សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ព័ត៌មានជាតិ

ពលរដ្ឋលើកបដាតវ៉ាទាមទាឱ្យក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី របស់អ្នកស្រី ឡេង ចាន់ណា សងលុយត្រឡប់មកពួកគាត់វិញ កាលពីថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០២៤ ខណៈពួកគាត់ធ្លាក់ខ្លួនជំពាក់បំណុលធនាគារវណ្ឌក។ (រូបភាពផ្ដល់ឱ្យ)

អាជ្ញាធរខេត្ដសៀមរាបទុកពេលឱ្យក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ចំនួន​១០​ថ្ងៃ​មុន​ឈានដល់ប្រើប្រព័ន្ធតុលាការ

អាជ្ញាធរខេត្ដសៀមរាបទុកពេលឱ្យក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ចំនួន១០ថ្ងៃដើម្បីដោះស្រាយឱ្យ​អតិថិជន​​របស់ខ្លួនមុននឹងឈានដល់ការប្រើប្រព័ន្ធតុលាការ ខណៈអគ្គនាយកក្រុមហ៊ុន​សន្យា​ថា ខ្លួន​នឹង​​ព្យាយាមស្វែងរកដំណោះស្រាយតាមអាជ្ញាធរលើកឡើង។
ប្រជាសហគមន៏ដែលមានជម្លោះដីធ្លី មកពីខេត្តកោះកុង ប្រមូលផ្ដុំគ្នាតវ៉ានៅមុខក្រសួងយុត្តិធម៌ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ប្រជាសហគមន៍មកពីខេត្តកោះកុងនិងកំពង់ស្ពឺដាក់ញត្តិតាមក្រសួងមួយចំនួនដើម្បីសុំកិច្ចអន្ដរាគមន៍ពាក់ព័ន្ធនឹងវិវាទដីធ្លី

ប្រជាពលរដ្ឋប្រហែល៤០០នាក់ដែលមកពីសហគមន៍ផ្សេងៗក្នុងខេត្តកោះកុងនិងខេត្ត​កំពង់ស្ពឺបាននាំគ្នាឡើងមកដាក់ញត្ដិនៅតាមបណ្ដាក្រសួងមួយចំនួននៅរាជធានីភ្នំពេញ ដើម្បីស្នើសុំកិចអន្តរាគមន៍ពាក់ព័ន្ធនឹងវិវាទដីធ្លីជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ដែលអូស​បន្លាយពេលជិត២០​ឆ្នាំកន្លងមក។
ប្រជាពលរដ្ឋតំបន់សំបុកចាបឡើងមកសាលាខេត្តប៉ៃលិនសុំអន្តរាគមន៍ពីអាជ្ញាធរ មុនថ្ងៃចូលតុលាការខេត្ត។ រូបថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

ពលរដ្ឋខេត្តប៉ៃលិនដែលមានវិវាទដីធ្លីកំពុងព្រួយបារម្ភបន្ទាប់ពីតុលាការខេត្តប៉ៃលិនកោះហៅសាកសួរពលរដ្ឋជាង២០នាក់

ប្រជាពលរដ្ឋរស់នៅតំបន់សំបុកចាបក្នុងខេត្តប៉ៃលិន កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈ​ពលរដ្ឋជាង២០នាក់ក្នុងចំណោមជាង១០០គ្រួសារ ត្រូវបានសាលាដំបូងខេត្តប៉ៃលិន​កោះហៅ​ឱ្យ​ចូល​ខ្លួនពាក់ព័ន្ធនឹងបញ្ហាដីធ្លី។
លោកស្រី ឯម សារី ក្រុមប្រឹក្សាសង្កាត់ស្វាយប៉ោបានចូលរួមជាវាគ្មិនក្នុងកម្មវិធីសន្ទនាមតិ។ ឈឿន ថៃកឿ

ករណីរំលោភសេពសន្ថវៈក្នុងចំណងអាពាហ៍ពិពាហ៍នៅតែមានការព្រួយបារម្ភ

អំពើហិង្សាក្នុងគ្រួសារ ក្នុងទម្រង់ខ្លះមានការថយចុះ តែនៅមានការព្រួយបារម្ភអំពើហិង្សាផ្លូវភេទក្នុងចំណងអាពាហ៍ពិពាហ៍ ដែលកើតឡើងដោយគ្មានអ្នកណាដឹង ឬ​ដោយសារការខ្មាស់អៀន និង​ខ្វះចំណេះដឹង ដោយគិតថា ជារឿងធម្មតា រវាងប្ដីនិងប្រពន្ធ ដែលមិនគួរចាំបាច់ស្វែងរក​ដំណោះស្រាយ​ពី​អាជ្ញាធរ។
សកម្មភាពចម្រូងចម្រាសរវាងអាជ្ញាធរនិងប្រជាពលរដ្ឋសហគមន៍ក្នុងខេត្តត្បូងឃ្មុំឆ្នាំ២០២០។ រូបភាពផ្ដល់ឱ្យ

ប្រជាសហគមន៍អះអាងថាមានការគំរាមកំហែងពី​អាជ្ញាធរមូលដ្ឋានពេលពួកគេបង្ហោះព័ត៌មានវិវាទដីធ្លីតាមបណ្ដាញសង្គម

ប្រជាសហគមន៍ដីធ្លីមកពីខេត្តផ្សេងៗគ្នាលើកឡើងថាពួកគេ តែងតែរងការគំរាមកំហែង​ក្រោម​រូបភាពផ្សេងៗគ្នាពីអាជ្ញាធរមូលដ្ឋាន នៅពេលដែលពួកគេបានរាយការណ៍ពីបញ្ហាជម្លោះដីធ្លី​នៅ​ក្នុងសហគមន៍តាមបណ្ដាញសង្គម ដើម្បីឱ្យមានដំណោះស្រាយពីអាជ្ញាធរ​ពាក់ព័ន្ធ។
កញ្ញា ស៊ុន សាក់ស៊ី ជាពលរដ្ឋរស់នៅក្នុង ឃុំស្រែខ្វាវ ចូលរួមក្នុងកម្មវិធីសន្ទាមតិ។

អាជ្ញាធរឃុំស្រែខ្វាវ ប្តេជ្ញាលុបបំបាត់អំពើហិង្សាក្នុងគ្រួសារនិងក្នុងសហគមន៍

អាជ្ញាធរ​ឃុំ​ស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប បន្តការយកចិត្តទុកដាក់ដោយ​បង្កើនការ​ផ្សព្វ​ផ្សាយ​អំពី​ អំពើហិង្សាក្នុងសហគមន៍ កាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ  ដើម្បី​លុបបំបាត់អំពើហិង្សា​ក្នុង​គ្រួសារ និងសហគមន៍​ និងជួយដល់ជនរងគ្រោះទាន់ពេលវេលា។
សន្និសីទកាសែតរួមគ្នារបស់គណបក្សនយោបាយចំនួន៤ នៅភោជនីយដ្ឋានអូក្រា នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ វ៉ា សុភានុត

គណបក្ស៤ស្នើ គជប បង្កើតការិយាល័យបោះឆ្នោតពិសេសនៅព្រំដែនប៉ោយប៉ែតសម្រាប់ពលករខ្មែរ

គណបក្សនយោបាយចំនួន៤ស្នើសុំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបង្កើត ការិយាល័យបោះឆ្នោតពិសេសនៅក្បែរព្រំដែនប៉ោយប៉ែតដើម្បីកាត់បន្ថយការចំណាយនិង​ពេលវេលាសម្រាប់ពលរដ្ឋខ្មែរកំពុងធ្វើការនៅក្នុងប្រទេសថៃដើម្បីពួកគេអាចមកចូលរួមបោះឆ្នោត​ជាតិខាងមុខ។
ពលករខ្មែរចុះនៅព្រលានយន្ដហោះ អ៊ីនឆន នៃប្រទេសកូរ៉េ ដើម្បីធ្វើការនៅរោងចក្រប្រទេសកូរ៉េ។ រូបថតថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

ក្រសួងការងារកូរ៉េស្នើឱ្យក្រសួងការងារកម្ពុជាកាត់បន្ថយពលករនិងពិនិត្យឱ្យបានត្រឹមត្រូវមុនបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសកូរ៉េ

ក្រសួងការងារកូរ៉េដាក់សំណើរមកក្រសួងការងារខ្មែរឱ្យកាត់បន្ថយ​ពលករ និងត្រូវរៀបចំឱ្យ​បាន​ល្អ​ប្រសើរ​មុននឹងបញ្ជូនទៅធ្វើការ បន្ទាប់ពីពលករខ្មែរចាកចេញពីប្រទេសកូរ៉េ​ដោយអ្នក​ខ្លះ​មិន​ជូន​ដំណឹងដល់ថៅកែ ខណៈអ្នកនាំពាក្យក្រសួងការងារកម្ពុជាថា​កំពុងដោះស្រាយ​បញ្ហា​រឿង​​ពលករជាមួយភាគីកូរ៉េដើម្បីបានបញ្ជូនពលករធម្មតាវិញ។
កម្មកររោងចក្រ ឃែនធើរេន អឹភែរឹល បោះតង់ដេកយាមនៅមុខរោងចក្រ ដើម្បីស្វែងរកដំណោះស្រាយ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

កម្មកររោងចក្រ ឃែនធើរេន ដេកយាមមុខរោងចក្រជិត៤ខែស្នើក្រសួងការងារជួយដោះស្រាយបញ្ចប់វិវាទ

កម្មកររោងចក្រ ឃែនធើរេន ដែលធ្វើការតវ៉ាដាក់ញត្តិនៅតាមស្ថាប័នរដ្ឋនានាព្រមទាំង​ដេកយាមមុខរោងចក្រជារៀងរាល់យប់អស់រយៈពេលជិត៤ខែ​មកនេះ ស្នើឱ្យ​ក្រសួង​ការងារ​​ដោះស្រាយបញ្ចប់វិវាទ បន្ទាប់ពីថៅកែរោងចក្របិទទ្វារ។ 

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម