សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នយោបាយ

មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរាប់សន្លឹកឆ្នោតនៅមណ្ឌលបោះឆ្នោតមួយក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំ)

គ.ជ.ប ប្រកាសទទួលស្គាល់បេក្ខជនជាប់ឆ្នោត៥៨រូបជាសមាជិកព្រឹទ្ធសភា ក្នុងនោះមាន៣រូបមកពីបក្សប្រឆាំង

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសទទួលស្គាល់បេក្ខជនចំនួន៥៨រូបដែលបានជាប់ឆ្នោត ជាសមាជិកព្រឹទ្ធសភានីតិកាលទី៥ ក្នុងនោះមាន៣រូបមកពីគណបក្សឆន្ទៈខ្មែរ និង៥៥រូបទៀតមកពីគណបក្សប្រជាជនកម្ពុជា ។
អ្នកគាំទ្រគណបក្សភ្លើងទៀនចូលរួមសមាជក្នុងខេត្តសៀមរាបកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ ខេមបូចា/ស៊ន សារ៉ាត

សមាជគណបក្សភ្លើងទៀន បង្ហាញសារនិងគោលនយោបាយសំខាន់ៗមុនការបោះឆ្នោតជាតិ

ខេត្តសៀមរាប៖ ​អ្នកគាំទ្រគណបក្សភ្លើងទៀន ប្រហែល ៨ ០០០​នាក់​បាន​ជួប​ជុំ​គ្នា​កាលពីថ្ងៃ​សៅរ៍​​ក្នុង​សមាជវិសាមញ្ញមួយ​ដើម្បី​រៀប​ចំ​គោលនយោបាយ​ និង​សារ​របស់​គណបក្សសម្រាប់​ត្រៀម​ការ​បោះ​​ឆ្នោត​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាង​មុខ​។​​
ថ្នាក់ដឹកនាំនិងសមាជិកគណបក្សភ្លើងទៀនជួបជុំគ្នានៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។ (ទំព័រហ្វេសប៊ុកគណបក្សភ្លើងទៀន)

ទោះបីមានការគំរាមកំហែង មេដឹកនាំគណបក្សភ្លើងទៀននិយាយថា គណបក្សនេះផ្តោតលើគោលនយោបាយនិងសកម្មភាពមូលដ្ឋាន

ខណៈដែលថ្នាក់ដឹកនាំកំពូលរបស់គណបក្សភ្លើងទៀន ប្រឈមមុខនឹងការប្តឹងផ្តល់ និងការចាប់ខ្លួន ក្រុមមេដឹកនាំគណបក្សនេះនិយាយថា ខ្លួន​កំពុងផ្តោតលើសកម្មភាពតាមមូលដ្ឋាន និងរៀបចំបង្កើត​គោល​នយោបាយ​គណបក្សនៅមុន​ការ​បោះឆ្នោតជាតិនាខែកក្កដា។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនថ្លែងនៅទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ មុនពេលលោកត្រូវបានចាប់ខ្លួនពីបទចេញមូលប្បទានប័តគ្មានសាច់ប្រាក់។ (ខេមបូចា/ ព្រីង សំរាំង)

មេធាវីនិយាយថា មេដឹកនាំបក្សភ្លើងទៀនដែលត្រូវបានឃុំខ្លួនមិនបានចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់នោះទេ

លោក សំ សុគង់ មេធាវី​ការ​ពារ​របស់​លោក ថាច់ សេដ្ឋា ​អះអាង​​ថា អនុប្រធាន​គណបក្ស​​ភ្លើងទៀន​រូប​នេះ​មិន​បាន​បំពេញ ឬ​មាន​ចេតនា​ចេញ​សែក​គ្មាន​សាច់​ប្រាក់​​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួននោះទេ​។
សមាជិកគណបក្សភ្លើងទៀនត្រៀមលើកស្លាកគណបក្សនៅខេត្តកំពង់ធំ។ រូបភាពពីទំព័រFB របស់គណបក្សភ្លើងទៀន។

មេដឹកនាំបក្សភ្លើងទៀនរិះគន់ការធ្វើទុក្ខបុកម្នេញ ខណៈលោក ហ៊ុន សែន គំរាមប្ដឹងថែមទៀត

ខណៈការបោះឆ្នោតជាតិ​នឹងចូល​មក​ដល់​នៅខែកក្តដា គណបក្សភ្លើងទៀន​បាន​មើល​ឃើញ​ពីការ​ធ្វើទុក្ខបុកម្នេញ​កាន់តែខ្លាំង ខណៈលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​គំរាមប្តឹង​គណបក្ស​នេះចំពោះការ​រិះគន់​លើ​​គណបក្សប្រជាជន​កម្ពុជា​។
ទីប្រឹក្សាជាន់ខ្ពស់គណបក្សភ្លើងទៀនលោក គង់ គាំ (កណ្ដាល) មានប្រសាសន៍ក្នុងកិច្ចប្រជុំជាមួយសមាជិកបក្សនៅខេត្តត្បូងឃ្មុំកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។ (រូបភាព៖ គណបក្សភ្លើងទៀន)

គណបក្សប្រជាជនកម្ពុជាប្ដឹងទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ ទារសំណងជំងឺចិត្ត ៥០ម៉ឺនដុល្លារ

គណបក្ស​កាន់​អំណាច​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​ទីប្រឹក្សាជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក គង់ គាំ កាលពីថ្ងៃអង្គារ ដោយ​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០​ម៉ឺន​ដុល្លារ​។
សាឡាងនៅលើផ្ទៃទន្លេសាប ស្ថិតនៅឃុំអរិយក្សត្រ ខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

គណបក្សប្រឆាំងអះអាងថា ការបង្កើតក្រុងនិងស្រុកថ្មីផ្តល់ប្រយោជន៍ដល់គណបក្សកាន់អំណាច

គណបក្ស​នយោបាយ​ប្រឆាំង​បាន​លើក​ឡើង​ថា ការ​បង្កើត​ក្រុង និង​ស្រុក​ថ្មី​នៅ​ទូទាំង​ខេត្ត​ចំនួន​បីតាម​​អនុក្រឹត្យ​ចុះ​ហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ នឹង​ពង្រឹង​ការ​គ្រប់​​គ្រង​របស់​គណបក្ស​កាន់​អំណាច​ក្នុង​តំបន់​ទាំង​នោះ។
បុរសម្នាក់បើកបរម៉ូតូកាត់មុខគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

គ.ជ.ប បដិសេធសំណើសំខាន់ៗរបស់គណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិល ដើម្បីកែលម្អការបោះឆ្នោត

គណៈកម្មាធិការជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប) បាន​​​បដិសេធសំណើ​សំខាន់ៗរបស់​សង្គម​ស៊ីវិល​ និង​គណបក្ស​ប្រឆាំង ​ដែល​មាន​បំណង​ចង់​ធ្វើឱ្យមានតម្លាភាព​ និង​ភាព​ត្រឹមត្រូវ​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្ក​ដាកាន់តែ​ប្រសើ​រឡើង​។ 
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋសភា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

របាយការណ៍ថ្មីខុមហ្វ្រែលបង្ហាញថារដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាជាកន្លែងស្ងប់ស្ងាត់

ក្នុងរយៈពេលជាងបួនឆ្នាំដែលគណបក្សប្រជាជនកម្ពុជាកាន់អំណាចដែលបានគ្រប់គ្រងរដ្ឋសភាឯកបក្ស ​សមាជិកសភាបានកោះហៅមន្ត្រីរដ្ឋាភិបាលតែម្នាក់គត់មកសាកសួរហើយធ្វើឡើងតែម្តងប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលការបោះឆ្នោតឯករាជ្យខុមហ្វ្រែល។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម