សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ឃី សុវុឌ្ឍី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលគាល់ព្រះមហាក្សត្រ នរោត្តម សីហមុនី នៅថ្ងៃព្រឹកថ្ងៃទី២៦ កក្កដា ដើម្បីពិភាក្សាពីការផ្ទេរអំណាចទៅលោក ហ៊ុន ម៉ាណែត។ (Fresh News)

ព្រះមហាក្សត្រ យល់ព្រមតែងតាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នៅខែសីហា

លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ហើយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​​​សំខាន់ៗ​​នឹង​ចុះ​ចេញ​ពី​មុខ​តំណែង​បន្ទាប់​ពី​សភា​ជាតិ​បាន​កោះ​ប្រជុំ​នៅ​ខែ​សីហា នេះ​ បើយោងតាមប្រសាសន៍លោកនាយករដ្ឋមន្ត្រីនៅរសៀលថ្ងៃពុធនេះ។
លោកនាកយករដ្ឋមន្ត្រីហ៊ុន សែន ដើរក្បែរលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ពេលចូលរួមកម្មវិធីប្រគល់-ទទួលពហុកីឡាដ្ឋានជាតិមរតកតេជោ នៅភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ Tang Chhin Sothy/Pool

រដ្ឋមន្ត្រីការបរទេសចិនប្រគល់ពហុកីឡាដ្ឋានតម្លៃ១៥០លានដុល្លារដល់កម្ពុជា ហើយសន្យាផ្ដល់ជំនួយបន្ថែម២៧០លានដុល្លារ

រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី កាល​ពី​ថ្ងៃអាទិត្យ បាន​សន្យា​​ផ្ដល់​ជំនួយ​២៧០​លាន​ដុល្លារ និង​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ចំនួន​បី​លាន​ដូស​ បន្ថែម​ទៀត​ដល់​កម្ពុជា​។ លោក ក៏បាន​ចូលរួម​ប្រគល់​ពហុកីឡាដ្ឋាន​ជាតិ​មរតកតេជោ ទើប​សាង​សង់​រួច មាន​តម្លៃ​ប្រមាណ​១៥០​លាន​ដុល្លារ ដែល​នេះ​ជា​ជំនួយ​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​ធំបំផុត​របស់​ចិន​សម្រាប់​កម្ពុជា​។​
អគារណាហ្គាវើលមានសភាពស្ងប់ស្ងាត់ដោយសារស្ថានភាពរីករាលដាលជំងឺ ប៉ុន្តែការបញ្ឈប់បុគ្គលិកយ៉ាងច្រើនរបស់ក្រុមហ៊ុនកាស៊ីណូនេះនៅតែបន្តធ្វើឲ្យមានភាពរំជើបរំជួល។ រូបភាពថត កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ក្រុមប្រឹក្សាអាជ្ញាកណ្តាលមិនពិចារណាលើការទាមទាររបស់បុគ្គលិកណាហ្គាវើលដ៍ដែលត្រូវបានបញ្ឈប់ពីការងារ

ក្រុមប្រឹក្សាអាជ្ញាកណ្តាលកាលពីថ្ងៃសុក្របានបដិសេធមិនពិចារណាលើការទាមទាររបស់បុគ្គលិកណាហ្គាវើលដ៍ ដែលត្រូវបានបញ្ឈប់ពីការងារចំនួន៣៧៣នាក់ដែលបានព្យាយាមជំទាស់នឹងគម្រោងបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំរបស់ក្រុមហ៊ុនកាស៊ីណូនេះ។
លោក រ៉ុង ឈុន មេដឹកនាំសហជីពចូលរួមធ្វើបាតុកម្មជាមួយកម្មកររោងចក្រ Violet Apparel នៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ក្រុមអ្នកជំនាញសិទ្ធិមនុស្សUNថ្កោលទោសចំពោះការផ្តន្ទាទោសមេដឹកនាំសហជីព លោក រ៉ុង ឈុន

ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានរិះគន់អាជ្ញាធរកម្ពុជាជុំវិញការផ្តន្ទាទោសលោក រ៉ុង ឈុន មេដឹកនាំសហជីពឲ្យជាប់ពន្ធនាគារពីរឆ្នាំកាលពីសប្តាហ៍​មុនជុំវិញការអត្ថាធិប្បាយរបស់លោកអំពីការបោះបង្គោលព្រំដែន។ សកម្មជន​ពីររូប​ផ្សេងទៀតត្រូវបានផ្តន្ទាទោស២០ខែដោយសារធ្វើការតវ៉ាដោយសន្តិវិធីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន។
ស្រ្តីម្នាក់ឈរនៅមុខផ្ទះរបស់ខ្លួនជិតផ្សារចាស់ដែលត្រូវបានបិទខ្ទប់ ក្នុងខណ្ឌដូនពេញ ក្រុងភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

កម្ពុជាមានករណីឆ្លងជំងឺកូវីដ១៩ប្រភេទដែលតា ជិត១.០០០ករណី

ក្រសួងសុខាភិបាលបានចេញរបាយការណ៍មួយដោយបង្ហាញថា មានករណីឆ្លង​វីរុស​បំប្លែង​ថ្មី​ដែលតា (Delta) ជិត​ ១.០០០​ករណី ត្រូវ​បាន​រកឃើញ​នៅទូទាំង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ចុង​ខែ​មីនា​កន្លងមក។​​
នគរបាល និងកងរាជអាវុធហត្ថជាច្រើននាក់ត្រូវបានដាក់ពង្រាយនៅមណ្ឌលជីវិតថ្មីភ្នំបាក់ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីបង្ក្រាបការតវ៉ាពីអ្នកជំងឺដែលទាមទារចង់ទៅព្យាបាលនៅផ្ទះបន្ទាប់ពីតេស្តវិជ្ជមានកូវីដ-១៩។ រូបភាពបង្ហោះនៅលើទំព័រហ្វេសប៊ុករដ្ឋបាលខេត្តបន្ទាយមានជ័យ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

យុវជនរាប់រយនាក់នៅមណ្ឌលបន្សាបគ្រឿងញៀនខេត្តបន្ទាយមានជ័យតេស្តវិជ្ជមានកូវីដ-១៩

យុវជន​ជាង​៦០០​នាក់ ដែល​កំពុង​ព្យាបាល​សារធាតុញៀន​នៅ​មជ្ឈមណ្ឌល​ជីវិត​ថ្មី​ភ្នំបាក់​ខេត្ត​បន្ទាយ​មាន​ជ័យ ក្នុង​ស្រុក​សិរីសោភ័ណ បាន​តេស្ត​វិជ្ជមាន​កូវីដ-១៩ ចាប់តាំងពី​ថ្ងៃទី​១៦ ខែសីហា កន្លង​មក​។ ក្នុង​ចំណោម​នោះ មាន​សំណាក​ចំនួន​២០​របស់​អ្នក​វិជ្ជមាន​ ត្រូវ​បាន​វិទ្យាស្ថានប៉ាស្ទ័រ​ ក្នុង​រាជធានី​ភ្នំពេញ​បញ្ជាក់​ថាផ្ទុក​​វីរុស​កូវីដ-១៩ បំប្លែង​ថ្មីដែល (Delta)។​
លោក រ៉ុង ឈុន មេដឹកនាំសហជីពចូលរួមធ្វើបាតុកម្មជាមួយកម្មកររោងចក្រ Violet Apparel នៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ខែកក្កដា។ ខេមបូចា/បញ្ញា ឆព័ណ្ណ

លោក រ៉ុង ឈុន ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពីរឆ្នាំជុំវិញការធ្វើអត្ថាធិប្បាយអំពីបញ្ហាព្រំដែន

មេដឹកនាំសហជីព​ លោក រ៉ុង ឈុន ត្រូវបានផ្តន្ទាទោសឲ្យជាប់​ពន្ធនាគាររយៈ​ពេល​២ឆ្នាំពីបទញុះញង់កាលពីថ្ងៃពុធ ចំពោះការអត្ថាធិប្បាយអំពីសហគមន៍មួយនៅ​តាម​បណ្តោយព្រំដែនវៀតណាម​បានបាត់បង់​ដីអំឡុងពេលដំណើរការបោះបង្គោល​ព្រំដែន​។ សកម្មជន សរ កន្និកា និង តុន និមល ត្រូវបានផ្តន្ទាទោស​ដាក់ពន្ធនាគារ​២០ខែពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយសារតែ​ពួកគេបានអំពាវនាវជាសាធារណៈឲ្យមានការដោះលែងមេដឹកនាំសហជីពដែលកំពុងជាប់ពន្ធនាគារ។
ពលករខ្មែរដើរចូលក្នុងមណ្ឌលធ្វើចត្តាឡីស័កក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ រូបភាពផ្ដល់ឲ្យ

ចំនួនពលករខ្មែរត្រឡប់ពីប្រទេសថៃបន្តកើនឡើង

ពលករខ្មែរជា​ច្រើន​នាក់​បន្ត​ធ្វើ​ដំណើរ​ត្រឡប់​ពី​ប្រទេស​ថៃ​​ចូលទឹក​ដី​កម្ពុជា​វិញ បន្ទាប់​ពី​កម្ពុជាបាន​បើកច្រកព្រំដែន​​ឡើង​វិញ ដោយគ្រាន់​តែនៅថ្ងៃអាទិត្យ​កន្លង​ទៅ​មាន​ពល​ករ​រហូត​ដល់​ជាង​១ ៤០០​នាក់​បាន​មក​ដល់​ខេត្ត​បន្ទាយ​មាន​ជ័យ​។
អ្នកភូមិឡពាងទប់ទំនប់ដែលជាផ្នែកមួយនៃបឹងពោធិ៍ដើម្បីរក្សាទុកទឹក កាលពីឆ្នាំ២០២០។រូបភាពផ្តល់ឲ្យ

សកម្មជនបីរូបនៅខេត្តកំពង់ឆ្នាំងត្រូវបានតុលាការកោះហៅមកសាកសួរពីបទប៉ុនប៉ងឃាតកម្ម

តុលាការ​ខេត្ត​កំពង់ឆ្នាំង​បាន​កោះហៅ​សកម្មជន​ដីធ្លី​បី​នាក់​ដើម្បី​មក​សាកសួរ​ជុំវិញ​ការ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​​ឃាតកម្ម និង​បទ​បំផ្លិចបំផ្លាញ​ដោយ​ចេតនា​ បន្ទាប់​ពី​ក្រុម​សកម្មជន​​នេះ​ត្រូវ​​បានចោទប្រកាន់​​ថា បាន​ប្រើប្រាស់​កាំបិត ​ដើម្បី​បំផ្លាញ​សំណាញ់​ ក្នុង​ឃុំ​តាជេស​ ស្រុក​កំពង់ត្រឡាច។ ក្រុម​សកម្មជន​នេះ​​បាន​លើកឡើង​ថា បឹង​ពោធិ៍​ជា​ផ្នែក​មួយ​នៃ​បឹង​អភិរក្ស បើ​ទោះ​បីជា​អាជ្ញាធរ​មូលដ្ឋាន​មិន​យល់ស្រប​ក៏​ដោយ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម