សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

ស្ថានភាពស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

នាយករដ្ឋមន្ត្រីណែនាំឲ្យអភិវឌ្ឍន៍ផ្លូវក្រវាត់ក្រុង ផ្លូវរថភ្លើង និងរថភ្លើងក្រោមដីដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់ស្ពាន​ទន្លេបាសាក់​ថា ការ​អភិវឌ្ឍ​ស្ពាន​ឆ្លង​ទន្លេ​បាសាក់​​នឹង​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍ និង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច ស្រប​ពេល​ដែល​ផ្លូវ​ និង​ស្ពាន​ជា​ច្រើន​ផ្សេង​ទៀត​នឹង​ត្រូវ​សាងសង់​បន្ថែម​ក្នុង​ទីក្រុង​ភ្នំពេ​ញ​​នៅ​ថ្ងៃខាង​មុខ។​
គ្រឿងចក្រត្រៀមឈូសឆាយតំបន់ដីព្រៃភ្នំតាម៉ៅដែលរដ្ឋបានផ្ទេរឲ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍ នៅឃុំក្រាំងធ្នង់ស្រុកបាទី ខេត្តតាកែវ។ រូបថតថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ក្រុមហ៊ុនឯកជនសម្រុកឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅ ខណៈសាធារណជននិងសង្គមស៊ីវិលផ្ទុះការរិះគន់

ដីព្រៃតំបន់ភ្នំតាម៉ៅរាប់រយហិកតាត្រូវបានឈូសឆាយយ៉ាងឆាប់រហ័ស ដោយក្រុមហ៊ុនឯកជន​ដែលប្រើប្រាស់គ្រឿងចក្រប្រមាណ៣០គ្រឿងកាប់ឆ្ការយ៉ាងសកម្ម និងមានកងកម្លាំងយាម​កាម​​យ៉ាង​តឹងរ៉ឹង។ នេះបើតាមការអះអាងរបស់ប្រជាពលរដ្ឋនិងព្រះសង្ឃគង់នៅវត្តភ្នំតាម៉ៅ។
ពលរដ្ឋជនជាតិដើមភាគតិចពូនងប្រមូលផ្ដុំគ្នាតវ៉ាលើដីសមូហភាព នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ រូបថតនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ពលរដ្ឋជនជាតិដើមភាគតិចពូនងក្នុងឃុំមួយខេត្តមណ្ឌលគិរីប្រឈមនឹងបាត់បង់​ដីសមូហភាព

ពលរដ្ឋជនជាតិដើមភាគតិចពូនងក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី​ កំពុងប្រឈមការបាត់បង់ដីសមូហភាពដែលធ្លាប់អាស្រ័យផលរបស់ពួកគេ បន្ទាប់ពី​រដ្ឋាភិបាល​បានកាត់ដីនោះលក់ឱ្យឧកញ៉ាម្នាក់។
ពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនមកតាមច្រកព្រំដែនគីឡូ១៣ ត្រូវបានត្រួតពិនិត្យដោយសមត្ថកិច្ចកម្ពុជា។ រូបថតថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃនៅតែប្រឈមបញ្ហាកេងប្រវ័ញ្ច

ពលករខ្មែរដែលទៅធ្វើការខុសច្បាប់នៅប្រទេសថៃចន្លោះពី១០​ទៅ៣០នាក់ត្រូវបាន​អាជ្ញាធរ​ថៃបញ្ជូនមកកម្ពុជាវិញរៀងរាល់ថ្ងៃតាមច្រកព្រំដែនគីឡូ១៣​ ស្ថិតក្នុងខេត្តបាត់ដំបង ខណៈ​ដែល​ពួកគេខ្លះចំណាយលុយយ៉ាងច្រើនលើមេខ្យល់ដើម្បី​ឆ្លងដែនរកការងារធ្វើ ហើយពួកគេ​ត្រូវបានថៅកែថៃកេងប្រវ័ញ្ចកម្លាំងពលកម្ម។
ស្រ្តីចំណាស់ម្នាក់លើកដៃសំពះដង្ហោយរកយុត្តិធម៌ និងកិច្ចអន្តរាគមន៍ ពីអាជ្ញាធរពាក់ព័ន្ធនានានៅមុខសាលាដំបូងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ពលរដ្ឋសហគមន៍បឹងតាមោកចូលឆ្លើយបំភ្លឺនៅតុលាការក្រុងភ្នំពេញពាក់ព័ន្ធបទញុះញង់

ពលរដ្ឋ២នាក់ក្នុងចំណោម៧នាក់ដែលរស់នៅជាប់បឹងតាមោកមកបំភ្លឺ​នៅ​សាលាដំបូងរាជធានីភ្នំពេញតាមដីកាកោះពីបទរារាំង ញុះញង់ បង្កើតសកម្មភាព​អនាធិបតេយ្យ​តាមដងផ្លូវសាធារណៈ ខណៈពួកគេតវ៉ាឱ្យមានការដោះស្រាយបញ្ហាដីធ្លី។ បើតាមពលរដ្ឋអះអាងថា ដើមបណ្ដឹងជាប្រធានសន្តិសុខខណ្ឌព្រែកព្នៅ។
ខ្មែរអ៊ិស្លាមដែលរស់នៅលើដងទន្លេចតុមុខជិតសណ្ឋាគារសុខាភ្នំពេញ ដែលរៀបចំសម្រាប់ប្រជុំអាស៊ានការបរទេស ត្រូវបានរើចេញពីទីតាំងចាស់ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

អាជ្ញាធរជម្លៀសពលរដ្ឋរស់នៅលើទូកចេញពីទីតាំងក្បែរសណ្ឋាគារ​​សុខាភ្នំពេញ ដើម្បីរឹតបន្តឹងសន្ដិសុខក្នុងកិច្ចប្រជុំអាស៊ាន

អាជ្ញាធរតម្រូវឱ្យពលរដ្ឋរស់នៅលើទូកចាកចេញពីទីតាំងចាស់ ក្រោមវិធានការរឹតបន្តឹង​សន្តិសុខ​ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ​នៅក្នុង​សប្តាហ៍នេះ។  
ផ្លូវចូលទៅដីលោកឧញ្ញ៉ា ឡេង ណាវ៉ាត្រា ស្ថិតនៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ រូបថតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

ពលរដ្ឋក្នុងខេត្តតាកែវអះអាងថាក្រុមហ៊ុនឧកញ៉ាម្នាក់មិនផ្ដល់សំណងជូនពួកគេបន្ទាប់ពីក្រុមហ៊ុនពង្រីកផ្លូវ

ពលរដ្ឋជាង២០០គ្រួសារនៅស្រុកបាទី ខេត្តតាកែវ បានអះអាងថា ក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា បានមកអភិវឌ្ឍន៍និងពង្រីកផ្លូវចូលទៅដីរបស់ក្រុមហ៊ុន ធ្វើឱ្យប៉ះពាល់ដល់ដីស្រែ​ក៏ដូចជារបងផ្ទះរបស់ពួកគាត់តែក្រុមហ៊ុននេះមិនបានផ្ដល់សំណងសមរម្យណាមួយឱ្យពួកគាត់ឡើយ ខណៈដែលពួកគាត់ស្នើសុំឱ្យទូទាត់សំណងសមរម្យមុននឹងមាន​ការ​​អភិវឌ្ឍ។
ពលរដ្ឋធ្វើដំណើរកាត់មុខធនាគារអេស៊ីលីដា ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

អតិថិជនមួយចំនួនថាពួកគេរងការដាក់សម្ពាធពីស្ថាប័នផ្តល់កម្ចីទាំងអំឡុងពេល និងក្រោយបិទខ្ទប់ពាក់ព័ន្ធជំងឺកូវីដ

ប្រជាពលរដ្ឋជាអតិថិជនមួយចំនួនអះអាងថា ពួកគាត់រងការដាក់សម្ពាធបង្ខិតបង្ខំពីបុគ្គលិកស្ថាប័នផ្តល់កម្ចីទាំងអំឡុងពេល និងក្រោយពេលផ្ទុះឆ្លងរាលដាលខ្លាំងនៃមេរោគកូវីដ១៩។ ការដាក់សម្ពាធនេះផ្ទុយពីគោលការណ៍របស់ធនាគារជាតិ និងស្ថាប័នផ្តល់កម្ចីដែលបញ្ជាក់ថា មានការបន្ទូរបន្ថយឬសម្របសម្រួលដល់ពលរដ្ឋជាអតិថិជនមានការលំបាក។
ផ្ទាំងបេនន័រ ផ្សព្វផ្សាយពីកម្មវិធីទូរសព្ទ «មតិយើង»។ រូបថតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

កម្មវិធីទូរសព្ទដៃ «មតិយើង» ដាក់ឱ្យប្រើប្រាស់ជាផ្លូវការដើម្បីរិះគន់ភាពខ្វះចន្លោះនៃសេវាសាធារណៈថ្នាក់ក្រោមជាតិ

កម្មវិធីទូរសព្ទដៃ រឺApp ដែល​មានឈ្មោះថា «មតិយើង»​ ត្រូវបានក្រសួងមហាផ្ទៃ និងសង្គម​ស៊ីវិលដាក់ឱ្យប្រើប្រាស់ជាផ្លូវការដើម្បីឱ្យប្រជាពលរដ្ឋទូទាំងប្រទេសដាក់ពាក្យបណ្ដឹង ឬរិះ​គន់​ពីភាពខ្វះខាតរឺអសកម្មណាមួយអំពីសេវាសាធារណៈនៅថ្នាក់ក្រោមជាតិដោយរក្សា​ការ​សម្ងាត់។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម