សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

លោក ហៀម គឹមហុង សមាជិកគណៈកម្មការសហគមន៍សង្កែមួយ និងជាបណ្តាញព្រៃព្រះរកា ពាក់អាវពណ៌ត្រួយចេក កំពុងឈរនិយាយទៅកាន់ប្រជាសហគមន៍សង្កែមួយនៅក្នុងអង្គប្រជុំកាលពីពេលកន្លងទៅ។ (រូបភាពផ្តល់ឱ្យ)

មន្ត្រីស្រុកឆែបតម្រូវឱ្យពលរដ្ឋឆ្លងការអនុញ្ញាត​ពីអាជ្ញាធរមុននិយាយ​ជាមួយអ្នកព័ត៌មាន

អាជ្ញាធរចំនួន៥ស្ថាប័ននៅស្រុកឆែប ខេត្តព្រះវិហារ បានឱ្យប្រជាសហគមន៍ម្នាក់ផ្តិតស្នាមមេដៃ​ទទួលលក្ខខណ្ឌថា ត្រូវឆ្លងការអនុញ្ញាត​ពីអាជ្ញាធរពាក់ព័ន្ធសិនមុននិយាយជាមួយអ្នកសារព័ត៌មាន ដើម្បីការពារកុំឱ្យការផ្សព្វផ្សាយនោះប៉ះពាល់កិត្តិយសថ្នាក់ដឹកនាំ។
ពលករខ្មែរចុះនៅព្រលានយន្ដហោះ អ៊ីនឆន នៃប្រទេសកូរ៉េ ដើម្បីធ្វើការនៅរោងចក្រប្រទេសកូរ៉េ។ រូបថតថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

ក្រសួងការងារកូរ៉េស្នើឱ្យក្រសួងការងារកម្ពុជាកាត់បន្ថយពលករនិងពិនិត្យឱ្យបានត្រឹមត្រូវមុនបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសកូរ៉េ

ក្រសួងការងារកូរ៉េដាក់សំណើរមកក្រសួងការងារខ្មែរឱ្យកាត់បន្ថយ​ពលករ និងត្រូវរៀបចំឱ្យ​បាន​ល្អ​ប្រសើរ​មុននឹងបញ្ជូនទៅធ្វើការ បន្ទាប់ពីពលករខ្មែរចាកចេញពីប្រទេសកូរ៉េ​ដោយអ្នក​ខ្លះ​មិន​ជូន​ដំណឹងដល់ថៅកែ ខណៈអ្នកនាំពាក្យក្រសួងការងារកម្ពុជាថា​កំពុងដោះស្រាយ​បញ្ហា​រឿង​​ពលករជាមួយភាគីកូរ៉េដើម្បីបានបញ្ជូនពលករធម្មតាវិញ។
កម្មកររោងចក្រ ឃែនធើរេន អឹភែរឹល បោះតង់ដេកយាមនៅមុខរោងចក្រ ដើម្បីស្វែងរកដំណោះស្រាយ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

កម្មកររោងចក្រ ឃែនធើរេន ដេកយាមមុខរោងចក្រជិត៤ខែស្នើក្រសួងការងារជួយដោះស្រាយបញ្ចប់វិវាទ

កម្មកររោងចក្រ ឃែនធើរេន ដែលធ្វើការតវ៉ាដាក់ញត្តិនៅតាមស្ថាប័នរដ្ឋនានាព្រមទាំង​ដេកយាមមុខរោងចក្រជារៀងរាល់យប់អស់រយៈពេលជិត៤ខែ​មកនេះ ស្នើឱ្យ​ក្រសួង​ការងារ​​ដោះស្រាយបញ្ចប់វិវាទ បន្ទាប់ពីថៅកែរោងចក្របិទទ្វារ។ 
កម្មការរោងចក្រកាត់ដេរទិញម្ហូបអាហារសម្រាប់បរិភោគពេលថ្ងៃត្រង់នៅខាងមុខរោងចក្រមួយ ជាយក្រុងភ្នំពេញ។ រូបថតថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ភាគីនិយោជកសម្រេចដំឡើងតួលេខរបស់ខ្លួន២ដុល្លារក្នុងការចរចាប្រាក់ឈ្នួល ខណៈតំណាងកម្មករស្នើ២១៣ដុល្លារ

ភាគីតំណាងថៅកែរោងចក្របានសម្រេចដំឡើងតួលេខរបស់ខ្លួន២ដុល្លារក្នុងការចរចារប្រាក់​ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៣ បន្ទាប់ពួកគេមិនហ៊ានដំឡើងរយៈពេលពីរឆ្នាំកន្លងមក ខណៈ​ប្រាក់ខែគោលកម្មករបច្ចុប្បន្នត្រឹមតែ១៩៤ដុល្លារ ប៉ុន្តែភាគីតំណាងកម្មករទាមទារចំនួន​២១៣ដុល្លារ។
ស្រ្តីម្នាក់កំពុងតែឆែកមើលហ្វេសប៊ុករបស់ក្រុមហ៊ុនកម្ចីអនឡាញក្នុងកុំព្យូទ័រយួរដៃ រាជធានីភ្នំមពញ (រូបតំណាង)។ រូបថតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ រូបថតដោយ ទុយ អេងលី

រូបថតអាក្រាតកាយជាថ្នូរនឹងការបញ្ចាំជាមួយសេវាកម្ចីអនឡាញ

កម្ចីអនឡាញលើបណ្តាញសង្គមរីកដុះរាលដាលពាសពេញប្រទេសកម្ពុជា​ អ្នកជំនាញអង្គការ​សង្គមស៊ីវិលព្រួយបារម្ភពីសន្តិសុខសង្គម និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ខណៈដែល​ឧក្រិដ្ឋជន​កំពុងតែសំងំប្រព្រឹត្តសកម្មភាពចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត។
សាឡង់បូមខ្សាច់កំពុងបណ្ដែតខ្លួនលើផ្ទៃទឹកដឹកខ្សាច់នៅទន្លេបាសាក់ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល។ រូបថតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ រូបថតដោយ វណ្ណ វិចារ

អាជីវកម្មខ្សាច់កំពុងគំរាមកំហែងជីវភាពពលរដ្ឋមួយចំនួននៅភ្នំពេញនិងខេត្តកណ្ដាល

អាជ្ញាធរ​ជំនាញអះអាងថា ​អាជីវ​កម្ម​ខ្សាច់ទន្លេបាសាក់មានប្រយោជន៍​យ៉ាងខ្លាំងចំពោះវិស័យ​សំណ​ង់​និងជាប្រភពចំណូលថវិកាជាតិ។ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនកំពុងរងផលប៉ះពាល់​ជាអវិជ្ជមានធ្ងន់ធ្ងរបណ្ដាលមកពីការធ្វើអាជីវកម្មខ្សាច់នៅតំបន់នោះ។
ប្រជាពលរដ្ឋរងផលប៉ះពាល់ជាមួយក្រុមហ៊ុនផលិតស្ករនៅខេត្តឧត្តរមានជ័យ ឡើងមកជួបជុំគ្នានៅសាលាខេត្តឧត្តរមានជ័យ ដើម្បីស្នើសុំដីសម្បទានពីអភិបាលខេត្ត។ រូបថតនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ពលរដ្ឋខេត្តឧត្តរមានជ័យជិត១០០​គ្រួសារដែលបណ្ដេញចេញពីលំនៅឋានមានជម្លោះជាមួយក្រុមហ៊ុនផលិតស្ករស្នើសុំដីសម្បទានសង្គមកិច្ច

ប្រជាពលរដ្ឋចំនួន៩២គ្រួសារដែលត្រូវបណ្ដេញចេញពីលំនៅឋានបន្ទាប់ពីមានជម្លោះដីធ្លី​ជាមួយក្រុមហ៊ុនផលិតស្ករនៅសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ស្នើសុំ​ដី​សម្បទានសង្គមកិច្ចចំនួន២ហិកតាក្នុងមួយគ្រួសារ ដោយពួកគេអះអាងថា​ពុំមានដី​សម្រាប់​ធ្វើកសិកម្ម។
ស្រ្តីម្នាក់នៅរាជធានីភ្នំពេញកំពុងប្រើម្សៅលាបខ្លួនទារកនិងកុមារ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/បញ្ញា ឆព័ណ្ណ

ឪពុកម្តាយនិងអ្នកប្រើប្រាស់បារម្ភបញ្ហាសុខភាពក្រោយរកឃើញសារធាតុអាបេស្តូសក្នុងម្សៅលាបខ្លួនទារក

រដ្ឋាភិបាលបានប្រកាសប្រមូលមកវិញនូវម្សៅលាបខ្លួនទារកនិងកុមារចំនួន១២ម៉ាកដែលដាក់លក់ក្នុងប្រទេសកម្ពុជា បន្ទាប់ពីរកឃើញថាម្សៅទាំងនោះមានផ្ទុកសារធាតុអាបេស្តូស ដែលជាសារធាតុបង្កមហារីកហើយអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស។
បុរសញៀនល្បែងជាច្រើននាក់កំពុងភ្នាល់ឡួតូក្នុងហាងកាហ្វេមួយកន្លែងជិតផ្សារទួលសំបូរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ វណ្ណ វិចារ

ក្ដីបារម្ភពីសុវត្ថិភាពភូមិឃុំកើតឡើងបន្ទាប់ពីអាជីវកម្មល្បែងឡូតូ​រីកសាយទូទាំងប្រទេស

អាជីវកម្មល្បែងឡូតូរីកសាយភាយទូទាំងប្រទេសដែលធ្វើឱ្យអ្នកឃ្លាំមើលបញ្ហាសង្គមនិង​ពលរដ្ឋ​បារម្ភថានឹងបណ្តាលឱ្យមានបញ្ហាចោរកម្មនិងអសន្តិសុខសង្គមដែលបង្កឱ្យមានផល​ប៉ះពាល់ដល់គោលនយោបាយសុវត្ថិភាព​ភូមិឃុំដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម