សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គណនេយ្យភាពសង្គម

តំណាងសហគមន៍ដីថ្មី ភូមិប៉ប្រកតាមបណ្តោយផ្លូវរថភ្លើង ប្រមូលផ្តុំគ្នានៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីសាកសួរអំពីការតភ្ជាប់បណ្តាញផ្គត់ផ្គង់ទឹកទៅសហគមន៍របស់ពួកគាត់ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

រយៈពេលបួនខែបន្ទាប់ពីដាក់ញត្តិទៅរដ្ឋាករទឹកក្រុងភ្នំពេញ អ្នកភូមិនៅតំបន់ផ្លូវរថភ្លើងអំពាវនាវសុំទឹកស្អាតម្តងទៀត

ប្រជាពលរដ្ឋជិត៥០នាក់មកពីភូមិប៉ប្រក​ខាងជើងបានប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារនៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) បន្ទាប់ពីរង់ចាំរយៈពេលបួនខែ នៃការយល់ព្រមពីរដ្ឋាករ​ទឹក​ថានឹងផ្គត់ផ្គង់ទឹក​ទៅ​តំបន់នោះ។ ខណៈប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវរថភ្លើងភ្នំពេញ នៅតែបន្តរង់ចាំរដ្ឋាករ​ទឹកតភ្ជាប់បណ្តាញ​ផ្គត់ផ្គង់ទឹកស្អាត​នោះ ពួកគាត់និយាយថា ពួកគាត់កំពុង​ដោះ​ស្រាយ​​​បញ្ហាអនាម័យនិងបញ្ហា​សុខភាព ហើយកំពុងជួបការលំបាកក្នុងការចំណាយទិញ​ទឹកពីអ្នក​ផ្គត់ផ្គង់ឯកជន។
ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានការជន់លិចនៅក្នុងសហគមន៍រុនតាឯក កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ (រូបភាព៖ ផ្ដល់ឲ្យ)

ក្រោយមានទឹកជន់លិចជាថ្មី ប្រជាសហគមន៍រុនតាឯកទទូចឲ្យអាជ្ញាធរឆាប់បញ្ចប់ការសាងសង់ប្រព័ន្ធរំដោះទឹក

ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​រុន​តាឯក ដែល​មាន​មួយ​ចំនួន​ធំ​បាន​ផ្លាស់​ពី​តំបន់​អង្គរ ដែល​មាន​សេចក្ដី​រាយការណ៍​ថាជា​ការ​ផ្លាស់​ទៅ​ដោយ​បង្ខំ កំពុង​បន្ត​រស់​នៅ​ដោយ​លំបាក​ដោយ​សារ​ទឹក​ជន់​លិច បើ​ទោះ​បី​ជា​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ជា​ច្រើន​ដង​ហើយ​ក៏​ដោយ​។​
លោកស្រី ជុំ សោភា ដែលទើបមានបង្គន់អនាម័យជួយកម្ចាត់មេរោគលើដង ទន្លេសាប ក្នុងភូមិគោកក្តុល ឃុំកំពង់ភ្លុក ខេត្តសៀមរាប។ រូបថតនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ ម៉ិច ជូឡាយ

ពលរដ្ឋរស់នៅតាមដងទន្លេសាបមួយចំនួនទើបតែមានបង្គន់អនាម័យប្រើប្រាស់ ខណៈពលរដ្ឋខ្លះទៀតនៅមិនទាន់មាននៅឡើយ

អ្នកស្រី​ សោភា បាននិយាយថា៖ «កាលពីមិនទាន់មានបង្គន់ម៉ែខ្ញុំចាស់ គាត់បត់ជើងតែដាក់​កន្ថោរ ដាក់ថង់ ខ្ញុំក្រោកតាំងពីម៉ោងបួនយកទៅចោល​នៅក្នុងព្រៃរាល់យប់ ដល់ពេលថ្ងៃឡើង ម៉ែគាត់ទៅជីកនៅក្រោមផ្ទះ រឺបត់ជើងនៅក្នុងព្រៃ»។ ​ ​
ការប្រណាំងរ៉ឺម៉កប្រ៉ាយ អំឡុងពេលប្រារព្ធពិធីបុណ្យប្រ៉ាយកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ដែលមានបំណងលើកកម្ពស់ការយល់ដឹងអំពីអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា និងលើកកម្ពស់ការទទួលស្គាល់ខ្លួនឯង និងសមភាព។ (CCHR)

លោកនាយករដ្ឋមន្ត្រី៖ មិនចាំបាច់មានច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នាទេ ខណៈសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាយល់ថាមិនដូច្នេះទេ

កាល​ពី​ខែ​មុន ដោយ​បារម្ភ​ជុំវិញ​សេចក្តី​រាយការណ៍​អំពី​​​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​​មេរោគ​អេដស៍ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​​ថា គ្មាន​ការ​​រើសអើង​ចំពោះ​សហគមន៍អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ក្នុង​ប្រទេស​កម្ពុជាទេ ខណៈ​លោក​បញ្ជាក់​ជា​ថ្មី​ថា ​នឹង​មិន​មាន​ច្បាប់​​អាពាហ៍ពិពាហ៍សម្រាប់​អ្នក​ស្រ​ឡាញ់​​ភេទ​ដូចគ្នា​ផងដែរ​។
ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានការជន់លិចនៅរុនតាឯកជាទីតាំងដែលប្រជាពលរដ្ឋទើបត្រូវបានបានផ្លាស់ទីទៅរស់នៅ រូបភាពថតថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ (ផ្ដល់ឲ្យ)

ប្រជាពលរដ្ឋផ្លាស់ទៅនៅតំបន់រុនតាឯក កំពុងប្រឈមនឹងការជន់លិចដោយប្រព័ន្ធរំដោះទឹក ធ្វើមិនទាន់រួចរាល់

ផ្ទះ​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ខ្នង​នៅ​តំបន់​រុន​តាឯក​បាន​ជន់​លិច​ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​កាល​ពី​ថ្ងៃពុធ​កន្លង​ទៅ។ ប្រ​ជា​ពល​រដ្ឋ​ទាំង​នោះ​ភាគ​ច្រើន​ជា​អ្នក​ត្រូវ​គេ​តម្រូវ​ឲ្យ​ចាក​ចេញ​ពី​ទី​លំនៅ​ក្នុង​តំបន់​អង្គរ​កាល​ពី​ពេល​ថ្មីៗ​នេះ​។​
មន្ទីរសម្រាកព្យាបាលមិត្តភាពមណ្ឌលនៃក្តីសង្ឃឹម ជាមន្ទីរសម្រាកព្យាបាលមួយក្នុងចំណោមមន្ទីរសម្រាកព្យាបាលចំនួនបី ដែលត្រូវបានបិទកាលពីខែឧសភា ត្រូវបានគេចាក់សោទ្វារមុខ និងរុំស្កុតប៉ូលិសកាលពីថ្ងៃទី២២ ខែមិថុនា។ (ខេមបូចា/Jack Brook)

រដ្ឋាភិបាលបិទមន្ទីរសម្រាកព្យាបាលបីកន្លែង ធ្វើឲ្យគម្រោងមនុស្សធម៌របស់ស្ថាបនិកកាសែត ឌឹ ខេមបូឌា ដេលី ត្រូវបញ្ចប់

អាជ្ញាធរកម្ពុជាកាលពីខែឧសភា បានបិទមន្ទីរ​សម្រាក​ព្យាបាល​បីកន្លែង​នៅរាជធានី​ភ្នំពេញ ហើយបានចាប់ផ្តើម​គ្រប់គ្រងមន្ទីរពេទ្យមិនស្វែងរកប្រាក់ចំណេញមួយកន្លែង​កាលពីឆ្នាំមុន​ ជាព្រឹត្តិការណ៍​បន្តបន្ទាប់ ដែលបង្ហាញពីការបន្តផ្តោត​គោលដៅលើ​អង្គការ ដែលមាន​ទំនាក់ទំនង​ជាមួយកាសែត ឌឹ ខេមបូឌា ដេលី។
រូបភាពទីតាំងសំណង់ដែលរងការចោទប្រកាន់ថាបានចាក់ដីរំលោភចូលច្រាំងស្ទឹងសង្កែ ខេត្តបាត់ដំបង ដែលយកពី Google Map កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

សាធារណជនរិះគន់សំណង់ឯកជនមួយកន្លែងសង់ចូលច្រាំងស្ទឹងសង្កែ តែរដ្ឋបាលខេត្តថា ជាសំណង់​ស្របច្បាប់

សំណង់ផ្ទះលំហែឯកជនមួយកន្លែងស្ថិតក្នុងឃុំអូរដំបង១ ខេត្តបាត់ដំបង ដែលសង់រំលោភ ចូលចំណីច្រាំងស្ទឹងសង្កែ ត្រូវបានមហាជនរិះគន់ និងស្នើឱ្យអាជ្ញាធរចុះចាត់វិធានការ ប៉ុន្តែ​រដ្ឋបាលខេត្តបាត់ដំបង អះអាងថាជាសំណង់ស្របច្បាប់។
អាជ្ញាធរខណ្ឌព្រែកព្នៅ និងសង្កាត់គោករកា ចុះចែកទឹកដល់ប្រជាពលរដ្ឋ ដែលជួបប្រទះការខ្វះខាតទឹកច្រើនថ្ងៃនៅក្នុងបុរីពិភពថ្មីឈូកវ៉ា១ ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៣ (ខេមបូចា/ ឃី សុវុឌ្ឍី)

រដ្ឋាភិបាលកម្ពុជាសន្យាថា ទីក្រុងនឹងមានទឹកស្អាតប្រើប្រាស់​១០០​ភាគរយនៅត្រឹមឆ្នាំ២០២៥

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យាថា ១០០ភាគរយនៃប្រជាពលរដ្ឋ ដែលរស់នៅ​តាម​ក្រុង និងទីប្រជុំជននានានៅក្នុង​ប្រទេសកម្ពុជានឹងមានទឹកស្អាតប្រើប្រាស់នៅត្រឹម​ឆ្នាំ​២០២៥។
មន្ត្រីការិយាល័យកសិកម្មនៃមន្ទីរកសិកម្មខេត្តសៀមរាប ចូលរួមក្នុងកម្មវិធីសន្ទនាមតិកន្លងមក។ រូបថត៖ ទក សុគន្ធ

កសិករស្រុកជីក្រែងទទូចឱ្យមន្រ្តីជំនាញជួយបណ្តុះបណ្តាលបច្ចេកទេស​ដាំបន្លែបន្ថែមទៀត

ប្រជាកសិកររស់នៅឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ស្នើ​ឱ្យមន្រ្តីជំនាញជួយផ្តល់ ការបណ្តុះបណ្តាល​បច្ចេកទេស​​​ដាំដំណាំដល់​ពួក​គាត់ ​ដើម្បីទទួលបានទិន្នផលខ្ពស់​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារនិង​លើកកម្ពស់ជីវភាពគ្រួសារ​។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម