សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គណនេយ្យភាពសង្គម

គោយន្តបំពាក់ដោយក្បាលបូបទឹក ដែលកសិករត្រៀមចាំបូមទឹកដាក់ស្រែប្រាំងរបស់ពួកគាត់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រភូមិកោះក្រសាំង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ (ខេមបូចា/អ៊ួន ឈិន)

កសិករទាមទារឲ្យអាជ្ញាធរបើកបង្ហូរទឹក ខណៈស្រូវប្រាំងរបស់ពួកគាត់ខូចខាតដោយសារខ្វះទឹក

យ៉ាងហោចណាស់ ស្រូវប្រាំងចំនួន​ ៧៦ម៉ឺនហិកតា ត្រូវបានដាំដុះ​នៅក្នុងខេត្ត​មួយចំនួន។ ទោះបីជា​យ៉ាងណា បច្ចុប្បន្ននេះ មានការខ្វះខាតទឹកសម្រាប់ស្រោច​ស្រពស្រូវ​ប្រាំង​របស់ពួកគាត់​ ដែលធ្វើ​ឲ្យ​កសិករ​កំពុង​ព្រួយ​បារម្ភ ដោយ​សារ​ពួកគាត់​អាចនឹងជំពាក់បំណុលគេកាន់តែច្រើន​។
មន្ត្រីនៃមន្ទីរអប់រំខេត្តសៀមរាប ចូលរួមក្នុងកម្មវិធីសន្ទនាមតិកន្លងមក។ រូបថត៖ ទក សុគន្ធ

ពលរដ្ឋសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយពង្រឹងគុណភាពអប់រំនៅតំបន់ដាច់ស្រយាល

ពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប សំណូមពរដល់អាជ្ញាធរ​ពាក់ព័ន្ធជួយផ្តល់គ្រូបង្រៀនឱ្យគ្រប់គ្រាន់ដល់សាលានៅដាច់ស្រយាល ពីព្រោះការ​សិក្សា​ពិតជាមានសារៈសំខាន់ដែល​អាច​ផ្លាស់​ប្តូរអនាគត​របស់​ពួក​គេទៅថ្ងៃ​មុខ ដែល​បង្ក​ភាព​ងាយ​ស្រួល​ក្នុងការ​រកការងារធ្វើដើម្បីជួយដល់គ្រួសារ និងសង្គមជាតិ។
ប្រជាពលរដ្ឋ និងអ្នករត់ម៉ូតូកង់បី រង់ចាំនៅច្រកចូល មន្ទីរសម្រាកព្យាបាល មិត្តភាព មណ្ឌល នៃក្ដីសង្ឃឹម ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

ពលរដ្ឋដែលកំពុងទទួលការព្យាបាលនៅមន្ទីរសម្រាក «ហូប សេនធ័រ» ស្នើលោកនាយករដ្ឋមន្រ្តីបើកទីតាំងទាំង៣នោះឡើងវិញ

ប្រជាពលរដ្ឋដែលកំពុងទទួលការព្យាបាលជំងឺទូទៅ និងជំងឺរុំារ៉ៃនៅមន្ទីរសម្រាកកព្យាបាល «ហូប សេនធ័រ»​ បានទទូចស្នើសុំទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ ដើម្បី​បើកទីតាំងព្យាបាលទាំង៣ឡើងវិញ ខណៈពួកគេត្រូវការគ្រូពេទ្យតាមដានជំងឺ និងត្រូវការ​ថ្នាំ​ចាំបាច់សម្រាប់ព្យាបាលជំងឺប្រចាំកាយជាបន្ទាន់ បន្ទាប់ពីក្រសួងសុខាភិបាល​ប្រកាសបិទ​ទីតាំង​ទាំង៣នៃមន្ទីរពេទ្យនេះកាលពីពេលថ្មីៗនេះ។
ពលរដ្ឋជាច្រើននាក់ ចាប់ត្រីដែលពុល និងងាប់ដោយសារតែទឹកស្ទឹងមានជាតិពុល នៅព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ រូបភាពពីមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ

អាជ្ញាធរ៖ ក្រុមហ៊ុនដំណាប់ស្វាយបឹងកេត បង្ហូរកាកសំណល់​រោងចក្រ​ចូលស្ទឹងធ្វើឱ្យទឹកស្អុយប៉ះពាល់ប្រជាពលរដ្ឋនិងសត្វផ្សេងៗ

ក្រុមហ៊ុនដំណាប់ស្វាយបឹងកេត ដែលមានទីតាំងស្ថិតនៅក្នុងភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បានបង្ហូរទឹកកាកសំណល់ពីការកែច្នៃដំណាប់ស្វាយចូលស្ទឹង ធ្វើឱ្យទឹកឡើង​ពណ៌ខ្មៅ និងមានក្លិនស្អុយ ពុលត្រី និងធ្វើឱ្យពលរដ្ឋមិនអាចប្រើប្រាស់ទឹកទាំងនោះបាន ខណៈ​​ក្រុមហ៊ុន​នេះមិនទាន់មានអាងប្រព្រឹត្តកម្មសំណល់រាវនៅឡើយ។
ស្រ្តីម្នាក់ឈរក្បែបាវអេតចាយដែលបានប្រមូលពីទីលានចាក់សំរាម ដែលពេញទៅដោយផ្សែងខ្មៅងងឹត ហុយចេញពីគំនរសំរាមចាស់ៗ ស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ប្រជាពលរដ្ឋរស់នៅក្បែរទីលានចាក់សំរាម​២កន្លែងក្នុងខេត្ត​បាត់ដំបង​​​​ប៉ះពាល់សុខភាព ដោយសារក្លិនស្អុយ និងផ្សែងហុយ

អ្នកស្រី សុខលី រៀបរាប់ថា៖ «វាធុំក្លិន វាប៉ះពាល់ដល់សុខភាពយើងហ្នឹងហើយ ចង់ឱ្យគេលុប មាន​តែមតិម្នាក់បន្តិចដើម្បីឱ្យគេលុប ធ្លាប់ដាក់ពាក្យបណ្ដឹង៣ដងដែរ តែវាស្ងាត់ទៅ។ ទាំង​អស់​គ្នាបារម្ភតែទាំងអស់គ្នាហ្នឹងឯង ព្រោះអីវាមិនមែនឈ្ងុញស្អី ធុំស្អុយចង់ងាប់ ឈ្ងៀម»។
សាឡង់បូមខ្សាច់កំពុងបើកឆ្លងកាត់ពីក្រោយផ្ទះប្រជាពលរដ្ឋដែលបាក់ស្រុតចូលទន្លេបាសាក់ក្នុងឃុំព្រែកគយ ស្រុងស្អាង ខេត្តកណ្ដាល។ រូបភាពថត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។(ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងត្រូវបានបាក់ស្រុតចូលទន្លេបាសាក់ ក្រោយពីមានការបូមខ្សាច់ជាច្រើនឆ្នាំ

អ្នកស្រី គឹម ម៉ាណែត បាន​រស់​នៅ​តាម​បណ្ដោយ​មាត់​ទន្លេ​ក្នុង​​ខេត្ត​កណ្ដាល​បួន​ទសវត្សរ៍​មក​ហើយមុនមាន​ហេតុការណ៍​បាក់​ស្រុត​នេះ ដែល​បាន​ធ្វើ​ឲ្យ​​ផ្ទះ​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ខ្នង​ផ្សេង​ទៀតរងការ​ខូច​ខាត​ ខណៈ​​ដែល​សកម្ម​ភាព​បូម​ខ្សាច់​បាន​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែរ។​
បែចិញ្ចឹមត្រីដែលប្រជាពលរដ្ឋចិញ្ចឹមនៅក្នុងស្ទឹងសង្កែ នៅផ្នែកខាងលើស្ថិតក្នុងភូមិវត្តតាមិម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ពលរដ្ឋនៅតាមដងស្ទឹងសង្កែប្រើប្រាស់ទឹកស្ទឹងកូរសាច់ជូ ព្រោះមិនទាន់មានប្រព័ន្ធទឹកស្អាតប្រើប្រាស់

ខេត្តបាត់ដំបង៖ បើទោះបីជានៅក្នុងក្រុងបាត់ដំបងមានប្រព័ន្ធទឹកស្អាតប្រើប្រាស់​សម្បូរបែប​យ៉ាង​ណាក៏ដោយ ប៉ុន្តែ​ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅតាមបណ្ដោយស្ទឹងសង្កែ​ក្នុង​ខេត្តបាត់ដំបង ពិសេស​នៅភូមិបាក់រទេះក្នុងស្រុកឯកភ្នំ នៅតែបន្តប្រើប្រាស់ទឹកស្ទឹងតាម​ទម្លាប់​​ដោយកូរ​សាច់ជូ​ដើម្បីឱ្យទឹកថ្លាយកមកប្រើប្រាស់។
ប្រជាពលរដ្ឋរស់នៅក្នុង ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាបធ្វើអណ្តូងសម្រាប់យកទឹកប្រើប្រាស់។ រូបថត៖ ភី រចនា

ពលរដ្ឋនៅឃុំសសរស្តម្ភស្នើតភ្ជាប់បណ្តាញទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ

សៀមរាប៖ ប្រជាពលរដ្ឋរស់​នៅក្នុង​ ឃុំ​សសរស្តម្ភ និងឃុំពួក ស្រុកពួក ខេត្តសៀមរាប​ ទទូច​ឲ្យអាជ្ញាធរជួយតបណ្តាញទឹកស្អាតឲ្យពលរដ្ឋបានប្រើប្រាស់ ដើម្បីឲ្យពួក​គេ​មានសុខភាពល្អ។
ពលរដ្ឋកំពុងដងទឹកយកទៅប្រើប្រាស់ ខណៈអាជ្ញាធរខណ្ឌព្រែកព្នៅ និងសង្កាត់គោករកា បានដឹកទឹកទៅចែកជូនពលរដ្ឋដែលដាច់ទឹកប្រើប្រាស់ជាច្រើនថ្ងៃ ក្នុងបុរីពិភពថ្មីឈូកវ៉ា១ ស្ថិតក្នុងភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ ឃី សុវុឌ្ឍី

ពលរដ្ឋនៅជាយក្រុងនៅតែបន្តខ្វះទឹកស្អាតប្រើប្រាស់ដើមឆ្នាំ២០២៣

កង្វះទឹកស្អាតប្រើប្រាស់នារដូវប្រាំងនៅតែជាបញ្ហាចោទសម្រាប់ប្រជាពលរដ្ឋដែលរស់នៅ​តាមបុរីមួយចំនួននៅជាយក្រុងភ្នំពេញ ខណៈរដ្ឋាករទឹកធ្លាប់សន្យាថាឆ្នាំ២០២៣​នឹងមានទឹក​ប្រើប្រាស់គ្រប់គ្រាន់។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម