សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គណនេយ្យភាពសង្គម

សកម្មភាពគ្រឿងចក្រមួយគ្រឿងកំពុងជីកកកាយយកអាចម៍ដីចេញពីប្រឡាយក្បែរផ្ទះពលរដ្ឋមួយកន្លែង ស្ថិតក្នុងឃុំព្រែកស្លែង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

ពលរដ្ឋនៅខេត្តកណ្តាលស្នើឱ្យអាជ្ញាធរផ្តល់ព័ត៌មានបន្ថែមអំពីសំណងនៃគម្រោងស្តារ​ប្រឡាយមេ៨៨

ប្រជាពលរដ្ឋរាប់រយគ្រួសាររស់នៅក្នុងខេត្តកណ្តាល ដែលបានទទួលរងផលប៉ះពាល់ពីគម្រោងស្តារប្រឡាយមេ៨៨ដើម្បីរំដោះទឹកកុំឱ្យជន់លិចនោះ កំពុងតែព្រួយបារម្ភថាពួកគេនឹងទទួលបានសំណងមិនសមរម្យសម្រាប់ផ្ទះសំបែង និងដីរបស់ពួកគេ ខណៈដែលការអភិវឌ្ឍប្រឡាយនេះបានដំណើរការកាលពីដើមខែសីហា។ ចំពោះដំណើរការនៃការអភិវឌ្ឍលើគម្រោងស្តារប្រឡាយនេះ ហាក់នៅតែបង្ហាញពីភាពមន្ទិល ដោយសារមិនទាន់មានអ្នកភូមិណាម្នាក់អាចក្តាប់ជុំនូវរាល់ព័ត៌មានលម្អិតអំពីគម្រោង ឬសំណងច្បាស់លាស់នៅឡើយទេ។
សកម្មភាពពលរដ្ឋមួយចំនួនទៅដាក់ញត្តិស្នើឱ្យសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ឱ្យពិចារណាដោះលែងលោក ជា សារ៉ន នៅក្រៅឃុំបណ្ដោះអាសន្ន ដើម្បីចេញមកដោះស្រាយបំណុលជូនអតិថិជន។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋរងគ្រោះដីធ្លីស្នើសុំតុលាការខេត្តកំពត ដោះលែងលោក ជា សារ៉ន ឱ្យនៅក្រៅឃុំ ខណៈពួកគេជួបវិបត្តិធនាគារធ្ងន់ធ្ងរ

ប្រជាពលរដ្ឋរងគ្រោះពីការវិនិយោគដីធ្លី និងផ្ទះ ជាមួយក្រុមហ៊ុន ជា សារ៉ន បានប្រមូលម្ដុំគ្នា​ដើម្បីដាក់ញត្តិស្នើសុំសាលាដំបូងខេត្តកំពតឲ្យដោះលែងលោក ជា សារ៉ន បាននៅក្រៅឃុំ​បណ្ដោះអាសន្ន  ដើម្បីរកមធ្យោបាយសងប្រាក់ទៅពួកគេវិញ ខណៈពួកគេជួបវិបត្តិធនាគារ​ធ្ងន់ធ្ងរ និងប្រឈមការប្ដឹងពីធនាគារ។
សកម្មភាពកុមារតូចៗកំពុងអង្គុយរៀនក្រាបផ្ទាល់នឹងឥដ្ឋការ៉ូ ដោយសារតែគ្មានតុកៅអីអង្គុយរៀនគ្រប់គ្រាន់ នៅឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ (រូបភាពផ្ដល់ឱ្យ)

បឋមសិក្សា«ជន្លែងភូមិថ្មី»ក្នុងខេត្តកំពង់ធំ ខ្វះអគារសិក្សានិងតុរៀនកំពុងស្នើរកជំនួយ

សកម្មភាពកុមារតូចៗកំពុងអង្គុយរៀនក្រាបផ្ទាល់នឹងឥដ្ឋការ៉ូ ដោយសារតែគ្មានតុកៅអីអង្គុយរៀនគ្រប់គ្រាន់ នៅឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ (រូបភាពផ្ដល់ឱ្យ)
ទឹកស្ទឹងសង្កែត្រូវបានបំពុលដោយក្រុមហ៊ុនផលិតឱសថរបស់ចិន ដែលលេចធ្លាយសារធាតុគីមីចូលទៅក្នុងស្ទឹង។ រូបថតថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/សុខ សាវី)

ក្រុមហ៊ុន Phoenix របស់ចិន ដែលតាមចោទថាបានបំពុលទឹកស្ទឹងសង្កែនោះ បើកដំណើរការឡើងវិញ

ក្រុមហ៊ុន Phoenix ជាក្រុមហ៊ុនផលិត​ឱសថមួយ​នៅខេត្តបាត់ដំបង ដែលបានបញ្ចេញសំណល់រាវចូលទៅក្នុងស្ទឹងសង្កែកាលពីខែសីហាកន្លងទៅនោះ មិនទាន់បានអនុវត្តតាមបទបញ្ជារបស់ក្រសួងបរិស្ថានដែល​តម្រូវ​ឲ្យ​ប្តូរទីតាំង​រោង​ចក្រ​ និងស្តារបរិស្ថានជុំវិញស្ទឹងនោះទេ។ ក្រុមហ៊ុននេះ​បានចាប់ផ្តើមដំណើរការឡើង​វិញ​នៅ​ដើមខែធ្នូនេះ​។
ប្រជាពលរដ្ឋម្នាក់រស់នៅភូមិបាក់រទេះ ក្នុងខេត្តបាត់ដំបង ដែលមិនទាន់បានទទួលសេវា ទឹកស្អាត។ រូបភាពថតថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។ អ្នកស្រីប្រើប្រាស់ទឹកពីស្ទឹងសង្កែ និងសង្ឃឹមថាអាជ្ញាធរនឹងផ្ដល់ទឹកស្អាតដល់អ្នកភូមិបានឆាប់ៗ។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

ធនាគារពិភពលោកផ្ដល់ថវិកា​១៦៣លានដុល្លារសម្រាប់សេវាទឹកស្អាត និងអនាម័យក្នុងខេត្តចំនួនបួន

ធនាគារ​ពិភព​លោក​បាន​អនុម័ត​ក្នុង​សប្ដាហ៍​នេះ​លើ​គម្រោងពង្រឹង​សេវា​​ផ្គត់​ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ គិត​ជាទឹក​ប្រាក់​១៦៣​លាន​ដុល្លារ ដោយ​ផ្ដោត​លើ​ខេត្ត​បួន​គឺ​បាត់​ដំបង ពោធិ៍សាត់ មណ្ឌលគិរី និង​ខេត្ត​កណ្ដាល​ ដោយ​រពឹង​ថា​ប្រជា​ពល​រដ្ឋ​ដែល​ទទួល​ផល​មាន​ចំនួន​១៧៥ ០០០​នាក់​។​
ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង បានប្រមូលគ្នាបោះតង់ស្នាក់នៅទីទួលសុវត្ថិភាព នៅភូមិសេរីដូស សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំ។ រូបថតថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ពលរដ្ឋក្នុងខណ្ឌដង្កោរស់នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ចង់ឃើញរដ្ឋាភិបាលដោះស្រាយបញ្ហាទឹកជំនន់ឱ្យមានប្រសិទ្ធភាព

ទឹកជំនន់នៅតាមសណ្ដស្នឹងព្រែកត្នោតតែងជន់លិចផ្ទះប្រជាពលរដ្ឋរាល់ឆ្នាំក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានបង្កការ​លំបាក​​​ដល់ការរស់នៅ គំរាមកំហែងដល់អាយុជីវិត និងខូចខាត​ទ្រព្យសម្បត្តិ ខណៈពួកគាត់ ចង់ឃើញរដ្ឋាភិបាលរកដំណោះស្រាយឱ្យបានប្រសើរឡើង។
ប្រជាពលរដ្ឋទៅគាំទ្រ​ និងលើកទឹកចិត្តតំណាងសហគមន៍ឧត្តមស្រែពស់របស់ពួកគាត់ត្រូវបានសាកសួរនៅសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

ប្រជាសហគមន៍ឧត្តមស្រែពស់៧នាក់ ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺសាកសួរពាក់ព័ន្ធនឹងទំនាស់ដីធ្លី

ប្រជាពលរដ្ឋ៧នាក់ ដែលជាអ្នកការពារព្រៃឈើនៃសហគមន៍«ឧត្តមស្រែពស់» ត្រូវបាន​តុលាការ​ខេត្តកំពង់ស្ពឺសាកសួរកាលពីថ្ងៃ​ទី​១៨ ខែតុលា ជុំវិញទំនាស់ដីធ្លីមួយកន្លែង​ជាមួយ​​មន្ត្រីទាហានកង​ពលតូច​«ង៧០»ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ យោងតាមប្រជាសហគមន៍ និងដីកាកោះសាលាដំបូងខេត្ត។
សកម្មភាពពលរដ្ឋនៅខេត្ដស្វាយរៀង ស្នើលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ (CUMW) ជួយអន្តរាគមន៍ករណីចាញ់បោកមេខ្យល់រត់ការចូលធ្វើការរោងចក្រ ក្នុងក្រុងបាវិត ខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

ពលរដ្ឋជាច្រើននាក់ចាញ់បោកមេខ្យល់ដើម្បីបានចូលធ្វើការនៅរោងចក្រមួយនៅខេត្តស្វាយរៀង

ប្រជាពលរដ្ឋប្រមាណជិត១០០នាក់ បានខាតបង់ប្រាក់ចន្លោះ៧០ទៅ១៣០ដុល្លារក្នុងម្នាក់ទៅឲ្យមេខ្យល់ ដើម្បីជាថ្នូរនឹងការចូលធ្វើការនៅរោងចក្រមួយក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
ប្រជាពលរដ្ឋធ្វើដំណើរតាមបណ្តោយផ្លូវមួយក្នុងខេត្តពោធិ៍សាត់ ខណៈជំនន់ទឹកភ្លៀងកំពុងលិចផ្លូវ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ (ហ្វេសប៊ុកផេករដ្ឋបាលខេត្តពោធិ៍សាត់)

ពលរដ្ឋរាប់ពាន់គ្រួសារប៉ះពាល់ និងជន់លិចផ្ទះសម្បែងដោយសារជំនន់ទឹកភ្លៀង

ប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលរស់នៅតាមបណ្ដាខេត្តចំនួនប្រាំបួន កំពុងរងផលប៉ះពាល់ និងជន់លិចផ្ទះសម្បែង ខណៈស្រែចម្ការរបស់ពួកគេប្រមាណ៦ ៩៧៤ហិកតាជន់លិច និង​ខូចខាត ដោយសារជំនន់ទឹកភ្លៀង នេះបើតាមរបាយការណ៍បឋមពីអ្នកនាំពាក្យ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម