សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

រដ្ឋាភិបាលចិនបានផ្តល់ជំនួយមនុស្សធម៌បន្ទាន់ប្រមាណ​២០​លាន​យ័ន សម្រាប់ជនភៀសសឹកកម្ពុជា

លោក អ៊ឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្ត្រីក្រសួងការបរទេស បានទទួលជំនួយមនុស្សធម៌បន្ទាន់ របស់រដ្ឋាភិបាលចិន ដែលមានតម្លៃ ២០លានយ័ន សម្រាប់ជនភៀសសឹកកម្ពុជា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។ (រូបភាព៖ ក្រសួងការបរទេស)
លោក អ៊ឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្ត្រីក្រសួងការបរទេស បានទទួលជំនួយមនុស្សធម៌បន្ទាន់ របស់រដ្ឋាភិបាលចិន ដែលមានតម្លៃ ២០លានយ័ន សម្រាប់ជនភៀសសឹកកម្ពុជា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។ (រូបភាព៖ ក្រសួងការបរទេស)

រដ្ឋាភិបាលចិនបានផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន២០លានយ័ន ប្រហែលជាង ២,៦ លានដុលា្លរអាមេរិក សម្រាប់ជនភៀសសឹកកម្ពុជា ដែលត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋាន ដោយ​សារជម្លោះព្រំដែនកម្ពុជា–ថៃ។ នេះបើយោងតាមហ្វេសប៊ុកផេករបស់ក្រសួងការបរទេសកម្ពុជា។

លោក អ៊ឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស បានទទួលជំនួយមនុស្សធម៌បន្ទាន់ របស់រដ្ឋាភិបាលចិន ដែលមានតម្លៃ ២០លានយ័ន សម្រាប់ជនភៀសសឹកកម្ពុជា ដែលត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ខ្លួន ដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ។

លោក អ៊ឹង រចនា បានទទួលជំនួយមនុស្សធម៌បន្ទាន់ ពីរដ្ឋាភិបាលចិន ដែលមានតម្លៃ ២០លានយ័ន សម្រាប់ជនភៀសសឹកកម្ពុជា កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។

លោកបានបន្តថា ក្នុងនាមរាជរដ្ឋាភិបាល ជាពិសេសជនភៀសសឹកជាង ៦០ម៉ឺននាក់ លោក រចនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដ៏មានសារៈសំខាន់នេះ សម្រាប់ជួយបំពេញសេចក្តីត្រូវការចំពោះមុខប្រចាំថ្ងៃរបស់ជនភៀសសឹកកម្ពុជា។

លោក Wang Wenbin បានថ្លែងលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៨ ខែធ្នូថា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន កំពុងជួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃ នៅខេត្តយូណានប្រទេសចិន ព្រមទាំងមានតំណាងយោធានៃប្រទេសទាំងបី ចូលរួមផងដែរ។

លោក Wang Wenbin បានថ្លែងថា៖ «សន្តិភាពគឺជាសេចក្តីប្រាថ្នារួមរបស់ប្រជាជនកម្ពុជានិងថៃ ហើយក៏ជាការស្វែងរកឥតឈប់ឈររបស់ប្រទេសចិនដែរ»។

លោកបានបន្តថា៖ «យើងស្វាគមន៍បទឈប់បាញ់ដែលប្រកាសដោយកម្ពុជានិងថៃ ហើយនឹងបន្តដើរតួនាទីយ៉ាងសកម្មនិងប្រកបដោយស្ថាបនាក្នុងការពង្រឹងបទឈប់បាញ់ ការកសាងទំនុកចិត្តគ្នាទៅវិញទៅមកឡើងវិញ និងបង្កើតសន្តិភាពយូរអង្វែងរវាងភាគីទាំងពីរ»។

លោក Wang Wenbin បានថ្លែងទៀតថា ចាប់តាំងពីមានការផ្ទុះឡើងនៃជម្លោះព្រំដែនរវាងកម្ពុជានិងថៃមក ប្រទេសចិនគឺជាប្រទេសដំបូងគេដែលផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ហើយក៏ជាប្រទេសដែលផ្តល់ជំនួយច្រើនជាងគេ គឺប្រមាណ ២០លានយ័ន។

ក្រសួងមហាផ្ទៃបានលើកឡើងថា គិតត្រឹមម៉ោង១​ រសៀលថ្ងៃទី២៧៨ ខែធ្នូ ឆ្នាំ២០២៥ ជនស៊ីវិលចំនួន ៣១នាក់បានស្លាប់ និង​៩៥នាក់​រងរបួស និងជាងកន្លះលាននាក់ត្រូវបានភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា និងថៃ។

ជាមួយគ្នានេះដែរ វៀតណាមស្វាគមន៍ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដែលប្រទេសកម្ពុជា និងថៃ បានយល់ព្រមលើបទឈប់បាញ់ភ្លាមៗ និងវិធានការដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែនរួមគ្នា។ នេះជាការលើកឡើងរបស់លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសសាធារណរដ្ឋសង្គមនិយមវៀតនាម នៅក្នុងសន្និសីទ្ធនៅទីក្រុងហាណូយនៅថ្ងៃនេះឆ្លើយតបនឹងសំណួរអំពីប្រតិកម្មរបស់វៀតណាមចំពោះបទឈប់បាញ់ក្នុងសេចក្តីថ្លែងការណ៍រួមនៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងប្រទេសកម្ពុជា និងថៃ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម