សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ឃី សុវុឌ្ឍី

បុគ្គលិកអង្គការធ្វើផ្នែកសុខាភិបាលជួបប្រជុំនៅវត្តជាមួយអ្នកជំងឺរបេង អតីតអ្នកជំងឺ និងអ្នករងផលប៉ះពាល់ដោយសារជំងឺរបេង ដើម្បីចងក្រងបង្កើតអ្នកជំងឺរបេងសហគមន៍។រូបភាពថតថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១។ ផ្តល់ឲ្យ

អតីតអ្នកជំងឺរបេងចែករំលែកបទពិសោធន៍ ខណៈការប្រយុទ្ធប្រឆាំងជំងឺនេះឲ្យចប់នៅតែបន្ត

គិត​មក​ដល់​ពេល​នេះ លីដា មាន​វ័យ​ ៣៤ឆ្នាំ​ ជា​អ្នក​រស់​នៅ​ស្រុក​ស្អាង​ ខេត្ត​កណ្ដាល។ អ្នក​ស្រី​លើក​ឡើ​ង​ថា ខ្លួន​បាន​ក្អក​អស់​រយៈពេល​ប្រហែល​ពីរ​សប្ដាហ៍ អស់កម្លាំង​ខ្លាំង ពិបាក​ដក​ដង្ហើម និង​ស្រក​ទម្ងន់​ទៀត​ផង​។ អ្នកស្រី​ លីដា បាន​កើត​ជំងឺរបេង​កាលពី​ជាង​ពីរ​ឆ្នាំ​កន្លង​ទៅ ហើយ​ពេល​នេះ​អ្នកស្រី​បាន​ជាសះ​ស្បើយ​ទាំង​ស្រុង​ហើយ​ដែរ។ យ៉ាងណា អ្នកស្រី នៅ​តែចងចាំ​ពីភាព​លំបាក​ក្នុង​ការ​តស៊ូ​ប្រឆាំង​នឹង​ជំងឺ​របេង​។​​
អ្នកជាប់ពន្ធនាគារចេញពីរថយន្តដឹកអ្នកទោសដ៏ចង្អៀត ដើម្បីចូលរួមសវនាការនៅតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

អ្នកជាប់ឃុំទាំងអស់នៅកម្ពុជានឹងធ្វើតេស្ត ក្រោយរកឃើញអ្នកជាប់ពន្ធនាគារនៅខេត្តព្រះសីហនុមានវិជ្ជមានកូវីដ១៩

អ្នក​ជាប់ព​ន្ធនាគារ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​នឹង​ត្រូវធ្វើ​តេស្ត​រក​កូវីដ១៩ ក្រោយពី​អ្នក​ជាប់ឃុំ​ចំនួន៣៤​នាក់​នៅ​ពន្ធនាគារ​ខេត្ត​ព្រះ​សីហនុ ត្រូវ​រក​ឃើញថា​មាន​វិជ្ជមាន​កូវីដ១៩​។
មន្ត្រីសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ ក្នុងតំបន់ក្រហមរបស់ខេត្តព្រះសីហនុ ថ្ងៃទី៦ ខែឧសភា ដែលរូបភាពនេះត្រូវបានបង្ហោះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុបន្តបិទខ្ទប់មួយសប្តាហ៍ទៀត ខណៈពលរដ្ឋខ្លះត្អូញត្អែរពីបញ្ហាខ្វះស្បៀង

លោក ចាវ លើកឡើងថា៖«ឥឡូវនេះបញ្ហាធំ គឺខ្ញុំមិនមានចំណូលប្រចាំថ្ងៃ...ខ្ញុំមិនមានប្រាក់ត្រៀមទុកទេ ព្រោះការងារខ្ញុំរកចំណូលបានត្រឹមមួយថ្ងៃសម្រាប់មួយថ្ងៃ»។
កម្មករជិះរថយន្តចង្អៀតចេញពីរោងចក្រមួយ បន្ទាប់ពីបញ្ចប់ការងារ នៅតំបន់ជាយក្រុងភ្នំពេញ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ខណៈរោងចក្របើកដំណើរការឡើងវិញ អ្នកដែលមិនអាចត្រឡប់ទៅធ្វើការវិញ បន្តជួបការលំបាក

ថ្ងៃ​អាទិត្យ​​សប្តាហ៍​នេះ​នឹង​មាន​រយៈពេល​មួយ​ខែ​ បន្ទាប់​ពី​ការ​កើន​ឡើង​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ដែលបាន​បង្ខំ​ឲ្យ​មាន​ការ​បិទ​​រោងចក្រ​ D'Luxe International Co., Ltd ជា​រោងចក្រ​មួយ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​ក្នុង​ចំណោម​រោងចក្រ​​រាប់រយ​ទៀត​ ដែល​បាន​ផ្អាក​ដំណើរការ​ ចាប់​តាំង​​ពី​ថ្ងៃ​ទី០៩ ខែ​មេសា​មក។
បុរសម្នាក់ឆ្លងរបាំងថ្មបិទផ្លូវក្នុងតំបន់ក្រហមរាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ទីក្រុងភ្នំពេញ និងតាខ្មៅបញ្ចប់ការបិទខ្ទប់ តែតំបន់គោលដៅមួយចំនួនអាចនៅបន្តបិទដដែល

សម្រាប់​រយៈពេល​ពីរ​សប្ដាហ៍​កន្លង​មក​នេះ​ចំនួន​ឆ្លង​កូវីដ១៩​នៅ​កម្ពុជា គិត​ជាមធ្យម​មាន​ប្រហែល​៥០០​ទៅ៦០០ករណី​ក្នុង​មួយថ្ងៃៗ។ នៅ​ថ្ងៃអង្គារ​ ក្រសួងសុខាភិបាល​ប្រកាស​រក​ឃើញ​៩៣៨ ករណី​បន្ថែម​ទៀត ក្នុង​នោះ​ភ្នំពេញ​មាន​ចំនួន​៦០៨​ករណី ខេត្តកណ្តាល១៧៥ ខេត្ត​បន្ទាយ​មានជ័យ​៥១ករណី ខេត្ត​ព្រះសីហនុ​​៧៧ករណី កំពង់ស្ពឺ១៤ករណី ក្រៅពី​នោះ​មាន​នៅ​ខេត្តតាកែវ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ បាត់ដំបង និងសៀម​រាប។​
របាំងដែកដាក់លើស្ពានក្នុងតំបន់ក្រហម ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

យោធាចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដល់អ្នករស់នៅតំបន់ក្រហមនៅចុងសប្ដាហ៍នេះ

រដ្ឋាភិបាល​នៅ​ថ្ងៃទី​១ ខែឧសភា ខាង​មុខ​​នឹង​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់វ៉ាក់សាំង​បង្ការ​កូវីដ១៩ ដល់​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​តំបន់ក្រហម ដែល​ជា​តំបន់មាន​វិធានការ​តឹង​រឹង​ក្នុង​ពេល​បិទខ្ទប់ ដោយសារ​តែ​តំបន់​នេះមាន​កម្រិត​ឆ្លង​កូវីដ១៩​ខ្ពស់​។ លោក ឥត សារ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង​ និងជានាយសេនាធិការ​ចម្រុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ត្រូវ​បាន​ចាត់តាំង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រៀបចំ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​តំបន់​ក្រហម​។ លោក ឥត សារ៉ាត់ មាន​ប្រសាសន៍​តាម​ទូរសព្ទ​ថា៖ «​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ជូន​ប្រ​ជា​ពល​រដ្ឋ​ក្នុង​តំបន់​ក្រហម​នឹង​ត្រូវ​ចាប់​ផ្ដើម​ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៣០ ខែឧសភា»។ លោក ឥត សារ៉ាត់ មានប្រសាសន៍ថា…
មន្ត្រីសុខាភិបាលកំពុងយកសំណាកកម្មករនៅសហគ្រាស ឌីន ហាន សម្រាប់ធ្វើតេស្តកូវីដ១៩ បន្ទាប់ពីកម្មករជាច្រើនមានវិជ្ជមានកូវីដ១៩ ថ្ងៃទី៨ ខែមសា ឆ្នាំ២០២១។ បញ្ញា ឆព័ណ្ណ

កម្មករជាង១៦០០នាក់ មកពីរោងចក្រកាត់ដេរចំនួន២០៦ ឆ្លងជំងឺកូវីដ១៩

យោងតាម​មន្ត្រីជាន់ខ្ពស់ក្រ​សួង​ការងារ​បានឲ្យដឹងថា កម្មករ​រោងចក្រ​កាត់​ដេរ​ឆ្លងជំងឺ​កូវីដ១៩​​ មានចំនួន​ច្រើន​​ក្នុង​ចំណោម​ករណី​ឆ្លងសរុប​​នៅ​កម្ពុជា ដោយ​គិត​មក​ដល់ពេល​នេះ​មានកម្មករឆ្លងចំនួន ​១ ៦៧៣​នាក់ មក​ពី​រោង​ចក្រ​ចំនួន២០៦ ​ចាប់តាំង​ពី​ការ​ផ្ទុះ​រាល​ដាល​ក្នុង​ព្រឹត្តិ​ការណ៍សហគមន៍​​២០ កុម្ភៈ។ បន្ថែម​ពី​នេះ​កម្មករ​ជាង​១៧ ០០០​នាក់​ផ្សេង​ទៀត​កំពុង​ជាប់​ធ្វើ​ចត្តាឡីស័ក និង​តាម​ដាន​សុខភាព​បន្ទាប់ពី​បាន​ប៉ះពាល់​ផ្ទាល់ជា​មួយ​អ្នកវិជ្ជមាន​កូវីដ១៩​។​
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុចុះត្រួតពិនិត្យរបាំងនៅក្រុងព្រះសីហនុ ដែលដាក់ដើម្បីរារាំងប្រជាពលរដ្ឋមិនឱ្យចូលឬចាកចេញពីតំបន់បិទខ្ទប់នោះ។ រូបថតបង្ហោះលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

អាជ្ញាធរខេត្តសម្រេចបិទខ្ទប់ក្រុងព្រះសីហនុនិងកំណត់ភូមិចំនួនប្រាំជា «តំបន់ក្រហម»

កាលពីព្រលឹមថ្ងៃសុក្រ ក្រុងព្រះសីហនុត្រូវបានបិទខ្ទប់ ដែលធ្វើឱ្យក្រុងនេះក្លាយជាក្រុងទី៣នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបិទខ្ទប់ នៅពេលមានការរីករាលដាលជំងឺកូវីដ១៩ កាន់តែធ្ងន់ធ្ងរឡើង។ ភូមិចំនួន៥ត្រូវបានគេកំណត់ថាជា «តំបន់ក្រហម» ដែលត្រូវអនុវត្តវិធានការណ៍តឹងរ៉ឹងជាងមុន។
ស្ត្រីម្នាក់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅភ្នំពេញកាលពីថ្ងៃទី១ ខែមេសាឆ្នាំ ២០២១។ ខេមបូចា/ ព្រីង សំរាំង

ភាពយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំង អំឡុងពេលបិទខ្ទប់អាចធ្វើឱ្យរាំងស្ទះដល់ភាពជោគជ័យនៃកម្មវិធីផ្តល់វ៉ាក់សាំងរបស់កម្ពុជា

ទោះបីជាប្រទេសកម្ពុជាកំពុងព្យាយាមទប់ស្កាត់ការរីករាលដាលដ៏អាក្រក់នៃជំងឺកូវីដ -១៩ក៏ដោយ ក៏ប្រទេសនេះបានដំណើរការចាក់វ៉ាក់សាំងបានច្រើនជាងប្រទេសជិត ខាងរបស់ខ្លួន ដោយមានប្រជាពលរដ្ឋជិត១,៣លាននាក់បានទទួលយ៉ាងហោច ណាស់ដូសទី១ នេះបើតាមតួលេខដែលចេញផ្សាយកាលពីថ្ងៃពុធដោយក្រសួងសុខា ភិបាលនិងក្រសួងការពារជាតិ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម