សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

ទីតាំងអគារអតីតកាស៊ីណូ Paradise Island ដែលលួចបើកលេងល្បែងអនឡាញខុសច្បាប់ ត្រូវសមត្ថកិច្ចចុះបង្ក្រាបកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

សមត្ថកិច្ចបង្ក្រាបទីតាំងល្បែងខុសច្បាប់ជាង៣ពាន់​កន្លែង និងឃាត់​ខ្លួន​មនុស្សជាង១ម៉ឺននាក់

ខេត្តព្រះសីហនុ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានអះអាងថា សមត្ថកិច្ចចុះបង្ក្រាប​ទីតាំង​បើក​ល្បែ​ងស៊ីសងខុសច្បាប់ជាង៣ពាន់កន្លែង និងឃាត់ខ្លួនមនុស្សទាំងជន​បរទេស និងខ្មែរជាង​១ម៉ឺន​នាក់ ​ក្នុងរយៈពេល៣ថ្ងៃនៅទូទាំងប្រទេសដើម្បីសាកសួរ និងបន្តនីតិវិធី​។
គណៈកម្មការចំពោះកិច្ចកំពុងសាកសួរអ្នកពាក់ព័ន្ធក្នុងហេតុការបណ្តាលឱ្យអនុភូមិរូង ស្លាប់កាលពីពេលកន្លងទៅ នៅឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ រូបភាពផ្តល់ឱ្យ

តុលាការខេត្តកំពង់ធំសម្រេចឱ្យមន្ត្រីអាវុធហត្ថ​​៣នាក់រួចទោសពាក់ព័ន្ធនឹងករណីស្លាប់អនុភូមិ

សាលាដំបូងខេត្តកំពង់ធំចេញសាលក្រមបញ្ជាក់ថា មន្ត្រី​​​​​កងរាជអាវុធហត្ថ៣នាក់មិនមាន​កំហុសទេ​ជុំវិញករណីស្លាប់អនុភូមិរូង នៅឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយពួកគេ​នឹងត្រូវដោះលែងក្នុងរយៈពេល២ខែទៀតបើសិនជាមិនមានការប្តឹងឧទ្ធរណ៍ពីអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍។​
លោក ឆឺត ឈន ប្រធានសហគមន៍ជនជាតិដើមភាគតិចព័រ ចង្អុលបង្ហាញដីចម្ការវិលជុំ ក្នុងសំឡូត ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ រូបថតដោយ៖ សុខ សាវី

ជនជាតិដើមភាគតិចព័រក្នុងខេត្តបាត់ដំបងប្រឈមការបាត់បង់​ដី​សហគមន៍ ខណៈការស្នើសុំចុះបញ្ជីដីសមូហភាពជិត១០ឆ្នាំមិនទាន់បានលទ្ធផល

លោក ឆឺត ឈន បញ្ជាក់ថា៖ «ដីសហគមន៍ត្រៀមចុះបញ្ជីដីសមូហភាពហើយ​អាជ្ញាធរបែរ​ជាទៅ​ដកយករបស់គេវាខុសនឹងច្បាប់ ហើយដីនេះស្ថិតនៅក្នុងតំបន់វិនិច្ឆ័យនៅឡើយ មួយទៀត​ថែមទាំងមិនជួយការពារដីសហគមន៍បែជាដកហូតយកទៅចែកគ្នាទៅវិញ»។
យ៉ី ហឿន ស្ត្រីមេម៉ាយកំពុងអង្គុយលើគ្រែ បន្ទាប់ពីគាត់ត្រឡប់មកពីច្រូតស្រូវ នៅឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ រូបថតនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ រូបថតដោយ៖ ម៉ិច ជូឡាយ

ស្រ្តីមេម៉ាយក្រីក្រមួយចំនួនធ្លាប់មានបណ្ណក្រីក្រប៉ុន្តែនៅតែជួបបញ្ហាអត់មានឈ្មោះក្នុងបញ្ជី

ក្នុងសម្លៀកបំពាក់ខោពណ៌ស្វាយជើងវែងទទឹកទឹកនិងអាវពណ៌ខៀវខ្ចីមានផ្កាចម្រុះពណ៌ ដែល​ជើងប្រឡាក់ដោយភក់ ខណៈដៃស្តាំកាន់ទូរស័ព្ទម៉ាក NOKIA ស៊េរីចាស់មួយគ្រឿង​ ដែល​ទើប​តែ​មកពីច្រូតស្រូវ យ៉ី ហឿន មានវ័យ៥១ឆ្នាំ ជាស្រ្តីមេម៉ាយមានកូនពីរនាក់មាន​ស្រុក​កំណើត​​នៅក្នុងភូមិព្រៃសំឡាញ ឃុំសំរោង ស្រុក​ស្វាយអន្ទរ ខេត្តព្រៃវែង។ ហឿន បានរៀប​រាប់​អំពីបញ្ហាបណ្ណក្រីក្រដែលគាត់ធ្លាប់មានប៉ុន្តែក្រោយមកបើកលុយមិនបាន។
លោក ឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន អាយអាយអេស និង លោក ការ៉ាន់ ស្សា តំណាងក្រុមហ៊ុន អឹមភីឡា នៅប្រទេសប៉ូឡូញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហប្រតិបត្តិការនៅភោជនីយដ្ឋានមួយក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ វ៉ា សុភានុត

ក្រុមហ៊ុនក្នុងស្រុកមួយនឹងចាប់ផ្ដើមនាំពលករខ្មែរទៅធ្វើការនៅប្រទេសប៉ូឡូញមុនឆ្នាំ២០២៣

ពលករកម្ពុជានឹងត្រូវបញ្ជូនទៅធ្វើការនៅប្រទេសប៉ូឡូញជាលើកទី១មុនឆ្នាំ២០២៣ បន្ទាប់ពី​ក្រុមហ៊ុន​ក្នុងស្រុកមួយ​ដែលនាំពលករទៅធ្វើការ​នៅ​ក្រៅ​ប្រទេសបានចុះកិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុមហ៊ុន​​មកពីប្រទេសប៉ូឡូញកាលពីសប្តាហ៍មុន។
ផ្លូវមួយនៅភូមិព្រះដំរី ឃុំព្រះដំរី ឆ្ពោះទៅកាន់មណ្ឌលសុខភាពបន្ទាយស្ទោង ស្ថិតនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ រូបថតនៅខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ពលរដ្ឋពីរឃុំក្នុងខេត្តកំពង់ធំមិនមានមណ្ឌលសុខភាពត្អូញត្អែរពីផ្លូវពិបាកធ្វើដំណើរស្វែងរកសេវាសុខាភិបាលនៅឃុំផ្សេង

ស្រុកស្ទោង ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋរស់នៅឃុំចំនួនពីរក្នុងស្រុកស្ទោង ខេត្តកំពង់ធំ​ ដែលពុំ​មានមណ្ឌលសុខភាព ត្អូញត្អែរថា ផ្លូវពិបាកក្នុងការធ្វើដំណើរទៅកាន់មណ្ឌលសុខភាព​នៅឯ​ឃុំ​មួយទៀតដើម្បី​អាចទទួលសេវាសុខាភិបាល។
អតីតបុគ្គលិកណាហ្គាវើលដ៍ អ្នកស្រី នេត ចរិយា និងកញ្ញា សុខ ថាវុធ មកដល់ខាងមុខ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្រាយបំភ្លឺតាមដីការកោះហៅ។ រូបថតថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

កូដករមួយចំនួនចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញតាមបណ្ដឹង​ក្រុមហ៊ុនណាហ្គាវើលដ៍

កូដករណាហ្គាវើលដ៍៣នាក់ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទនិងអង្គារ ពាក់ព័ន្ធ​នឹង​បណ្ដឹងរបស់ក្រុមហ៊ុនដែលចោទប្រកាន់ចំនួនបីបទល្មើស ខណៈពួកគេបដិសេធ​ថា ពួកគេមិនបានប្រព្រឹត្តដូចការចោទ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង ចូលរួមពិធីចុះហត្ថលេខានៅវិមានសន្តិភាពថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។ (រូបភាព៖ ហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន)

កម្ពុជា-ចិនចុះកិច្ចព្រមព្រៀងទ្វេភាគីឲ្យមានការបង្រៀនមុខវិជ្ជាភាសាចិននៅតាមសាលារដ្ឋ

សាលារដ្ឋកម្រិតអនុវិទ្យាល័យនៅ​កម្ពុជា​នឹង​មាន​បន្ថែម​មុខវិជ្ជាភាសា​ចិន ដែល​គម្រោង​សាកល្បង​នេះ​បាន​ប្រកាស​ក្នុង​ពិធី​ចុះ​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​ចំនួន​១៨ ធ្វើ​ឡើង​កាលពីថ្ងៃពុធកន្លង​ទៅ​រវាង​លោក​នាក​យក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឺឈាង (Li Keqiang) ក្នុង​រាជធានីភ្នំពេញ​​ក្នុង​ពេល​ដែល​កម្ពុជា​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​។​
គ្រូបង្រៀននិងសិស្សនៅវិទ្យាល័យទួលប្រាសាទសែនសុខផ្ទុះការតវ៉ានៅមុខក្លោងទ្វារសាលាដោយសារការមិនពេញចិត្ដនឹងការសម្រេចមិនដកនាយកសាលា លោក អ៊ុំ សុកំ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

នាយកសាលាវិទ្យាល័យមួយកន្លែងត្រូវបានក្រសួងអប់រំព្យួរសិទ្ធិការងារបណ្ដោះអាសន្ន​ ក្រោយមានភាពមិនប្រក្រតីមួយចំនួន

នាយកវិទ្យាល័យទួលប្រាសាទសែនសុខក្នុងក្រុងភ្នំពេញត្រូវបានក្រសួងអប់រំសម្រេចព្យួរសិទ្ធិការងារនិងបន្តស៊ើបអង្កេតលើករណីនេះ​ ក្រោយពីផ្ទុះការតវ៉ាកាលពីខែមុនពាក់ព័ន្ធ​នឹងភាព​មិន​ប្រក្រតី​មួយ​ចំនួន ខណៈករណីនេះដែរក៍កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម