សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

អ្នកស្រី ឡេង ចាន់ណា ត្រូវបានសមត្ថកិច្ចខេត្ដសៀមរាបឃាត់ខ្លួននៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ (រូបថតផេកហ្វេសប៊ុករបស់អ្នកស្រី ឡេង ចាន់ណា)

សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនឧកញ៉ាម្នាក់ និងបក្ខពួកពាក់ព័ន្ធនឹងការឆបោកលុយពលរដ្ឋរាប់លានដុល្លារ

សមត្ថកិច្ចខេត្ដសៀមរាបបានឃាត់ខ្លួនអ្នកស្រី ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី និងបក្ខពួកពីបទ«ឆបោក​ រំលោភ​លើ​ទំនុកចិត្ដ និងចេញមូលប្បទានបត្រ​គ្មាន​សាច់​ប្រាក់» តាមដីកាបញ្ជាឱ្យចូលខ្លួន បន្ទាប់ពីពលរដ្ឋជាង៨០០នាក់បាន​ដាក់ពាក្យបណ្ដឹងកាលពីពាក់​កណ្ដាល​​ខែកុម្ភៈ ពាក់ព័ន្ធនឹងឆបោកលុយពួកគេជាង៣០០លានដុល្លារ។
កម្មករកាត់ដេរជិះឈរលើឡានទៅធ្វើការនៅខេត្តកណ្តាល។ រូបថតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

កម្មកររោងចក្រកាត់ដេរដែលចង់បង្កើតសហជីពឯករាជ្យត្រូវប្រឈមនឹងការបញ្ឈប់ពីការងារ

អង្គការសង្គមស៊ីវិល និងសហជីពមួយចំនួនដែលធ្វើការលើវិស័យកាត់ដេរ​បានអះអាងថា​ថៅកែ​រោងចក្រ​មួយចំនួននៅតែបន្ដគាប សង្កត់​និងរើសអើងចំពោះ​សហជីព​ឯករាជ្យ​ដោយមិន​អនុញ្ញាតឱ្យបង្កើតសហជីពក្នុងរោងចក្រហើយ​ថែម​ទាំង​បញ្ឈប់កម្មករណាដែលចង់បង្កើត​សហជីពជាបន្ដ​បន្ទាប់។
ជនជាតិឥណ្ឌាម្នាក់កំពុងរង់ចាំទារលុយពីប្រជាពលរដ្ឋ ក្នុងសង្កាត់អូរតៅវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ រូបថតនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ បញ្ញា ឆ័ពណ្ណ

ជនជាតិឥណ្ឌាមួយចំនួនកំពុងដាក់លុយរាប់ឱ្យពលរដ្ឋនៅខេត្តប៉ៃលិន

ប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តប៉ៃលិនអះអាង​ថា ពួកគាត់កំពុងតែប្រើប្រាស់​លុយ​កម្ចី​ពី​ជនជាតិឥណ្ឌាជាលក្ខណៈឯកជនក្នុងរូបភាពជាលុយរាប់ដែលគិតការប្រាក់២០ភាគរយ ប្រើ​ប្រាស់​អត្តសញ្ញាណបណ្ណជាវត្ថុធានា។​
គណៈកម្មការចំពោះកិច្ចកំពុងសាកសួរអ្នកពាក់ព័ន្ធក្នុងហេតុការបណ្តាលឱ្យអនុភូមិរូង ស្លាប់កាលពីពេលកន្លងទៅ នៅឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ រូបភាពផ្តល់ឱ្យ

តុលាការខេត្តកំពង់ធំសម្រេចឱ្យមន្ត្រីអាវុធហត្ថ​​៣នាក់រួចទោសពាក់ព័ន្ធនឹងករណីស្លាប់អនុភូមិ

សាលាដំបូងខេត្តកំពង់ធំចេញសាលក្រមបញ្ជាក់ថា មន្ត្រី​​​​​កងរាជអាវុធហត្ថ៣នាក់មិនមាន​កំហុសទេ​ជុំវិញករណីស្លាប់អនុភូមិរូង នៅឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយពួកគេ​នឹងត្រូវដោះលែងក្នុងរយៈពេល២ខែទៀតបើសិនជាមិនមានការប្តឹងឧទ្ធរណ៍ពីអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍។​
លោក ឆឺត ឈន ប្រធានសហគមន៍ជនជាតិដើមភាគតិចព័រ ចង្អុលបង្ហាញដីចម្ការវិលជុំ ក្នុងសំឡូត ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ រូបថតដោយ៖ សុខ សាវី

ជនជាតិដើមភាគតិចព័រក្នុងខេត្តបាត់ដំបងប្រឈមការបាត់បង់​ដី​សហគមន៍ ខណៈការស្នើសុំចុះបញ្ជីដីសមូហភាពជិត១០ឆ្នាំមិនទាន់បានលទ្ធផល

លោក ឆឺត ឈន បញ្ជាក់ថា៖ «ដីសហគមន៍ត្រៀមចុះបញ្ជីដីសមូហភាពហើយ​អាជ្ញាធរបែរ​ជាទៅ​ដកយករបស់គេវាខុសនឹងច្បាប់ ហើយដីនេះស្ថិតនៅក្នុងតំបន់វិនិច្ឆ័យនៅឡើយ មួយទៀត​ថែមទាំងមិនជួយការពារដីសហគមន៍បែជាដកហូតយកទៅចែកគ្នាទៅវិញ»។
យ៉ី ហឿន ស្ត្រីមេម៉ាយកំពុងអង្គុយលើគ្រែ បន្ទាប់ពីគាត់ត្រឡប់មកពីច្រូតស្រូវ នៅឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ រូបថតនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ រូបថតដោយ៖ ម៉ិច ជូឡាយ

ស្រ្តីមេម៉ាយក្រីក្រមួយចំនួនធ្លាប់មានបណ្ណក្រីក្រប៉ុន្តែនៅតែជួបបញ្ហាអត់មានឈ្មោះក្នុងបញ្ជី

ក្នុងសម្លៀកបំពាក់ខោពណ៌ស្វាយជើងវែងទទឹកទឹកនិងអាវពណ៌ខៀវខ្ចីមានផ្កាចម្រុះពណ៌ ដែល​ជើងប្រឡាក់ដោយភក់ ខណៈដៃស្តាំកាន់ទូរស័ព្ទម៉ាក NOKIA ស៊េរីចាស់មួយគ្រឿង​ ដែល​ទើប​តែ​មកពីច្រូតស្រូវ យ៉ី ហឿន មានវ័យ៥១ឆ្នាំ ជាស្រ្តីមេម៉ាយមានកូនពីរនាក់មាន​ស្រុក​កំណើត​​នៅក្នុងភូមិព្រៃសំឡាញ ឃុំសំរោង ស្រុក​ស្វាយអន្ទរ ខេត្តព្រៃវែង។ ហឿន បានរៀប​រាប់​អំពីបញ្ហាបណ្ណក្រីក្រដែលគាត់ធ្លាប់មានប៉ុន្តែក្រោយមកបើកលុយមិនបាន។
លោក ឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន អាយអាយអេស និង លោក ការ៉ាន់ ស្សា តំណាងក្រុមហ៊ុន អឹមភីឡា នៅប្រទេសប៉ូឡូញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហប្រតិបត្តិការនៅភោជនីយដ្ឋានមួយក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ វ៉ា សុភានុត

ក្រុមហ៊ុនក្នុងស្រុកមួយនឹងចាប់ផ្ដើមនាំពលករខ្មែរទៅធ្វើការនៅប្រទេសប៉ូឡូញមុនឆ្នាំ២០២៣

ពលករកម្ពុជានឹងត្រូវបញ្ជូនទៅធ្វើការនៅប្រទេសប៉ូឡូញជាលើកទី១មុនឆ្នាំ២០២៣ បន្ទាប់ពី​ក្រុមហ៊ុន​ក្នុងស្រុកមួយ​ដែលនាំពលករទៅធ្វើការ​នៅ​ក្រៅ​ប្រទេសបានចុះកិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុមហ៊ុន​​មកពីប្រទេសប៉ូឡូញកាលពីសប្តាហ៍មុន។
ផ្លូវមួយនៅភូមិព្រះដំរី ឃុំព្រះដំរី ឆ្ពោះទៅកាន់មណ្ឌលសុខភាពបន្ទាយស្ទោង ស្ថិតនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ រូបថតនៅខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ពលរដ្ឋពីរឃុំក្នុងខេត្តកំពង់ធំមិនមានមណ្ឌលសុខភាពត្អូញត្អែរពីផ្លូវពិបាកធ្វើដំណើរស្វែងរកសេវាសុខាភិបាលនៅឃុំផ្សេង

ស្រុកស្ទោង ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋរស់នៅឃុំចំនួនពីរក្នុងស្រុកស្ទោង ខេត្តកំពង់ធំ​ ដែលពុំ​មានមណ្ឌលសុខភាព ត្អូញត្អែរថា ផ្លូវពិបាកក្នុងការធ្វើដំណើរទៅកាន់មណ្ឌលសុខភាព​នៅឯ​ឃុំ​មួយទៀតដើម្បី​អាចទទួលសេវាសុខាភិបាល។
អតីតបុគ្គលិកណាហ្គាវើលដ៍ អ្នកស្រី នេត ចរិយា និងកញ្ញា សុខ ថាវុធ មកដល់ខាងមុខ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្រាយបំភ្លឺតាមដីការកោះហៅ។ រូបថតថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

កូដករមួយចំនួនចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញតាមបណ្ដឹង​ក្រុមហ៊ុនណាហ្គាវើលដ៍

កូដករណាហ្គាវើលដ៍៣នាក់ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទនិងអង្គារ ពាក់ព័ន្ធ​នឹង​បណ្ដឹងរបស់ក្រុមហ៊ុនដែលចោទប្រកាន់ចំនួនបីបទល្មើស ខណៈពួកគេបដិសេធ​ថា ពួកគេមិនបានប្រព្រឹត្តដូចការចោទ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម