សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុមប្រឹក្សាសន្តិសុខជាតិ​ថៃ​អនុម័តឱ្យផ្អាកការអនុវត្តលើសេចក្តីប្រកាសរួមរវាងថៃ និង​កម្ពុជា

ពលរដ្ឋខ្មែរម្នាក់បង្ហាញផ្ទះរបស់គាត់នៅក្នុងភូមិព្រៃចាន់ ក្នុងខេត្តបន្ទាយមានជ័យ ជាកន្លែងដែលទាហានថៃបានបណ្តេញគ្រួសាររបស់គាត់ចេញ ហើយដាក់បន្លាលួសព័ទ្ធយក ក្នុងខែសីហា ឆ្នាំ២០២៥។ (ខេមបូចា/ យ៉ន សូវៀត)
ពលរដ្ឋខ្មែរម្នាក់បង្ហាញផ្ទះរបស់គាត់នៅក្នុងភូមិព្រៃចាន់ ក្នុងខេត្តបន្ទាយមានជ័យ ជាកន្លែងដែលទាហានថៃបានបណ្តេញគ្រួសាររបស់គាត់ចេញ ហើយដាក់បន្លាលួសព័ទ្ធយក ក្នុងខែសីហា ឆ្នាំ២០២៥។ (ខេមបូចា/ យ៉ន សូវៀត)

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆាន់វីរៈគុល បានបញ្ជាឱ្យផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព និងអនុញ្ញាតឱ្យមានប្រតិបត្តិការយោធា បន្ទាប់ពីការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) នៅព្រឹកទី១១ ខែវិច្ឆិកា ដោយសារតែទាហានពីរនាក់របស់ពួកគេបានរងរបួសដោយ​សារ​ការផ្ទុះមីនកាលពីថ្ងៃចន្ទ។

ក្រុមប្រឹក្សាបានពិភាក្សាអំពីការផ្អាកអនុវត្តសេចក្តីប្រកាសរួមជាមួយកម្ពុជា ដោយបញ្ឈប់ការដោះលែងទាហានកម្ពុជាចំនួន១៨នាក់ដែលត្រូវបានចាប់ខ្លួន ខណៈពេលដែលជំរុញឱ្យកម្ពុជាទទួលខុសត្រូវទាំងស្រុងចំពោះឧប្បត្តិហេតុនៃផ្ទុះមីន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយថៃនៅថ្ងៃអង្គារ។

ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Nattaphon Nakphanit បានលើកឡើងថា យោធាត្រូវបានផ្តល់ភ្លើងខៀវឱ្យគ្រប់គ្រងស្ថានភាពព្រំដែន ហើយថា «នឹងមិនមានកិច្ចចរចាទៀតទេ»

អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានបញ្ជាក់ថា កម្ពុជាមិនទាន់បានទទួលលិខិតផ្លូវការណាមួយពីរដ្ឋាភិបាលថៃទាក់ទងនឹងការផ្អាកកិច្ចព្រមព្រៀងសន្តិភាពនោះទេ។

លោកបានបន្ថែមថា កម្ពុជាបានចេញសេចក្តីថ្លែងការណ៍ពីររួចហើយ ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ប្រទេសថៃ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស មិនបានឆ្លើយតបទៅនឹងការសាកសួររបស់ប្រព័ន្ធផ្សព្វផ្សាយទេ ខណៈដែលអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានផ្អែកទៅលើសេចក្តីថ្លែងការណ៍ដែលបានចេញហើយ។

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thai National Security Council Approves Suspension of Thai-Cambodian Joint Declaration

18 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម