សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

ទីតាំងអគារអតីតកាស៊ីណូ Paradise Island ដែលលួចបើកលេងល្បែងអនឡាញខុសច្បាប់ ត្រូវសមត្ថកិច្ចចុះបង្ក្រាបកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

សមត្ថកិច្ចបង្ក្រាបទីតាំងល្បែងខុសច្បាប់ជាង៣ពាន់​កន្លែង និងឃាត់​ខ្លួន​មនុស្សជាង១ម៉ឺននាក់

ខេត្តព្រះសីហនុ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានអះអាងថា សមត្ថកិច្ចចុះបង្ក្រាប​ទីតាំង​បើក​ល្បែ​ងស៊ីសងខុសច្បាប់ជាង៣ពាន់កន្លែង និងឃាត់ខ្លួនមនុស្សទាំងជន​បរទេស និងខ្មែរជាង​១ម៉ឺន​នាក់ ​ក្នុងរយៈពេល៣ថ្ងៃនៅទូទាំងប្រទេសដើម្បីសាកសួរ និងបន្តនីតិវិធី​។
រូបភាពពីផ្កាយរណបពីស្ថានីយ៍អវកាស Sentinel-2/European Space នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ បង្ហាញពីការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ក្នុងឃុំអូរស្វាយ ខេត្តស្ទឹងត្រែង ដែលត្រូវបានផ្តល់ជាដីសម្បទានសេដ្ឋកិច្ច។ រូបភាពផ្តល់ឱ្យ

រដ្ឋាភិបាលអនុម័តដីសម្បទានសេដ្ឋកិច្ចថ្មី បើទោះ​ជា​មានការផ្អាកបណ្តោះអាសន្ន

រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មី (ELC) កាល​ពី​ខែមីនា ឆ្នាំ២០២២ ជាលើកដំបូងក្នុងរយៈពេលជិតមួយទសវត្សរ៍ បើ​ទោះបីជាមាន​ការផ្អាក​នៅឡើយ​​ក្នុង​ការ​ផ្តល់​ដីសម្បទានសេដ្ឋកិច្ចក៏ដោយ​ យោងតាមសេចក្តីថ្លែងការណ៍របស់​អង្គការ លីកាដូ។
ភ្ញៀវទេសចរទស្សនាព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣។ ខេមបូចា/ព្រីង សំរាំង

កម្ពុជាត្រៀមខ្លួនទទួលការវិលត្រឡប់មកវិញរបស់ទេសចរចិន ខណៈសង្គមស៊ីវិលទទូចឱ្យពង្រឹងសន្តិសុខ

ខណៈពេលដែលប្រទេសចិនបើកព្រំដែនរបស់ខ្លួនឡើងវិញ ដោយដកចេញនូវលក្ខខណ្ឌធ្វើ​ចត្តាឡីស័ក និងការធ្វើតេស្តសម្រាប់អ្នកដំណើរត្រឡប់មកវិញ រដ្ឋាភិបាលកម្ពុជាបាន និយាយ​ថា ខ្លួន​ត្រៀម​ជា​ស្រេច​ក្នុងការស្វាគមន៍ភ្ញៀវទេសចរ និងវិនិយោគិនចិនមកវិញ ខណៈអង្គការ​សិទ្ធិមនុស្សបានទទូច​ឱ្យរដ្ឋាភិបាលធ្វើការ​ងារ​បន្ថែមទៀត ដើម្បីទប់ស្កាត់​ឧក្រិដ្ឋកម្មឆ្លងដែន។
លោក ហ៊ាង ប៊ុននឿន (ឆ្វេង) និងលោក បាន ដូច (ស្តាំ) កាន់រូបថតសាច់ញាតិដែលបាត់ខ្លួនគឺអ្នកស្រី អឿ ធី ជាប្អូនថ្លៃស្រីរបស់លោក និង សំ ស្រីមុំ ត្រូវជាក្មួយស្រីរបស់ដូ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ (ខេមបូចា / Jack Brook)

ក្រុមគ្រួសារបុគ្គលិកកាស៊ីណូដែលបាត់ខ្លួនស្វែងរកប្រាក់សំណង ខណៈអាជ្ញាធរនៅមិនទាន់ច្បាស់ជុំវិញការស្លាប់ពលរដ្ឋខ្មែរ

អាជ្ញាធ​របានអះអាងថា គ្មាន​ពលរដ្ឋខ្មែរណាម្នាក់ស្លាប់ក្នុងគ្រោះអគ្គិភ័យដែលបានឆាបឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែតកាលពីចុងខែធ្នូនោះទេ ប៉ុន្តែសាច់ញាតិរបស់ស្ត្រីខ្មែរម្នាក់ដែលជាប់នៅក្នុងអគារនោះ នៅពេលមាន​អគ្គិភ័យបានរៀប​ចំ​ពិធីបុណ្យសពរបស់​នាងរួចហើយ។
អ្នកស្រីធឿន សុភា បង្ហាញបណ្ណអាទិភាពទទួលសេវាសុខភាពសាធារណៈ ខណៈអ្នកស្រីកំពុងលក់ដូរភេសជ្ជៈនៅខាងមុខរោងចក្រមួយកន្លែងនៅជាយរាជធានីភ្នំពេញ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។ ខេមបូចា/ព្រីង សំរាំង

គម្រោងជំនួយជាសាច់ប្រាក់របស់រដ្ឋាភិបាល នៅតែជាតម្រូវការចាំបាច់សម្រាប់អ្នកងាយរងគ្រោះពីអតិផរណា

បី​ខែបន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​ពី​កម្មវិធី​ជំនួយ​ជា​សាច់​ប្រាក់​សម្រាប់​ប្រ​ជា​ពល​រដ្ឋងាយរង​ហានិភ័យ តម្រូវ​ការ​​ក៏​នៅ​តែ​​មាន​ច្រើន​។ កម្មវិធី​នេះ មាន​បំណង​ជួយ​ដល់​អ្នក​ដែល​រង​គ្រោះ​ខ្លាំង​ពី​ការ​ឡើង​ខ្ពស់​នៃ​អតិផរណា ហើយ​កម្ម​វិធីនេះបាន​ផ្ដល់​ទៅ​កាន់​ប្រជា​ពលរដ្ឋរាប់​ម៉ឺន​នាក់​។ ប៉ុន្តែអ្នក​ដែល​ធ្វើការ​ជាមួយនឹង​អ្នក​ប្រកបរបរក្រៅប្រព័ន្ធ និងងាយរងគ្រោះបំផុត ​និយាយ​ថា​ខ្លួន​បារម្ភ​ថា​អាជ្ញាធរ​មូល​ដ្ឋាន​អាច​ប្រើ​ ជំនួយ​សាច់​ប្រាក់​នេះជា​​ឧបករណ៍​ចរចា​នយោបាយ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា ឆ្នាំ​២០២៣​ ចូល​មក​ដល់​។​
បទចម្រៀងមានចំណងជើងថា «ឈាមបាតុករ» ដែលបណ្តាញព័ត៌មានសង្គមចំនួនបានបង្ហោះផ្សព្វផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើឱ្យអគ្គស្នងការនរគបាលជាតិចាត់វិធានការទប់ស្កាត់។ រូបថតនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

ក្រសួងវប្បធម៌ស្នើឱ្យអាជ្ញាធរចាត់វិធានការទប់ស្កាត់ការផ្សាយ​បទចម្រៀងមានចំណងជើងថា «ឈាមបាតុករ»

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានស្នើឱ្យអាជ្ញាធរចាត់វិធានការទប់ស្កាត់ការ​ផ្សព្វផ្សាយ​ឡើងវិញនូវវីដេអូចម្រៀងរ៉េប ក្រោមចំណងជើងថា «ឈាមបាតុករ» ដែលបង្ហាញ​ពីសកម្មភាព​នៃការបង្ក្រាបដោយហិង្សារបស់កងកម្លាំងប្រដាប់អាវុធទៅលើក្រុមបាតុកររោងចក្រ​កាត់ដេរនៅផ្លូវ វេង ស្រេង និងតំបន់សេដ្ឋកិច្ចពិសេសក្នុងឆ្នាំ២០១៤។
ប្រជាពលរដ្ឋរង់ចាំទិញត្រីធ្វើប្រហុកក្នុងខេត្តកណ្តាល។ រូបថតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ទិន្នផលត្រីនៅតែបន្តធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំដោយសារការនេសាទ​ខុស​ច្បាប់និងកត្តាអាកាសធាតុ

ប្រជានេសាទជាច្រើនមានការត្អូញត្អែរអំពីទិន្នផលត្រីមានការធ្លាក់ចុះជារៀងរាល់ឆ្នាំដោយ​សារ​ការនេសាទខុសច្បាប់ និងបម្រែបម្រួលអាកាសធាតុ។
ពលករខ្មែរត្រៀមឡើងយន្ដហោះទៅធ្វើការនៅប្រទេសកូរ៉េ ក្នុងព្រលានយន្ដហោះអន្ដរជាតិពោធិ៍ចិនតុង។ រូបភាពនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

ពលករខ្មែរទៅធ្វើការនៅកូរ៉េមួយចំនួនលើកឡើងថាការយកថ្លៃសំបុត្រយន្ដហោះរបស់ក្រសួងការងារមានតម្លៃខ្ពស់ពេក

ពលករខ្មែរទៅកូរ៉េមួយចំនួនបានលើកឡើងថា សំបុត្រយន្ដហោះដែលក្រសួងការងារ​យក​ហាក់​ថ្លៃ​មួយគុណនឹងពីរដោយមិនបានបញ្ជាក់ពីហេតុផលច្បាស់លាស់ ខណៈដែល​តម្លៃ​សេវា​ផ្សេងៗ​បាន​យក​រួចហើយ។ ការចំណាយនេះធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងបំណុលបន្ថែម​ទៀត។
ស្ថានភាពបន្ទាប់ពីហេតុការណ៍ឆេះសណ្ឋាគារនិងកាស៊ីណូ Grand Diamond City នៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៣០ ធ្នូ 2022។ ខេមបូចា/ព្រីង សំរាំង

ជនជាតិថៃដែលគេចពីការចាប់ខ្លួនទទួលបានសញ្ជាតិខ្មែរមានតួនាទីពាក់ព័ន្ធនឹងកាស៊ីណូដែលឆេះ និងមានទំនាក់ទំនងរកស៊ីជាមួយឧកញ៉ា លី យ៉ុងផាត់

អ្នកនយោបាយថៃនិរទេសខ្លួនឈ្មោះ Vatana Asavahame ដែលជាប់ពាក់ព័ន្ធនឹងការ គ្រប់គ្រងកាស៊ីណូនៅប៉ោយប៉ែតដែលរងការឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីសប្តាហ៍មុន បានទទួលសញ្ជាតិខ្មែរតាមព្រះរាជក្រឹត្យឆ្នាំ២០០៨។ នេះបើយោងតាមឯកសារនានាដែល​ខេមបូចាបានស្រាវជ្រាវរកឃើញ។​

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម