សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

ទំនប់អាងកន្សែងកំពុងអភិវឌ្ឈស្ថិតនៅភូមិកណ្តាល ឃុំសឹង្ហ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។ រូបថតថ្ងៃទី២ ខែកម្ភះ ឆ្នាំ២០២៤។ (ខេមបូចា/ សុខសាវី)

ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍​អាង​កន្សែងក្នុងខេត្តបន្ទាយមានជ័យ ទាម​ទារ​ឱ្យអាជ្ញាធរដោះស្រាយសំណង

កំឡុងពេលក្រុមហ៊ុនកំពុងតែមមាញឹកក្នុងការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយ​ទឹក​ជំនន់​​​ខេត្តបន្ទាយមានជ័យ ក្រុមប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងនេះ​នៅ​ចំណុច​អាង​កន្សែង ដែលខ្លះមិនទទួលបានសំណង និងខ្លះបានអះអាងថាផ្តិតមេដៃទទួលសំណង​ដោយ​​បង្ខំ​ចិត្ត ពួកគាត់នៅបន្តទាមទាឱ្យអាជ្ញាធរជួយដោះស្រាយសំណងសមរម្យ។
សណ្ឋាគារ និងកាស៊ីណូណាហ្គាវើលដ៍ ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

លោក ស ខេង ចង់ឃើញកម្មករណាហ្គាវើលដ៍ទទួលបានដំណោះស្រាយឆាប់ៗ ខណៈកម្មករបានតវ៉ាមួយខែជាងមកហើយ

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា វិវាទការងារ​រវាងបុគ្គលិក​ណាហ្គាវើលដ៍ជាមួយនឹងក្រុមហ៊ុន គួរតែចរចារកដំណោះស្រាយឱ្យបានឆាប់ៗ​ដោយសន្តិវិធី ខណៈសង្គមស៊ីវិលនានា ទាមទារឱ្យមានការដោះលែងមេដឹកនាំសហជីព និងរកដំណោះ​ស្រាយជាបន្ទាន់ដោយសារកូដកម្មអូសបន្លាយជាងមួយខែមកហើយ។​
អ្នកភូមិបោះតង់ចាំព្រៃដែលកំពុងមានជម្លោះក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រូបភាពថតនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ស៊នសារ៉ាត

អ្នកភូមិបោះតង់ដេកចាំព្រៃសហគមន៍ដែលក្រុមទាហានឈូសឆាយយក

លោក សុខលី និយាយថា៖ «នៅសល់ព្រៃសហគមន៍តែមួយហ្នឹងទៀតទេដែលយើងអាចប្រលែងគោឱ្យស៊ីស្មៅបាន ដោយសារតែតំបន់នៅជុំវិញហ្នឹងសុទ្ធតែដីសម្បទានឱ្យឯកជនទាំងអស់ហ្នឹង»។
បុរសម្នាក់ដើរឆ្លងកាត់មុខសាលាបឋមសិក្សា ព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សាលាបឋមសិក្សាព្រះនរោត្តម ផ្អាកការសិក្សាពីរសប្ដាហ៍ ក្រោយរកឃើញ អ្នកពាក់ព័ន្ធវីរុសអូមីក្រុង

បន្ទាប់ពីមានការឆ្លងវីរុស បំប្លែងថ្មីប្រភេទអូមីក្រុងឆ្លងចូលសហគមន៍កាលពីដើមខែមករា ពេលនេះ វីរុសអូមីក្រុង ក៏បានឆ្លងចូលក្នុងសាលាបឋមសិក្សាព្រះនរោត្តម ស្ថិតក្នុង​រាជធានី​ភ្នំពេញ ស្របពេលដែលបវេសនកាលការថ្មីនៃឆ្នាំ២០២១-២០២២ ទើបតែចាប់ផ្ដើម​បានប៉ុន្មាន​ថ្ងៃ។​
លោក សេង សឿន ឡើងតវ៉ាចំពោះមុខក្រុមការងារដោះស្រាយបណ្ដឹងពលរដ្ឋនាបរិវេណវត្តស្ដៅកន្លែង ក្នុងឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល។ រូបថតកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ វណ្ណ វិចារ

ដំណើរការចេញប្លង់ដីមិនប្រក្រតី នាំឱ្យពលរដ្ឋក្នុងភូមិមួយនាខេត្តកណ្ដាលងើបតវ៉ា

ដំណើរការចុះបញ្ជីប្លង់ដីជាប្រព័ន្ធនាភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្ដាល លេចចេញភាពមិនប្រក្រតីធ្ងន់ធ្ងរបណ្ដាលឱ្យពលរដ្ឋជាច្រើននាក់ប្ដឹងតវ៉ា បន្ទាប់ពីមន្ត្រីជំនាញ​សុរិយាដី បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​សុរិយោដី​ រួម​មាន​ប្លង់​សុរិយោដី​ និង​បញ្ជី​ឈ្មោះ​អ្នកកាន់កាប់​ដីធ្លី។
កម្មករកំពុងជុំគ្នាទិញអាហារថ្ងៃត្រង់នៅមុខរោងចក្រមួយជាយរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

កម្មករកាត់ដេរប្រឈមការលំបាកក្នុងការរកប្រាក់សងបំណុល ខណៈវិបត្តិកូវីដ-១៩ នៅបន្តយាយីវិស័យមួយនេះ

អ្នកស្រីឲ្យដឹងថា៖ «ក្នុងពេលមានកូវីដ-១៩ ទំនិញឡើងថ្លៃ ប៉ុន្តែកម្មកររកប្រាក់បានតិច ហើយយើងប្រឈមនឹងបំណុលមីក្រូហិរញ្ញវត្ថុទៀត...ខ្ញុំមិនមានលុយសងធនាគារទេ ហើយខាងធនាគារមកសួរនាំរាល់ថ្ងៃ»។
យុវតី រម៉ាម ផ្យាម ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្នុងភូមិចង ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ រូបភាពថត កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។ ថតដោយ៖ វ៉ន គឹមពុទ្ធិវិធាវី

កង្វះគ្រូបង្រៀនបានជំរុញឲ្យយុវតីជនជាតិដើមភាគតិចម្នាក់ប្រាថ្នាជាគ្រូដំបូងក្នុងភូមិ

យុវតី ផ្យាម និយាយថា៖ «ខ្ញុំនឹងទៅបង្រៀនសិស្សនៅក្នុងភូមិខ្ញុំផ្ទាល់ ព្រោះនៅក្នុងភូមិខ្ញុំខ្វះគ្រូបង្រៀន ហើយខ្ញុំចង់យកចំណេះដឹងដែលខ្ញុំមានទៅបង្រៀនប្អូនៗនៅក្នុងភូមិ ខ្ញុំបន្តទៀត»។
នាយកដ្ឋានលិខិតឆ្លងដែន ស្ថិតនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបថតដោយ ទុយ អេងលី

ប្រជាពលរដ្ឋត្អូញត្អែរពីការចំណាយថវិកាបន្ថែមលើសេវាក្រៅផ្លូវការក្នុងការធ្វើលិខិតឆ្លងដែន

នៅពេលធ្វើដំណើរជិតទៅដល់នាយកដ្ឋាន​លិខិតឆ្លងដែននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គេនឹងជួបប្រទះនឹងក្រុមម៉ូតូឌុបសួរនាំថា «ប៉ាស្ព័រ ឬក៏អត្តសញ្ញាណប័ណ្ណ» ប្រៀបបាន​ទៅនឹងអ្នករត់តាក់ស៊ីចាប់​ម៉ូយទៅខេត្ត ឬក៏​អាជីវករ​លក់ដូរនៅតាមទីផ្សារនានា។
ទឹកក្នុងស្រះមានពណ៌ទឹកក្រូចដែលអ្នកភូមិសង្ស័យថាមានជាតិពុល នៅក្រៅរបងផ្នែកខាងត្បូងក្រុមហ៊ុនរុករករ៉ែដែលខុម ក្នុងស្រុករវៀង ខេត្តព្រះវិហារ។ រូបភាពថតកាលពីថ្ងៃទី១៤ធ្នូ២០២១។ ខេមបូចា/ វណ្ណ វិចារ

ការវិនិយោគក្រុមហ៊ុនរ៉ែមាសបរទេសនៅខេត្តព្រះវិហារនាំកង្វល់ដល់ប្រជាសហគមន៍

លោក ទុយ ឆេង និយាយថា៖ «ទឹកនៅស្រះជាប់របងក្រុមហ៊ុន និងនៅកូនស្ទឹងនៅខាងត្បូងក្រុមហ៊ុនហ្នឹង កម្រិតពុលគ្រោះថ្នាក់ខ្លាំងដល់ពណ៌ក្រហមហើយ ចម្រោះបែបណាក៏មិនអាចប្រើបានដែរ ។ខាងជំនាញគេហាមឃាត់បងប្អូនយើងប្រើប្រាស់តែម្ដង សូម្បីគោក្របីក៏មិនអាចឱ្យទៅជិតទេ»។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម