សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

ពលរដ្ឋជនជាតិដើមភាគតិចពូនងប្រមាណជិត១០០នាក់ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានប្រមូលម្ដុំគ្នាតវ៉ានៅដីដែលកំពុងមានទំនាស់នៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ រូបថតកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋជនជាតិដើមភាគតិចពូនងស្នើឱ្យ​អាជ្ញាធរដកហូតដី​សហគមន៍​​ជូនពួកគាត់

ពលរដ្ឋជនជាតិដើមភាគតិចពូនងជិត១០០គ្រួសាររស់នៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានស្នើឱ្យអាជ្ញាធរ​ជួយអន្តរាគមន៍ដកហូត​ដីសហគមន៍​ប្រមាណជិត១០០​ហិកតាពីឈ្មួញដីធ្លីម្នាក់ឈ្មោះ អឿន ម៉ៅ ដោយពួកគេអះអាងថា ​បាន​រំលោភយកដី​ពលរដ្ឋ​ទៅលក់ដូរឱ្យអ្នកផ្សេង។
តំណាងពលរដ្ឋកំពុងធ្វើការផ្ដិតមេដៃលើញត្តិដែលដាក់ទៅកាន់ខុទ្ទកាល័យនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្បែរវត្តបទុមវតី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោកស្វែងរកកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន

ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោកប្រមាណជិត១០០នាក់តំណាងឱ្យ២៥០គ្រួសារនៅព្រឹកថ្ងៃ​ពុធស្វែងរកកិច្ច​អន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឱ្យ​អាជ្ញាធរធ្វើ​ប្លង់​កម្មសិទ្ធិ និង​ពន្យា​ពេលនៃការចាក់ដីលុបបឹងតាមោក​ដើម្បី​ឱ្យ​ពួកគាត់អាច​ប្រមូលផលត្រី​ដែល​កំពុង​ចិញ្ចឹម។
លោក កឹម សុខា អតីតមេបក្សប្រឆាំង បានចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីតុលាការសម្រេចព្រមានលោកឱ្យឈប់ធ្វើសកម្មភាពនយោបាយ។ រូបថតថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

តុលាការក្រុងភ្នំពេញព្រមានអតីតមេបក្សប្រឆាំង លោក កឹម សុខា ឱ្យឈប់ធ្វើសកម្មភាពនយោបាយ

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចបដិសេធការស្នើសុំរបស់ព្រះរាជអាជ្ញាក្នុងការឃុំខ្លួនឡើងវិញលើ​លោក កឹម សុខា អតីតមេបក្សប្រឆាំង ដោយគ្រាន់តែសម្រេចចាត់វិធានការ​ព្រមាន​មិនឱ្យធ្វើសកម្មភាពនយោបាយ នៅរសៀលថ្ងៃពុធ ដោយសារលោក​បានបំពាន​បម្រាម​​របស់តុលាការ ក្រោយលោកបាន​​ចុះជួប​អ្នក​គាំទ្រ​របស់ខ្លួន​​កាលពីពេលថ្មីនេះ។
កូដករណាហ្គាវើលដ៍ប្រមាណជាង១០០នាក់បានតវ៉ា ដោយចងក្រណាត់ខៀវលើក្បាលសរសេរថា«កុំយកលុយ ទិញសិទ្ធិ» រួមទាំងលើកបដាទាមទារ ក្បែរស្ថានទូតរុស្សី ផ្លូវសុធារស រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

កូដករណាហ្គាវើលដ៍ប្រមូលផ្តុំគ្នាតវ៉ាដោយចងក្រណាត់ខៀវលើក្បាលសរសេរថា «កុំយកលុយ ទិញសិទ្ធិ»

កូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណជាង១០០នាក់នៅថ្ងៃអង្គារ បានប្រមូលផ្ដុំ​គ្នា​​តវ៉ា ដោយ​ចងក្រណាត់ខៀវលើក្បាលសរសេរ​ថា«កុំយកលុយ ទិញសិទ្ធិ»។ ទន្ទឹម​នឹងការតវ៉ានេះ ក្រុមកូដករត្រូវបានអាជ្ញាធរប្រើប្រាស់អំពើហិង្សា ខណៈអាជ្ញាធរ​បាន​ចោទ​កូដករវិញ​ថា បាន​ប្រើប្រាស់អំពើហិង្សាមកលើសមត្ថកិច្ច។
កន្លែងភ្ញៀវទេសចរណ៍ទៅលេងកម្សាន្ដនៅមាត់បឹងទន្លេបាទីនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ រូបថតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

អាជីវករនៅទន្លេបាទីនិងកសិករព្រួយបារម្ភពីផលប៉ះពាល់ដល់ជីវភាពនិងលំនៅដ្ឋាន បន្ទាប់ពីដីបឹងនេះកាត់ឱ្យឯកជន

អាជីវករតំបន់ទេសចរណ៍ទន្លេបាទីនិងកសិករមួយចំនួនមានការព្រួយបារម្ភថានឹង​ប៉ះ​ពាល់​ដល់ជីវភាពនិងលំនៅដ្ឋាន ​ក្រោយពីនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ​កាត់ដី​ចំនួន​២២២ហិកតានៃផ្ទៃបឹងទន្លេបាទីទៅឲ្យបុគ្គលឈ្មោះ ស្រ៊ុន ប៊ុនលាភ ដើម្បីធ្វើការ​អភិវឌ្ឍ។
ម៉ាស៊ីនថតសួតបែបឌីជីថល(Delft Light & FDR Xair) ត្រូវបានប្រគល់ជូនទៅ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បី អភិវឌ្ឍន៏អន្តរជាតិ (USAID) នៅរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ម៉ាស៊ីនថតសួតឌីជីថល៦គ្រឿង ត្រូវបានដាក់ឱ្យប្រើប្រាស់នៅស្រុកគោលដៅចំនួនដប់ដើម្បីស្វែងរកអ្នកឆ្លងជំងឺរបេង

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រគល់ម៉ាស៊ីនថតសួត ប្រភេទឌីជីថលទំនើបចំនួន៦គ្រឿង ជូនដល់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) និងមន្ទីរសុខាភិបាលខេត្ត ដើម្បីស្វែងរកករណីជំងឺរបេងនៅតាមសហគមន៍ នៅក្នុង​ស្រុកគោលដៅចំនួន១០ ដែលមិនសូវមានការឧបត្ថម្ភគាំទ្រ។
ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោកកំពុងឈរតវ៉ាដោយលើករូបថតថ្នាក់ដឹកនាំ នៅខាងមុខបឹងតាមោកនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ វ៉ា សុភានុត

ពលរដ្ឋរស់នៅជាប់បឹងតាមោកបានតវ៉ាជាច្រើនថ្ងៃជាប់គ្នាដើម្បីស្នើឱ្យអាជ្ញាធរចេញប្លង់កម្មសិទ្ធិ

ប្រជាពលរដ្ឋប្រមាណ១០០នាក់តំណាងឱ្យពលរដ្ឋចំនួន២៥០គ្រួសារដែលរស់នៅភាគ​ខាងជើងនៃបឹងតាមោក ស្ថិតក្នុង​ភូមិ​សំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលកំពុងប្រឈមនឹង​ការ​បណ្ដេញ​ចេញ បានធ្វើការតវ៉ាអស់រយៈពេល​មួយសប្ដាហ៍មកហើយ​ដើម្បីស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធ​ចេញ​ប្លង់កម្មសិទ្ធិស្របច្បាប់។
សាលាបឋមសិក្សភ្នំពិស្ស៍ ស្ថិតក្នុងភូមិពិស្ស៍ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ រូបថតនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

សាលារៀនមួយកន្លែងនៅតំបន់ដាច់ស្រយាលក្នុងខេត្តកំពង់ស្ពឺខ្វះបន្ទប់រៀននិងអគារប្រើប្រាស់

ចំងាយប្រមាណ១២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ សាលាបឋមសិក្សាភ្នំពិស្ស៍ ស្ថិតក្នុង​ភូមិ​ពិស្ស៍ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សាលាដែលនៅជាប់ជើងភ្នំ ដែលហ៊ុំព័ទ្ធដោយ​ចំការ​អំពៅដាច់កន្ទុយភ្នែកមួយខ្នងនេះ បានជួបនឹងការខ្វះខាតអគារ និងហេដ្ឋារចនា​សម្ព័ន្ធ​មួយ​ចំនួន។​
លោក សុខ សារឿន កំពុងមើលដីស្រែរបស់ខ្លួនដែលត្រូវបានកងវិស្វកម្មកាយយកដីនិងដីស្រែរបស់ខ្លួនដែលបានក្លាយជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម នៅភូមិព្រៃព្រួស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ រូបថតកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ វ៉ា សុភានុត

កសិករក្នុងខេត្តកំពតមិនទាន់ទទួលបានសំណង បន្ទាប់ពីដីស្រែ​ពួកគាត់រងផលប៉ះពាល់ដោយសារការអភិវឌ្ឍផ្លូវក្រវ៉ាត់ព្រំដែន

ស្ត្រីវ័យកណ្តាលម្នាក់ដែលមានឈ្មោះ ធន ខុន បានរៀបរាប់អំពីផលលំបាកក្នុងជីវភាព បន្ទាប់​ពីដីស្រែរបស់គាត់រងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម