សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

ពលរដ្ឋឃុំបិតត្រាំងប្រមូលផ្តុំគ្នាតវ៉ានៅខាងមុខសាលាឃុំកាលពីថ្ងៃទី១១ ខែមីនា ទាមទារឱ្យ អាជ្ញាធរដោះស្រាយករណីឧកញ៉ាមួយរូបមានបណ្ណកាន់កាប់ដីធ្លីត្រួតលើដីភូមិរបស់ពួកគាត់។ (រូបភាពផ្តល់ឱ្យ)

ពលរដ្ឋខេត្តព្រះសីហនុជិត១៦០​គ្រួសារ​ទទូច​ឱ្យ​អាជ្ញាធរដោះស្រាយ​ករណីឧកញ៉ាម្នាក់កាន់បណ្ណដីធ្លីត្រួត​លើដីពួកគាត់

ពលរដ្ឋនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជិត១៦០​គ្រួសារ​ទទូចឱ្យអាជ្ងាធរ​ដោះស្រាយ​ករណី​វិវាទ​​ដីធ្លី​ជាមួយឧកញ៉ាមួយរូប ដែលកំពុងកាន់​បណ្ណកម្មសិទ្ធិ​ជាន់លើដីភូមិ​របស់ពួកគាត់​យ៉ាង​ហោចណាស់៥ហិកតាដែលសុទ្ធតែ​ជាដី​មាន​ការ​ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។
លោក តួ ធានទឺ ជីកបង្គោលបាំងស័ង្កសី បិទផ្លូវមិនឱ្យប្រជាពលរដ្ឋចេញចូល ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

ពលរដ្ឋជាង៦០គ្រួសារគ្មានផ្លូវចេញចូលលំនៅឋាន​ដោយសារអតីតអភិបាលរងខេត្តម្នាក់បានបិទផ្លូវ

អាជ្ញាធរហាក់ទាល់ច្រកក្នុងការរកដំណោះស្រាយដើម្បីបើកផ្លូវឱ្យប្រជាពលរដ្ឋជាង៦០គ្រួសារចេញចូលលំនៅឋានឡើងវិញ ក្រោយពីអតីតអភិបាលរងខេត្តម្នាក់ឈ្មោះ តួ​ ធានទឺ បានបិទ​មិនឱ្យចេញចូលយូរថ្ងៃមកហើយនៅចំណុច ភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
អ្នកស្រលាញ់ភេទដូចគ្នាថតរូបនៅមុខសាលមហោស្រពចេនឡា ក្នុងខណ្ឌទួកគោក រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ ទួក ពិសិដ្ឋ

អ្នកស្រលាញ់ភេទដូចគ្នាស្នើឱ្យរដ្ឋាភិបាលកម្ពុជាបង្កើតច្បាប់រៀបអាពាហ៍ពិពាហ៍សម្រាប់ពួកគេ

ក្រុមអ្នកស្រលាញ់ភេទដូចគ្នាជាង១០០នាក់ បានជួបជុំគ្នានៅសាលមហោស្រពចេនឡា​ក្នុង​រាជធានីភ្នំពេញ ដើម្បីប្រារព្ធខួប១ឆ្នាំនៃយុទ្ធនាការ «ខ្ញុំទទួលយក» ក្នុងគោលដៅទាមទារ​ឱ្យ​រដ្ឋាភិបាលបង្កើតច្បាប់រៀបអាពាហ៍ពិពាហ៍សម្រាប់ពួកគេ និងបញ្ឈប់ការរើសអើងក្នុង​សង្គម។
វេទិកាប្រយុទ្ធប្រឆាំងអំពើពុករលួយ៩ធ្នូ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ រាជធានីភ្នំពេញ។ ខេមបូចា/ ឃាង សុខមាន

អ្នកវិភាគសង្គម និងអង្គការសង្គមស៊ីវិលមួយចំនួននៅតែចាត់ទុកបញ្ហាអំពើពុករលួយជាបញ្ហាចម្បងក្នុងប្រទេសកម្ពុជា

ថ្លែងនៅក្នុង«ទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ៩ធ្នូឆ្នាំ២០២២» អ្នកវិភាគបញ្ហាសង្គម និង​អង្គការ​សង្គមស៊ីវិលនៅតែលើកបញ្ហាអំពើពុករលួយជាប្រធានបទចម្បងក្នុង​ប្រទេសដែល រដ្ឋាភិបាលគួរតែបន្ដប្រើយន្ដការបន្ថែមទៀតដើម្បីកាត់បន្ថយអំពើពុករលួយ ជាពិសេស​បញ្ហា​បក្ខពួកនិយម និងការសូកប៉ាន់ផ្សេងៗ មិនគួរកើតមាន។
ពលរដ្ឋរងគ្រោះដីធ្លីប្រមាណ២៥០នាក់មកពីឃុំចំនួន៤នៃស្រុកឈូកប្រមូលផ្តុំគ្នាអបអរទិវាសិទ្ធិមនុស្ស១០ធ្នូ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ពលរដ្ឋជាង៣០០គ្រួសារក្នុងខេត្តកំពតស្នើអាជ្ញាធរផ្ដល់កម្មសិទ្ធិដីធ្លីក្រោយមានជម្លោះជាមួយក្រុមហ៊ុនឯកជន

ពលរដ្ឋជាង៣០០គ្រួសាររស់នៅស្រុកឈូកខេត្តកំពតស្នើឱ្យអាជ្ញាធរផ្ដល់ប្លង់កម្មសិទ្ធិដីធ្លីដែលពួកគេបានរស់នៅនិងអាស្រ័យផលជាង២០ឆ្នាំ ប៉ុន្តែត្រូវបានរងការយាយីពីសំណាក់​ក្រុមហ៊ុន​ឯកជនចាប់ពីឆ្នាំ២០២០ ខណៈឆ្នាំ២០២១ ពលរដ្ឋថាដីប្រមាណ ៥ ០០០ហិកតា​ត្រូវបានរដ្ឋ​កាត់​​ឱ្យក្រុមហ៊ុនឯកជនមួយដែលមានឈ្មោះកាឡាក់ស៊ីណាវ៉ាត្រា។
ពលរដ្ឋម្នាក់កំពុងលើបដាស្នើសុំអាជ្ញាធរច្រកអន្ដរជាតិជាំពាក់ព័ន្ធនឹងសំបុត្រចេញចូលព្រំដែន ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ រូបថតនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

អាជីវករនិងកម្មករខេត្ដឧត្ដរមានជ័យតវ៉ានៅច្រកទ្វារព្រំដែនអន្ដរជាតិជាំពាក់ព័ន្ធការចេញចូលព្រំដែន

អាជីវករនិងកម្មករជាង១០០នាក់នៅច្រកទ្វារព្រំដែនអន្ដរជាតិជាំក្នុងខេត្ដឧត្ដរមានជ័យ​ស្នើ​សុំ​អាជ្ញាធរ​​បើកច្រកចេញចូលធម្មតាដោយមិនចាំបាច់ធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ​ដើម្បី​ងាយ​ស្រួល​ប្រកបមុខរបរចឹញ្ចឹមជីវិត ខណៈអាជ្ញាធរទាមទារឱ្យពលរដ្ឋធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ ឬ​ហៅថា​(បរិផាស) ស្របតាមច្បាប់ដែលចេញដោយក្រសួងមហាផ្ទៃ។
ក្លោងទ្វារចូលមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។ (រូបភាពផ្តល់ឲ្យដោយអង្គការលីកាដូ)

បន្ទាប់ពីមានអ្នកស្លាប់កាន់តែច្រើន អង្គការលីកាដូអំពាវនាវជាថ្មីឲ្យបិទមណ្ឌលសំចតព្រៃស្ពឺ

យ៉ាងហោចណាស់​ មាន​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​កាល​ពី​ខែសីហា​ បន្ទាប់ពី​ពួកគេ​មិន​បាន​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​ព្រៃស្ពឺ​ ហើយ​ភស្តុតាង​បង្ហាញថា មាន​អ្នក​ជាប់ឃុំ​ជាង​១០​នាក់​បាន​ស្លាប់​ចាប់តាំងពី​ខែ​កក្ក​ដា​ នេះបើ​យោងតាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​។​
លោក យ៉ង សាំងកុមារ ជាអតីតប្រធានគណៈកម្មាធិការនាយក និងជាអតីតបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ថ្លែងនៅទីស្នាក់ការគណបក្ស កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ វណ្ណ វិចារ

លោក យ៉ង សាំងកុមារ ត្រូវបានចាត់តាំងឱ្យទទួលបន្ទុកកសិករនិងម្ចាស់រោងម៉ាស៊ីនកិនស្រូវ

លោក យ៉ង សាំងកុមារ ត្រូវធ្វើការជាមួយកសិករ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវដើម្បី​ជួយរក្សា​តម្លៃស្រូវលើទីផ្សារឱ្យមានស្ថិរភាពខណៈកសិករលើកឡើងថា ពួកគេធ្វើស្រែបាន​ត្រឹមតែម្ដង​ក្នុងមួយឆ្នាំដោយសារការចំណាយថវិកាច្រើនលើថ្លៃដើមផលិត។
បុរសម្នាក់អូសរទេះអេតចាយដើរកាត់ការដ្ឋានសំណង់ខុនដូក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ធនាគារពិភពលោកជំរុញឱ្យផ្ទេរសាច់ប្រាក់បន្ថែមទៀតដល់អ្នកក្រីក្រ ខណៈដែលអតិផរណាកើនឡើង

របាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោកបានឱ្យដឹងថា ខណៈដែលសេដ្ឋកិច្ចរបស់កម្ពុជាកំពុងងើបឡើងវិញក្រោយវិបត្តិកូវីដ-១៩ ការកើនឡើងនៃអតិផរណានៅតែបន្តជះឥទ្ធិពលដល់គ្រួសារក្រីក្របំផុតនៅប្រទេសកម្ពុជា ហើយភាពក្រីក្ររបស់ពួកគេគួរត្រូវបានកាត់បន្ថយតាមរយៈការពង្រីកកម្មវិធីជំនួយសាច់ប្រាក់ដោយផ្ទាល់ដែលកម្មវិធីនេះត្រូវបានផ្តួចផ្តើមនៅពេលដែលមានជំងឺរាតត្បាតសកល។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម