សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នយោបាយ

លោក ជា ប៉ូច អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថ្លែងអំឡុងបទសម្ភាសន៍ជាមួយខេមបូចានៅភ្នំពេញ។ រូបភាពថតនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២២។ (ខេមបូចា/ ព្រីង សំរាំង)

លោក ជា ប៉ូច មេដឹកនាំជាន់ខ្ពស់បក្សប្រឆាំង សុំការអភ័យទោសពី​រដ្ឋាភិបាល ហើយចង់វិលត្រឡប់មកកម្ពុជាវិញ

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានយល់ព្រមដក​​ពាក្យ​បណ្តឹងប្រ​ឆាំងលោក ជា ប៉ូច មេដឹកនាំជាន់ខ្ពស់​គណបក្សភ្លើងទៀន បន្ទាប់ពីលោកបានប្រ​កាសផ្តាច់ខ្លួនពីលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង ដែលគាំទ្រលទ្ធិប្រ​ជាធិបតេយ្យ។
លោក កឹម សុខា ចាកចេញពីផ្ទះរបស់លោក ដើម្បីចូលរួមស្តាប់សាលក្រមកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

សាលាឧទ្ធរណ៍នឹង​​​បើក​សវនាការលើ​បណ្តឹង​ទាស់របស់លោក កឹម សុខា នៅ​ចុងខែ​មករា

សាលាឧទ្ធរណ៍ភ្នំពេញ​នឹងបើកសវនាការលើបណ្តឹងឧទ្ធរណ៍​របស់លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្សប្រឆាំង ជុំវិញ​ការផ្តន្ទាទោស​លោក​ ពី​បទ​សន្និដ្ឋិភាព​ជាមួយ​បរទេស​ នៅថ្ងៃទី៣០ ខែមករានេះ ខណៈសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាល​ថ្មីស្តារស្ថានការណ៍នយោបាយ និងសិទ្ធិមនុស្សក្នុងប្រទេសឡើងវិញ។
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាវក្រឡុកឈ្មោះគណបក្សដែលចូលរួមចាប់លំដាប់លេខរៀងដើម្បីឈរឈ្មោះបោះឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ រូបថតថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

គជប ចាប់ឆ្នោតជ្រើស​រើស​លេខរៀងបក្សនយោបាយ ខណៈបក្សប្រឆាំងអះអាងផ្ទុយគ្នាអំពីការរួបរួមអង្គបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំពិធីចាប់ឆ្នោតដើម្បីជ្រើសរើសលេខរៀង​គណបក្ស​នយោបាយនៅលើសន្លឹកឆ្នោត ខណៈគណបក្សប្រឆាំងអះអាង​ផ្ទុយគ្នា​អំពី​ការរួបរួម​​សំឡេងអង្គបោះឆ្នោត​របស់​បក្ស​ភ្លើងទៀន​ជាធ្លុងមួយ​សម្រាប់ការបោះឆ្នោត​ជ្រើស​​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
សមជិកគណបក្សភ្លើងទៀនប្រមូលផ្តុំតវ៉ានៅទីស្នាក់ការកណ្តាល ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

សមាជិកបក្សភ្លើងទៀនជាង៤០០នាក់តវ៉ាឲ្យ លោក ទាវ វណ្ណុល ចុះចេញពីប្រធានគណបក្ស

សមាជិកនិងសកម្មជនជនគណបក្សភ្លើងទៀន ជាង៤០០នាក់បានប្រមូលផ្ដុំគ្នាតវ៉ា នៅទីស្នាក់ការបក្សនៅរាជធានីភ្នំពេញ ដោយអំពាវនាវឱ្យប្រធានបក្សភ្លើងទៀន លោក ទាវ វណ្ណុល លាលែងចេញពីតំណែង និងរក្សាតួនាទីមន្រ្តីជាច្រើនរូបឱ្យនៅដដែល ដោយក្រុមអ្នកតវ៉ា បានអះអាងថា បក្សភ្លើងទៀនបានបញ្ចប់មុខងារអ្នកបានស្ម័គ្រស្មោះរាប់ឆ្នាំទាំងនោះដោយគ្មានហេតុផលសមរម្យ។
សមាជិក គ.ជ.ប ចំនួន៩រូប ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសរើសកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ (ហ្វេសប៊ុករបស់រដ្ឋសភា)

រដ្ឋសភាបោះឆ្នោតគាំទ្រតំណាងបួនរូបមកពីគណបក្សហ៊្វុនស៊ិនប៉ិច ជាសមាជិក គ.ជ.ប

កាលពីថ្ងៃពុធ​ រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសមាសភាព សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាណត្តិថ្មីចំនួន៩រូប ខណៈមាន​ការរិះគន់ពីអ្នកសង្កេតការណ៍នយោបាយថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ មិនអព្យាក្រិត្យ ឬគួរឱ្យជឿទុកចិត្តឡើយ​។
ព្រឹទ្ធសភា ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ដែលថតកាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីងសំរាំង)

បក្សប្រឆាំងប្រឈមនឹងការរបូតកៅអីនៅព្រឹទ្ធសភា ដរាបណាអង្គបោះឆ្នោតរបស់ខ្លួននៅតែមានគំនិតខ្វែងគ្នា

មន្រ្តីអង្គការឃ្លាំមើលការបោះឆ្នោត លើកឡើងថា គណបក្សប្រឆាំងនឹងពិបាក​ទទួល​បាន​អសនៈ​នៅព្រឹទ្ធសភា ប្រសិនបើមេដឹកនាំបក្សនេះ ​មិនមានការឯកភាពសំឡេង​អង្គបោះឆ្នោត​ជាធ្លុងមួយ។
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនទៅចុះឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាថ្មីនៅដើមឆ្នាំ២០២៤ ដោយប្រើឈ្មោះគណបក្សឆន្ទៈខ្មែរ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

មន្ត្រីបក្សភ្លើងទៀនចុះឈ្មោះបោះឆ្នោតព្រឹទ្ធសភា ដោយប្រើឈ្មោះបក្សឆន្ទៈខ្មែរ

មន្រ្តីគណបក្សភ្លើងទៀន លើកឡើងថា មានសមាជិកជាន់ខ្ពស់របស់គណបក្សនេះជាច្រើនរូប បានឈរឈ្មោះជាបេក្ខជនតាមរយៈគណបក្សឆន្ទៈខ្មែរសម្រាប់ការបោះឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភានៅដើមឆ្នាំ២០២៤។
កញ្ញា ឈឹម ស៊ីថរ ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញក្រោយពីបានស្ដាប់សាលក្រមរួចកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

អង្គការសង្គមស៊ីវិលអំពាវនាវ​ឱ្យរដ្ឋាភិបាលស្ដារស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ

ស្រប​ពេល​ដែល​មាន​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​មក​កាន់​ប្រទេស​កម្ពុជា អង្គការមិន​មែន​រដ្ឋាភិបាល​បាន​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​ឲ្យ​ស្ដារ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស ដោយ​ថាសេរីភាពបញ្ចេញមតិ និង​សិទ្ធិ​នយោបាយ​នៅ​បន្ត​មាន​ការ​រឹតត្បិត ព្រម​ជាមួយ​នឹង​ការធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​នយោបាយ​ជំទាស់ និង​ការ​បិទ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​។​
អគាររដ្ឋសភានៅរាជធានីភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

អង្គការតម្លាភាពកម្ពុជា៖ ដំណើរការថវិការបស់កម្ពុជាខ្វះតម្លាភាព និងការត្រួតពិនិត្យ

ដំណើរការថវិការបស់ប្រទេសកម្ពុជាខ្វះតម្លាភាព និងការត្រួតពិនិត្យ​​គ្រប់គ្រាន់ នេះបើយោងតាម​របាយ​ការណ៍​ចេញផ្សាយនៅខែវិច្ឆិកា របស់​​អង្គការតម្លាភាពកម្ពុជា (TI) ជា​អង្គការ​ឃ្លាំមើលអំពើពុករលួយ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម