សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

សមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ប្រហែល៣០នាក់បានប្រមូលផ្ដុំនៅមុខក្រសួងការងារដើម្បីដាក់ញត្តិស្វែងរកដំណោះស្រាយលើវិវាទការងារ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

បាតុករមានជម្លោះជាមួយណាហ្គាវើលដ៍បន្តដាក់ញត្តិជាថ្មីទៅក្រសួងការងារ

សមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ កាល​ពី​ថ្ងៃពុធ បាន​ដាក់​ញត្តិ​ទៅ​ក្រ​សួង​ការងារ ដើម្បី​ជំរុញ​ឲ្យ​មន្ត្រី​អន្តរាគមន៍​ និង​ជួប​ជាមួយ​សមាជិក​​រក​ដំណោះស្រាយ​លើ​ជម្លោះ​ការងារ​ដែល​កំពុង​បន្ត​មាន​​ជាមួយ​នឹង​កាស៊ីណូ​ណាហ្គាវើលដ៍​។​
ពលរដ្ឋជិះម៉ូតូឆ្លងកាត់ផ្លូវចូលមន្ទីរបរិស្ថានខេត្ដកណ្ដាល ស្ថិតនៅក្រុងតាខ្មៅ។ រូបថតនៅថ្ងៃ១០ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

រោងចក្រក្រដាសជនជាតិចិនមួយក្នុងខេត្តកណ្តាលត្រូវបានបញ្ជា​ឱ្យផ្អាក ក្រោយរកឃើញថាបានបង្ហូរសារធាតុពុលចូលទឹកព្រែកដែលពលរដ្ឋប្រើប្រាស់

មន្ទីរបរិស្ថានខេត្តកណ្ដាល​បានសម្រេចផ្អាកដំណើរការបណ្ដោះអាសន្នលើរោងចក្រ កំពង់​កន្ទួត​ មេនូហ្វេកធីរីង​ (ខេមបូឌា)​ ខូ អិលធីឌី ជារោងចក្រផលិតក្រដាសរបស់ជនជាតិចិន ស្ថិត​នៅភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ដែល​រក​ឃើញថា​បានបង្ហូរ​សារធាតុពុលចូល​ទឹក​ព្រែក​ដែលពលរដ្ឋកំពុងប្រើប្រាស់។ មន្ទីរបរិស្ថាន​ក៍បានពិន័យ​ជាទឹក​ប្រាក់​៦០លានរៀលកាល​ពី​ថ្ងៃ​ទី៧ ខែតុលា ឆ្នាំ២០២២។
អ្នករត់រ៉ឺម៉កកង់បី លោក ឈុំ ដឹម រង់ចាំអតិថិជននៅរាជធានីភ្នំពេញ នាថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២២។ ខេមបូចា/ព្រីង សំរាំង

ក្រោមគម្រោងសាកល្បងរបស់ប.ស.ស កម្មករក្រៅប្រព័ន្ធទទួលបានអត្ថប្រយោជន៍សង្គមនៅមានកម្រិតនៅឡើយ

ប្រភពចំណូលតែមួយគត់របស់ លោក ឈុំ ដឹម មានប្រហែល ៣០ ០០០ រៀល (៧.៥0 ដុល្លារ) ក្នុងមួយថ្ងៃ ដែល​បានមកពីការដឹកអ្នកដំណើរជុំវិញរាជធានីភ្នំពេញតាមរយៈ​រ៉ឺម៉ក​កង់បីរបស់គាត់។ អ្នក​រត់​រ៉ឺម៉ក​កង់​បី​អាយុ ៤២ឆ្នាំ ​មក​ពី​ខេត្ត​ស្វាយរៀងរូបនេះ ​បាន​និយាយ​ថាមុន​ជំងឺ​រាតត្បាតសកល ​លោក​រក​ចំណូល​បាន​ប្រហែល ២០ ទៅ ៣០ ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ ឥឡូវនេះលោករកបានត្រឹមតែបង្គ្រប់ការ​ចំ​ណាយសម្រាប់អាហារ និងសាំង ប្រចាំថ្ងៃតែប៉ុណ្ណោះ។
ស្ត្រីជាគ្រួសារជនរងគ្រោះដែលស្លាប់ដោយសារបាក់អគារសង្កត់នៅខេត្តព្រះសីហនុ ប្រមូលផ្ដុំគ្នានៅមុខអគ្គបញ្ជាការដ្ឋានអង្គរក្ស ដើម្បីដាក់ញត្តិទៅនាយករដ្ឋមន្ត្រីស្វែងរកដំណោះស្រាយ នៅខេត្តកណ្ដាល។ រូបថតថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ក្រុមគ្រួសារជនរងគ្រោះដោយសារបាក់រលំអគារនៅព្រះសីហនុ ស្នើកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី ខណៈមិនទាន់ទទួលបានសំណងពីជនល្មើស

ក្រុមគ្រួសារជនរងគ្រោះដែលស្លាប់ដោយសារការបាក់រលំអគារកម្ពស់៧ជាន់នៅ​ខេត្ត​ព្រះសីហនុកាលពីជាង៣ឆ្នាំមុន នៅមិនទាន់ទទួលបានសំណងពីជនជាតិចិនដែលជា​អ្នកទទួល​ខុសត្រូវចំពោះសោកនាដកម្មនេះនៅឡើយទេ។ ពួកគេស្នើកិច្ចអន្តរាគមន៍ពីលោក​នាយករដ្ឋមន្រ្តី ហ៊ុន​ សែន ដើម្បីជួយដោះស្រាយឱ្យពួកគេទទួលបានសំណង។
ក្រុមគ្រួសារលោក រាជ សីម៉ា លើកដៃសំពះសុំឱ្យតុលាការខេត្តកំពង់ឆ្នាំងដោះលែង លោក រាជ សីម៉ា ក្រោយពីតុលាការសម្រេចឃុំខ្លួន២ឆ្នាំនិងពិន័យ៤លានរៀល ស្ថិតនៅ ភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ រូបថតនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

សហគមន៍ឡពាងកាន់តែជួបទុក្ខលំបាកក្នុងជីវភាព ខណៈ​សហគមន៍នេះទទួលរងបញ្ហាដីធ្លីជាង២០ឆ្នាំមកហើយ

«ខ្ញុំទីទ័លក្រខ្ញុំមានលុយមានកាក់ឯណាទៅលោះប្ដីផងអីផង ខ្ញុំអត់មានសមត្ថភាពទេ ខ្ញុំចេះតែបណ្ដើរតាមផ្លូវតុលាការរហូត ខ្ញុំអត់មានពាក្យអីដែលជំទាស់និងតុលាការទេ បើគេដាក់ចឹងមក។ ខ្ញុំធ្វើការរោងចក្រកូនសុទ្ធតែនៅរៀន ណាមួយត្រូវបង់ធនាគារផង ណាមួយចឹញ្ចឹមកូនផង ខ្ញុំរត់លែងចង់រួចហើយ ខ្ញុំលំបាកណាស់»។
សមត្ថកិច្ចចុះបង្ក្រាបកន្លែងបើកល្បែងខុសច្បាប់ ក្នុងរាជធានីភ្នំពេញ។ រូបភាពពីផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។

អាជ្ញាធរភូមិម្នាក់ក្នុងស្រុកកោះធំត្រូវបានគេរិះគន់ថានាំពលរដ្ឋលេងល្បែងស៊ីសង

មេភូមិម្នាក់នៅក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល រៀបរាប់ថា រូបគាត់ពិបាកចិត្ត​ដោយ​សារតែណែនាំអនុភូមិរបស់លោកច្រើនដងហើយឱ្យឈប់នាំពលរដ្ឋលេងល្បែង ប៉ុន្តែ​អនុភូមិ​នោះមិនស្តាប់។​
អតិថិជនទិញលំនៅឋាននៅបុរី ស៊ីអេស ចាវ សុជាតិ ជួបជុំគ្នាតវ៉ានៅគម្រោងទី6 នៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ពលរដ្ឋជិត៣០០គ្រួសារស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរ​លើបញ្ហា​សាងសង់ផ្ទះ ខណៈម្ចាស់បុរីកំពុងជាប់ពន្ធនាគារ

ប្រជាពលរដ្ឋចំនួន២៦០គ្រួសារដែលទិញលំនៅឋាននៅបុរីមួយក្នុងក្រុងភ្នំពេញ ស្នើឱ្យ​អាជ្ញាធរពាក់ព័ន្ធអន្តរាគមន៍ជុំវិញម្ចាស់ក្រុមហ៊ុនសាងសង់មិនគោរពតាមកិច្ចសន្យា ខណៈ​ម្ចាស់បុរីកំពុងជាប់ពន្ធនាគារ។
លោកគ្រូអ្នកគ្រូចូលរួមក្នុងទិវាគ្រូបង្រៀនអន្ដរជាតិនៅទីលានប្រជាធិប្បតេយ្យដើម្បីសម្ដែងមតិផ្សេងៗ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

សមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅតែជួបការគំរាមកំហែង​ខាងផ្នែកនយោបាយ ខណៈគ្រូមួយចំនួនរត់ទៅជ្រកកោននៅបរទេស

សមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅតែជួបបញ្ហាប្រឈម ជាពិសេសការ​រើសអើង​ផ្នែក​នយោបាយ​ ដែលធ្វើឱ្យគ្រូមួយចំនួនត្រូវរត់ទៅជ្រកកោននៅបរទេស​និងមួយចំនួនទៀត​ត្រូវ​បាន​ក្រសួងអប់រំបញ្ឈប់ពីក្របខណ្ឌដោយអះអាងថា​មិនគោរពតាមវិជ្ជា​ជីវៈ​គ្រូ​បង្រៀន ខណៈ​សមាគមគ្រូបង្រៀថានេះជាការគំរាមកំហែង​និងបំបិទ​សិទ្ធិការ​បញ្ចេញ​មតិ​។
ប្រជាពលរដ្ឋនៅឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ផ្ទុះការតវ៉ានៅមុខសាលាឃុំ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរទីលំនៅ។ រូបថតនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។ រូបភាពផ្តល់ដោយ ច័ន្ទ រស្មី

នាយករដ្ឋមន្ត្រីថា ពុំមានបំណងផ្លាស់ប្ដូរលំនៅឋានពលរដ្ឋនៅឃុំព្រះដាក់ ខណៈពលរដ្ឋនៅឃុំបាគងផ្ទុះការតវ៉ា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ អំពាវនាវឱ្យប្រជាពលរដ្ឋដែលតវ៉ាកាលពីម្សិលមិញ​ស្ងៀមស្ងាត់ ពីព្រោះពុំមានតម្រូវការណាមួយឱ្យប្រជាពលរដ្ឋរស់នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចាកចេញទៅកាន់ទីតាំងថ្មីទេ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម