សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

បុរសម្នាក់កំពុងបើករ៉ឺម៉កកាត់មុខមណ្ឌលអប់រំកែប្រែ ម.១ នៅជាយរាជធានីភ្នំពេញកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។ (ខេមបូចា/ព្រីង សំរាំង)

នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បញ្ជាឲ្យរុះរើក្បាលម៉ាស៊ីនមណ្ឌលអប់រំកែប្រែម.១  ក្រោយបែកធ្លាយវីដេអូអ្នកទោសធ្វើកម្មវិធីជប់លៀង

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ជាទៅ​កាន់​រដ្ឋមន្ត្រី​ក្រ​សួង​មហាផ្ទៃ លោក ស សុខា ឲ្យរុះរើក្បាល​ម៉ាស៊ីន​ដឹកនាំ​មណ្ឌលអប់រំកែប្រែ ម.១ ជាកន្លែងឃុំខ្លួន​អ្នកទោសប្រុស ដែល​កំពុង​មាន​ភាព​ចង្អៀត និង​លក្ខខណ្ឌ​សម្រាប់អ្នកទោសនៅ​មិន​សូវ​ល្អ​។​ បទ​បញ្ជានេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លេច​ធ្លាយ​វីដេអូ​មួយ​ដែល​ថត​កាលពី​ឆ្នាំ២០២៣ ដោយមាន​ទាំង​ជនជាតិចិន និង​ខ្មែរ​កំពុង​ផឹកស៊ី និង​រាំសប្បាយ​ក្នុង​ពន្ធនាគារ។​
លោក អេ ភូថង បានប្រលែងលេងជាមួយចៅស្រី ជាកូនរបស់ ម៉ឺន មេឃា នៅក្នុងផ្ទះប្រក់ស័ង្កសី ផ្ទុកទៅដោយខ្សែក្រវាត់ និងពានកិត្តិយស ដែលកូនៗ និងសិស្សគណទទួលបានពីការប្រកួតប្រដាល់គុនខ្មែរ។ (ខេមបូចា/ ស៊ា បញ្ញា)

លោក អេ ភូថង៖ ជីវិត​ខ្ញុំកើត​មក​ដើម្បី​គុនខ្មែរ ហើយកូនចៅ​របស់ខ្ញុំ​ជាអ្នកបន្ត​វេន

អង្គុយ​បែប​មិនសូវ​មាន​កម្លាំង​ក្នុង​ខ្លួន ​នៅ​ក្នុង​ផ្ទះ​ប្រក់សង្កសី​តូច​មួយ ដែល​ដាក់ពេញ​ទៅ​ដោយ​ខ្សែ​ក្រវាត់ និងពាន​រង្វាន់ជា​ច្រើន ដែលកូនៗ និងសិស្ស​របស់​ខ្លួនដណ្តើម​បានពីការ​ប្រកួត​ប្រដាល់​គុនខ្មែរ លោក អេ ភូថង និង​ភរិយាអ្នក​ស្រី សាំង សុម៉ាលី បាន​បរិយា​យ​យ៉ាង​កម្សត់ពី​ខ្សែជីវិតនៃ​ក្រុមគ្រួសារត្រកូល «អេ» ដែល​បានជម្នះ​ឧបសគ្គ និងបញ្ហា​រាប់មិនអស់ ក្នុង​ការ​រួមចំណែក​ផ្សព្វ​ផ្សាយ​«គុនខ្មែរ»។
កីឡាការិនីវ័យក្មេង គង់ម៉ូណា ដាយអាណា ដែលឈ្នះបានមេដាយមាស២ ប្រាក់២ និងកីឡាករ សុខុន សីហនុត ឈ្នះបានមេដាយមាស៤ និងសំរឹទ្ធ១ ព្រមទាំងលោក គង់ ចាន់ធីណា និងគ្រូជំនួយ បានដើរដង្ហែទង់ជាតិកម្ពុជា ពេលជិះឡានក្រុងមកដល់ពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ ស៊ា បញ្ញា)

ក្រុមកីឡា​ហាប់គីដូ​កម្ពុជាបង្កើត​ប្រវត្តិសាស្រ្ត​​ឈ្នះ​​មេដាយ​ពិភព​លោក​ចំនួន​៤០ តែ​គ្មាន​វាសនា​បាន​ប្រាក់​រង្វាន់

ក្រុមកីឡាករ កីឡាការិនីហាប់គីដូកម្ពុជា បានរួមគ្នា​បង្កើត​ប្រវត្តិសាស្រ្តដ៏​ត្រចះត្រចង់​ដែល​គ្រប់​គ្នាស្ទើរ​តែមិនចង់​ជឿ គឺ​ការ​ដណ្តើម​បាន​មេដាយ​សរុបចំនួន​៤០ ពីការប្រកួតកីឡាហាប់គីដូ​ជ្រើស​រើសជើងឯកពិភពលោក (World I.H.F Hapkido Championship 2024) នៅប្រទេសថៃ ហើយ​ពួក​គេ​បាន​នាំ​យក​មេដាយដ៏​មាន​តម្លៃ​ទាំង​នេះ មក​ដល់​មាតុ​ប្រទេស​វិញ កាលពី​ថ្ងៃ​ទី៦ ខែសីហា។
មន្ត្រីដុតសារធាតុញៀនខុសច្បាប់ក្នុងពិធីមួយនៅកោះពេជ្ររាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សមត្ថកិច្ច​រឹបអូសសារធាតុញៀន​ជាង​៥តោន និងឃាត់ខ្លួន​ជនសង្ស័យជាង ​១០ ០០០​នាក់​ក្នុងពេល៦ខែ

អាជ្ញាធរ​ថ្នាក់ជាតិ និង​​ក្រោម​ជាតិ​ បាន​បង្ក្រាប​​បទ​ល្មើស​គ្រឿងញៀន​ចំនួន ​៤ ៧១៨​ករណី និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ ​១១ ៧៨០​នាក់ ក្នុង​នោះ​មាន​ស្រ្តី​៩៤៥​នាក់​។ ថ្នាំ​ញៀន​ប្រហែល​៥តោន និង​គ្រឿ​ផ្សំ​សារធាតុ​ញៀន​ចំនួន​២២៥​គីឡូក្រាមត្រូវ​បាន​រឹបអូស ក្នុង​ឆមាស​ទី​១ ឆ្នាំ២០២៤​។ នេះ​បើ​តាម​លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន(NACD)​ ផ្ដល់​បទ​សម្ភាសន៍​ដល់​ ខេមបូចា​។​ បើ​ធៀប​នឹង​​ឆ្នាំ២០២៣ ចំនួន​នេះ​នៅ​តែ​ខ្ពស់ ដែល​មាន​​ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​បរិមាណ​សរុប​ក្នុង​ឆ្នាំ​២០២៣។ ខណៈដែលសង្គម​ស៊ីវិល​មើល​ឃើញ​ថា​បញ្ហា​ថ្នាំញៀន​កំពុង​ក្លាយ​ជា​បញ្ហា​ធំ​មួយ​នៅក្នុងសង្គមកម្ពុជា។​ របាយការណ៍​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀនក្នុង​ឆ្នាំ​២០២៣​ បានបង្ហាញថា…
ការដាក់តាំងបដាដែលមានរូបនៃប្រធានព្រឹទ្ធសភា ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា /ព្រីងសំរាំង)

បុគ្គលិករដ្ឋ និងឯកជន ត្រូវបានសម្រាកមួយថ្ងៃ ដើម្បីអបអរការ​បើក​ការដ្ឋានសាងសង់ព្រែកជីកហ្វូណន នៅថ្ងៃទី៥ខែសីហា

រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិករដ្ឋ និងឯកជន ឈប់សម្រាកនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីឱ្យជនរួមជាតិខ្មែរគ្រប់រូបមានលទ្ធភាពចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។
សាលាដំបូងរាជធានីភ្នំពេញ ថតកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនអគ្គនាយរងពន្ធនាគារម្នាក់ពី​បទ​«សមគំនិតក្នុងអំពើស៊ីសំណូក»

សាលដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែកក្កដា បានសម្រេចឃុំខ្លួនលោក ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារដាក់ពន្ធនាគារ តាមបណ្ដឹងអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ពីបទពុករលួយ ស៊ីសំណូក និងប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវ ខណៈអ្នកនាំពាក្យពន្ធនាគារថាបានបញ្ជូនឃុំខ្លួនរួចហើយ។
ឧទ្ធម្ភាគចក្រ Z-9 ត្រូវបានរកឃើញនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ដែលជាការបង្ហោះរូបថតនៅលើ TVK ។

កម្លាំងប្រតិបត្តិបានរកឃើញសាកសពអ្នកបើកបរឧទ្ធម្ភាគចក្រទាំងពីរនាក់ហើយ និងត្រៀមបញ្ជូនទៅភ្នំពេញ

អ្នកបើកបរឧទ្ធម្ភាគចក្រទាំងពីរនាក់ត្រូវបានរកឃើញស្លាប់ជាបន្តបន្ទាប់នៅថ្ងៃទី២៩ និង៣០ ខែកក្កដានេះ នៅកន្លែងយន្តហោះធ្លាក់ លើភ្នំយ៉ាវយ៉ៃ។ យោងតាមលោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពល​ខេមរភូមិន្ទ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយចំនួនដែលបានចុះទៅដល់តំបន់កើតហេតុ។
កីឡាការិនី គង់ម៉ូណា ជេស៊ីកា បានក្លេទៅលើដៃគូ ក្នុងអំឡុងពេលហ្វឹកហាត់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ ស៊ា បញ្ញា)

ក្រុម​កីឡា​ហាប់គីដូកម្ពុជា បានលះបង់គ្រប់​យ៉ាង ទម្រាំ​​​មានឱកាស​ប្រកួតអន្តរជាតិ​លើកដំបូង ​ក្រោយ​រង់ចាំ​ច្រើនទសវត្សរ៍

ស្ថិត​ក្នុងឯកសណ្ឋានកីឡាពណ៌ស និងពណ៌ខ្មៅ ដែល​ចងរឹត​ដោយ​ខ្សែ​ក្រវាត់ចម្រុះពណ៌​បញ្ជាក់ពី​កម្រិត​ជំនាញរៀងៗ​ខ្លួន​នោះ កីឡាករ កីឡាការិនី​ហាប់គីដូកម្ពុជា​ចំនួន​១៩​នាក់ បាននឹង​កំពុង​​ប្រឹងប្រែង​ហ្វឹក​ហាត់ និង​ប្រកួតសមគ្នាជាប្រចាំ​​ក្នុង​សាល​ប្រក់​ស័ង្កសី​មួយ ស្ថិតនៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ត្រៀម​ខ្លួន​ចូលរួមការ​ប្រកួត នៅ​លើ​ឆាក​​​អន្តរជាតិ ដែល​ត្រូវ​ធ្វើ​នៅ​ប្រទេស​ថៃ នា​ខែសីហា​ខាង​មុខ​នេះ។
ឈុតមួយនៃរឿងកុលាបប៉ៃលិន ដែលចៅចិត្រ លោកហ្លួង រតនសម្បត្តិ ជាមួយកូនស្រី និងលោក បាឡាត់ បានធ្វើដំណើរទៅក្រុងបាត់ដំបង តែចៃដន្យឡានខួច ក៏បានស្នាក់នៅក្នុងព្រៃមួយយប់ ក្នុងពេលរាត្រីក៏មានចោរមួយក្រុម មកប្លន់ទ្រព្យសម្បត្តិ សម្តែងដោយក្រុមឥសីវ៉ូលេ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ។ (ខេមបូចា/ ពក ពន្លឺ)

យុវជនយុវតីប្រមាណ​១០០នាក់រួមគ្នាសម្ដែងល្ខោននិយាយ ដើម្បី​ផ្សព្វផ្សាយពី​​តម្លៃកេរមរតកវប្បធម៌​ខ្មែរ

ក្រោមពាក្យស្លោក«រួមគ្នាដើម្បីល្ខោននិយាយ»​យុវជនយុវតីប្រមាណ​១០០​នាក់ដែលមកពី​៤៧​សាកលវិទ្យាល័យ បាន​រួមគ្នា​បង្កើតវេទិកាល្ខោននិយាយមួយ​​ដោយបាន​សម្តែង​រឿង​«​កុលាប​ប៉ៃលិន» ក្នុងគោលបំណងចង់ថែរក្សាកេរមរតកដូនតា និងជាពិសេសចង់ឱ្យកូនខ្មែរជំនាន់ក្រោយស្គាល់អំពីសិល្បៈល្ខោននិយាយ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម