សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ព័ត៌មានជាតិ

យុវជនម្នាក់មើលរូបថតដែលដាក់តាំងនៅភោជនីយដ្ឋានសួនចំប៉ីក្នុងសង្កាត់និរោធ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

អង្គការSTTដាក់តាំពិព័រណ៍រូបថត «ផ្ទះនិងជីវិត» របស់​សហគមន៍​ក្រីក្រនៅ​រាជធានីភ្នំពេញ​

ពិព័រណ៍រូបថត​ដែល​បើក​ឲ្យ​ចូល​ទស្សនា​ដោយ​សេរី​របស់អង្គការ​សមាគមធាងត្នោត (STT) បានបង្ហាញរូបថតចំនួន៦០សន្លឹកស្តីពីជីវិតរបស់សហគមន៍ក្រីក្រនៅ​រាជធានីភ្នំពេញ​រួមមានអសន្តិសុខនៃការ​កាន់​កាប់​ដីធ្លី ការតាំងទីលំនៅថ្មី កង្វះសេវាកម្មនិងហេដ្ឋារចនាសម្ព័ន្ធដែលបានរៀបចំទុកជាមុន និងការបណ្តេញចេញដោយបង្ខំ។
កម្មការរោងចក្រកាត់ដេរទិញម្ហូបអាហារសម្រាប់បរិភោគពេលថ្ងៃត្រង់នៅខាងមុខរោងចក្រមួយ ជាយក្រុងភ្នំពេញ។ រូបថតថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ភាគីនិយោជកសម្រេចដំឡើងតួលេខរបស់ខ្លួន២ដុល្លារក្នុងការចរចាប្រាក់ឈ្នួល ខណៈតំណាងកម្មករស្នើ២១៣ដុល្លារ

ភាគីតំណាងថៅកែរោងចក្របានសម្រេចដំឡើងតួលេខរបស់ខ្លួន២ដុល្លារក្នុងការចរចារប្រាក់​ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៣ បន្ទាប់ពួកគេមិនហ៊ានដំឡើងរយៈពេលពីរឆ្នាំកន្លងមក ខណៈ​ប្រាក់ខែគោលកម្មករបច្ចុប្បន្នត្រឹមតែ១៩៤ដុល្លារ ប៉ុន្តែភាគីតំណាងកម្មករទាមទារចំនួន​២១៣ដុល្លារ។
ការដ្ឋានសំណង់មួយនៅខេត្តព្រះសីហនុត្រូវបានទុកចោលជិត២ឆ្នាំមកហើយ។ វិនិយោគិនចិនជាច្រើនបានចាកចេញពីទីក្រុងនេះដោយសារ រដ្ឋាភិបាលបានហាមឃាត់ការលេងហ្គេមអនឡាញ និងជំងឺកូវីដ-១៩។ រូបភាពថតថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ម្ចាស់អចលនទ្រព្យនៅក្រុងព្រះសីហនុរង់ចាំអ្នកវិនិយោគក្នុងភាពមិនច្បាស់លាស់ ខណៈអគារខ្ពស់ៗសាងសង់មិនទាន់ហើយពាសពេញក្រុង

ខេត្តព្រះសីហនុ៖ នៅឆ្នាំ២០១៨ លោក ខៀវ សុថានី បានជួលដីទំហំ៦០០ម៉ែត្រការ៉េរបស់លោកនៅកណ្តាលក្រុងព្រះសីហនុឱ្យវិនិយោគិនចិនដើម្បីសាងសង់ខុនដូកម្ពស់១៤ជាន់។ តាមរយៈកិច្ចសន្យានោះ លោក​ទទួលបានថ្លៃជួលដីចំនួន ២០ ០០០ដុល្លារក្នុងមួយខែ។
រថភ្លើងកំពុងបើកលើផ្លូវដែកមួយខ្សែមានប្រវែង២៥០គីឡូម៉ែត្រ សម្រាប់ដឹកទំនិញ និងអ្នកដំណើរពីភ្នំពេញទៅព្រះសីហនុ ឆ្លងកាត់ខេត្តតាកែវ និងកំពត។ រូបភាព mpwt

ប្រជាពលរដ្ឋរស់នៅក្បែរផ្លូវដែកភ្នំពេញ-ព្រះសីហនុនៅតែប្រឈមគ្រោះថ្នាក់

ផ្លូវដែកមួយខ្សែមានប្រវែង២៥០គីឡូម៉ែត្រ សម្រាប់ដឹកទំនិញ និងអ្នក​ដំណើរពីភ្នំពេញទៅខេត្តព្រះសីហនុ ឆ្លងកាត់ខេត្តតាកែវ និងកំពត ដែលរាជរដ្ឋាភិបាល បានជួសជុលដាក់ឲ្យប្រើប្រាស់ឡើងវិញ កន្លងមកតែងតែបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋរស់នៅក្បែរផ្លូវនិងអ្នកដំណើរឆ្លងកាត់។
ស្រ្តីម្នាក់កំពុងតែឆែកមើលហ្វេសប៊ុករបស់ក្រុមហ៊ុនកម្ចីអនឡាញក្នុងកុំព្យូទ័រយួរដៃ រាជធានីភ្នំមពញ (រូបតំណាង)។ រូបថតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ រូបថតដោយ ទុយ អេងលី

រូបថតអាក្រាតកាយជាថ្នូរនឹងការបញ្ចាំជាមួយសេវាកម្ចីអនឡាញ

កម្ចីអនឡាញលើបណ្តាញសង្គមរីកដុះរាលដាលពាសពេញប្រទេសកម្ពុជា​ អ្នកជំនាញអង្គការ​សង្គមស៊ីវិលព្រួយបារម្ភពីសន្តិសុខសង្គម និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ខណៈដែល​ឧក្រិដ្ឋជន​កំពុងតែសំងំប្រព្រឹត្តសកម្មភាពចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត។
ពលរដ្ឋវៀតណាដែលជាប់គាំងនៅម្តុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល កំពុងអង្គុយមាត់ច្រាំងទន្លេមេគង្គ ដែលគ្របដណ្តប់ដោយខ្សាច់ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ អាន វិចិត្រ

ជនជាតិវៀតណាមដែលជម្លៀសចេញពីភ្នំពេញជាប់គាំងនៅព្រំដែនថាកំពុងខ្វះអាហារ

ជនជាតិវៀតណាមដែលជម្លៀសចេញពីរាជធានីភ្នំពេញ គ្រោងធ្វើដំណើរត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ តែត្រូវបានជាប់គាំងនៅព្រំដែនជាង១ឆ្នាំមកនេះ ដោយសារវៀតណាមិនព្រមទទួល។ ករណីជាប់គាំងនេះធ្វើឲ្យពួកគេជួបការលំបាកខ្លាំងដោយសារខ្វះអាហារ ហើយផ្ទះបណ្តែតទឹកចាស់បាក់បែក និងលិចចូលទៅក្នុងទឹក។
លោក ប៊ុន ឡេង នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តបាត់ដំបង ក្នុងកម្មវិធីសន្ទនាមតិ នៃវិទ្យុជាតិចំការចេក។ រូបថត៖ រី មុនីបញ្ញា

សមត្ថកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងស្រុក៤ ជាប់បឹងទន្លេសាបបានចំនួន ១៩លើក

សមត្ថកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្រ្ត ស្រុកទាំង៤ នៃខេត្តបាត់ដំបង ដែលជាប់បឹងទន្លេសាប បានចំនួន ១៩លើក និងដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើន។
សិស្សសាលាបឋមសិក្សាចម្ការចេកស្ថិតក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប កំពុងអង្គុយក្រោមដើមឈើខាងមុខរោងដោលសង់ពីឈើ ដំបូងប្រក់សង្ក័សី ដែលមានសភាពចាស់ទ្រុឌទ្រោម។ រូបភាពផ្ដល់ឱ្យ

អាណាព្យាបាលនិងនាយកសាលាបឋមសិក្សាមួយក្នុងខេត្តសៀមរាប​​ចង់ឱ្យសិស្សរៀនតែវេនព្រឹកដើម្បីទទួលបានអាហារូបត្ថម្ភ

នាយកសាលាបឋមសិក្សាចម្ការចេក និងអាណាព្យាបាលចង់បានបន្ទប់រៀនបន្ថែមសម្រាប់​សិស្ស​បានរៀនវេនពេលព្រឹកដែលអាចទទួលបានអាហារូបត្ថម្ភទាំងអស់គ្នា ដូច្នេះពួកគេ​អំពាវនាវ​ស្វែងរក​ជំនួយ​តាមបណ្ដាញសង្គម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ កំឡុងពិធីបើកកិច្ចប្រជុំអាស៊ានការបរទេសលើកទី៥៥ នៅរាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

មន្ត្រីយោធា១៣រូបត្រូវដំឡើងឋានៈស្មើរដ្ឋមន្ត្រីបន្ថែមលើមុខងារជាទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី

មន្ត្រីយោធាជាន់ខ្ពស់១៣នាក់​ដែលជាទីប្រឹក្សាផ្ទាល់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ បានដំឡើងនិងផ្តល់ឋានៈស្មើរដ្ឋមន្ត្រី នេះបើយោងព្រះរាជក្រឹត្យដែលចុះហត្ថលេខា​ដោយ​ប្រធានព្រឹទ្ធសភា លោក សាយ​ ឈុំ ក្នុងនាមជា​ប្រមុខរដ្ឋ​ស្តីទី​។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម