សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គណនេយ្យភាពសង្គម

សកម្មភាពពលរដ្ឋមួយចំនួនទៅដាក់ញត្តិស្នើឱ្យសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ឱ្យពិចារណាដោះលែងលោក ជា សារ៉ន នៅក្រៅឃុំបណ្ដោះអាសន្ន ដើម្បីចេញមកដោះស្រាយបំណុលជូនអតិថិជន។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋរងគ្រោះដីធ្លីស្នើសុំតុលាការខេត្តកំពត ដោះលែងលោក ជា សារ៉ន ឱ្យនៅក្រៅឃុំ ខណៈពួកគេជួបវិបត្តិធនាគារធ្ងន់ធ្ងរ

ប្រជាពលរដ្ឋរងគ្រោះពីការវិនិយោគដីធ្លី និងផ្ទះ ជាមួយក្រុមហ៊ុន ជា សារ៉ន បានប្រមូលម្ដុំគ្នា​ដើម្បីដាក់ញត្តិស្នើសុំសាលាដំបូងខេត្តកំពតឲ្យដោះលែងលោក ជា សារ៉ន បាននៅក្រៅឃុំ​បណ្ដោះអាសន្ន  ដើម្បីរកមធ្យោបាយសងប្រាក់ទៅពួកគេវិញ ខណៈពួកគេជួបវិបត្តិធនាគារ​ធ្ងន់ធ្ងរ និងប្រឈមការប្ដឹងពីធនាគារ។
លោក សួស ឃឿត មេឃុំជ្រៃ ថ្លែងក្នុងកម្មវិធីសន្ទនាមតិ វិទ្យុជាតិចំការចេក កន្លងមក។ រូបថត៖ មុនីបញ្ញា

អាជ្ញាធរឃុំជ្រៃបំពេញតម្រូវការពលរដ្ឋដោយជួសជុលផ្លូវ៣០គីឡូម៉ែត្រសម្រាប់ប្រើប្រាស់ក្នុងសហគមន៍

អាជ្ញាធរឃុំជ្រៃនៃខេត្តបាត់ដំបង បានបំពេញតម្រូវការអាទិភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំរបស់ខ្លួន ដោយបានជួលជុលផ្លូវធ្វើដំណើរ ដែលខូចខាតជាច្រើនខ្សែប្រមាណ៣០គីឡូម៉ែត្រ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ ២០២១កន្លងមក។
ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ធ្វើដំណើរលើផ្លូវលេខ៩៣ដែលកំពង់ខូចខាត បន្ទាប់ពីធ្លាក់ភ្លៀង ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

កំណាត់ផ្លូវ៩៣ក្នុងក្រុងភ្នំពេញខូចខាតខ្លាំង ខណៈពលរដ្ឋស្នើឱ្យស្ថាបនាឡើងវិញ

កំណាត់ផ្លូវ៩៣មួយខ្សែស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ​កាន់តែមានការខូចខាត​ខ្លាំងទៅ ជាពិសេសនារដូវវស្សានេះ។ ពលរដ្ឋអះអាងថា ផ្លូវនេះលំបាកធ្វើដំណើរខ្លាំងណាស់ ដោយសារតែអគ្គិសនីកម្ពុជា និងរដ្ឋាករទឹកបានកាយផ្លូវ៩៣ដើម្បីបង្កប់ខ្សែភ្លើង និង​ដាក់​លូ។
ប្រជាពលរដ្ឋធ្វើដំណើរនៅលើផ្លូវជាតិលេខ៤១ ក្បែរវិទ្យាល័យអង្គមេត្រី ខណៈផ្លូវមានទឹកដក់ និងគ្រលុកធំៗ ដែលពិបាកបើកបរ។ រូបថតថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ផ្លូវជាតិលេខ៤១រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈពលរដ្ឋទទូចឱ្យពន្លឿនការស្ថាបនាឡើងវិញ

ផ្លូវជាតិ៤១ត្រូវបានស្ថាបនាក្នុងឆ្នាំ២០១៤ដែលជាកំណាត់ផ្លូវដ៏សំខាន់មួយតភ្ជាប់ពីផ្លូវជាតិ​លេខ៤ទៅកាន់ខេត្ត​កំពត កំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរបង្កការលំបាក​ដល់ការធ្វើ​ដំណើរ។ ខណៈពលរដ្ឋ​ដែលរស់នៅតំបន់នោះ ទទូច​ឱ្យ​​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេសក្រសួង​សាធារណការ​​ពន្លឿន​ការ​ជួសជុល​រឺស្ថាបនាឱ្យបាន​ឆាប់​រហ័ស​​ប្រកប​ដោយ​គុណភាពខ្ពស់។
សាលាបឋមសិក្សាទួលត្រាច ស្ថិតក្នុងភូមិរនាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ រូបថតថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

សាលាបឋមសិក្សាមួយកន្លែងក្នុងខេត្តកំពង់ស្ពឺលិចទឹកដោយសារការអភិវឌ្ឍរបស់ក្រុមហ៊ុនលំនៅដ្ឋានមួយ

ប្រជាពលរដ្ឋដែលរស់នៅក្បែរសាលាបឋមសិក្សាទួលត្រាច ស្ថិតនៅក្នុងភូមិត្រាំរនាប ឃុំ​អង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អះអាងថា សាលារៀនលិចទឹកដោយសារ​ការអភិវឌ្ឍ​របស់ក្រុមហ៊ុនលំនៅដ្ឋានមួយ គួបផ្សំនឹងភ្លៀងធ្លាក់បន្តបន្ទាប់​បណ្ដាល​ឱ្យគ្មានផ្លូវ​ទឹកហូរ ធ្វើ​ឱ្យទឹកលិចសាលាប៉ះពាល់ដល់ការសិក្សារបស់សិស្ស។
សាលាបឋមសិក្សភ្នំពិស្ស៍ ស្ថិតក្នុងភូមិពិស្ស៍ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ រូបថតនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

សាលារៀនមួយកន្លែងនៅតំបន់ដាច់ស្រយាលក្នុងខេត្តកំពង់ស្ពឺខ្វះបន្ទប់រៀននិងអគារប្រើប្រាស់

ចំងាយប្រមាណ១២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ សាលាបឋមសិក្សាភ្នំពិស្ស៍ ស្ថិតក្នុង​ភូមិ​ពិស្ស៍ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សាលាដែលនៅជាប់ជើងភ្នំ ដែលហ៊ុំព័ទ្ធដោយ​ចំការ​អំពៅដាច់កន្ទុយភ្នែកមួយខ្នងនេះ បានជួបនឹងការខ្វះខាតអគារ និងហេដ្ឋារចនា​សម្ព័ន្ធ​មួយ​ចំនួន។​
លោកឈឺន យឿប អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយ៍កម្ម សំណង់ថ្លែងក្នុងកម្មវិធីសន្ទនាមតិកន្លងមក។ រូបភាព៖ រី មុនីបញ្ញា

អាជ្ញាធរទទូចដល់ប្រជាពលរដ្ឋរស់នៅលើដីសួនព្រែកព្រះស្តេចសហការដើម្បីបញ្ចប់ជម្លោះដីធ្លី

អាជ្ញាធរក្រុងបាត់ដំបងនិងមន្រ្តីជំនាញ ទទូចដល់ប្រជាពលរដ្ឋកំពុងរស់នៅ លើដីសម្បទាន សង្គមកិច្ច ជាដីដែលគ្រោង ធ្វើសួនព្រែកព្រះស្តេច ស្ថិតនៅ ភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ចូលរួមសហការរុះរើរំកិលទៅតាមព្រំដី ដែលមន្រ្តីជំនាញបានធ្វើការបែងចែកជាឡូតិ៍រួចរាល់ ដើម្បីឆាប់ទទួលបានកម្មសិទ្ធិដីធ្លីស្របច្បាប់។
និស្សិតស្រីឆ្នាំទី៣ម្នាក់នៃសកលវិទ្យាល័យឯកជនមួយកន្លែង ក្នុងរាជធានីភ្នំពេញ កំពុងរៀនតាមអនឡាញ។ រូបថតនៅថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

សាលារៀនមួយចំនួននៅតែបន្តការសិក្សាតាមអនឡាញ ខណៈជំងឺកូវីដ-១៩​មិនមានអ្នកឆ្លងជាច្រើនសប្តាហ៍

អាណាព្យាបាលសិស្សនិងនិស្សិតបានលើកឡើងថាពេលនេះជំងឺកូវីដ១៩នៅក្នុងប្រទេសបានធូរស្រាលហើយ ដូច្នេះគួរតែឱ្យសិស្សអាចរៀនផ្ទាល់ជាជាងការរៀនតាមអនឡាញដែលធ្វើឱ្យ​គុណភាពនៃការសិក្សាបានធ្លាក់ចុះ។

បក្សភ្លើងទៀនចាត់ទុកការបោះឆ្នោតនេះមិនសេរីនិងយុត្តិធម៌ ខណៈបក្សមួយចំនួនទៀត​ទទួលស្គាល់

គណបក្សភ្លើងទៀនចាត់ទុកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃអាទិត្យថាជាការបោះឆ្នោតដ៏អាក្រក់ដែលពោរពេញដោយការគាបសង្កត់​ គំរាមកំហែង មិនប្រកបដោយសេរី និងយុត្តិធម៌។ ស្របពេលដែលគណបក្សមួយចំនួនទៀតចេញ​សេចក្ដី​ថ្លែងការណ៍ទទួលស្គាល់ការបោះឆ្នោតដោយតម្លាភាព និងយុត្តិធម៌។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម