សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

គង់ ស្រីរ័ត្ន

អ្នកស្រី ងេល ងោះ ស្ត្រី វ័យ ៥៧ឆ្នាំ ជាជនជាតិដើមភាគតិចពូនង កំពុងអង្គុយដាំបាយ ក្នុងរោងបាយរបស់គាត់ ស្ថិតក្នុងភូមិ​ពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ រូបភាពថតនៅថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២៦។ (ខេមបូចា / ម៉ិច​ ជូឡាយ)

ជនជាតិដើមភាគតិចក្រីក្រ និងចាស់ជរាមួយចំនួនក្នុងខេត្តមណ្ឌលគិរី ជួបការលំបាកក្នុងការព្យាបាលជំងឺ

អ្នកស្រី ងេល ងោះ ប្រាប់ថា ខ្លួនបានស្នើសុំចុះឈ្មោះ​ធ្វើបណ្ណសមធម៌ ឬបណ្ណមូលនិធិសមធម៌សុខាភិបាល ដើម្បីអ្នកស្រីអាចទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋផ្សេងទៀតដោយមិនអស់ថ្លៃព្យាបាល តែយ៉ាងណាមិញ ជាច្រើនឆ្នាំមកហើយ «[ស្នើបណ្ណសមធម៌] ជិតពីរឆ្នាំហើយ» គ្រួសារអ្នកស្រីនៅមិនទាន់ទទួលបានបណ្ណមូលនិធិសមធម៌សុខាភិបាល ឬបណ្ណសមធម៌ណាមួយនោះទេ។
អ្នកស្រី ងេល ងោះ ស្ត្រី វ័យ ៥៧ឆ្នាំ ជាជនជាតិដើមភាគតិចពូនង កំពុងអង្គុយដាំបាយ ក្នុងរោងបាយរបស់គាត់ ស្ថិតក្នុងភូមិ​ពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ រូបភាពថតនៅថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២៦។ (ខេមបូចា / ម៉ិច​ ជូឡាយ)

ជនជាតិដើមភាគតិចក្រីក្រ និងចាស់ជរាមួយចំនួនក្នុងខេត្តមណ្ឌលគិរី ជួបការលំបាកក្នុងការព្យាបាលជំងឺ

អ្នកស្រី ងេល ងោះ ប្រាប់ថា ខ្លួនបានស្នើសុំចុះឈ្មោះ​ធ្វើបណ្ណសមធម៌ ឬបណ្ណមូលនិធិសមធម៌សុខាភិបាល ដើម្បីអ្នកស្រីអាចទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋផ្សេងទៀតដោយមិនអស់ថ្លៃព្យាបាល តែយ៉ាងណាមិញ ជាច្រើនឆ្នាំមកហើយ «[ស្នើបណ្ណសមធម៌] ជិតពីរឆ្នាំហើយ» គ្រួសារអ្នកស្រីនៅមិនទាន់ទទួលបានបណ្ណមូលនិធិសមធម៌សុខាភិបាល ឬបណ្ណសមធម៌ណាមួយនោះទេ។
អ្នកស្រី កាន សាមីន អាយុ៤១ឆ្នាំ គាំទ្រស្ត្រីដែលប្រឈមនឹងអំពើហិង្សាក្នុងគ្រួសារ នៅភូមិបឹងព្រីង ខេត្តបាត់ដំបង។ (រូបភាព៖ កែវ ប៉ូនីតា /HaRDstories)

នៅ​តាម​ភូមិ ស្ត្រីខ្មែរ​បង្កើត​​​​មធ្យោបាយ​ផ្ទាល់​ខ្លួន​ ដើម្បី​​សុវត្ថិភាព

ស្ថិតិស្តី​ពី​អំពើហិ​ង្សាក្នុងគ្រួសារនៅ​ប្រទេសកម្ពុជាបង្ហាញពីភាពល្អប្រ​សើរ ប៉ុន្តែស្ត្រីនៅតាមជនបទនៅតែពិបាកស្វែងរកជំនួយ ដែលមានប្រ​សិទ្ធ​​​ភាព។ អ្នកខ្លះកំពុងងាកទៅរកសមាជិកសហគមន៍ដូចជាអ្នក​ស្រី​ កាន សាមីន​​ ដែលអន្តរាគមន៍នៅពេលដំណោះស្រាយ​តាម​ផ្លូវ​តុលាការ និងការសម្របសម្រួ​ល​​បរាជ័យ​។
អ្នកស្រី ខុន ផាន់ណា កំពុងតែបេះបន្លែនៅក្រោមផ្ទះរបស់គាត់ ក្នុងខេត្តមណ្ឌលគិរី ។ រូបភាពថតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។ (ខេមបូចា/ម៉ិច ជូឡាយ)

សហគមន៍ជនជាតិដើមភាគតិចធ្លាក់ក្នុងបំណុលវិលជុំ ខាតបង់ទ្រព្យសម្បត្តិ និងប្រឈមបញ្ហាសុខុមាលភាព

អ្នកស្រី ផាន់ណា និយាយថា៖ «ខ្ចីពេលយើងខ្វះខាតបង់ធនាគារខាងអាធំអ៊ីចឹងទៅ យើងខ្វះខាតនៅផ្ទះកូនឈឺ ក៏យើងខ្ចីលុយរាប់។ លុយរាប់ មួយខែខ្ចី ៣០ម៉ឺន ៤០ម៉ឺន។ អត់ដឹងប៉ុន្មានទេការ អត់ដឹងទេ ដឹងតែ៤០ម៉ឺន មួយថ្ងៃ១ម៉ឺនប្រាំពាន់បីរយ»។
អ្នកស្រី រឿន ហែង កំពុងតែអង្គុយមើលវិញ្ញាបនបត្រនៅលើគ្រែក្នុងផ្ទះរបស់គាត់ក្នុងខេត្តមណ្ឌលគិរី ។ រូបភាពថតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។(ខេមបូចា/ម៉ិច ជូឡាយ)

ពីក្មេងកំព្រា និងមានពិការភាព តស៊ូជម្នះឧបសគ្គក្លាយជាតំណាង​សហគមន៍​​ជនជាតិដើមភាគតិចមួយរូបដ៏រឹងមាំ

មណ្ឌលគិរី៖ ស្ថិតត្រង់ផ្លូវបំបែកទៅកាន់ទឹកជ្រោះប៊ូស្រា មានផ្ទះ​ឈើមួយដែលមានដំណាំព័ន្ធជុំវិញ ដូចជា ដើមប័រ ចេក ដំឡូង ស្វាយ ហើយមានលក់កាហ្វេ និងទិន្នផលព្រៃឈើដូចជាទឹកឃ្មំ ជ័រឈើ បន្លែ ផ្លៃឈើ នោះគឺជាផ្ទះរបស់តំណាងសហគមន៍ជនជាតិដើមភាគតិចពូនង អ្នកស្រី រឿន ហែង មានអាយុ ៤០ឆ្នាំ។ អ្នកស្រីបានប្រាប់សារព័ត៌មានខេមបូចាថា អ្នកស្រី  កើត និង​ធំឡើងក្នុងស្ថានភាពពិបាកខ្លាំង បន្ទាប់ពីគ្រួសាររបស់អ្នកស្រីបានបាត់បង់ជីវិតទាំងគ្រួសារ នៅចុងឆ្នាំ១៩៩០។
លោក ណុល​ នី អាយុ៥៩ឆ្នាំ ជាអតីតទាហាន ដែលមានពិការភាពជើងខាងឆ្វេងដោយសារតែដើរជាន់គ្រាប់មីន កំពុងឈរនៅមុខតង់របស់គាត់​ នៅជំរំភៀសសឹក ក្នុងខេត្តព្រះវិហារ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ​ ២០២៥​ ។ (ខេមបូចា/ ម៉ិច ជូឡាយ)

ជនភៀសសឹកដែលធ្លាប់ឆ្លងកាត់ភ្លើងសង្រ្គាម និងធ្លាក់ខ្លួន«ពិការភាព» ពួកគេមិនចង់បានអ្វីក្រៅពី«សន្តិភាព»

ចម្ងាយប្រមាណ៤៥គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ ដែលស្ថិតនៅលើដីក្រហម ក្រោមផ្ទៃមេឃខៀវស្រងាត់គ្របដណ្ដប់ពីលើ គឺមានដីទួលដ៏ធំមួយ បណ្ដុំទៅដោយខ្ទមដែលប្រក់តង់តូចធំរាប់ពាន់តង់ ខណៈពេលដែល មានចាស់ជរា ស្ត្រីមេម៉ាយ និងជនដែលមានពិការភាពកំពុងតែអង្គុយក្នុងខ្ទមតូចៗរបស់ពួកគេ ឯក្មេងៗវិញកំពុងតែរត់លេងនៅលើដងផ្លូវដែលមានស្លាកសញ្ញាមួយដ៏ធំសរសេរថា «កម្ពុជាត្រូវការសន្តិភាព»។
អ្នកស្រី ប៉ូ សាលឿន ពលរដ្ឋផ្ទុកមេរោគអេដស៍ក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ (រូបភាព៖ គង់ ស្រីរ័ត្ន)

អ្នក​ផ្ទុកមេរោគ​អេដស៍​ឃុំ​រកា​ត្រូវរងការរើសអើង និងប្រឈមមុខគ្មានការងារធ្វើ

រកា គឺជាឈ្មោះភូមិមួយ ស្ថិតនៅក្នុងឃុំរកា នៃស្រុកសង្កែ ខេត្តបាត់ដំបង។ ភូមិនេះ ក្រៅពី​ហ៊ុំព័ន្ធ​ទៅ​ដោយ​ដំ​ណាំ​​ហូប​ផ្លៃ ដែលលម្អដោយពណ៌បៃតងខៀវខ្ចី ស្ទើរគ្រប់រដូវកាលហើយ ក៏មាន​អូរធម្មជាតិ​ហូរកាត់​ខ្វែងខ្វា​ត់​ដោ​យ​អ​ន្លើ​រ ដែលស្ទើរតែបង្កើតភូមិនេះ ឱ្យក្លាយជាកូនកោះមួយ នៅលើទីវាលទំនាបយ៉ាង​ដូច្នោះដែរ។ នៅ​ពេល​ដែ​ល​​ខ្យល់ជំនោរបក់មកម្តងៗ យើង​មាន​អារម្មណ៍​ថា គួរឱ្យរំភើប​រីករាយបំផុត។ ប៉ុន្តែ ជាអកុស​លប្រវត្តិ​នៃ​​ភូ​មិ​នេះ មិនមែន​គួរឱ្យរំភើប ដូចទិដ្ឋភាព​ដែល​យើងបានឃើញនោះឡើយ។ តាមពិតទៅ ទីនេះ​ហើ​យ​ដែល​​គេ​ស្គា​ល់គ្រប់គ្នាថាជាភូមិ​ដែល​មានអ្នកឆ្លង និងផ្ទុកមេរោគអេដស៍ ស្ទើរគ្រប់ខ្នងផ្ទះ ដោយមិនដឹ​ង​ខ្លួ​ន​​។
ផ្នូរជីដូនជីតារបស់ជនជាតិដើមភាគតិច ស្ថិតនៅភូមិប្រាក់១ ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ម៉ិច ជូឡាយ)

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជាច្រើន​រងផលប៉ះពាល់ពី​ការ​អូសបន្លាយ​ការ​ចុះបញ្ជីកម្មសិទ្ធិដីធ្លី

ប្រជាសហគមន៍ជនជាតិដើមភាគតិចជាច្រើនលើក​ឡើង​ថា ​ពួកគាត់​ចំណាយ​ថវិកា​ និង​ពេលវេលាជាច្រើនឆ្នាំ​ដើម្បី​ស្នើ​សុំ​ឱ្យ​​​រដ្ឋាភិបាល​ចុះបញ្ជីដីធ្លីជាដីសមូហភាព ប៉ុន្តែដំណើរការនៃការចុះបញ្ជីមានភាពស្មុគស្មាញ និងអូសបន្លាយពេលជាច្រើនឆ្នាំ ខណៈ​ពួកគាត់​បារម្ភ​ថា ការអូស​បន្លាយនេះ អាច​ធ្វើ​ឱ្យ​ពួក​គាត់​ប្រឈម​នឹង​ការ​បាត់បង់​ដីធ្លី​ដោយសារ​អ្នកមាន​លុយ​មាន​អំណាច​មួយ​ចំនួន ដូច​ករណី​ដែល​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ផ្សេងទៀត​បាន​ជួបប្រទះ​។

ព័ត៌មានថ្មី

អត្ថបទពេញនិយម