សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ឃី សុវុឌ្ឍី

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខែ្មរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានឃាត់ខ្លួននៅក្បែរស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ខណៈដែលកញ្ញាបានចូលរួមធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ។ រូបថតនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ ពាក់ព័ន្ធនឹងការមិនគោរពលក្ខខណ្ឌរបស់តុលាការ

កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីព​ណាហ្គាវើលដ៍​ត្រូវបានតុលាការសម្រេចឃុំខ្លួន ពាក់ព័ន្ធ នឹងការមិន​គោរពតាមលក្ខខណ្ឌដែលដាក់ឱ្យស្ថិតនៅ​ក្រោមសមត្ថកិច្ចតុលាការ​កាលពីព្រឹក​ថ្ងៃ​ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីគាត់ត្រូវបានសមត្ថកិច្ចប៉ូលិសអន្តោប្រវេសន៍ឃាត់ខ្លួន ខណៈ​​កញ្ញា​​ត្រឡប់​មកពី ប្រទេសអូស្រ្តាលី។ យោងតាមអ្នកនាំពាក្យសាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ​។
សកម្មជនមាតាធម្មជាតិ៣រូបត្រូវបាននាំមកសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញកាលពីនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

តុលាការចោទប្រកាន់សកម្មជនបរិស្ថានពីបទរួមគំនិតក្បត់និងប្រមាថព្រះមហាក្សត្រ

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនសកម្មជនបរិស្ថាន៣រូបជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទរួមគំនិតក្បត់និងប្រមាថព្រះមហា ក្សត្រ។ សហស្ថាបនិកនៃក្រុមបរិស្ថានមាតាធម្មជាតិក៏ត្រូវបានចោទប្រកាន់ដោយកំបាំងមុខផងដែរ។
អ្នកលក់បន្លែ និងទំនិញផ្សេងទៀតចាប់ផ្តើមលក់នៅផ្សារធំថ្មី បន្ទាប់ពីសាលារាជធានីភ្នំពេញអនុញ្ញាតឲ្យផ្សាររដ្ឋទាំងអស់បើកដំណើរការឡើងវិញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ផ្សាររដ្ឋនៅភ្នំពេញបើកដំណើរការឡើងវិញ ទោះបីចំនួនអ្នកឆ្លងកូវីដ១៩នៅតែខ្ពស់

លោក​មានប្រសាសន៍​ថា៖ «យើង​អនុញ្ញាត​ឲ្យតូបទាំងអស់​បើក​ឡើង​វិញ ប៉ុន្តែ​មាន​អ្នក​លក់​ប្រហែល​ពី​ប្រាំទៅ​ដប់​ភាគ​រយ​ប៉ុណ្ណោះ​បាន​មក​បើក​តូប​លក់​ក្នុង​ចំណោម​តូប​ទាំងអស់​៥ ៦៨៩ ពីព្រោះ​ថ្ងៃនេះ​ជា​ថ្ងៃ​ដំបូង​...​ស្អែក ឬខាន​ស្អែក​ពួកគាត់​នឹង​មក​លក់​កាន់​តែ​ច្រើន​»។​
អាជ្ញាធរខណ្ឌឬស្សីកែវ រាជធានីភ្នំពេញចាប់ផ្តើមចុះរុះរើផ្ទះបណ្តែតទឹកនៅតាមដងទន្លេសាប កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

អាជ្ញាធររាជធានីភ្នំពេញចាប់ផ្តើមរុះរើផ្ទះបណ្តែតទឹកតាមដងទន្លេ

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា ជា ទូទៅ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ផ្ទះ​បណ្តែត​ទឹក​បាន​សហការ​ជា​មួយ​សេចក្តីសម្រេច​របស់សាលារាជធានីភ្នំពេញក្នុងការរុះរើនូវអ្វី ដែលគេហៅថា ជាការរស់នៅដោយខុស ច្បាប់តាមដងទន្លេ។ លោកបានប្រាប់ខេមបូចាថា គ្រួសារប្រជាពលរដ្ឋដែលមានបែចិញ្ចឹមត្រីនឹងត្រូវបានអនុញ្ញាតឱ្យទៅស្នាក់នៅបណ្ណោះអាសន្ននៅឯ​ព្រំប្រទល់រវាងខណ្ឌព្រែកព្នៅនិងខេត្តកណ្តាល​ នៃ​ជាយ​ក្រុងភ្នំពេញ​រហូតដល់ត្រីរបស់ពួកគាត់ធំល្មមអាចលក់បាន។
អាជ្ញាធរមូលដ្ឋានបាញ់សម្លាប់មេរោគលើអ្នកដំណើរជិះម៉ូតូចូលទៅក្នុងឃុំកំពង់ឃ្លាំងក្នុងស្រុកសូទ្រនិគម បន្ទាប់ពីមានការរាតត្បាតជំងឺកូវីដ១៩ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ខេត្តសៀមរាបប្រកាសដាក់តំបន់ក្រហមថ្មី បន្ទាប់ពីមន្រ្តីមូលដ្ឋានធ្វើតេស្តវិជ្ជមានកូវីដ១៩

តំបន់​​បិទខ្ទប់​ចំនួន​ពីរ​រួមមាន​ភូមិ​ចំនួន​បួន​នៅ​សង្កាត់​ស្រង៉ែ ក្រុង​សៀមរាប ក៏ដូចជា ឃុំ​កំពង់ឃ្លាំង ក្នុង​ស្រុក​សូទ្រនិគម។ ឃុំ​គោកធ្លក​ក្រោម​ក្នុង​ស្រុក​ជីក្រែង​ ត្រូវ​បាន​កំណត់​ជា​តំបន់​លឿងទុំ ខណៈ​ឃុំ​កំពង់ក្តី ក្នុង​ស្រុក​ជីក្រែង​ ត្រូវ​បាន​ប្រកាស​ជា​តំបន់លឿង។ ការ​រឹតត្បិត​ផ្សេងៗ​នឹង​ត្រូវ​ធ្វើឡើង​រហូត​ដល់​ថ្ងៃ​ទី ២២ ខែ​មិថុនា។ ​
លោក រ៉ុង ឈុន ចាកចេញពីតុលាការកំពូលកាលពីថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២០។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

តុលាការបដិសេធសំណើសុំនៅក្រៅឃុំលោក រ៉ុង ឈុន និង សរ កន្និកា ចំពេលមានការផ្ទុះជំងឺកូវីដ-១៩ក្នុងពន្ធនាគារ

សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារបានបដិសេធសំណើសុំដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក រ៉ុង ឈុន ជាមេដឹកនាំសហជីពដ៏លេចធ្លោនិងសកម្មជនយុវជន សរ កន្និកា។ សេចក្តីសម្រេចនេះធ្វើឡើងចំពេលមានការផ្ទុះឡើងនៃជំងឺកូវីដ -១៩ ដែលមិនធ្លាប់មានពីមុននៅក្នុងពន្ធនាគារប្រទេសកម្ពុជា ស្របពេលមន្រ្តីក្រសួងយុត្តិធម៌កំពុងពិភាក្សាអំពីលទ្ធភាពដោះលែងអ្នកទោសជាអនីតិជនដែលបានអនុវត្តទោសរបស់ខ្លួនជិតចប់ឲ្យត្រឡប់ចូលទៅសហគមន៍របស់ពួកគេវិញ។
សមាជិកគ្រួសារសកម្មជនដែលជាប់ពន្ធនាគារអំពាវនាវឱ្យមានការដោះលែងសាច់ញាតិ

សមាជិកគ្រួសារសកម្មជនដែលជាប់ពន្ធនាគារអំពាវនាវឱ្យមានការដោះលែងសាច់ញាតិ

សមាជិកគ្រួសារជាង១០នាក់នៃក្រុមសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារបានដាក់ញត្តិមួយនៅថ្ងៃសុក្រនេះ ទៅកាន់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដើម្បីសុំជំនួយក្នុងការធានាឱ្យមានការដោះលែងសាច់ញាតិរបស់ពួកគាត់។ ពួកគាត់ក៏បានដាក់ញត្តិទៅស្ថានទូតសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនផងដែរ។
សាច់ញាតិអតីតមន្ត្រីបក្សសង្គ្រោះជាតិត្រូវបានរារាំងមិនឲ្យចូលទៅជិតសាលាដំបូងរាជធានីភ្នំពេញ ខណៈសមាជិករបស់អតីតគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយមួយនេះបានរងការចោទប្រកាន់ពីបទញុះញង់ និងចង់ផ្ដួលរំលំរដ្ឋាភិបាល។ រូបភាពថតថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

គ្រួសារអតីតសកម្មជនCNRP ដាក់ញ្ញតិទៅស្ថានទូតអាមេរិកស្នើឲ្យអន្តរាគមន៍ដោះលែងសាច់ញាតិខ្លួន នៅពេលពន្ធនាគារមានឆ្លងកូវីដ១៩

សមាជិក​គ្រួសារ​សកម្ម​ជនកំពុង​​ជាប់​ឃុំ របស់​​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលបក្ស​នេះ​ត្រូវ​រំលាយ​ដោយ​តុលាការ​កំពូល ​ បាន​ស្វែង​រក​ជំនួយ​ពី​ស្ថានទូត​សហរដ្ឋអាមេរិក នៅ​ថ្ងៃសុក្រ នេះដើម្បី​រៀប​ចំឲ្យ​មានការ​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ដោយ​បារម្ភ​ពី​ការ​រាលដាល​ជំងឺ​កូវីដ១៩ ក្នុងពន្ធ​នាគារ ដែល​សាច់ញាតិ​ខ្លួន​កំពុង​ជាប់ឃុំ​នៅទី​នោះដែរ​។​
តារាសម្តែងកម្ពុជា ដេននី ក្វាន់ បានបង្ហាញវីដេអូឃ្លីបមួយកាលពីថ្ងៃទី២៥ ឧសភាដែលបង្ហាញពីទំនាស់ជាមួយអ្នកគ្រប់គ្រងសណ្ឋាគារម្នាក់នៅខេត្តព្រះសីហនុ បន្ទាប់ ពីនាងបានប្រទះឃើញកាមេរ៉ាបង្កប់នៅក្នុងបន្ទប់របស់នាងកាលពីខែតុលាឆ្នាំមុន។ ខេមបូចា/ ព្រីង សំរាំង

មានការព្រួយបារម្ភអំពីឯកជនភាព បន្ទាប់ពីតារាសម្តែងដេននី ក្វាន់ បង្ហាញករណីបង្កប់កាមេរ៉ាក្នុងបន្ទប់សណ្ឋាគារ

នាង ជួន លីហៀង ហៅ ដេននី ក្វាន់ បានបញ្ចេញវីដេអូឃ្លីបមួយនៅថ្ងៃទី២៥ ខែឧសភា និយាយអំពីជម្លោះជាមួយអ្នកគ្រប់គ្រងសណ្ឋាគារនេះ ដោយចោទប្រកាន់សណ្ឋាគារនេះថា បានបង្កប់កាមេរ៉ាសុវត្ថិភាពនៅក្នុងបន្ទប់របស់នាង។ អ្នកស្រី ជា ណារី ដែលជាម្ចាស់សណ្ឋាគារបានអះអាងថា កាមេរ៉ាទាំងនេះគឺសម្រាប់ហេតុផលសុវត្ថិភាពសុទ្ធសាធ។ ក្រោយមក អ្នកស្រីត្រូវបានឃាត់ខ្លួងនិងកំពុងជាប់ពន្ធនាគារនៅឡើយ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម