សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

ក្មេងសិស្សសាលាម្នាក់ ជិះកង់សាលារៀនមួយត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីសម្រាកថ្ងៃត្រង់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ឪពុកម្តាយមិនមានលទ្ធភាពបង់​លុយ​ឱ្យកូនរៀនគួរតាមគ្រូតម្រូវ

ឪពុកម្តាយមួយចំនួនត្អួញត្អែរថា ពួកគាត់ជួបការលំបាកខ្លាំងក្នុងការបង់ប្រាក់ឱ្យកូនរៀនគួ​តាម​គ្រូតម្រូវដែលពេលខ្លះចង់ឱ្យកូនឈប់រៀនទៀតផង ខណៈប្រាក់ចំណូល​ថយចុះ​ហើយ​ការ​ចំណាយ​ក្នុងគ្រួសារកាន់តែកើនឡើង។
ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ត្រូវបានតម្កល់រយៈ១០០ថ្ងៃ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ដើម្បីឱ្យពុទ្ធបរិស័ទ និងមហាជនទូទៅ ចូលគោរពព្រះវិញ្ញាណក្ខន្ធសម្តេច។ រូបថតនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ព្រះសពសម្ដេចព្រះមហាសង្ឃរាជត្រូវតម្កល់រយៈពេល១០០ថ្ងៃដើម្បី​ឱ្យពុទ្ធបរិស័ចូលគោរពព្រះវិញ្ញាណក្ខន្ធ

ព្រះសពសម្ដេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នឹងត្រូវតម្កល់រយ:ពេល១០០ថ្ងៃ​ដើម្បី​ឱ្យ​ពុទ្ធបរិស័ទបានចូលគោរពព្រះវិញ្ញាណក្ខន្ធ នេះបើតាមការបញ្ជាក់ពីព្រះសង្ឃដែលគង់​នៅវត្តឧណ្ណាលោម។
ពលរដ្ឋលើកបដាតវ៉ាទាមទាឱ្យក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី របស់អ្នកស្រី ឡេង ចាន់ណា សងលុយត្រឡប់មកពួកគាត់វិញ កាលពីថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០២៤ ខណៈពួកគាត់ធ្លាក់ខ្លួនជំពាក់បំណុលធនាគារវណ្ឌក។ (រូបភាពផ្ដល់ឱ្យ)

អាជ្ញាធរខេត្ដសៀមរាបទុកពេលឱ្យក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ចំនួន​១០​ថ្ងៃ​មុន​ឈានដល់ប្រើប្រព័ន្ធតុលាការ

អាជ្ញាធរខេត្ដសៀមរាបទុកពេលឱ្យក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ចំនួន១០ថ្ងៃដើម្បីដោះស្រាយឱ្យ​អតិថិជន​​របស់ខ្លួនមុននឹងឈានដល់ការប្រើប្រព័ន្ធតុលាការ ខណៈអគ្គនាយកក្រុមហ៊ុន​សន្យា​ថា ខ្លួន​នឹង​​ព្យាយាមស្វែងរកដំណោះស្រាយតាមអាជ្ញាធរលើកឡើង។
ជនជាប់ចោទលោក ស្ងួន ញឿន កំពុងឈរមុខសាលាឧទ្ធរហ៍ភ្នំពេញមុននឹងចូលស្ដាប់ការប្រកាសសាលដីកាពាក់ព័ន្ធនឹងរឿងក្តីរបស់លោក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តកំពង់ឆ្នាំងពាក់ព័ន្ធនឹងជម្លោះដីធ្លីនៅភូមិឡពាង

សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់សាលក្រមសាលាដំបូងខេត្ដកំពង់ឆ្នាំងនៅដដែល ដោយ​សម្រេច​ផ្ដន្ទាទោសជនជាប់​ចោទ​៣រូប​ឱ្យ​ជាប់ពន្ធនាគារ២ឆ្នាំ៦ខែ និងពិន័យ​ជា​ប្រាក់​២លាន​៨០​ម៉ឺនរៀល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ខណៈជនជាប់ចោទ និងមន្ត្រីសង្គមស៊ីវិលថា ការសម្រេចនេះគឺអយុត្ដិធម៌។
ស្ត្រីម្នាក់កំពុងមើលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

អង្គការសង្គមស៊ីវិលស្នើឱ្យក្រសួងរៀបចំដែនដីបញ្ចូលចំណុចសំខាន់ៗ​មួយចំនួនក្នុងសេចក្តីព្រាងច្បាប់ភូមិបាលថ្មី

អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ដីធ្លីបានស្នើឱ្យក្រសួងរៀបចំដែនដីបញ្ចូលចំណុច​សំខាន់ៗ​​មួយចំនួន​ក្នុងសេចក្តីព្រាងច្បាប់ភូមិបាលថ្មី ដើម្បីធានាថាច្បាប់នេះនឹង​ជំរុញឱ្យ​ការអភិវឌ្ឍ​សង្គម​នៅ​កម្ពុជា​​ប្រកបដោយនិរន្តរភាព​ហើយមិនបង្កទុក្ខលំបាក​ដល់​ប្រជាពលរដ្ឋ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាព៖ តេឡេក្រាមរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា)

លោកនាយករដ្ឋមន្រ្ដីចេញបញ្ជាឱ្យធ្វើតេស្ដលើមន្រ្ដីរាជការទាំងអស់ បើពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវបណ្តេញចេញពីក្រមខណ្ឌ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែកុម្ភៈ បញ្ជាឱ្យធ្វើតេស្ដលើ​មន្រ្ដីរាជការ​ទាំង​អស់​​ជុំវិញបញ្ហា​គ្រឿង​ញៀន និងមិនឱ្យមានការវិនិយោគលើការដាំដើម​កញ្ឆាក្នុង​ទឹកដី​កម្ពុជា ខណៈមន្រ្ដីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគាំទ្រ និងអនុវត្ដតាមបទ​បញ្ជានោះ។
ស្ថានភាពស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

នាយករដ្ឋមន្ត្រីណែនាំឲ្យអភិវឌ្ឍន៍ផ្លូវក្រវាត់ក្រុង ផ្លូវរថភ្លើង និងរថភ្លើងក្រោមដីដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់ស្ពាន​ទន្លេបាសាក់​ថា ការ​អភិវឌ្ឍ​ស្ពាន​ឆ្លង​ទន្លេ​បាសាក់​​នឹង​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍ និង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច ស្រប​ពេល​ដែល​ផ្លូវ​ និង​ស្ពាន​ជា​ច្រើន​ផ្សេង​ទៀត​នឹង​ត្រូវ​សាងសង់​បន្ថែម​ក្នុង​ទីក្រុង​ភ្នំពេ​ញ​​នៅ​ថ្ងៃខាង​មុខ។​
សកម្មភាពអាជ្ញាធរស្រុកឯកភ្នំ និងមន្រ្តីខណ្ឌជលផលខេត្តបាត់ដំបង ដឹកនាំកម្លាំងយកថ្នាំស្មៅ៤៨បាញ់សម្លាប់ស្រូវប្រជាពលរដ្ឋនៅតំបន់ប៣ ស្ថិតនៅឃុំព្រៃចាស់ ស្រុកឯកភ្នំ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

ពលរដ្ឋអះអាងថា អាជ្ញាធរស្រុកឯកភ្នំបានយកថ្នាំបាញ់សម្លាប់ស្រូវពួកគាត់អស់ជាច្រើនហិកតា

ពលរដ្ឋមួយចំនួនបានសំពះ​ស្រែក​​យំអង្វរឱ្យអាជ្ញាធរស្រុកឯកភ្នំខេត្តបាត់ដំបង​នៅលើភ្លឺស្រែ​ឱ្យបញ្ឈប់ការយកថ្នាំបាញ់ស្មៅទៅបាញ់សម្លាប់ស្រូវពួកគាត់បន្តទៀត នៅចំណុចក្បែរ​ទំនប់​តាសោម ក្នុងភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង យោងតាមវីដេអូឃ្លីប​និងកា រអះអាងរបស់ពលរដ្ឋ។
និស្សិតកំពុងដើរចេញពីបរិវេណសាកលវិទ្យាល័យរដ្ឋមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

នាយករដ្ឋមន្ត្រីជំរុញឲ្យសាកលវិទ្យាល័យនានាសហការជាមួយវិស័យឯកជនដើម្បីឱ្យនិស្សិតមានឱកាសហាត់ការ

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ឧត្តមសិក្សា​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​វិស័យ​ឯកជន មជ្ឈមណ្ឌលស្រាវជ្រាវ និង​អង្គការ​ផ្សេងៗ​ទៀត ដើម្បី​បង្កើត​ឱកាស​ឲ្យ​និស្សិត​​របស់​ខ្លួន​បាន​ចុះអនុវត្តការងារ​ទាក់ទង​នឹង​ជំនាញដែលពួកគេ​បាន​សិក្សា​។​

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម