សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

ពលករខ្មែរនៅកូរ៉េនាំគ្នាតវ៉ានៅមុខស្ថានីយ៍រថភ្លើងសេអ៊ូលក្នុងប្រទេសកូរ៉េខាងត្បូងដើម្បីឱ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធជួយដោះស្រាយជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៉ីធី កាលពីថ្ងៃទី៣ ខែមីនាឆ្នាំ២០២៤។ រូបភាពផ្ដល់ឱ្យ

ពលករខ្មែរតវ៉ានៅប្រទេសកូរ៉េទាមទារឱ្យក្រុមហ៊ុនប្រ៊ីលានស៊ីធី សងប្រាក់វិនិយោគត្រទ្បប់មកវិញ

ពលករខ្មែរប្រមាណ១០០នាក់ដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានផ្ទុះតវ៉ាដើម្បីឱ្យក្រុមហ៊ុនប្រ៊ីលាន ស៊ីធីសងប្រាក់វិនិយោគរបស់ពួកគេមកវិញ ខណៈពលរដ្ឋជាង៨០០នាក់ បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តសៀមរាបដើម្បីស្វែងរកយុត្ដិធម៌​។
ពលរដ្ឋទាំង២ឃុំឈរលើកបដានៅមុខសាលាឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ដើម្បីស្នើអាជ្ញាធរមូលដ្ឋានជួយដោះស្រាយ។ រូបថតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

ពលរដ្ឋជិត១០០នាក់ខេត្តស្វាយរៀងស្នើអាជ្ញាធរមូលដ្ឋានជួយដោះស្រាយ​ផលប៉ះពាល់គម្រោងសាងសង់និងស្តារប្រឡាយទឹក

ប្រជាពលរដ្ឋជិត១០០នាក់បាននាំគ្នាទៅសាលាឃុំម៉ឺនជ័យក្នុងស្រុករំដួលខេត្តស្វាយរៀងកាលពីថ្ងៃទី៧ ខែកញ្ញា ដើម្បីស្នើ​ឱ្យអាជ្ញាធរឃុំជួយដោះស្រាយបញ្ហាដីធ្លីជូន​ពួកគាត់ដែល​កំពុងរង​ផលប៉ះពាល់ពីគម្រោងសាងសង់និងស្តារប្រឡាយទឹក។
អ្នកកាសែតបានឡាយព័ត៌មានទាក់ទងនឹងវិវាទដីធ្លីតំបន់អាងភាស ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

អ្នកកាសែតម្នាក់ត្រូវបានតុលាការខេត្តបាត់ដំបងចេញដីកាបញ្ជាឱ្យចូលខ្លួន បន្ទាប់ពីឡាយព័ត៌មានផ្ទាល់ទាក់ទងវិវាទដីធ្លី

អ្នកសារព័ត៌មានក្នុងស្រុកម្នាក់ប្រចាំការនៅខេត្តបាត់ដំបងត្រូវបានសាលាដំបូងខេត្តចេញដីកា​បញ្ជាឱ្យចូលខ្លួន បន្ទាប់ពីគាត់បានឡាយព័ត៌មានផ្ទាល់ទាក់ទងនឹងវិវាទដីធ្លីនៅតំបន់អាងភាស​ស្ថិតក្នុងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរជាច្រើននៅតាមដងផ្លូវនៃរាជធានីភ្នំពេញ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ការកើនឡើងនៃឧស្សាហកម្មគ្រឿងស្រវឹងនៅកម្ពុជាកំពុងបង្កជាក្ដីកង្វល់ ខណៈច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹងកំពុងជាប់គាំង

កម្ពុជា​មើល​ទៅ​ហាក់​ដូច​ជា​ប្រទេស​មួយ​ដែល​មាន​ការនិយម​គ្រឿង​ស្រវឹង​។ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​នេះ ​​មាន​​ក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ​ក្នុង​ស្រុក​ថ្មី​ពីរ​បន្ថែម​ទៀត​បាន​លេច​ចេញ​ជា​រូប​រាង ហើយអ្នក​អាច​ឃើញផ្ទាំងផ្សព្វផ្សាយ​ស្ទើរគ្រប់កន្លែងនៅក្នុងប្រទេស។
ដីព្រៃសហគមន៍ភ្នំសេះ ដែលរងការកាប់ឆ្ការយកធ្វើជាដីចម្ការ និងដាក់លក់ ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរកណ្ដៀសែនជ័យ ស្រុកសំបូរ ខេត្តក្រចេះ រូបថតក្នុងឆ្នាំ២០២១។ រូបថតផ្ដល់ឱ្យ

ព្រៃសហគមន៍ភ្នំសេះរងការកាប់ទន្រ្ទានយ៉ាងធ្ងន់ធ្ងរ ខណៈពលរដ្ឋអះអាងថា អាជ្ញាធរមិនអើពើក្នុងការទប់ស្កាត់

ពលរដ្ឋសហគមន៍ភ្នំសេះ អះអាងថាដីព្រៃសហគមន៍​ប្រមាណ៣ពាន់ហិកតា ស្ទើរតែបាត់បង់​ទាំងស្រុងហើយមកទល់បច្ចុប្បន្ននេះ ដោយសារតែអ្នកមានអំណាចមួយចំនួន​ជួលពលរដ្ឋ​កាប់​ទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងដោយសារតែភាពអសកម្មរបស់អាជ្ញាធរ​ក្នុងការ​បង្រ្កាបបទល្មើសទាំងនោះ។
ស្រ្តីម្នាក់នៅរាជធានីភ្នំពេញកំពុងប្រើម្សៅលាបខ្លួនទារកនិងកុមារ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/បញ្ញា ឆព័ណ្ណ

ការធ្វើវិភាគថ្មីរកមិនឃើញសារធាតុអាបេស្តូសក្នុងម្សៅលាបខ្លួនទារកឡើយ

រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យនាំចូលឡើងវិញនូវម្សៅលាបខ្លួនទារកនិងកុមារចំនួន១២ម៉ាក បន្ទាប់ពីបានផ្អាកជាបណ្តោះអាសន្ននៅពេលដែលសារធាតុអាបេស្តូសបានរកឃើញក្នុងម្សៅទាំងនោះ។​
ប្រជាសហគមន៏ដែលមានជម្លោះដីធ្លី មកពីខេត្តកោះកុង ប្រមូលផ្ដុំគ្នាតវ៉ានៅមុខក្រសួងយុត្តិធម៌ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ប្រជាសហគមន៍មកពីខេត្តកោះកុងនិងកំពង់ស្ពឺដាក់ញត្តិតាមក្រសួងមួយចំនួនដើម្បីសុំកិច្ចអន្ដរាគមន៍ពាក់ព័ន្ធនឹងវិវាទដីធ្លី

ប្រជាពលរដ្ឋប្រហែល៤០០នាក់ដែលមកពីសហគមន៍ផ្សេងៗក្នុងខេត្តកោះកុងនិងខេត្ត​កំពង់ស្ពឺបាននាំគ្នាឡើងមកដាក់ញត្ដិនៅតាមបណ្ដាក្រសួងមួយចំនួននៅរាជធានីភ្នំពេញ ដើម្បីស្នើសុំកិចអន្តរាគមន៍ពាក់ព័ន្ធនឹងវិវាទដីធ្លីជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ដែលអូស​បន្លាយពេលជិត២០​ឆ្នាំកន្លងមក។
ប្រជាពលរដ្ឋតំបន់សំបុកចាបឡើងមកសាលាខេត្តប៉ៃលិនសុំអន្តរាគមន៍ពីអាជ្ញាធរ មុនថ្ងៃចូលតុលាការខេត្ត។ រូបថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

ពលរដ្ឋខេត្តប៉ៃលិនដែលមានវិវាទដីធ្លីកំពុងព្រួយបារម្ភបន្ទាប់ពីតុលាការខេត្តប៉ៃលិនកោះហៅសាកសួរពលរដ្ឋជាង២០នាក់

ប្រជាពលរដ្ឋរស់នៅតំបន់សំបុកចាបក្នុងខេត្តប៉ៃលិន កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈ​ពលរដ្ឋជាង២០នាក់ក្នុងចំណោមជាង១០០គ្រួសារ ត្រូវបានសាលាដំបូងខេត្តប៉ៃលិន​កោះហៅ​ឱ្យ​ចូល​ខ្លួនពាក់ព័ន្ធនឹងបញ្ហាដីធ្លី។
សកម្មភាពចម្រូងចម្រាសរវាងអាជ្ញាធរនិងប្រជាពលរដ្ឋសហគមន៍ក្នុងខេត្តត្បូងឃ្មុំឆ្នាំ២០២០។ រូបភាពផ្ដល់ឱ្យ

ប្រជាសហគមន៍អះអាងថាមានការគំរាមកំហែងពី​អាជ្ញាធរមូលដ្ឋានពេលពួកគេបង្ហោះព័ត៌មានវិវាទដីធ្លីតាមបណ្ដាញសង្គម

ប្រជាសហគមន៍ដីធ្លីមកពីខេត្តផ្សេងៗគ្នាលើកឡើងថាពួកគេ តែងតែរងការគំរាមកំហែង​ក្រោម​រូបភាពផ្សេងៗគ្នាពីអាជ្ញាធរមូលដ្ឋាន នៅពេលដែលពួកគេបានរាយការណ៍ពីបញ្ហាជម្លោះដីធ្លី​នៅ​ក្នុងសហគមន៍តាមបណ្ដាញសង្គម ដើម្បីឱ្យមានដំណោះស្រាយពីអាជ្ញាធរ​ពាក់ព័ន្ធ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម