សេរី​របស់អង្គការ​សមាគមធាងត្នោត (STT) បានបង្ហាញរូបថតចំនួន៦០សន្លឹកស្តីពីជីវិតរបស់សហគមន៍ក្រីក្រនៅ​រាជធានីភ្នំពេញ​រួមមានអសន្តិសុខនៃការ​កាន់​កាប់​ដីធ្លី ការតាំងទីលំនៅថ្មី កង្វះសេវាកម្មនិងហេដ្ឋារចនាសម្ព័ន្ធដែលបានរៀបចំទុកជាមុន និងការបណ្តេញចេញដោយបង្ខំ។
លោក រ៉ាត់ រត្នមុនី និងក្រុមគ្រួសារមកដល់រដ្ឋញូម៉ិស៊ីកូ សហរដ្ឋអាមេរិក ប្រហែលពីរឆ្នាំបន្ទាប់ពីលោកត្រូវបានដោះលែងពីពន្ធនាគារនៅក្នុងប្រទេសកម្ពុជាទីដែលលោកត្រូវបានឃុំខ្លួនពីការចោទប្រកាន់ដែលផ្តើមចេញពីការងាររបស់លោកជាអ្នកសម្របសម្រួលឲ្យក្រុមការងារផលិតភាពយន្តឯកសាររបស់ទូរទស្សន៍ RT ។ រូបភាពថតកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ផ្តល់ឲ្យ

លោក រ៉ាត់ រត្នមុនី បានទទួលសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក

អ្នកសម្របសម្រួលជនជាតិខ្មែរម្នាក់ដែលបម្រើការឲ្យក្រុមការងារទូរទស្សន៍បរទេសបានទទួលសិទ្ធិជ្រកកោននយោបាយនៅសហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានឃុំខ្លួនក្នុងពន្ធនាគារកាលពីឆ្នាំ២០១៨ ដោយសារលោកជួយការងារផលិតភាពយន្តឯកសារអំពីការជួញដូរផ្លូវភេទលើក្មេងស្រីមិនទាន់គ្រប់អាយុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនប្រុសលោក ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរខួបលើកទី២០ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៩។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

លោក ហ៊ុន ម៉ាណែត ទំនងយកគំរូវោហាសាស្ត្រនយោបាយតាមឪពុករបស់លោក

ចាប់តាំងពីត្រូវបានបោះឆ្នោតគាំទ្រដោយគណបក្សប្រជាជនកម្ពុជាកាលពីខែធ្នូ ជាបេក្ខភាពនាយករដ្ឋមន្ត្រីតែមួយគត់របស់គណបក្សកាន់អំណាចនេះមក លោក ហ៊ុន ម៉ាណែត កាន់តែបង្ហាញមុខជាសាធារណៈ ដោយជំនួសឪពុករបស់លោកក្នុងព្រឹត្តិការណ៍នានា រាប់ចាប់តាំងពីការសម្ពោធអគារយោធា រហូតដល់ការបើកសម្ភោធផ្លូវ។
គណបក្សក្រៅរដ្ឋាភិបាលនិងប្រជាពលរដ្ឋថាការប្រើប្រាស់កញ្ចប់ថវិកាឃុំសង្កាត់ពុំមានតម្លាភាព

គណបក្សក្រៅរដ្ឋាភិបាលនិងប្រជាពលរដ្ឋថាការប្រើប្រាស់កញ្ចប់ថវិកាឃុំសង្កាត់ពុំមានតម្លាភាព

មន្ត្រីគណបក្សក្រៅរដ្ឋាភិបាលនិងប្រជាពលរដ្ឋម្ចាស់ឆោ្នតមួយចំនួនថ្លែងថា ការប្រើប្រាស់កញ្ចប់ថវិកាឃុំ-សង្កាត់ ពុំមានតម្លាភាពឡើយ ។ សូមអញ្ជើញទស្សនាសេចក្ដីរាយការណ៍ជាវីដេអូរបស់ លោក ឃាង សុខមាន!
កម្មករធ្វើការនៅការដ្ឋានសំណង់មួយដែលសាងសង់សួនច្បារនៅគល់ស្ពានបាឡេ តាមបណ្តោយច្រាំងទន្លេសាបក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ក្រុមហ៊ុន OCIC កំពុងចាក់ដីចូលទន្លេសាប ក្រោមគម្រោងអភិវឌ្ឍន៍​សួនច្បារនៅក្បែរគល់ស្ពាន​បាឡេ

លោក គឹមហុង និយាយថា៖ «អ្វីដែលយើងព្រួយបារម្ភគឺស្ថានភាពទន្លេដែលកន្លងមកធ្លាប់មានការបាក់ ប្រសិនបើធ្វើការចាក់តែមួយកន្លែងវាអាចបង្កឱ្យមានចរន្តទឹកហូរមិនស្មើឬក៏វាអាចបង្កឱ្យមានហានិភ័យណាមួយបង្កឱ្យមានការបាក់ច្រាំងទន្លេកើតឡើង»។
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខែ្មរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានឃាត់ខ្លួននៅក្បែរស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ខណៈដែលកញ្ញាបានចូលរួមធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ។ រូបថតនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលបញ្ឈប់ការប្រើអំពើហិង្សានិងគំរាមកំហែងលើ​កូដករ​ណាហ្គាវើលដ៍

សេចក្ដីថ្លែងការណ៍នេះបានអះអាងថា៖«យើងខ្ញុំក្រុម​សង្គម​ស៊ីវិលស្នើសុំ​រាជរដ្ឋាភិបាល​ឱ្យ​បញ្ឈប់​ស្ថានភាព​តានតឹង​នេះ​ ​ហើយ​បញ្ឈប់​ការ​បំភិតបំភ័យ​លើ​កូដករ​ម្តង​ហើយ​ម្តងទៀត​ ​ដែល​រួម​មានការ​​​ដឹក​អ្នក​ទាំងនោះ​ទៅកាន់​កន្លែង​ដែល​ឆ្ងាយ​ពី​ទីក្រុង​ ​ហើយ​ទុក​ពួកគេ​ចោល​នៅ​ពេល​យប់ជ្រៅស្ងាត់​»​។​
មន្ត្រីអង្គការផ្នែកសុខភាពម្នាក់បានផ្តល់ការពិគ្រោះយោបល់ដល់អ្នកកើតជំងឺរបេងនៅស្រុកលើកដែក ខេត្តកណ្តាល។ រូបថតកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ

អ្នកជំនាញថា ការធ្លាក់ចុះករណីជំងឺរបេងបណ្តាលមកពីវិបត្តិកូវីដ-១៩

តួលេខ​របស់​មជ្ឈមណ្ឌជាតិ​កំចាត់រោគរបេង និងហង់សិន បានឲ្យ​ដឹង​ថា ​អ្នក​ទទួល​ការ​ព្យាបាល​ជំងឺ​របេង​ក្នុង​ឆ្នាំ​២០២១ បាន​ថយ​ចុះ​ចំនួន​ ២៦​ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ និង​ថា​ការ​ថយ​ចុះ​នេះ​មក​ពី​បញ្ហា​វិបត្តិ​កូវីដ-១៩​។​
លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងមកដល់តុលាការក្រុងភ្នំពេញដើម្បីចូលរួមសវនាការរបស់លោក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

តុលាការបដិសេធមិនឲ្យលោក កឹម សុខា ចាកចេញពីប្រទេសទៅចូលរួមសន្និសីទអន្តរជាតិ

សាលាដំបូងរាជធានីភ្នំពេញបានបដិសេធមិនឲ្យលោក កឹម សុខា អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ចាក​ចេញ​ពី​ប្រទេស​ទៅ​ចូលរួម​សន្និសីទ​នៅ​ប្រទេស​អាល្លឺម៉ង់​នៅ​សប្តាហ៍​ក្រោយ​នេះ ខណៈ​​ដំណើរការ​ជំនុំជម្រះក្តីនៅ​តុលាការ​លើសំណុំរឿង​ក្បត់ជាតិ​របស់​លោក​ដំណើរការ​ទៅ​មុខ​យឺត។
តំណាងសហជីពនៃបុគ្គលិកណាហ្គាវើលដ៍ ដើរចេញពីក្រសួងការងារ បន្ទាប់ពីប្រជុំជាមួយភាគីក្រុមហ៊ុននៅក្រសួងការងារ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី២១ ខែមិនា ឆ្នាំ២០២២។ ខេមបូចា/សុវណ្ណ ស្រីពេជ្រ

តំណាងសហជីពចូលរួមប្រជុំបន្តទៀតជាមួយក្រុមហ៊ុនណាហ្គាវើលដ៍នៅ​ថ្ងៃពុធនេះ ខណៈកូដករកំពុងរងចាំដំណោះស្រាយ

ថ្នាក់ដឹកនាំសហជីពរូបនេះរៀបរាប់ថា៖«ការលើកឡើងបែបនេះ គឺចង់ប្រាប់ថា​ក្រុមហ៊ុនអត់ចង់ឱ្យអ្នកណាចូលធ្វើការគឺជាសិទ្ធិរបស់ក្រុមហ៊ុន ចង់ឱ្យអ្នកណា​ធ្វើការជា​សិទ្ធិរបស់ក្រុមហ៊ុន ដែលស្ដាប់ទៅហាក់ជំរុញឱ្យ​និយោជកប្រកាន់ជំហដដែល»។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម