សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

ស្ត្រីម្នាក់កំពុងមើលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

អង្គការសង្គមស៊ីវិលស្នើឱ្យក្រសួងរៀបចំដែនដីបញ្ចូលចំណុចសំខាន់ៗ​មួយចំនួនក្នុងសេចក្តីព្រាងច្បាប់ភូមិបាលថ្មី

អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ដីធ្លីបានស្នើឱ្យក្រសួងរៀបចំដែនដីបញ្ចូលចំណុច​សំខាន់ៗ​​មួយចំនួន​ក្នុងសេចក្តីព្រាងច្បាប់ភូមិបាលថ្មី ដើម្បីធានាថាច្បាប់នេះនឹង​ជំរុញឱ្យ​ការអភិវឌ្ឍ​សង្គម​នៅ​កម្ពុជា​​ប្រកបដោយនិរន្តរភាព​ហើយមិនបង្កទុក្ខលំបាក​ដល់​ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋជិត១០០នាក់តវ៉ាមិនឱ្យគ្រឿងចក្រក្រុមហ៊ុនឯកជនកាយអាចម៍ដីលើស្រែរបស់ពួកគាត់នៅចំណុងអាងភាស ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

ពលរដ្ឋខេត្តបាត់ដំបងនាំគ្នាតវ៉ាឱ្យអាជ្ញាធរបញ្ឈប់គ្រឿងចក្រកាយដីស្រែពួកគាត់នៅចំណុចអាងភាសក្នុងស្រុកឯកភ្នំ

ប្រជាពលរដ្ឋមានដីស្រែនិងលំនៅដ្ឋាននៅចំណុចអាងភាសប្រមាណជិត១០០នាក់ក្នុង​ចំណោមជាង២០០គ្រួសារបាននាំគ្នាទៅតវ៉ាឱ្យគ្រឿងចក្របញ្ឈប់ការកាយអាចម៍ដីក្នុងស្រែ​ពួកគាត់ និងទាមទាឱ្យអាជ្ញាធរកាត់ឆ្វៀលដីឱ្យពួកគាត់បានកាន់កាប់ស្របច្បាប់នាព្រឹកថ្ងៃ​ទី១៥ ខែសីហា។
អាជីវករផ្សារអូរឫស្សីកាន់រូបថតលោកនាយករដ្ឋមន្រ្តីនិងសម្ដេចគតិព្រឹត្តិបណ្ឌិត ខណៈពួកគេទៅដាក់ញត្តិដើម្បីសុំអន្តរាគមន៍ឱ្យបញ្ចុះតម្លៃតូប រាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

អាជីវករផ្សារអូរឫស្សីដាក់ញត្តិសុំអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី ក្រោយតម្លៃតូបអាណត្តិថ្មីឡើងថ្លៃ

អាជីវករផ្សារអូរឫស្សីប្រមាណ១០០នាក់នៅព្រឹកថ្ងៃចន្ទបានប្រមូលផ្ដុំគ្នាដាក់ញត្តិ​ស្នើ​សុំ​កិច្ចអន្តរាគមន៍​ពី​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីឱ្យជួយបញ្ចុះតម្លៃតូបលក់មកត្រឹម​ពាក់​កណ្ដាល​នៃតម្លៃ​ដែល​ប្រធានផ្សារបានកំណត់ ពីព្រោះពួកគេគ្មានលទ្ធភាពនិងម៉្យាងទៀតកូវីដ​ទើប​ធូរស្បើយ។
ការប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងក្រុមកូដករណាហ្គាវើលដ៍កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២។ រូបភាពដោយអង្គការ លីកាដូ

អាជ្ញាធរព្រមានប្តឹងក្រុមកូដករណាហ្គាវើលដ៍ពីការប្រើប្រាស់ហិង្សា ខណៈកូដករជាស្ត្រីបានសន្លប់និងរបួស

ក្រុមកូដករណាហ្គាវើលដ៍មានការប៉ះទង្គិចជាមួយអាជ្ញាធរកាលពីថ្ងៃទី១១ ខែសីហានេះ។ ព្រឹត្តិការណ៍​នេះ ក្រុមកូដករអះអាងថា​អាជ្ញាធរបានប្រើហិង្សាលើកូដករជាស្រ្តី​រហូត​មានអ្នក​សន្លប់ និងបែកខ្ទង់ច្រមុះ។ ចំណែកអាជ្ញាធរវិញព្រមានប្ដឹងក្រុមកូដករទៅតុលាការថាបាន​ប្រើប្រាស់អំពើហិង្សា និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។
តំបន់ព្រៃមេត្តាធម្មជាតិដែលត្រូវបានកាប់បំផ្លាញ ស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រូបភាពពីហ្វេសប៊ុក Metta Forest ដែលផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

ពលរដ្ឋស្នើសុំដីព្រៃមេត្តាធម្មជាតិមកវិញ ខណៈអភិបាលខេត្តថានឹងកំណត់​ព្រំដីជាមុនសិន

ប្រជាសហគមន៍ព្រៃមេត្តាធម្មជាតិ ទាមទារកាន់កាប់ដីសហគមន៍មកវិញ ខណៈអភិបាលខេត្ត​កំពង់ស្ពឺថានឹងសិក្សាជាមួយមន្ទីរបរិស្ថានដើម្បីកំណត់ព្រំដីឱ្យបានច្បាស់លាស់ ទើបប្រគល់​ឱ្យ​ប្រជាសហគមន៍ថែរក្សាបន្ត​ ក្រោយមានការកាប់បំផ្លាញព្រៃស្ទើរតែអស់ទៅហើយ។
ជនរងគ្រោះរងរបួសធ្ងន់និងស្រាលដោយសារការបាក់ដីនៅក្រុមហ៊ុនវារីអគ្គិសនី ស្ថិតនៅចំណុចស្ទឹងកែប ឃុំតាតៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។ រូបថតថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។ រូបភាពពីហ្វេសប៊ុកស្នងការនគរបាលខេត្តកោះកុង

មនុស្ស២នាក់ស្លាប់ក្នុងករណីបាក់ដីនៅក្រុមហ៊ុនវារីអគ្គិសនីនៅខេត្តកោះកុង

យ៉ាងហោចណាស់មានមនុស្សពីរនាក់បានស្លាប់ និងពីរនាក់របួសធ្ងន់ស្រាលក្នុង​គ្រោះថ្នាក់ បាក់ដី នៅក្រុមហ៊ុនវារីអគ្គិសនីមួយកន្លែង នៅចំណុចស្ទឹងកែប ឃុំតាតៃលើ ស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។  
បុរសម្នាក់ដើរឆ្លងកាត់ផ្លូវទឹកលិចនៅក្រោយសាលាស្រុកមោងឫស្សី ក្រោយបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥។ រូបថតថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

ពលរដ្ឋស្រុកមោងឫស្សីជាង៥០គ្រួសាររស់នៅក្នុងទឹកស្អុយជិតកន្លះឆ្នាំដោយសារការដ្ឋានសាងសង់ផ្លូវជាតិលេខ៥

លោក សុផល ឱ្យដឹងថា៖ «ពេលបាយទឹកទាល់តែឡើងលើឡៅតឿ ព្រោះលិចចូលក្នុងផ្ទះ​ហើយ​វាជះក្លិនស្អុយខ្លាំង ពេលខ្លះមានសត្វពស់វាចូលសម្ងំក្នុងផ្ទះ និងសត្វក្អែបក៏ច្រើនដែរ បង្កការភ័យខ្លាច»។
ក្រុមយុវជនចូលរួមដាំដើមឈើឡើងវិញ នៅក្បែរបរិវេណវត្តអាស្រមថ្មអន្ទង ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។ រូបថតនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យដោយ យុវជនខ្មែរថាវរៈ

ដី១០ហិកតានៅភ្នំតាម៉ៅត្រូវបានដាំកូនឈើឡើងវិញ បន្ទាប់ពីនាយករដ្ឋមន្ត្រីបញ្ជាឱ្យបញ្ឈប់គម្រោងអភិវឌ្ឍន៍និងឈូសឆាយ

ដីប្រហែល១០ហិកតាត្រូវបានដាំកូនឈើឡើងវិញ ដែលនេះជាទំហំដីមួយផ្នែកនៃដីព្រៃ​នៅតំបន់ភ្នំតាម៉ៅ​ប្រហែលជា៦០០ហិកតាដែលត្រូវបានឈូសឆាយ បន្ទាប់ពីប្រមុខរដ្ឋាភិបាល​បញ្ជា​ឱ្យ​​បញ្ឈប់​រាល់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជននិងបញ្ជាឱ្យដាំដើមឈើឡើងវិញ។
ហាងម៉ាស្សា តាក់ ត្សាង នៅក្បែរផ្សារចាស់ក្នុងបរិវេណ ផាប់ស្រ្ទីត ជាកន្លែងដែលអ្នកស្រី សាង ផុស និងអ្នកស្រី ឈួន សឿម ធ្វើការ។ រូបថតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ទុយ អេងលី

ស្រ្តីម៉ាស្សានៅខេត្តសៀមរាបត្អូញត្អែរថាទទួលបានចំណូលទាប ទោះបីជាកូវីដ-១៩បានធូរស្បើយ

អ្នកស្រី សាង ផុស បញ្ជាក់ថា៖ «មុនកូវីដក្នុងមួយថ្ងៃអាចម៉ាស្សាឱ្យភ្ញៀវបានប្រហែល៧នាក់ តែ​ឥឡូវ​បានតែមួយពីរទេ។ កត្តាធ្លាក់ចុះនៃភ្ញៀវបរទេស ក៏ដូចជាភ្ញៀវខ្មែរបានធ្វើឱ្យលុយធីប (ប្រាក់​លើ​ទឹកចិត្ត) និងលុយម៉ាស្សាតាមចំនួនម៉ោងប្រចាំថ្ងៃរបស់បុគ្គលិកក៏​ថយចុះដែរ»។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម