សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
ពាណិជ្ជកម្ម

ថៃបានបិទច្រកព្រំដែនរវាងកម្ពុជា-ថៃទាំងស្រុង លើកលែងតែសិស្ស និងអ្នកជំងឺ

យោធា​ថៃបាន​បិទទ្វារ​ព្រំដែន​នៅ​ម៉ោង​៤​រសៀល ដែល​បាន​កំណត់​ពេល​វេលា​ជា​ថ្មី​ដោយ​មិន​បាន​ជូន​ដំណឹង​ជា​មុន នៅថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២៥។ (ខេមបូចា/ព្រីង សំរាំង)
យោធា​ថៃបាន​បិទទ្វារ​ព្រំដែន​នៅ​ម៉ោង​៤​រសៀល ដែល​បាន​កំណត់​ពេល​វេលា​ជា​ថ្មី​ដោយ​មិន​បាន​ជូន​ដំណឹង​ជា​មុន នៅថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២៥។ (ខេមបូចា/ព្រីង សំរាំង)

យោធាថៃបានសម្រេចបិទច្រកព្រំដែនទាំងអស់រវាងកម្ពុជា-ថៃដោយឯកតោភាគីនៅយប់ថ្ងៃទី២៣ ខែមិថុនា ដោយអនុញ្ញាតឱ្យចេញចូលតែសិស្ស និងអ្នកជំងឺ។ យោងតាមមន្ត្រីកម្ពុជាបានបញ្ជាក់​។

លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ ប្រាប់ សារព័ត៌មានខេមបូចា ថា ថៃបាន​សម្រេចបិទច្រកព្រំដែនទាំងស្រុងដោយឯកតោភាគី ទាំងភ្ញៀវទេសចរ មធ្យោបាយផ្សេងៗ និងការធ្វើពាណិជ្ជកម្ម។

ប្រធានប៉ុស្តិ៍ត្រួតពិនិត្យនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក វ៉ាន់ ដារ៉ាន់ បានថ្លែងដែរថា ថៃបានបិទច្រកព្រំដែនរវាងកម្ពុជា-ថៃទាំងអស់ ព្រោះក្នុងលិខិតរបស់ភាគីថៃដែលសម្រេចបិទនេះចុះថ្ងៃទី២៣នេះ។

លោកបានបញ្ជាក់ថា៖ «បិទទាំងស្រុង លើកលែងតែសិស្ស និងអ្នកជំងឺ [អាចចេញចូលបាន]»

យោងតាមកាសែត The Nation បានសរសេរថា យោធាថៃកាលពីថ្ងៃចន្ទបានបញ្ជាឱ្យបិទច្រកព្រំដែនជាអចិន្ត្រៃយ៍ និងបណ្តោះអាសន្ននៅតាមព្រំដែនកម្ពុជា-ថៃ ដោយមានការលើកលែងសម្រាប់តែគោលបំណងមនុស្សធម៌ប៉ុណ្ណោះ។

222 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម