ពលករខ្មែរជាង៣០០នាក់ រកឃើញផ្ទុកជំងឺរបេង ក្រោយត្រឡប់ពីប្រទេសថៃក្នុងបរិបទកូវីដ-១៩
ចាប់តាំងពីខែមករា ឆ្នាំ២០២០ ដល់ខែវិច្ឆិកា ឆ្នាំ២០២១ អង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM) បានត្រួតពិនិត្យលើពលករចំណាកស្រុកកម្ពុជាចំនួន ១៥ ០៣៤នាក់ ដើម្បីរកមើលជំងឺរបេង។ អង្គការអន្តជាតិនេះ ថាមានតែពលករចំនួន ១ ៥១៩នាក់ប៉ុណ្ណោះបានធ្វើតេស្តរកជំងឺរបេង និងថាក្នុងនោះមានពលករសរុប ៣៤២នាក់ មានស្រី ១៦៦នាក់ មានវិជ្ជមានជំងឺរបេង និងបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាព។