សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

សមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ប្រហែល៣០នាក់បានប្រមូលផ្ដុំនៅមុខក្រសួងការងារដើម្បីដាក់ញត្តិស្វែងរកដំណោះស្រាយលើវិវាទការងារ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

បាតុករមានជម្លោះជាមួយណាហ្គាវើលដ៍បន្តដាក់ញត្តិជាថ្មីទៅក្រសួងការងារ

សមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ កាល​ពី​ថ្ងៃពុធ បាន​ដាក់​ញត្តិ​ទៅ​ក្រ​សួង​ការងារ ដើម្បី​ជំរុញ​ឲ្យ​មន្ត្រី​អន្តរាគមន៍​ និង​ជួប​ជាមួយ​សមាជិក​​រក​ដំណោះស្រាយ​លើ​ជម្លោះ​ការងារ​ដែល​កំពុង​បន្ត​មាន​​ជាមួយ​នឹង​កាស៊ីណូ​ណាហ្គាវើលដ៍​។​
សកម្មភាពយុវជនជាសិស្សសាលាជួយការងារឪពុកម្តាយច្រូតស្រូវនៅភូមិឈូក ឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ រូបថតនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ ម៉ែន មុនិរ៉ា

កសិករនៅខេត្តសៀមរាបបង្ខំចិត្តឱ្យកូនឈប់រៀនដើម្បីធ្វើការជួយដោះបំណុល

កសិកររស់នៅខេត្តសៀមរាបព្រួយបារម្ភពីការធ្លាក់ចុះប្រាក់ចំណូល ធ្វើឱ្យពួកគាត់​ផុង​ខ្លួន​នឹង វិបត្តិបំណុលពិបាករើបម្រះ។ កសិករខ្លះបង្ខំចិត្តឱ្យកូនឈប់រៀនទៅរកការងារ​ធ្វើក្នុង​ស្រុក និង ក្រៅប្រទេសដើម្បីរកលុយ​សង​បំណុលមីក្រូហិរញ្ញវត្ថុ និងធនាគារ ដែលគ្រួសារ​ពួកគាត់បាន យកប្លង់ផ្ទះ និងប្លង់ដីស្រែចម្ការជាទ្រព្យបញ្ចាំ។
លោក គ្រើង តុលា និងមន្រ្តីនៃរដ្ឋបាលស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កំពុងពិភាក្សាគ្នាពីការកំណត់បង្គោលដែនជម្រកសត្វព្រៃណាំលៀ នៅក្នុងស្រុកពេជ្រាដាកាលពីខែកុម្ភៈ ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ជនជាតិដើមភាគតិចពូនងម្នាក់ជាមន្ត្រីការពារសិទ្ធិមនុស្សបានរៀបរាប់ពីការតស៊ូនិងបទពិសោធន៍

បន្ទាប់ពីបានឆ្លងកាត់ឧបសគ្គជាច្រើនរាប់មិនអស់ ជនជាតិ​ដើមភាគតិចពូនងលោក គ្រើង តុលា ដែលជាអ្នកស្រលាញ់ ការពារបរិស្ថាន ព្រៃឈើ និងសិទ្ធិកាន់កាប់ដីធ្លី បានតស៊ូរហូត​ក្លាយ​ជាអ្នកការពារ​សិទ្ធិមនុស្សនៅអង្គការការពារសិទ្ធិមនុស្សក្នុងស្រុកមួយ។
ការផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់សមាជិកអូអិល(OL) ដើម្បីអូសទាញឱ្យដាក់លុយតាមប្រព័ន្ធអនឡាញ។ រូបថតនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ ទួក ពិសិដ្ឋ

ជនបោកប្រាស់សំងំបោកអ្នកលេងបណ្តាញសង្គមក្រោមរូបភាពវិនិយោគ​លុយស៊ីការប្រាក់ខ្ពស់

ក្រុមជនបោកប្រាស់កំពុងសំងំអូសទាញអ្នកប្រើប្រាស់បណ្តាញសង្គមឱ្យដាក់លុយតាមតំណភ្ជាប់​អនឡាញក្រោមរូបភាពវិនិយោគទុនទទួលបានការប្រាក់ខ្ពស់ដោយគ្មានហានិភ័យអ្វីទាំង​អស់។
ទីតាំងសាខាធនាគារហត្ថា ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ រូបថតនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ អាន វិចិត្រ

មន្ត្រីចូលនិវត្តន៍ម្នាក់នៅខេត្តកំពង់ឆ្នាំងថាធនាគារហត្ថាបង្ខំឱ្យគាត់លក់ផ្ទះសងបំណុល

មន្ត្រីចូលនិវត្តន៍នៅខេត្តកំពង់ឆ្នាំង១រូបអះអាងថា រូបគាត់ត្រូវប្រធានធនាគារ​ហត្ថា​ប្រចាំខេត្ត​នេះបង្ខំឱ្យលក់ផ្ទះក្នុងតម្លៃទាបដើម្បីសងបំណុលបើមិនធ្វើដូច្នោះទេ​ប្រឈម​ការប្តឹងទៅ​តុលាការ​ឈានដល់ការរឹបអូសលក់ឡៃឡុង ខណៈអ្នកស្រីស្នើសុំបន្ថយចំនួន​បង់សង​បណ្តោះ​អាសន្នរង់ចាំការលក់ផ្ទះបានតម្លៃសមតាមទីផ្សារទើបសងផ្តាច់ទាំងស្រុង។​
មន្ត្រីរៀបចំគ្រឿងញៀនដែល​រឹបអូសបានសម្រាប់ដុតបំផ្លាញក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន ដើម្បីប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

អាជ្ញាធរឃាត់ខ្លួនមនុស្ស៦នាក់ពាក់ព័ន្ធនឹងការរក្សាទុកគ្រឿង​ញៀន​ជិត៩០០គីឡូក្រាមនៅខេត្តព្រះសីហនុ

យ៉ាងហោចណាស់មនុស្សចំនួន៦នាក់ក្នុងនោះមានជនជាតិចិន២នាក់និងជនជាតិខ្មែរ៤នាក់ត្រូវបានកម្លាំងកងរាជអាវុធខេត្តព្រះសីហនុឃាត់ខ្លួនកាលពីថ្ងៃពុធពាក់ព័ន្ធនឹងការរក្សាទុកគ្រឿងញៀនជិត៩០០គីឡូក្រាម នៅក្រុងព្រះសីហនុ។
អតីតសកម្មជនលោក គង់ រ៉ៃយ៉ា បេក្ខជនមេឃុំនៃគណបក្សភ្លើងទៀន នៅតាមដងផ្លូវនៃយុទ្ធនាការឃោសនាបោះឆ្នោត នៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។ រូបថតនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ ឃួន ណារីម

លោក គង់ រ៉ៃយ៉ា ស្នើសុំលាលែងពីជំទប់ឃុំទី២​ដោយសារកត្ដាជីវភាព និងបញ្ហាសុវត្ថិភាព

លោក គង់ រ៉ៃយ៉ា​ ជំទប់ឃុំទី២មកពីគណបក្សភ្លើងទៀន​ បានសម្រេចស្នើសុំលាលែង​ពីជំទប់​ទី២ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម ដោយសារ​តែកត្តាជីវភាព និងការងារ ព្រមទាំង​បញ្ហា​សុវត្ថិភាពផ្ទាល់​ខ្លួន​។
កូនកំលោះជនជាតិបរទេស និងកូនក្រមុំជនជាតិខ្មែរកាត់នំខេកក្នុងពិធីមង្គលការនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១១។ រូបភាពផ្តល់ឱ្យ

ឪពុកម្ដាយក្មេងស្រីរៀបការទៅប្រទេសចិនស្នើអាជ្ញាធរកម្ពុជាជួយអន្តរាគមន៍ឱ្យកូនស្រីបានត្រឡប់មកកម្ពុជាវិញ

គ្រួសារមួយដែលមានកូនស្រី២នាក់ត្រូវបានឈ្មួញលក់ក្រោមរូបភាពរៀបការទៅប្រទេសចិនស្នើ​សុំ​ឱ្យអាជ្ញាធរកម្ពុជាអន្តរាគមន៍ទៅកាន់អាជ្ញាធរប្រទេស​ចិនដើម្បីឱ្យកូនស្រីខ្លួនបានវិល​ត្រឡប់​​មកកម្ពុជាវិញ ដោយពួកគេអះអាងថាកូនស្រីទាំងពីរនាក់នោះ​ត្រូវបានអាជ្ញាធរចិន​ឃុំខ្លួន​ប្រហែល៥ខែហើយ។
ផ្ទះប្រជាពលរដ្ឋលិចដោយសារតែមិនមានប្រព័ន្ធលូបង្ហូរត្រឹមត្រូវ ដែលទឹកហូរមកជាកាកសំណល់បង្គន់មានក្លិនស្អុយពេលរដូវវស្សា។ រូបភាពផ្ដល់ឱ្យ

ពលរដ្ឋមួយចំនួនក្នុងខណ្ឌឫស្សីកែវស្នើអាជ្ញាធរធ្វើប្រព័ន្ធលូ ចៀសវាង​ជន់លិចពីការបង្ហូរទឹកលូនៅរដូវភ្លៀង

ពលរដ្ឋរស់នៅសហគមន៍ស្រ្តីក្លាហាន ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ស្នើឱ្យអាជ្ញាធរមូលដ្ឋានរៀបចំប្រព័ន្ធលូ​ឱ្យបានត្រឹមត្រូវ ដើម្បី​បញ្ចៀស​ការ​បង្ហូរកាកសំណល់​បង្គន់ និងទឹកលូ ធ្វើឱ្យជន់លិចផ្ទះ ជះក្លិនស្អុយ និងបង្កការ​លំបាក​ដល់ការ​រស់នៅរបស់ពួកគេមុននឹងរដូវវស្សាឈានចូលមកដល់។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម