សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នយោបាយ

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជួបជាមួយសមាជិកព្រឹទ្ធសភាបីរូបមកពីគណបក្សឆន្ទៈខ្មែរ នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ (រូបភាពពីទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន)

សមាជិកព្រឹទ្ធសភាបក្សប្រឆាំងជួបពិភាក្សាជាមួយលោក ហ៊ុន សែន ស្របពេលអំពាវនាវឱ្យស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ

សមាជិកព្រឹទ្ធសភាបក្សប្រឆាំងបីរូបបានទទូច​ឱ្យរដ្ឋាភិបាលស្តារលទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​​ដើរ​ថយ​ក្រោយ ​​​និង​សិទ្ធិចូល​រួម​ក្នុងសកម្មភាពនយោបាយឡើង​វិញ​ ខណៈ​ដែល​សមាជិកគណបក្សរបស់ពួកគេប្រឈមនឹងការចាប់ខ្លួនពាក់ព័ន្ធនឹងការបោះឆ្នោតនាពេលខាងមុខ។
សន្តិសុខម្នាក់ឈរយាមនៅមុខច្រកចូល ខណៈមន្ត្រីបក្សភ្លើងទៀន និងបក្សកម្លាំងជាតិ បានជួបប្រជុំគ្នានៅទីស្នាក់ការរបស់បក្សភ្លើងទៀន នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ រាជធានីភ្នំពេញ ជុំវិញការបែងចែកមណ្ឌលគ្នាកាន់កាប់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ (ខេមបូចា/ ព្រីង សំរាំង)

បក្សកម្លាំងជាតិស្នើទៅបក្សភ្លើងទៀន សុំដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រោមឈ្មោះបក្សខ្លួន

គណបក្សកម្លាំងជាតិបានស្នើទៅគណបក្សភ្លើងទៀន សុំដាក់បេក្ខជនឈរឈ្មោះទាំង​អស់​សម្រាប់​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រោម​ឈ្មោះ​របស់​បក្សខ្លួន ជាថ្នូរនឹងការមិនចាំបាច់បែងចែកមណ្ឌលភូមិភាគគ្នា​ក្នុងការបោះឆ្នោត​ជ្រើស​តាំង​សមាជិកព្រឹទ្ធសភាខាងមុខ។
សន្តិសុខរឹតបន្តឹងចូលទៅបរិវេណជុំវិញសាលាឧទ្ធរណ៍ ខណៈរថយន្តនគរបាលអមដំណើររបស់លោក កឹម សុខា មកចូលរួមសវនាការនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

សាលាឧទ្ធរណ៍សួរដេញដោលលោក កឹម សុខា ជុំវិញភស្តុតាងដែលលោកបានថ្លែងនៅទីក្រុងម៉ែលប៊ន

សាលា​ឧទ្ធរណ៍ភ្នំពេញ​​បាន​បន្ត​សាកសួរ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​ប្រឆាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​នៅក្នុង​សវនាការលើកទី​ពីរ​​លើ​បណ្តឹង​ឧទ្ធរណ៍​ចំពោះការ​​​ផ្តន្ទា​ទោស​ពី​​បទ​ក្បត់​ជាតិ ដោយតុលាការ​សាក​សួរ​លោក​អំពី​ការ​បង្កើត​មជ្ឈ​មណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) និង​ការ​ថ្លែងរបស់​លោក​​កន្លង​មក​ នេះ​បើ​តាមការ​អះអាង​របស់​លោក អាង ឧត្តម​ ​មេធាវី​ការពារ​ក្តី​របស់​លោក កឹម សុខា។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងប្រទេសទាំងពីរនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។ (ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត)

លោក ហ៊ុន ម៉ាណែត អរគុណប្រទេសថៃដែលជួយទប់ស្តាត់សកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា

អំឡុង​ដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសថៃ​កាលពីថ្ងៃទី៧ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន (Srettha Thavisin ) ដែលមិនអនុញ្ញាតឱ្យនរណាម្នាក់​ប្រើប្រាស់​ប្រទេសថៃ ធ្វើជាមូលដ្ឋាន​ដើម្បី​ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង​ប្រទេសកម្ពុជា ។
ស្លាកសញ្ញាគណបក្សភ្លើងទៀននៅឯទីស្នាក់ការកណ្ដាលរបស់គណបក្សនៅរាជធានីភ្នំពេញ។ ថតនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ។ (ខេមបូចា/ព្រីង សំរាំង)

ប៉ូលិសចាប់ខ្លួនមន្ត្រីបក្សភ្លើងទៀនពីររូបទៀតពី​បទក្លែងបន្លំឯកសារ ខណៈការបោះឆ្នោតព្រឹទ្ធសភា​ខិតជិតមកដល់

មន្ត្រីគណបក្ស​ភ្លើងទៀន២រូបទៀត​ ត្រូវបានចាប់ខ្លួន​ពីបទ​ប្រើប្រាស់​លិខិតក្លែង​ដើម្បីចុះ​បញ្ជី​ឈ្មោះ​ប្រជាជន​ដោយគ្មានការយល់ព្រមរបស់ពួកគេ ដើម្បីដាក់ជា​បេក្ខជនបម្រុង​សម្រាប់​មុខ​តំណែង​​ក្រុមប្រឹក្សា។ ការចាប់ខ្លួននេះ​បាននាំឱ្យ​ចំនួន​សរុប​នៃ​ការឃុំខ្លួនមេដឹកនាំ​គណបក្ស​ប្រឆាំងកើនឡើង​ដល់​៤នាក់​ហើយ នៅក្នុង​ខែ​មករា ឆ្នាំ២០២៤នេះ។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅក្នុងកិច្ចប្រជុំប្រចាំខែនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ តេឡេក្រាមគណបក្សបំណងពលរដ្ឋ)

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ថាបានត្រៀមខ្លួនក្នុងការចូលរួមដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ

តំណាងគណបក្សនយោបាយជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មួយចំនួន​អះ​អាង​ថា ពួកគេបានត្រៀមខ្លួនរួចហើយ​ក្នុងការផ្តល់យោបល់ និងចូលរួមសកម្មភាពនានា ជាមួយ រដ្ឋាភិបាលក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ តែមន្ត្រីសង្គមស៊ីវិល និងពលរដ្ឋតាម​ដាន​បញ្ហា​សង្គមមួយចំនួនលើកឡើងថា ការបង្កើតស្ថាប័ននេះធ្វើឱ្យខាតថវិកាជាតិជាច្រើនក្នុងមួយ​ឆ្នាំៗ។
លោក កឹម សុខា ចាកចេញពីផ្ទះរបស់លោក ដើម្បីចូលរួមស្តាប់សាលក្រមកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

តុលាការច្រានចោលសំណើដកការរឹតត្បិតលើការសួរសុខទុក្ខលោក កឹម សុខា នាថ្ងៃដំបូងនៃសវនាការលើបណ្តឹងឧទ្ធរណ៍របស់លោក

សវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​លោក កឹម សុខា បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​អង្គារ ដោយ​សាលា​ឧទ្ធរណ៍​បាន​បដិសេធ​សំណើ​របស់​លោក​ក្នុង​ការបន្ធូរ​បន្ថយ​លក្ខខណ្ឌតឹងរឹងនៃ​ការ​ឃុំ​ខ្លួន​លោក​ក្នុង​ផ្ទះ។ លោក​បាន​ស្នើ​ឲ្យ​តុលាការ​ផ្តល់​សិទ្ធិ​​ចូល​សួរសុខទុក្ខ​ ដើម្បី​ឲ្យ​លោក​អាច​ជួប​ជាមួយ​ប្រជាពលរដ្ឋបាន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើរត្រួតពលនៅពិធីរម្លឹកខួប២៥ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ រូបថតនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ តេឡេក្រាមលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត)

កម្ពុជានឹងធ្វើទំនើបកម្មយោធាដើម្បីបង្កើនសមត្ថភាពកងទ័ពទប់ទល់ការវាយប្រហារដោយបច្ចេកវិទ្យាទំនើប

រដ្ឋាភិបាលកម្ពុជានឹងធ្វើទំនើបកម្មយោធាឱ្យមានសមត្ថភាពខ្ពស់ក្នុងការការពារពីការវាយ​ប្រហា​ររបស់ខ្មាំងដែលមានបច្ចេកវិទ្យាទំនើប ដោយធ្វើការកសាងសមត្ថភាព និងការ​ពង្រឹង​​​​រចនាសម្ព័ន្ធកងទ័ព ព្រមទាំងបង្កើតអង្គភាពជំនាញនានាដើម្បីឆ្លើយតប​នឹងតម្រូវការ​និង​ការ​គំរាមកំហែងថ្មីៗ។
សមាជិកថ្នាក់ដឹកនាំគណបក្សឆន្ទៈខ្មែរចូលរួមពិធីសមាជរបស់បក្ស នៅសណ្ឋាគារមួយនៅរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ ហ្វេសប៊ុកផេកគណបក្សឆន្ទៈខ្មែរ)

សមាជបក្សឆន្ទៈខ្មែរបានជ្រើសតាំងអតីតមន្រ្តីបក្សភ្លើងទៀនជាប្រធាន និងអនុប្រធានបក្ស

គណបក្សឆន្ទៈខ្មែរ កាលពីថ្ងៃសៅរ៍បានរៀបចំសមាជរបស់ខ្លួនដើម្បីជ្រើសរើសថ្នាក់ដឹកនាំថ្មី បន្ទាប់​ពីបក្សប្រឆាំងមួយនេះបានចាប់ផ្ដើម​ធ្វើសកម្មភាពឡើងវិញដោយការចុះបញ្ជីគណបក្ស ​និង​បេក្ខជន​ឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិក​ព្រឹទ្ធសភា​នីតិកាលទី៥។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម