សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នយោបាយ

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជួបជាមួយសមាជិកព្រឹទ្ធសភាបីរូបមកពីគណបក្សឆន្ទៈខ្មែរ នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ (រូបភាពពីទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន)

សមាជិកព្រឹទ្ធសភាបក្សប្រឆាំងជួបពិភាក្សាជាមួយលោក ហ៊ុន សែន ស្របពេលអំពាវនាវឱ្យស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ

សមាជិកព្រឹទ្ធសភាបក្សប្រឆាំងបីរូបបានទទូច​ឱ្យរដ្ឋាភិបាលស្តារលទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​​ដើរ​ថយ​ក្រោយ ​​​និង​សិទ្ធិចូល​រួម​ក្នុងសកម្មភាពនយោបាយឡើង​វិញ​ ខណៈ​ដែល​សមាជិកគណបក្សរបស់ពួកគេប្រឈមនឹងការចាប់ខ្លួនពាក់ព័ន្ធនឹងការបោះឆ្នោតនាពេលខាងមុខ។
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនធ្វើសន្និសីទសារព័ត៌មាននៅទីស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យក្នុងរាជធានីភ្នំពេញ ដើម្បីប្រកាសលាលែងពីតំណែងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។(CamboJA /ឃួន ណារីម)

លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនបានលាលែងពីដំណែងហើយចូលរួមជាមួយគណបក្សកម្លាំងជាតិ

លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនបានប្រកាសលាលែងពីគណបក្ស​ប្រឆាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយបាននិយាយថា លោកកំពុងចូលរួមជាមួយគណបក្សកម្លាំង​ជាតិ ដែលទើបនឹងបង្កើតថ្មីៗ​នេះ។ 
ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ស្តេចយាងចូលរួមខួបលើកទី៧០នៃទិវាបុណ្យឯករាជ្យជាតិ ដែលប្រារព្ធធ្វើនៅមុខព្រះបរមរាជវាំង។ រូបថតថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

រាជរដ្ឋាភិបាលប្រារព្ធខួបលើកទី៧០នៃបុណ្យឯករាជ្យជាតិដែលមានលក្ខណៈទ្រង់ទ្រាយធំ

រាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី៩ វិច្ឆិកានេះ បានប្រារព្ធខួបដ៏ធំលើកទី៧០​នៃទិវាបុណ្យ​ឯករាជ្យជាតិ ដែលទទួលបាន​ឯករាជ្យ​ពីបារាំង នៅមុខព្រះបរមរាជវាំង ក្រោមព្រះរាជវត្តមាន​របស់ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី និងថ្នាក់ដឹកនាំប្រទេសកំពូលៗ ពីក្រសួង ស្ថាប័ននានា ​និងអង្គទូតជាច្រើនទៀត។
លោក ជា មុនី អតីតប្រធានសហជីពសេរីកម្មករកម្ពុជាថ្លែងអំឡុងទិវាគ្រូបង្រៀនពិភពលោក នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ។ រូបភាពថតនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

លោក ជា មុនី អតីតប្រធានសហជីពចូលរួមជាមួយគណបក្សកម្លាំងជាតិ ហើយថាសម្ព័ន្ធភាពគណបក្សភ្លើងទៀនគ្មានឥទ្ធិពលទេ

លោក ជា មុនី អតីតប្រធានសហជីពបានចូល​រួម​ជាមួយគណបក្សកម្លាំង​​​ជាតិ​ (NPP) ជា​គណបក្ស​នយោបាយថ្មីមួយដែលទើបត្រូវ​បាន​បង្កើតឡើង​ដោយអតីតមេដឹកនាំថ្នាក់ខេត្តរបស់​គណបក្ស​ភ្លើងទៀន។
អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ត្រូវបានសម្ពោធដាក់ឧ្យប្រើប្រាស់ជាផ្លូវការដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ រាជធានីភ្នំពេញ។ (ខេមបូចា/ ព្រីង សំរាំង)

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំលឹកមន្ដ្រីរាជការត្រូវមានមនសិការ​បម្រើជាតិ និងប្រជាពលរដ្ឋ កំឡុងពេលសម្ពោធអគារទីស្តីការក្រសួងមហាផ្ទៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាត់ទុកអគារទីស្តីការក្រសួងមហាផ្ទៃថ្មីជាឆ្អឹងខ្នង និងសេនាធិការ ដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយ និងផ្ដល់សេវារដ្ឋបាលដល់ប្រជាពលរដ្ឋ។ លោកបានថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹក​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក Igor Driesmans ឯកអគ្គរដ្ឋទូតថ្មីរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជាថ្លែងក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

ឯកអគ្គរដ្ឋទូតEUប្រចាំកម្ពុជានិយាយថាមិនទាន់មានសញ្ញាបើកប្រព័ន្ធអនុគ្រោះពន្ធEBAពេញលេញវិញនៅឡើយទេ

ឯកអគ្គរដ្ឋទូតថ្មីរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា​ បានថ្លែងនៅក្នុង​សន្និសីទសារព័ត៌មានថា មកដល់ពេល​នេះ​មិន​ទាន់​មាន​ការ​បញ្ជាក់​ជាថ្មី​ថា​សហភាព​អឺរ៉ុប​នឹង​បើក​ឲ្យ​កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះពន្ធ​អ្វីៗគ្រប់​យ៉ាង​លើក​លែង​តែអាវុធ ឬEBA ពេញ​លេញ​វិញ​នៅ​ឡើយ​ទេ​។​ ក្នុងពេលជាមួយគ្នានោះដែរ លោកក៏បានប្រកាសអំពីការងារអាទិភាព​ចំនួន​បួន​នៅ​ក្នុង​អាណត្តិ​របស់​ខ្លួន។
លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបជាមួយ គណបក្សនយោបាយចំនួន២៧ ដើម្បីចងសម្ព័ន្ធភាពរវាងគ្នា នៅទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។(រូបភាពពីតេឡេក្រាមលោក ហ៊ុន សែន)

គណបក្សប្រជាជនកម្ពុជាបានចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយចំនួន២៧ផ្សេងទៀត

គណបក្សប្រជាជនកម្ពុជានិងគណបក្សនយោបាយចំនួន២៧ផ្សេងទៀតបានចុះហត្ថលេខារួមគ្នាដើម្បីចងសម្ព័ន្ធភាពនយោបាយក្នុងស្មារតីបង្រួបបង្រួមជាតិ រក្សាស្ថិរភាពនយោបាយ និង​ការ​អភិវឌ្ឍជាតិ។
ក្រុមសង្គមស៊ីវិលប្រារព្ធខួបលើកទី៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយមានកម្មវិធីជួបជុំមួយនៅទីក្រុងភ្នំពេញ ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា / ពក ពន្លឺ)

សង្គមស៊ីវិល អំពាវនាវឱ្យរដ្ឋាភិបាលស្តាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួន បានអំពាវនាវឱ្យបណ្តា​ប្រ​ទេស​ហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា «ស្តាលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស​»។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនថ្លែងនៅទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ មុនពេលលោកត្រូវបានចាប់ខ្លួនពីបទចេញមូលប្បទានប័តគ្មានសាច់ប្រាក់។ (ខេមបូចា/ ព្រីង សំរាំង)

តុលាការក្រុងភ្នំពេញផ្តន្ទាទោស លោក ថាច់ សេដ្ឋា ដាក់ពន្ធនាគារចំនួន៣ឆ្នាំពាក់ព័ន្ធនឹងបទញុះញង់

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធនេះបានផ្តន្ទាទោស អនុប្រធានគណកប្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដាក់ពន្ធនាគារ​រយៈ​ពេល​​៣ឆ្នាំ​ពីបទញុះញង់​​បង្ក​ឱ្យ​មានភាពវឹកវរក្នុងសង្គម កាលពីខែមករា ឆ្នាំ២០២៣ ដែលនេះជា​ករណី​​ផ្សេងទៀតក្រៅពីរឿងសែកស្អុយ​។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម