សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គណនេយ្យភាពសង្គម

សកម្មភាពកុមារតូចៗកំពុងអង្គុយរៀនក្រាបផ្ទាល់នឹងឥដ្ឋការ៉ូ ដោយសារតែគ្មានតុកៅអីអង្គុយរៀនគ្រប់គ្រាន់ នៅឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ (រូបភាពផ្ដល់ឱ្យ)

បឋមសិក្សា«ជន្លែងភូមិថ្មី»ក្នុងខេត្តកំពង់ធំ ខ្វះអគារសិក្សានិងតុរៀនកំពុងស្នើរកជំនួយ

សកម្មភាពកុមារតូចៗកំពុងអង្គុយរៀនក្រាបផ្ទាល់នឹងឥដ្ឋការ៉ូ ដោយសារតែគ្មានតុកៅអីអង្គុយរៀនគ្រប់គ្រាន់ នៅឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ (រូបភាពផ្ដល់ឱ្យ)
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាប់ផ្តើមរាប់សន្លឹកឆ្នោតនៅមណ្ឌលវត្តចាក់អង្រែលើ ក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ពលរដ្ឋជាង៧លាននាក់ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ខណៈបក្សនយោបាយរង់ចាំលទ្ធផលពី គ.ជ.ប

ប្រជាពលរដ្ឋ​ជាង​៧លាននាក់បាន​ចេញទៅបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី៥ នៅថ្ងៃអាទិត្យទី​៥ ខែមិថុនា ឆ្នាំ​២០២២​ ក្នុង​ចំណោម​អ្នកមាន​ឈ្មោះបោះឆ្នោត​សរុបជាង​៩លាន​នាក់ ខណៈបក្សនយោបាយនីមួយៗកំពុង​រង់ចាំ​លទ្ធផលពី​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត។
លោក សុខ ឈឿក អាយុ៧០ឆ្នាំ ជាចៅសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ អ៊ួន ឈិន

ចៅសង្កាត់វត្តគរត្អូញត្អែរពីការប្រើប្រាស់កញ្ចប់ថវិកាឃុំសង្កាត់មានភាពស្មុគស្មាញ

នៅតាមឃុំសង្កាត់ទូទាំងប្រទេសតែងតែទទួលបានកញ្ចប់ថវិកាសម្រាប់អភិវឌ្ឍន៍​ក្នុងមូលដ្ឋាន​តាម​រយៈថ្នាក់ជាតិជិត១៣ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ។ ប៉ុន្តែចៅសង្កាត់វត្តគរ ស្ថិតក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បានលើកឡើងពីភាពស្មុគស្មាញ​ក្នុងការ​ប្រើប្រាស់​កញ្ចប់ថវិកា​ថ្នាក់ជាតិ​នេះ​ទៅវិញ ដោយលោកអះអាងថាមានភាពតឹងតែង ធ្វើឱ្យ​រាំងស្ទះ​ដល់កិច្ចការ​អភិវឌ្ឍ​​មួយ​ចំនួន។
សាលាបឋមសិក្សាសុរិយាចាស់ ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូបថតថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ

ឪពុកម្ដាយមួយចំនួនលើកឡើងថា៖ ការសិក្សារបស់កូនៗមិនបានដិតដល់ ព្រោះខ្វះគ្រូបង្រៀននិងសៀវភៅសិក្សា

ចម្ងាយប្រមាណ១៥គីឡូពីក្រុងប៉ោយប៉ែត ក្នុងសង្កាត់និមិត្ត ខេត្តបន្ទាយមានជ័យ អាណាព្យាបាល​មួយ​ចំនួន​មានការខ្វល់ខ្វាយពីការរៀនសូត្ររបស់កូនៗពួកគេ ដោយសារ​តែនៅតាម​សាលា​បឋមសិក្សាក្នុងមូលដ្ឋានរបស់ពួកគេ មិនមានគ្រូបង្រៀន​ក្របខណ្ឌរដ្ឋ​គ្រប់គ្រាន់ ថែមទាំងខ្វះ​សៀវភៅសិក្សាសម្រាប់គ្រូ និងសិស្សទៀតផង។
អាងស្តុកទឹក អូរខៃដន របស់ក្រុមហ៊ុនអានកូ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលជាទីតាំងធ្លាប់បាក់ទំនប់បណ្តាលឱ្យជន់លិចផ្ទះសម្បែង និងស្រែចម្ការពលរដ្ឋ។ រូបថតថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

ពលរដ្ឋក្រុងប៉ោយប៉ែតបារម្ភអំពីការលិចលង់ផ្ទះ ស្រែចម្ការ ដោយសារអាងស្តុកទឹករបស់ឧកញ៉ាម្នាក់

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត មានការព្រួយបាម្ភជាថ្មី​អំពីការ​លិចលង់​ផ្ទះសម្បែង ស្រែចម្ការ ដោយសារតែការស្តុកទឹកទុករបស់ក្រុមហ៊ុនអានកូ ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា កុក ​អាន សមាជិកព្រឹទ្ធសភា ដែលមានទីតាំងស្ថិតក្នុងក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ស្ត្រីម្នាក់ដើរចេញពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៅរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ការបូមឈាមលក់នៅតែមានសកម្មភាព ខណៈអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តថយចុះ

លោក​ សាន និយាយថា៖« មិនបើកចំហ ហើយអ្នកដែលត្រូវមកបរិច្ចាគឈាម​នឹងយកលេសថា​ជា​បងប្អូន ភាគច្រើនជាកម្មករោងចក្រ ហើយទាល់តែត្រូវការទើបទាក់ទងទៅមនុស្ស »។
អ្នកស្រី កែម ស្រីណាន អាយុ៤២ឆ្នាំ រស់នៅក្នុងឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មិនទទួលបានបណ្ណក្រីក្រ។ រូបភាពថតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ឃាង សុខមាន

សង្គមស៊ីវិលនិងប្រជាពលរដ្ឋរិះគន់អាជ្ញាធរថាការផ្ដល់បណ្ណក្រីក្រមិនមានតម្លាភាព

​ អ្នកស្រី​បន្តទៀតថា៖«ប្រហែល​ជាខ្ញុំ​មិន​មែន​ខ្សែ​គេ តែខ្ញុំមិនដែលមាត់កអីផង  ដឹងតែព្រឹកឡើងដើរប៉ះបន្លែបាត់ៗ ហើយប្រធានភូមិគេដើរ​ចោះៗ​យក ហើយ​ចំណែក​ខ្ញុំ​គេអត់មានសួរនាំអីទេ»។
ក្រុមការងាររដ្ឋាករទឹកស្វយ័តភ្នំពេញ បានចុះមកតបំពង់ទឹកចូលផ្ទះប្រជាពលរដ្ឋ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រូបភាពថតនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

តំបន់មួយចំនួននៅជាយក្រុងភ្នំពេញមានទឹកប្រើប្រាស់ឡើងវិញ ក្រោយរដ្ឋាករទឹកស្វយ័តតបំពង់ទឹករួច

លោកស្រីអះអាងថា៖«ទឹកដូចគេថាមែនហ្នឹង មិនទាន់មានទេក្មួយ មិនទាន់មានសោះ​ ព្រោះ​ខ្ញុំរាល់ថ្ងៃជួនកាលម៉ោង១ ជួនកាលម៉ោង២យប់ងើបបើកទឹកដាក់ស៊ីទែន ដាក់វេនគ្នា​ងើប​ហ្មង។ ខ្ញុំទិញទឹកគេប្រើតាស ម្ដង២ម៉ឺន៥ពាន់ ម្ដង៣ម៉ឺនរៀលក្នុងទឹក១ពាន់លីត្រ»។
គណបក្សក្រៅរដ្ឋាភិបាលនិងប្រជាពលរដ្ឋថាការប្រើប្រាស់កញ្ចប់ថវិកាឃុំសង្កាត់ពុំមានតម្លាភាព

គណបក្សក្រៅរដ្ឋាភិបាលនិងប្រជាពលរដ្ឋថាការប្រើប្រាស់កញ្ចប់ថវិកាឃុំសង្កាត់ពុំមានតម្លាភាព

មន្ត្រីគណបក្សក្រៅរដ្ឋាភិបាលនិងប្រជាពលរដ្ឋម្ចាស់ឆោ្នតមួយចំនួនថ្លែងថា ការប្រើប្រាស់កញ្ចប់ថវិកាឃុំ-សង្កាត់ ពុំមានតម្លាភាពឡើយ ។ សូមអញ្ជើញទស្សនាសេចក្ដីរាយការណ៍ជាវីដេអូរបស់ លោក ឃាង សុខមាន!

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម