សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សាលាឧទ្ធរណ៍​ភ្នំពេញ​ បាន​សម្រេច​តម្កល់​សាលក្រមផ្តន្ទាទោស លោក រ៉ុង ឈុន

លោក រ៉ុង ឈុន ទីប្រឹក្សានៃគណបក្សកម្លាំងជាតិ បានថ្លែងក្នុងការធ្វើសន្និសីទកាសែត នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)
លោក រ៉ុង ឈុន ទីប្រឹក្សានៃគណបក្សកម្លាំងជាតិ បានថ្លែងក្នុងការធ្វើសន្និសីទកាសែត នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

សាលាឧទ្ធរណ៍​ភ្នំពេញ ​បាន​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ដែល​បាន​ផ្តន្ទាទោស ​លោក​ រ៉ុ​ង​ ​ឈុន ចំនួន៤ឆ្នាំ​ ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ និង​ដកហូត​សិទ្ធិ​នយោបាយ​ជា​អ​ចិន្រ្តៃយ៍ កាលពីឆ្នាំមុន ខណៈមេធាវី​របស់​លោក​បាន​សរសេរ​លិខិត​ស្នើសុំ​ពន្យារពេល​សវនាការ​ ​តែ​ត្រូវ​បាន​តុលាការ​បដិសេធ​។ យោងតាមអង្គការ លីកាដូ។​ ​

ការ​តម្កល់​ការ​ផ្តន្ទា​ទោស​នេះ​ ​ធ្វើឡើង​ជុំវិញ​ការចោទប្រកាន់​ថា​ ​លោក​ រ៉ុ​ង​ ​ឈុន​ ​បាន​បញ្ចេញមតិ​ ​ទាក់ទង​នឹង​ការបោកប្រាស់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​នៅ​កម្ពុជា​ ​និង​បញ្ហា​ព្រំដែន​ ​កម្ពុជា​-​វៀតណាម​​។ សូមបញ្ជាក់ថា លោក​ រ៉ុ​ង​ ​ឈុន​ ​និង​មេធាវី​របស់​លោក​ ​មិន​មានវត្តមានក្នុង​សវនាការ​នា​រសៀល​ថ្ងៃទី៣១ ខែមីនានោះ​ទេ។

​​លោក​ រ៉ុ​ង​ ​ឈុន​ ​ដែល​ជាសកម្ម​ជន​សិទ្ធិ​ការងារ​ ​និង​ជា​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​​ ​ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ​កាលពី​ឆ្នាំ​២​០​២​១​ ​និង​ធ្លាប់​ត្រូវ​បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​១​៥​ខែ​ផង​ដែរ​ ​។​ ​ការ​ផ្តន្ទាទោស​ជា​លើក​ទីពីរ​ ​ចំពោះ​បទ​ចោទ​ ​ញុះញង់​ ​ដដែល​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ ​នៅ​ថ្ងៃ​ទី​៥​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៥​ ​ហើយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​ផ្តន្ទាទោស​លោក​ រ៉ុ​ង​ ​ឈុន​ ​ដោយ​ដាក់ទោស​ពន្ធ​នាគា​រ​រយៈពេល​៤​​ឆ្នាំ​ ​និង​​ពិន័យ​ជា​ប្រាក់​ចំនួន​៤​លាន​រៀល​ (​ប្រហែល​ ​១​ ០​០​០ដុល្លារ​អាមេរិក​) ​និង​ដកហូត​សិទ្ធិ​បោះឆ្នោត​ ​និង​ឈរឈ្មោះ​បោះឆ្នោត​របស់​លោក​ ​ជាអចិន្ត្រៃយ៍​៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម