សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

លោកស្រី Jutta Urpilainen ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការភាពជាដៃគូអន្តរជាតិនិងលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំធ្វើទស្សនកិច្ចនៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសជម្ពូវ័ន ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

សហភាពអឺរ៉ុបនិងកម្ពុជា ចាប់ផ្តើមដំណើរការកម្មវិធីគំនិតផ្តួចផ្តើមអប់រំបច្ចេកទេសដែលមានទឹកប្រាក់៥៣លានដុល្លារ

កាលពីថ្ងៃអង្គារ សហភាពអឺរ៉ុប និងរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមកម្មវិធីថ្មីចំនួនបួន ដែលត្រូវបានរៀប​ចំ​ឡើង ដើម្បីលើកកម្ពស់និរន្តរភាព និងប្រសិទ្ធភាពថាម​ពល​នៅក្នុងប្រទេស រួមទាំងគំនិតផ្តួចផ្តើមដែល​មាន​ទំហំទឹកប្រាក់​៥៣,១​លានដុល្លារ ដើម្បីកែលម្អការអប់រំបច្ចេកទេស។ គំនិតផ្តួចផ្តើមកម្មវិធី​អប់រំនេះ ដែល​ជាផ្នែក​នៃយុទ្ធសាស្ត្រច្រកទ្វារសកលរបស់សហភាពអឺរ៉ុប ផ្តោតលើការផ្តល់ឱ្យយុវជនកម្ពុជានូវជំនាញបច្ចេកទេសចាំបាច់សម្រាប់អាជីពក្នុងវិស័យបៃតង និងឌីជីថល​។
អាជ្ញាធរកំពុងចុះពិនិត្យកន្លែងកាយថ្មភ្នំបូរី ស្ថិតនៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្ដតាកែវ។ រូបថតនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

ពលរដ្ឋមួយចំនួនលើកឡើងថាតំបន់ប្រវត្ដិសាស្រ្ដនិងទេសចរណ៍នៅស្រុកអង្គរបូរីអាចប្រឈមនឹងការបាត់បង់ បន្ទាប់ពីមានការលួចកាយថ្មភ្នំបូរីលក់

ស្រុកអង្គរបូរី ខេត្តតាកែវ៖ ពលរដ្ឋមួយចំនួនលើកឡើងថា តំបន់ប្រវត្ដិសាស្ដ្រ និងទេសចរណ៍អាចប្រឈមនឹងការ​បាត់បង់ បន្ទាប់ពីមានការលួចកាយភ្នំបូរី​ទ្រង់ទ្រាយ​ធំ ខណៈអាជ្ញាធរស្រុកអង្គរបូរីបាន​បដិសេធ​ថា អាជ្ញាធរ​មិនបានបើកដៃឱ្យមានការ​កាយភ្នំបូរី​លក់ឱ្យឈ្មួញឯកជនដូចការ​លើកឡើង​របស់​ពលរដ្ឋនោះទេ។
លោក មឿន តុលា នាយកប្រតិបត្តិអង្គការ CENTRAL ថ្លែងក្នុងសន្និសីទកាសែតអំពីបញ្ហាកូដកម្មរបស់បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/អួន ឈិន

សហជីពគាំទ្ររដ្ឋាភិបាលចោទអង្គការការពារសិទ្ធិកម្មករពីបទញុះញង់សមាជិកខ្លួនឱ្យបង្កើតសហជីពថ្មី

តំណាងសហភាពសហជីព និងសហព័ន្ធសហជីពប្រមាណ២០០ បានចោទប្រកាន់អង្គការការពារសិទ្ធិកម្មករឯករាជ្យដ៏លេចធ្លោចំនួនពីរ ថាបានញុះញង់សមាជិករបស់ខ្លួនឱ្យចាកចេញ និងបង្កើតសហជីពថ្មី។ ការអះអាងនេះត្រូវបានបដិសេធ ដោយអង្គការមួយក្នុងចំណោមពីរដោយបានលើកឡើងថាខ្លួនមិនដែលបានបណ្តុះបណ្តាលសមាជិកនៃសហជីពហត្ថលេខីណាមួយក្នុងញត្តិនោះទេ ដែលភាគច្រើនជាសហជីពមានទំនាក់ទំនងជាមួយរដ្ឋាភិបាល ឬគណបក្សកាន់អំណាច។
សាលាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលមានអតីតទាហានខ្មែរក្រហមបានចំណាយលុយតាមរយៈអ្នករត់ការដើម្បីស្នើសុំបញ្ជូលឈ្មោះទទួលបានប្រាក់សោធននិវត្តន៍។ រូបថតនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

អតីតទាហានខ្មែរក្រហមមួយចំនួនបានចំណាយលុយច្រើនតាម​រយៈ​អ្នករត់ការដើម្បីស្នើសុំបញ្ចូលឈ្មោះទទួលប្រាក់សោធននិវត្តន៍

អតីតទាហានអង្គភាពកងដឹកជញ្ជូនលេខ២៥០របស់ខ្មែរក្រហមនៅបណ្តាស្រុកជាប់ព្រំ​ដែន​ខេត្តបាត់ដំបងបានអះអាងថា ពួកគេចំណាយ​លុយច្រើន​ទៅឱ្យអតីតមេបញ្ជាការ​អង្គភាព​២៥០​នៃកងដឹកជញ្ជូនខ្មែរក្រហមឈ្មោះ នី កន បច្ចុប្បន្នជាទីប្រឹក្សា​ក្រសួង​ការពារ​ជាតិ​ទាំង​ភាពមិនច្បាស់លាស់ដើម្បីរត់ការបញ្ចូលឈ្មោះបានប្រាក់សោធននិវត្តន៍។
ក្នុងរូបគំនូរនេះបង្ហាញពីការប្រើហិង្សារបស់បុរសជាស្វាមីទាត់ធុងទឹករលំកំពប់ទឹក ព្រមទាំងចង្អុលមុខប្រពន្ធកំពុងធ្វើម្ហូបនៅចំពោះមុខកូនៗ។ រូបភាពផ្ដល់ឱ្យ

ស្ត្រីរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសាររៀបរាប់​ពីស្ថានភាពជាក់ស្តែងដែលកើតមានឡើង

ស្ត្រីរងគ្រោះវ័យក្មេងម្នាក់បានរៀបរាប់ពីអំពើហិង្សាក្នុងគ្រួសារដោយសារស្វាមីរបស់គាត់បានផឹកស្រា​ស្រវឹង​ជោគជាំរករឿង​និងវាយ​ដំ​លើអ្នកស្រីឱ្យរងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
សកម្មភាពពលរដ្ឋជនជាតិដើមភាគតិចពូនងក្នុងភូមិត្រៀប ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ កំពុងសាងសង់ សាលាបឋមសិក្សាសម្រាប់សហគមន៍ ដោយការវៃថវិកាពីសប្បុរសជន។ រូបថតនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

សហគមន៍ជនជាតិដើមភាគតិចពូនងក្នុងខេត្តក្រចេះសាងសង់សាលារៀនដោយខ្លួនឯងសម្រាប់ក្មេងៗរៀនសូត្រ

ស្ថិតក្នុងតំបន់ដាច់ស្រយាលឆ្ងាយពីទីប្រជុំជន ជនជាតិដើមភាគតិចពូនងរស់នៅក្នុង​ស្រុក​ចិត្របុរី​អះអាងថា ពួកគេត្រូវការគ្រូបង្រៀន និងសាលាបឋមសិក្សានៅក្នុងតំបន់​សម្រាប់​ឱ្យ​កូនៗ​របស់ពួកគេបានរៀនសូត្រ ត្បិតថាសាលានៅឆ្ងាយ ខណៈផ្លូវធ្វើដំណើរមិនទាន់មានការ​អភិវឌ្ឍនៅឡើយ។
បុរសម្នាក់អូសរទេះដែលដឹកសំបកកំប៉ុងអេតចាយ អូសកាត់កន្លែងសាងសង់សំណង់ទំនើប នៅក្នុងក្រុងភ្នំពេញ។ រូបថតថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ប្រជាជនខ្មែរជាង៤សែននាក់ធ្លាក់ទៅក្រីក្រវិញក្នុងរយៈពេល​២ឆ្នាំ​ចុងក្រោយ

ប្រជាជនខ្មែរ៤សែន៦ម៉ឺននាក់ធ្លាក់ទៅក្រីក្រវិញនៅក្នុងរយៈពេល២ឆ្នាំចុងក្រោយ។ នេះបើ​តាមការ​រកឃើញរបស់ធនាគារពិភពលោកWorld Bank ដែលបានចេញផ្សាយ​​របាយការណ៍​​មួយកាលពីថ្ងៃទី២៨ខែវិច្ឆកា។
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខែ្មរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានឃាត់ខ្លួននៅក្បែរស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ខណៈដែលកញ្ញាបានចូលរួមធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ។ រូបថតនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ ពាក់ព័ន្ធនឹងការមិនគោរពលក្ខខណ្ឌរបស់តុលាការ

កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីព​ណាហ្គាវើលដ៍​ត្រូវបានតុលាការសម្រេចឃុំខ្លួន ពាក់ព័ន្ធ នឹងការមិន​គោរពតាមលក្ខខណ្ឌដែលដាក់ឱ្យស្ថិតនៅ​ក្រោមសមត្ថកិច្ចតុលាការ​កាលពីព្រឹក​ថ្ងៃ​ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីគាត់ត្រូវបានសមត្ថកិច្ចប៉ូលិសអន្តោប្រវេសន៍ឃាត់ខ្លួន ខណៈ​​កញ្ញា​​ត្រឡប់​មកពី ប្រទេសអូស្រ្តាលី។ យោងតាមអ្នកនាំពាក្យសាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ​។
មន្ត្រីកំពុងជិះម៉ូតូចូលក្នុងបរិវេណសាលាស្រុកសង្កែ ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ បញ្ញា ឆ័ពណ្ណ

នាយករដ្ឋបាលស្រុកសង្កែរិះគន់ថាថ្នាក់លើតែងតាំងមន្ត្រីខុសនីតិវិធី

នាយករដ្ឋបាលសាលាស្រុកសង្កែខេត្តបាត់ដំបងបានដាក់លិខិតលាឈប់ពីតួនាទីដោយ​បញ្ជាក់​ថា លោកមិនពេញចិត្ត អាជ្ញាធរថ្នាក់ខេត្តតែងតាំងមន្ត្រីថ្នាក់ខេត្ត​ដូចគ្នា​ឱ្យមកកាន់​តួនាទី​ជាអភិបាល​រងស្រុកខុសនីតិវិធី។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម